Tradeshows

Issue 68

ពិធីតាំងពិពណ៌ត្បូង និងគ្រឿងអលង្ការឈានមុខរបស់ទីក្រុងបាងកក សន្យាថានឹងមានការស្នើលក់ផលិតផលដែលមានគុណភាពល្អបំផុតជាច្រើនប្រភេទខុសៗគ្នាសម្រាប់អ្នកទិញដែលមកពីជុំវិញសកលលោក។

ពិធីតាំងពិពណ៌ត្បូង និងគ្រឿងអលង្ការលើកទី 60 របស់ទីក្រុងបាកកក ត្រូវបានគេរំពឹងទុកថានឹងទាក់ទាញផលិតករ អ្នកផ្គត់ផ្គង់ និងអ្នករចនាម៉ូដឈានមុខនៅក្នុងឧស្សាហកម្មនេះ ជាង 800 នាក់​ដើម្បីធ្វើការតាំងបង្ហាញផលិតផលនានារបស់ពួកគេនៅក្នុងបញ្ជរជាង 2,100 បញ្ជរនៅក្នុងរាជធានី​របស់ប្រទេសថៃនៅខែកញ្ញានេះ។

អ្នកស្រី Malee Choklumlerd ជាអគ្គនាយក DITP បានមានប្រសាសន៍ថា "BGJF 60 គឺជាវេទិកាអន្តរជាតិដែលមានភាពរស់រវើកមួយសម្រាប់ផលិតផល និងការបង្កើតបណ្តាញអាជីវកម្មលំដាប់​ពិភពលោក។ វេទិកានេះក៏ត្រូវបានគេទទួលស្គាល់ផងដែរថាជាវេទិកាមួយសម្រាប់ SMEs ថៃ និងអ្នករចនាម៉ូដដែលមានទេពកោសល្យក្នុងការតាំងបង្ហាញអំពីគំនិតច្នៃប្រឌិតរបស់ពួកគេ និងការរចនាម៉ូដប្រកបដោយនវានុវត្តន៍ ទៅកាន់អ្នកប្រើប្រាស់នៅកម្រិតអន្តរជាតិ។

"បច្ចុប្បន្ន អ្នកប្រើប្រាស់ទាំងឡាយមានចំណង់ចំណូលចិត្ត និងរចនាបថក្នុងការរស់នៅដែលមានភាពច្បាស់លាស់យ៉ាងខ្លាំង និងមានលក្ខណៈខុសៗគ្នា ដែលបណ្តាលឲ្យមានទីផ្សារថ្មីមួយសម្រាប់ការរចនាម៉ូដគ្រឿងអលង្ការដែលមានលក្ខណៈពិសេសខុសប្លែកពីគេ។ អាស្រ័យហេតុនេះ DITP លើកទឹកចិត្តសហគ្រាសត្បូង និងគ្រឿងអលង្ការធ្វើការជ្រៀតចូលទីផ្សារឯកទេសនានា និងតាមឲ្យទាន់ទិន្នាការនានានៅលើសកលលោក"។

ដើម្បីធ្វើការផ្សព្វផ្សាយអំពីគំនិតនេះ ការតាំងពិពណ៌ថ្មីមួយនៅ BGJF 60 នឹងផ្តោតលើនិន្នាការដែលនឹងកើតឡើងនាពេលខាងមុខនៅក្នុងទីផ្សារឯកទេសនានា ដូចជាកេរ្តិ៍ដំណែល និងភាពប៉ិនប្រសព្វសម្រាប់គ្រឿងអលង្ការផលិតដោយដៃនៅសហសម័យ, ថាមពលផ្នែកវិញ្ញាណសម្រាប់គ្រឿងអលង្ការដែលមានជំនឿផ្នែកវិញ្ញាណ, metro men ឬគ្រឿងអលង្ការសម្រាប់បុរស និងពេលវេលាសម្រាប់គ្រឿងអលង្ការសម្រាប់ឱកាសពិសេសៗ។

អ្នកស្រី Choklumlerd បានមានប្រសាសន៍បន្ថែមទៀតថា "ពិធីតាំងពិពណ៌លើកនេះនឹងសម្ភោធការតាំងបង្ហាញផលិតផលថ្មីមួយដែលហៅថា លើសពីគ្រឿងអលង្ការ-ការផ្លាស់ប្តូរម៉ូដគ្រឿងអលង្ការពីមួយទៅមួយ (Beyond Jewelry-Jewelry Crossover) ដែលនឹងរួមបញ្ចូលឧបករណ៍តូចៗ និងទំនិញប្រើប្រាស់ក្នុងផ្ទះដែលមានការតុបតែងលម្អដោយត្បូងនានា"។ "ការតាំងពិពណ៌ប្រភេទ​នេះមានសក្តានុពលខ្លាំងពីព្រោះវាបម្រើដល់តម្រូវការរបស់អតិថិជនបច្ចុប្បន្នដែលមានបំណងបង្ហាញអំពីខ្លួនរបស់ពួកគេតាមរយៈវត្ថុដែលពួកគេប្រើប្រាស់។ ទាំងនេះមិនមែនជាឧបករណ៍បន្ទាប់បន្សំធម្មតានោះទេ ប៉ុន្តែវាគឺជាសញ្ញាមួយដែលឆ្លុះបញ្ចាំងអំពីរចនាបថនៃការរស់នៅ និងអត្តសញ្ញាណរបស់បុគ្គលម្នាក់ៗ"។

