Issue 62

DITP ត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំពិពណ៌សង្ហារឹមអន្តរជាតិថៃប្រចាំឆ្នាំ (TIFF) ដែលបង្ហាញ​ការ​រចនាថ្មី​ និងការច្នៃប្រឌិតសម្រាប់សង្ហារឹមគុណភាពខ្ពស់ ពីផលិតករនាំមុខក្នុងប្រទេសថៃ ។

ក្នុង 11 ខែដំបូងនៃឆ្នាំ 2016 ការនាំចេញសង្ហារឹមពីប្រទេសថៃមានតម្លៃជាង 1 ពាន់លានដុល្លារអាមេរិក ដែលសហរដ្ឋអាមេរិក ប្រទេសជប៉ុន ប្រទេសចិន ប្រទេសអូស្រ្តាលី និងចក្រភពអង់គ្លេសជាទិសដៅកំពូលៗ ។

ឆ្នាំនេះ TIFF ឆ្នាំ 2017 ត្រូវបានរៀបចំដោយ DITP ក្រសួងពាណិជ្ជកម្ម សហការជាមួយ​សហព័ន្ធ​ ឧស្សាហកម្មថៃ (FTI) និងសមាគមន៍ឧស្សាហកម្មសង្ហារឹមថៃ ក្រោមប្រធានបទការរស់នៅ​ឆ្លាតវៃរបស់អាស៊ាន ដែលសង្កត់ធ្ងន់លើផលប្រយោជន៍នៃការជ្រើសរើសរបៀបរស់នៅឆ្លាតវៃ ដែលល្អសម្រាប់បរិស្ថាន និងអ្នករស់នៅក្នុងផ្ទះ ។

"TIFF ឆ្នាំ 2017 គឺជាការតាំងពិពណ៌សង្ហារឹមទាំងអស់ ពីវត្ថុធ្វើដោយដៃក្នុងស្រុកដល់ផលិតផល​រចនាបែបប្រណិតដែលមានគុណភាពល្អបំផុត" Malee Choklumlerd នាយកទូទៅ DITP និយាយ "ពិពណ៌ក៏ជាវេទិកាដ៏ធំសម្រាប់ក្រុមហ៊ុនសង្ហារឹមឈានមុខ ផលិតករ សហគ្រិន អ្នកនាំ​ចេញ អ្នកនាំចូល អ្នករចនា និងមុខជំនួញពាក់ព័ន្ធផ្សេងទៀត បង្ហាញផលិតផលថ្មីបំផុត​របស់​ពួកគេ និងគំនិតថ្មីៗ ។ ផលិតផលទាំងនេះមិនត្រឹមតែផ្តល់ជូននូវការរចនាស្រស់ស្អាត និង​មុខងារទេ ប៉ុន្តែមានផាសុកភាព និងលើកកម្ពស់ការរស់នៅ និងរបៀបរស់នៅល្អ ។"

 
 

ត្រូវបានរំពឹងទុកជាពិពណ៌សង្ហារឹមគ្រប់ជ្រុងជ្រោយបំផុត ដែលបានរៀបចំក្នុងប្រទេសថៃ TIFFឆ្នាំ 2017 នឹងមានបង្ហាញការរចនាសង្ហារឹមផ្លែកភ្នែកពីស្លាកសញ្ញាសង្ហារឹមគុណភាពខ្ពស់ឈានមុខមួយចំនួននៃផលិតករដែលមានឈ្មោះល្បី ដែលរាប់បញ្ចូលទាំងសង្ហារឹមខាងក្នុង ខាងក្រៅ និងការិយាល័យ ផ្ទះបាយ និងបន្ទប់ទឹក កម្រាលពូក អំពូល វាំងនន ឥដ្ឋការ៉ូ ព្រំ និង​ច្រើនទៀត ។

ពិពណ៌ក៏តំណាងឲ្យឱកាសដ៏ល្អ ដើម្បីពង្រីកជំនួញសង្ហារឹមក្នុងតំបន់មានការលូតលាស់ខ្លាំង និងលេចធ្លោមួយក្នុងពិភពលោកជាមួយចំនួនប្រជាជន 600 លាននាក់ ។ អ្នកចូលរួមអាចសង្ឃឹមជួបអ្នកទិញ អ្នកនាំចូល និងអ្នករចនាពីជប៉ុន សហរដ្ឋអាមេរិក សហព័ន្ធអឺរ៉ុប អាស៊ាន ឥណ្ឌា មជ្ឈឹមបូព៌ា អាហ្វ្រិក និងអូស្រ្តាលី ។ អ្នកតាំងបង្ហាញប្រហែល 200 ត្រូវបានរំពឹងទុក ចូល​រួមក្នុង 700 ស្តង់ នៅ TIFF ឆ្នាំ 2017 ។

ផ្នែកសំខាន់គួរឲ្យកត់សម្គាល់នៃ TIFF ឆ្នាំ 2017 នឹងរួមមានហាង DEmark Concept ដែល​បង្ហាញ​សង្ហារឹម និងឧបករណ៍តុបតែងផ្ទះដែលបានឈ្នះរង្វាន់រចនាដ៏មានកិត្យានុភាព DEmark និង G-mark ហាងកាហ្វេរបៀបកែច្នៃបូករចនា (I+D) អ្នករចនាវ័យក្មេងតាំងបង្ហាញ រចនារុក្ខជាតិ និង​សិក្ខាសាលាបន្តបន្ទាប់ដែលរៀបចំដោយអ្នកជំនាញឧស្សាហកម្ម ។ អ្នកចូលរួមក៏អាចប្រើសេវាកម្ម​ដែលបានផ្តល់ជូន ដូចជាសេវាកម្មជំនួយការផ្ទាល់ និង Thaitrade.com ឱកាសផ្គូរផ្គងជំនួញ ដើម្បីសម្របសម្រួលពាណិជ្ជកម្ម ។

ពិពណ៌សង្ហារឹមអន្តរជាតិថៃឆ្នាំ 2017 នឹងមិនត្រឹមតែមានផលិតផលពីប្រទេសថៃទេ ប៉ុន្តែ​ក៏​មានពីបណ្តាប្រទេសអាស៊ានដទៃទៀត រួមមានប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា និងប្រទេសវៀតណាម និងប្រព្រឹត្តទៅពីថ្ងៃទី 8 ដល់ 12 ខែមិនា នៅ IMPACT Challenger សាល 2-3 ទីក្រុងបាងកក ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល www.thailandfurniturefair.com

សសេរដោយ Pimsirinuch Borsub

 

366630