ការកត់សម្គាល់ផ្សេងៗទៀតអំពីពិធីតាំងពិពណ៌នេះ រួមមានការប្រកួតប្រជែងត្បូងទទឹង ដែលនឹងប្រារព្វពិធី BGJF លើកទី 60 ដោយត្បូងទទឹមដែលមានគុណភាពល្អបំផុតចំនួន 60 ដែលផលិតដោយផលិតករថៃ និងផលិតករអន្តរជាតិ សាលពិពណ៌ SMEs មួយដែលបានពលីពេលវេលា និងថាមពលសម្រាប់ SMEs ពូកែៗដែលមកពីសង្កាត់ត្បូងដែលមានកេរ្តិ៍ឈ្មោះ និងសិក្ខាសាលាដែលមានវិសាលភាពទូលំទូលាយ។

លើសពីនេះទៀត គ្រោងការណ៍លើកលែងពន្ធរបស់រដ្ឋាភិបាលសម្រាប់ការនាំចូលផលិតផលត្បូង និងគ្រឿងអលង្ការ ដែលត្រូវបានដាក់ឲ្យអនុវត្តចាប់តាំងពីឆ្នាំ 2016 មក បាន និងកំពុងជួយកាត់បន្ថយថ្លៃដើមក្នុងការផលិត ដូច្នេះទាំងអ្នកទិញ និងអ្នកធ្វើទស្សនកិច្ចនៅក្នុងពិធីតាំងពិពណ៍នេះនឹងមានឱកាសក្នុងការទិញត្បូង និងគ្រឿងអលង្ការដែលមានគុណភាពល្អបំផុតក្នុងតម្លៃសមរម្យ។

យោងតាមក្រសួងពាណិជ្ជកម្ម ប្រទេសថៃ គឺជាប្រទេសនាំចេញត្បូង និងគ្រឿងអលង្ការធំជាងគេ​បង្អស់លំដាប់ទី 10 នៅលើពិភពលោក។ ការនាំចេញត្បូង និងគ្រឿងអលង្ការរបស់ប្រទេសថៃ មិនរាប់បញ្ចូលមាស ត្រូវបានព្យាករណ៍ថាមានការកើនឡើងចំនួន 5% នៅក្នុងឆ្នាំនេះ ដែលមានទឹកប្រាក់រហូតដល់​ 7.32 ពាន់លានដុល្លារអាមេរិក។ លើសពីនេះទៀត ឧស្សាហកម្មនេះបានជួលបុគ្គលិកឲ្យបម្រើការងារជាង 900,000 នាក់។

BGJF 59 បានទាក់ទាញអ្នកធ្វើទស្សនកិច្ចជាង 17,000 នាក់ដែលបានបំបែកកំណត់ត្រាចំនួនអ្នកធ្វើទស្សនកិច្ចក្រៅបរទេស ដោយមានកំណើនចំនួន 18.8% ប្រសិនបើធ្វើការប្រៀបធៀបជាមួយពិធីតាំងពិពណ៌កាលពីមុន។ ពិធីតាំងពិពណ៌នេះបានប្រមូលផ្តុំអ្នកដាក់ផលិតផលតាំងពិពណ៌សរុបចំនួន 730 នាក់មកពី 18 ប្រទេសនៅក្នុងបញ្ជរចំនួន 2,011 ​បញ្ជរ ដែលរួមមានក្រុមហ៊ុនក្នុងស្រុកចំនួន 625 ក្រុមហ៊ុន និងក្រុមហ៊ុនអន្តរជាតិចំនួន 105 ក្រុមហ៊ុន។ ផលិតផលដែលទទួលបាន​ប្រជាប្រិយភាពជាទីបំផុត រួមមានចិញ្ចៀន ខ្សែ ក និងបណ្តោងខ្សែ ក។

ពិធីតាំងពិពណ៌ត្បូង និងគ្រឿងអលង្ការលើកទី 60 របស់ទីក្រុងបាងកកនឹងធ្វើឡើងចាប់ពីថ្ងៃទី 06 រហូតដល់ថ្ងៃទី 10 ខែកញ្ញា នៅសាល Challenger 1-3 អ៊ីមផេក មឿងថងថានី (IMPACT Muang Thong Thani) ទីក្រុងបាងកក។

សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះជាមុន សូមចូលទៅកាន់ www.bkkgems.com

ពាក្យសម្តីដោយ Somhatai Mosika

Issue 67

Pandora, គឺជាម៉ាកគ្រឿងអលង្ការឈានមុនមួយក្នុងពិភពលោក បង្ហាញអំពីមូលហេតុដែលខ្លួនជ្រើសរើសដើម្បីបង្កើតមូលដ្ឋានផលិតកម្ម​របស់ខ្លួននៅក្នុងប្រទេសថៃ ក៏ដូចជាការសម្ងាត់នៅពីក្រោយភាពជោគជ័យ​របស់ខ្លួន។

ប្រទេសថៃមានប្រវត្តិយូរអង្វែងនៃការផលិតគ្រឿងអលង្ការ។ ពីមាស ប្រាក់ និងត្បូង រហូតដល់គុជមានតម្លៃ សិល្បៈហត្ថកម្មដ៏អស្ចារ្យ​នៅក្នុងផលិតកម្មគ្រឿងអលង្ការថៃត្រូវបានឆ្លងកាត់ជាច្រើនជំនាន់ ជាពិសេសក្នុងទីក្រុងបាងកក, ខេត្ត Kanchanaburi និង Chantaburi។ សព្វថ្ងៃនេះ ឧស្សាហកម្មត្បូង និងគ្រឿងអលង្ការត្រូវបានគេចាត់ទុកថា ជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មកំពូលទាំងបីរបស់ប្រទេស​ដែលមានតម្លៃនាំចេញរហូតដល់ 14 ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ 2016។

ត្រូវបានគេស្គាល់ជាអន្តរជាតិសម្រាប់ភាពទាក់ទាញ និងខ្សែដៃរបស់ខ្លួន Pandora បានបង្កើតមូលដ្ឋានផលិតកម្មរបស់ខ្លួន​នៅអចលនទ្រព្យ​ឧស្សាហកម្ម Gemopolis ក្នុងឆ្នាំ 2005 ហើយឥឡូវនេះមានបុគ្គលិក​ជាង 11.000 នាក់។

"ស្ថាបនិករបស់យើង លោក Per Enevoldsen និងភរិយារបស់គាត់បាន​ចាប់​អារម្មណ៍នឹងវប្បធម៌ថៃ និងប្រពៃណីដ៏យូរអង្វែងរបស់វា​សម្រាប់​ផលិតកម្ម​គ្រឿងអលង្ការដែលមានគុណភាពខ្ពស់" អនុប្រធានជាន់ខ្ពស់ Nils Helander ដែលជានាយកផលិត និងគ្រប់គ្រងនៃផលិតកម្ម Pandora បានមានប្រសាសន៍។ "Pandora បានជ្រើសរើសប្រទេសថៃជាមូលដ្ឋានផលិត ដោយសារតែ​ប្រទេសនេះជាប្រទេសមួយក្នុងចំណោមប្រទេសនាំចូល​គ្រឿងអលង្ការ​ធំបំផុតរបស់ពិភពលោកជាមួយហេដ្ឋារចនាសម្ព័ន្ធល្អសម្រាប់ផលិតកម្មគ្រឿងអលង្ការ និងការងាយស្រួលចូលទៅកាន់អ្នកផ្គត់ផ្គង់​វត្ថុធាតុដើម"។

Helander បានបង្ហាញថា ការពិចារណាសំខាន់ៗផ្សេងទៀតគឺ​អត្ថប្រយោជន៍ពន្ធ ដែលបានផ្ដល់ជូនដោយក្រុមប្រឹក្សាវិនិយោគប្រទេសថៃ (BOI) និងទីតាំងយុទ្ធសាស្ដ្ររបស់ប្រទេស។

គាត់បាននិយាយថា "Gemopolis មានហេដ្ឋារចនាសម្ព័ន្ធចាំបាច់សម្រាប់​អាជីវកម្មគ្រឿងអលង្ការ និងនៅជិតកំពង់ផែសមុទ្រ និងព្រលានយន្តហោះ​ដែលងាយស្រួល​សម្រាប់​យើងដឹកជញ្ជូនផលិតផលទៅអតិថិជនរបស់យើង​ទូទាំងពិភពលោក និង​សម្រាប់អតិថិជនមកទស្សនានៅទីនេះ"។

ការផ្គត់ផ្គង់សិប្បករជំនាញរបស់ប្រទេសថៃ និងការគ្រប់គ្រងដែលមានការ​បណ្តុះបណ្តាលនៅបណ្តាសាកលវិទ្យាល័យកំពូលៗគឺជាកត្តាបន្ថែមក្នុង​ជម្រើសរបស់ក្រុមហ៊ុននៃ Gemopolis។

គាត់បាននិយាយថា "អ្នករចនាគ្រឿងអលង្ការថៃមានមូលដ្ឋានគ្រឹះល្អប្រសើរ​ក្នុងការរចនា ហើយអាចដោះស្រាយតម្រូវការនៃទីផ្សារពលកម្មបាន។ យើងបានឃើញការអភិវឌ្ឍ ហើយខ្ញុំចង់និយាយថា យើងបានអភិវឌ្ឍយ៉ាងខ្លាំង បើប្រៀបធៀបជាមួយកាលពី 10 ឆ្នាំមុន។ ការគាំទ្រទាំងពីវិស័យសាធារណៈ និងវិស័យឯកជននឹងដោះសោ​សក្តានុពលរបស់អ្នករចនាថៃ និងរៀបចំពួកគេឱ្យលូតលាស់ក្នុង​ឧស្សាហកម្ម​គ្រឿងអលង្ការ"។

Helander ក៏បានចែករំលែកថា បេសកកម្មរបស់យីហោគឺដើម្បីអបអរសាទរ​ស្ត្រីដោយការផ្ដល់ជូនពួកគេនូវឱកាសសម្រាប់ ការបញ្ចេញមតិផ្ទាល់ខ្លួន​តាមរយៈគ្រឿងអលង្ការដែលមានគុណភាពខ្ពស់ និងសម័យថ្មី​ក្នុងតម្លៃសមរម្យ។ តម្លៃស្នូលរបស់យីហោគឺតម្លៃប្រណិតសមរម្យ ការរចនាបែបសហសម័យ និងការនិទានរឿងផ្ទាល់ខ្លួន។

លើសពីនេះទៀត ជាម៉ាកយីហោគ្រឿងអលង្ការមួយក្នុងចំណោម​ម៉ាកយីហោ​ដែលពេញនិយមបំផុតរបស់ពិភពលោក Pandora បានរចនាយុទ្ធសាស្រ្ត​របស់ខ្លួនជុំវិញសសរស្តម្ភកណ្តាលចំនួនបួន – ដោយផ្តល់ជូនលំដាប់​ពេញលេញនៃផលិតផលគ្រឿងអលង្ការ ការអភិវឌ្ឍម៉ាកមួយដែលមាន​ផ្នែកគោលដៅ ការថែរក្សាឧត្តមភាពនៃការលក់រាយម៉ាក និងការបង្កើតអាជីវកម្មសាកលដែលមានតុល្យភាព។

Pandora កំពុងបន្តពង្រីក កន្លែងផលិតកម្ម​របស់ខ្លួន​ក្នុងខេត្ត Lamphun ដែល កំពុងកំណត់​ស្តង់ដារថ្មីនៅក្នុងឧស្សាហកម្មគ្រឿងអលង្ការទាក់ទងនឹងខ្នាត និងល្បឿន ក៏ដូចជាការក្លាយទង់កប៉ាល់សម្រាប់ការកសាងបៃតង ដែលបានបញ្ជាក់ដោយយោងតាម LEED (ភាពជាអ្នកដឹកនាំខាងថាមពល និងការរចនាបរិស្ថាន)។ ក្រុមហ៊ុនរំពឹងថា ផែនការពង្រីករបស់ខ្លួននឹងបង្កើនសមត្ថភាព​ផលិតកម្ម​ដល់ជាង 200 លានគ្រឿងអលង្ការក្នុងមួយឆ្នាំនៅចុងឆ្នាំ 2019។

សម្រាប់អ្នករចនា អ្នកទិញ ឬអ្នកផលិតដែលកំពុងទន្ទឹងរង់ចាំចាប់ឱ្យទាន់​និន្នាការ និងបច្ចេកវិទ្យាថ្មីបំផុតនៅក្នុងឧស្សាហកម្មគ្រឿងអលង្ការ កុំភ្លេចទស្សនាពិព័រណ៍ត្បូង និងគ្រឿងអលង្ការបាងកកលើកទី 60 ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី 6 ដល់ថ្ងៃទី 10 ខែកញ្ញា នៅ IMPACT Challenger, Muang Thong Thani ដោយ DITP។

ពាក្យពេចន៍ដោយ Pimsirinuch Borsub

 

Issue 64

ក្រុមហ៊ុនអាហារ និងភេសជ្ជៈទូទាំងពិភពលោកនឹងចូលរួមក្នុង ThaiFEX-ពិភពអាហារអាស៊ីលើកទី 14 ក្នុង​ខែ​ឧសភា ដើម្បីបង្ហាញការច្នៃប្រឌិត និងការនិយមចុងក្រោយក្នុងឧស្សាហកម្ម ។

ឧស្សាហកម្មអាហារ និងភេសជ្ជៈគឺមួយក្នុងចំណោមវិស័យធំៗក្នុងប្រទេសថៃ ដែលប្រទេសកំពុងនាំចេញ​អាហារទៅជាង 200 ប្រទេស និងបង្កើតជាង 24 ពាន់លានដុល្លារអាមេរិកក្នុងការចេញក្នុងឆ្នាំ 2016 ។

THAIFEX-ពិភពអាហារអាស៊ីឆ្នាំ 2017 សហការរៀបចំដោយ DITP សភាពាណិជ្ជកម្មថៃ និង Koelnmesse GmbH ត្រូវបានកំណត់ជាពិពណ៌អាហារ និងភេសជ្ជៈគ្រប់ជ្រុងជ្រោយរបស់អាស៊ីជាមួយផលិតផលមកពី​ពាសពេញពិភពលោក ដែលទាញយកអ្នកតាំងបង្ហាញ អ្នកទិញ អ្នកមកចូលរួម និងអ្នកជំនាញក្នុងឧស្សាកម្ម ។

"ក្នុងឆ្នាំ 2016 ការនាំចេញអាហាររបស់ប្រទេសថៃត្រូវបានចាត់ថ្នាក់ទីមួយក្នុងចំណោមប្រទេសអាស៊ាន និងទី 12 ក្នុងពិភពលោក ។ ម្យ៉ាងទៀត ឧស្សាហកម្មអាហារ និងភេសជ្ជៈគឺជាឧស្សាហកម្មធំលំដាប់ទីបី​ក្នុងប្រទេស​ថៃ បន្ទាប់ពីគ្រឿងយន្ត និងអេឡិចត្រូនិច" អគ្គនាយក DITP Malee Choklumlerd បាននិយាយ ។ "ប្រទេសថៃ​គឺជាផ្ទះនៃខ្សែសង្វាក់អាហារដ៏ធំ តាំងពីក្រុមហ៊ុនអន្តរជា​តិដល់ SMEs ក្នុងស្រុក ដែលមានសារៈសំខាន់​ក្នុងការ​ជំរុញមុខជំនួញនេះ ។ ពួកយើងមានផលិតករមានបទពិសោធន៍ ដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ​ក្នុង​ផលិតកម្មរបស់ពួកគេ ។"

រដ្ឋាភិបាលថៃចង់ឲ្យប្រទេសក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ និងការច្នៃប្រឌិតអាហារ ។ គោលនយោបាយនេះ​គឺមួយក្នុងចំណោម "ចង្កោមពិសេស" ដែលបានយល់ស្របដោយទីស្តីការគណៈរដ្ឋមន្រ្តីរួចហើយ ។ ដូច្នេះ ទីភ្នាក់ងាររដ្ឋាភិបាលកំពុងលើកកម្ពស់កិច្ចសហការរវាងក្រុមហ៊ុនអន្តរជាតិ និងក្នុងស្រុក​ដើម្បីជំរុញការច្នៃប្រឌិត។

"DITP កំពុងធ្វើការដើម្បីទាក់ទាញក្រុមហ៊ុនអន្តរជាតិនាំមុខ ដើម្បីវិនិយោគក្នុងការច្នៃប្រឌិតក្នុងប្រទេសថៃ ខណៈ កំពុងលើកកម្ពស់ក្រុមហ៊ុនថៃឲ្យចូលរួមក្នុងការអភិវឌ្ឍឧស្សាហកម្មអាហារ" Choklumlerd បាននិយាយ ។ "​ដើម្បីពង្រឹងការផ្តួចផ្តើមនេះ នៅ ThaiFEX ឆ្នាំនេះ នឹងមានផ្នែកច្នៃប្រឌិតដែលបង្ហាញការច្នៃប្រឌិតអាហារ​ចុងក្រោយ ។"

THAIFEX ឆ្នាំ 2017 នឹងមានសកម្មភាពជាច្រើន ៖ ការប្រលងចុងភៅចុងក្រោយនៃប្រទេសថៃលើកទី 6 ឆ្នាំ 2017 ការប្រកួតប្រជែងចុងភៅដែលផ្តោតលើអាហារថៃ និងការតាំងបង្ហាញ សន្និសីទសុវត្ថិភាពអាហារពិភពលោកលើកទី 5 ដែលវាគ្មិនអន្តរជាតិក្នុងឧស្សាហកម្មអាហារ និងភេសជ្ជៈ និងអង្គការសុវត្ថិភាពអាហារនឹង​ជួប​ប្រជុំដើម្បីពិភាក្សាការនិយម​ក្នុងឧស្សាកម្មចុងក្រោយ វេទិកាសិទ្ធិប្រើយីហោអាហារអាស៊ីដែលរួមមាន​ការ​និយាយពីផ្សាយពាណិជ្ជកម្ម និងឱកាសអភិវឌ្ឍន៍សម្រាប់សិទ្ធិប្រើយីហោអាហារ និងហាងកាហ្វេជនល្បីល្បាញ ដែលអ្នកឆុងកាហ្វេមកពីទូទាំងអាស៊ីនឹងជួបជុំ ដើម្បីបង្ហាញជំនាញរបស់ពួកគេ ។

បន្ថែមទៀត DITP នឹងរៀបចំផ្នែកតាំងបង្ហាញ ដូចជា 'ប្រទេសថៃ ៖ ផលិតករនៃអាហារ Halal គុណភាពល្អរបស់​ពិភពលោក' ដែលនឹងបង្ហាញពីគុណភាពនៃអាហារ Halal របស់ថៃ; ភូមិអាហារបំប៉នថៃ​ដើម្បីរំលេចភេសជ្ជៈអាចផឹកបានភ្លាមៗ និងវីតាមីន ដែលផលិតពីរុក្ខជាតិថៃ; និង 60+ Pavilion សម្រាប់អាហារ និងភេសជ្ជៈ​ប្រឆាំងការចាស់ជរា និងអាហារសុខភាព ។

ឆ្នាំមុន ពិពណ៌បានចូលរួមដោយអ្នកតាំងបង្ហាញ 1,919 នាក់ពី 40 ប្រទេស ដែលទាក់ទាញអ្នកមកចូលរួមពាណិជ្ជកម្មសរុប 42,528 នាក់ – 21% កើនឡើងពីឆ្នាំ 2015 ។ ឆ្នាំនេះ អ្នករៀបចំរំពឹងនឹងឃើញអ្នកមកចូលរួមពាណិជ្ជកម្ម 50,000 នាក់ និងអ្នកចូលរួម 100,000 ផ្សេងទៀតក្នុងថៃទូទៅ ។

THAIFEX-ពិភពអាហារអាស៊ីឆ្នាំ 2017 នឹងត្រូវបានប្រារព្វពីថ្ងៃទី 31 ខែឧសភា ដល់ថ្ងៃទី 4 ខែមិថុនា នៅ IMPACT, Muang Thong Thani, ទីក្រុងបាងកក ។

សម្រាប់ព័ត៌មានបន្ថែម សូមចូល www.ditp.go.thwww.thaitradefair.com

សសេរដោយ Pimsirinuch Borsub

Issue 66

អ្នកស្រលាញ់សត្វចិញ្ចឹម និងអ្នកច្នៃម៉ូដគ្រឿងសង្ហារិមសម្រាប់សត្វឆ្មា Kwanchanok Amorntananuban បានចែករំលែកអំពីលក្ខណៈដែលផលិតផលធ្វើពីក្រដាសកាតុងរបស់នាងមានភាពទាក់ទាញចំពោះ​អតិថិជនយ៉ាងខ្លាំងនៅក្នុងកម្មវិធីតាំងពិពណ៌ពាណិជ្ជកម្មវត្ថុអនុស្សាវរីយ៍ និងគ្រឿងសង្ហារិមធំជាងគេបំផុតប្រចាំឆ្នាំដែលរៀបចំឡើងដោយ DITP។

ការតាំងពិពណ៌វត្ថុអនុស្សាវរីយ៍អន្តរជាតិនៅទីក្រុងបាងកក លើកទី 43rd និងការតាំងពិពណ៌សម្ភារ​ប្រើប្រាស់ក្នុងផ្ទះជាអន្តរជាតិនៅទីក្រុងបាងកក (BIG+BIH 2017) ត្រូវបានរៀបចំឡើងនៅខែមេសា ឆ្នាំ 2017 បានបញ្ជាក់អះអាងអំពីភាពជោគជ័យដ៏អស្ចារ្យមួយ ដោយបានទាក់ទាញភ្ញៀវចូលទស្សនាជាង 52,000 នាក់ និងទទួលបានប្រាក់ចំណូលប្រហែល 25.6 លានដុល្លារអាមេរិកក្នុងរយៈពេលប្រាំថ្ងៃ។

ប្រភេទផលិតផលមួយក្នុងចំណោមប្រភេទផលិតផលដែលមានប្រជាប្រិយភាពខ្លាំងជាងគេបំផុតនៅក្នុង​ការតាំងពិពណ៌ឆ្នាំនេះ គឺផលិតផលសត្វចិញ្ចឹមនៅតំបន់ផ្តាច់មុខមួយដែលហៅថា "ឋានសួគ៌របស់សត្វ​ចិញ្ចឹម" ដែលបង្ហាញអំពីគ្រឿងសង្ហារិមសម្រាប់សត្វចិញ្ចឹម ផលិតផលលាងសម្អាត សម្លៀកបំពាក់ និងផលិតផលដែលមាននវានុវត្តន៍ និងសម្ភារទាន់សម័យដែលទាក់ទងនឹងសត្វចិញ្ចឹមផ្សេងទៀត ដែលផលិតនៅក្នុងប្រទេសថៃ។

Kwanchanok Amorntananuban គឺជាអ្នកផលិតគ្រឿងសង្ហារិមសម្រាប់សត្វចិញ្ចឹមដែលទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចែកចាយ និងអ្នកទិញអន្តរជាតិនៅក្នុងការតាំងពិពណ៌នៅឆ្នាំនេះ។

ស្ថាបនិក និងនាយកប្រកបដោយគំនិតច្នៃប្រឌិតរបស់ Kafbo ដែលជាម៉ាកសញ្ញាគ្រឿងសង្ហារិមសម្រាប់​សត្វឆ្មាដែលត្រូវបានប្រើប្រាស់ជាសម្ភារតុបតែងផ្ទះផងដែរនោះ បានមានប្រសាសន៍ថា "Kafbo បាន និងកំពុងត្រូវបានដាក់បង្ហាញនៅ BIG+BIH ចាប់តាំងពីឆ្នាំ 2015 មកម៉្លេះ ហើយនៅឆ្នាំនេះ ផលិតផលសម្រាប់សត្វចិញ្ចឹមកាន់តែទទួលបានការពេញនិយមបន្ថែមទៀតនៅក្នុងពិធីតាំងពិពណ៌នេះ"។

Kafbo ដែលជាពាក្យនិយាយលេងសើច នៅលើ "សម្ភារដែលមានការច្នៃប្រឌិត" និង "ក្រដាសកាតុង" ប្រើប្រាស់បច្ចេកទេសសង្កត់ពិសេស ដែលធ្វើឲ្យផ្ទះសត្វចិញ្ចឹមដែលធ្វើពីក្រដាសកាតុងអាចប្រើប្រាស់​បានយូរ និងមិនប៉ះពាល់ដល់បរិស្ថាន។ ផ្ទះដែលត្រូវបានរចនាឡើងដោយមានការគិតយ៉ាងច្បាស់លាស់អំពីមុខងាររបស់វានោះ ត្រូវបានប្រើប្រាស់ជាបន្ទះសម្រាប់ខ្វាច ដែលឆ្មារអាចឡើង អង្គុយ ដេក និងលេងដោយមិនបំផ្លាញគ្រឿងសង្ហារិមរបស់ម្ចាស់របស់ពួកគេឡើយ។

Amorntananuban បាននិយាយថា "ខ្ញុំមានសត្វឆ្មាបួនក្បាល និងសត្វឆ្កែមួយក្បាល ហើយគ្រួសាររបស់ខ្ញុំបានផលិតបន្ទះការពារដែលធ្វើក្រដាសកាតុងរួចហើយ ដូច្នេះខ្ញុំបានចាប់ផ្តើមធ្វើការពិសោធន៍ដោយប្រើប្រាស់ការច្នៃម៉ូដខុសៗគ្នាសម្រាប់ផ្ទះឆ្មា"។ បន្ទាប់ពីបានធ្វើការសាកល្បង និងមានកំហុងឆ្គងជាច្រើន​លើករួចមក នាងបានទទួលជោគជ័យនៅក្នុងការផលិតខូលលិកសិននៃបន្ទះសម្រាប់ខ្វាចដែលមានទ្រង់ទ្រាយជារូបសត្វ ជាលើកដំបូងរបស់នាង ហៅថា "9lifers" ដែលបានទាក់ទាញចំណាប់អារម្មណ៍​របស់អ្នកទិញជាច្រើនអ្នកនៅ BIG+BIH ឆ្នាំ 2015។

កាលពីឆ្នាំទៅ Kafbo បានមើលឃើញភាពរីកចម្រើននៅក្នុងការច្នៃម៉ូដ និងការវេចខ្ចប់ ដែលជាខូលលិកខិនទីបី និងជាខូលលិកសិនចុងក្រោយរបស់ខ្លួន គឺ 'Castle Cube' ដែលត្រូវបានវេចខ្ចប់យ៉ាងរាបស្មើ ដែលកាត់បន្ថយចំណាយលើការធ្វើដំណើរ។

Amorntananuban និយាយថា ភាពជោគជ័យរបស់នាងភាគច្រើនកើតឡើងដោយសារ DITP។

នាងនិយាយថា "ចាប់តាំងពីពេលចាប់ផ្តើម ខ្ញុំបានទទួលការគាំទ្រជាច្រើនពី DITP"។ "ខ្ញុំទទួលបានផលប្រយោជន៍ពីវគ្គសិក្សា និងកម្មវិធីបណ្តុះបណ្តាលជាច្រើនដែលត្រូវបានរៀបចំឡើងដោយ DITP ដែលបានផ្តល់ការណែនាំដល់ខ្ញុំតាមរយៈដំណាក់កាលនានានៃការនាំចេញ ពន្ធ និងជាទូទៅ គឺរបៀបធ្វើអាជីវកម្មជាមួយអតិថិជនក្រៅប្រទេស។"

នាងបន្ថែមថា ការធ្វើការជាមួយ DITP បានផ្តល់ជូន Kafbo នូវឱកាសក្នុងការចូលរួមនៅក្នុងសកម្មភាព​ភ្ជាប់ទំនាក់ទំនងផ្នែកអាជីវកម្ម និងការតាំងពិពណ៌ពាណិជ្ជកម្មនៅក្រៅប្រទេស ដែលបានបង្កើនភាពលេចធ្លោរបស់ម៉ាកសញ្ញាបានយ៉ាងខ្លាំងក្លា និងធ្វើឲ្យអ្នកចែកចាយកាន់តែមានចំណាប់អារម្មណ៍ខ្លាំង​ឡើងចំពោះផលិតផលរបស់នាង។ នៅពេលនេះ Kafbo មានអ្នកចែកចាយនៅក្នុងប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង ប្រទេសអូស្រ្តាលី ហុងកុង ប្រទេសសិង្ហបុរី ប្រទេសអាល្លឺម៉ង់ និងប្រទេសបារាំង រួមជាមួយផែនការនាពេលអនាគតក្នុងការនាំចេញទៅតៃវ៉ាន់។

នាងនិយាយថា "ខ្ញុំគិតថា មានចន្លោះទំនេរជាច្រើនសម្រាប់ការរីកចម្រើននៅក្នុងទីផ្សារសត្វចិញ្ចឹម" ។ "វា​អាចមើលទៅហាក់ដូចជាទីផ្សារដ៏តូចមួយ ប៉ុន្តែជាក់ស្តែង ប្រជាជនបច្ចុប្បន្នប្រព្រឹត្តិចំពោះសត្វចិញ្ចឹមដូចជាកូនរបស់ពួកគេ ហើយពួកគេមានបំណងចំណាយប្រាក់ទៅលើសត្វចិញ្ចឹមទាំងនោះ។ នៅប្រទេសថៃ ផលិតផលដែលពាក់ព័ន្ធសត្វឆ្មាកំពុងលក់ដាច់ខ្លាំងណាស់។"

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.kafbo.com ឬទាក់ទងតាម អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

ពាក្យសម្តីរបស់ Pimsirinuch Borsub

 

Issue 63

DITP បង្ហាញការត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំពិព័រណ៍អំណោយអន្តរជាតិទីក្រុងបាងកកលើកទី 43 ឆ្នាំ2017 និងពិព័រណ៍បរិក្ខារផ្ទះបាយអន្តរជាតិទីក្រុងបាងកកឆ្នាំ 2017 (BIG+BIH 2017) ខែមេសានេះ ។

សហការជាមួយសមាគមន៍ថៃនាំមុខ ដូចជាសមាគមន៍សហព័ន្ធផលិតផលរចនាបទរស់នៅថៃ សមាគមន៍ការរចនា និងវត្ថុ និង​សមាគមន៍អំណោយប្រណិត និងការតុបតែងថៃ DITP នឹងរៀបចំ BIG+BIH ឆ្នាំ 2017 ពីថ្ងៃទី 19 ដល់ 23 ខែមេសា នៅ BITEC, Bangna ។ ថ្ងៃពាណិជ្ជកម្មផ្តាច់មុខគឺពីថ្ងៃទី 19 ដល់ 21 ខែមេសា ខណៈដែរមហាជនទូទៅអាចចូលរួមនៅថ្ងៃទី 22 និង 23 ខែមេសា។

ត្រូវបានរៀបចំពីរដងក្នុងមួយឆ្នាំដោយ DITP, BIG + BIH ត្រូវបានទទួលស្គាល់ទូលំទូលាយជាព្រឹត្តិការណ៍ពាណិជ្ជកម្មសំខាន់របស់ប្រទេសថៃសម្រាប់ផលិតផលរចនាបទរស់នៅ និងមូលបទប្រភពធំជាងគេរបស់អាស៊ានសម្រាប់ផលិតផលរចនាដែលមានគុណភាព ។ ឆ្នាំនេះ ពិព័រណ៍នឹងត្រូវបានរៀបចំក្រោមប្រធានបទជីវិត+រចនាបទរស់នៅអាស៊ាន ដើម្បីឆ្លុះបញ្ចាំងសោភណ្ឌវិទ្យា និងរចនាបទរស់នៅនៃប្រទេសថៃ និងប្រទេសសមាជិកអាស៊ាន ។

"BIG+BIH ត្រូវបានចាត់ទុកជាវេទិកាពាណិជ្ជកម្មអន្តរជាតិសម្រាប់សហគ្រិន ដើម្បីបង្ហាញសក្តានុពលរបស់ពួកគេក្នុងការ​រចនា ការ​អភិវឌ្ឍផលិតផល និងការបង្កើតតម្លៃ" Malee Choklumlerd អគ្គនាយក DITP បាននិយាយ ។

"ពួកយើងជឿជាក់ថាប្រទេសថៃអាចជាមជ្ឈមណ្ឌលតំបន់សម្រាប់ការផលិត និងនាំចេញអំណោយ ផលិតផលបរិក្ខារផ្ទះបាយ និងរចនាបទរស់នៅ ។ វានឹងជាវេទិកា ដែលអ្នកទិញពីជុំវិញពិភពលោកអាចជួប និងធ្វើជំនួញជាមួយផលិតករថៃ ដើម្បីបង្កើនការនាំចេញផលិតផលក្នុងវិស័យនេះទាក់ទងនឹងគុណភាព និងតម្លៃ" Choklumlerd បាននិយាយ ។ "DITP បានរំពឹងថាភ្ញៀវជាង 58,000 នាក់ នឹងមកចូលរួម BIG+BIH 2017 ដែលនឹងមានស្តង់ជាង 1,600 ពីក្រុមហ៊ុនប្រហែល 600" ។

អ្នកទិញបរទេសដែលចូលរួមក្នុងអំឡុងការតាំងពិព័រណ៍ពាណិជ្ជកម្ម ត្រូវបានរំពឹងថាមកពីប្រទេស និងតំបន់ផ្សេងៗគ្នា ដូចជាប្រទេស​ជប៉ុន សហរដ្ឋអាមេរិក ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម អាល្លឺម៉ង់ មជ្ឈឹមបូព៌ា និងតៃវ៉ាន់ ។

ចំណាត់ថ្នាក់ផលិតផលក្នុងការតាំងពិព័រណ៍នឹងមានការតុបតែងផ្ទះ សង្ហារឹមនិងការរស់នៅ បរិក្ខារផ្ទះបាយនិងបរិក្ខារបរិភោគ បរិក្ខារបន្ទប់ទឹក បរិក្ខារការិយាល័យ និងអំណោយ ។ DITP ក៏នឹងបង្ហាញផ្នែកថ្មីសម្រាប់ផលិតផលលំហែកំសាន្ត កីឡា និងធ្វើដំណើរ ដែល​នឹងត្រូវបានដំណើរការនៅ BIG+BIH 2017 ដើម្បីណែនាំការរចនា និងការច្នៃប្រឌិតថ្មី ។

ការតាំងពិព័រណ៍ពិសេស និងផ្នែកសំខាន់បង្ហាញពី Pet Parade ផលិតផលច្នៃប្រឌិតដើម្បីបំពេញតម្រូវការអ្នក​ស្រឡាញ់សត្វចិញ្ចឹម; Thai Wellness, ការថែទាំសុខភាព និងសេវាកម្មបែបថៃដែលពាក់ព័ន្ធនឹងសុខុមាលភាពសម្រាប់​មនុស្សចាស់ 60+, ផលិតផលដែលផ្តល់ជូនមនុស្សចាស់សកម្ម ព្រមទាំងបង្ហាញផលិតផលដែលបានឈ្នះរង្វាន់របស់​នាយករដ្ឋមន្រ្តីដ៏មានកិត្យានុភាព (រង្វាន់ PM) និងបានផ្តល់កិត្តិនាមជាមួយស្លាកសញ្ញាដែលគួរទុកចិត្តរបស់ថៃ (T/Mark)។

សេវាកម្មដែលបានផ្តល់ជូនដោយ DITP សម្រាប់អ្នកទិញ និងភ្ញៀវចូលរួមព្រឹត្តិការណ៍នឹងរួមមានផ្នែកផ្គូរផ្គងជំនួញ ដើម្បីធ្វើការចរចាជំនួញជាមួយដៃគូដែលមានសក្តានុពលព្រមទាំងផ្នែកសេវាកម្មរៀបចំ ។

សម្រាប់ព័ត៌មានបន្ថែម សូមចូល www.bigandbih.com និង www.ditp.go.th

សសេរដោយ Pimsirinuch Borsub

 

365090