Inside ASEAN⁺

Issue 69

សម្រាប់ Doi Kham ដោយអនុវត្តតាមមរតកផ្នែកនិរន្តរភាពរបស់ព្រះមហាក្សត្រ Bhumibhol ដែលសោយទីវង្គតទៅហើយ ដែលជាចំណុចសំខាន់នៃបេសកកម្មរបស់ខ្លួនក្នុងការធ្វើឲ្យជីវិតរបស់កសិករថៃ និងសហគមរបស់ពួកគេមានភាពល្អប្រសើរឡើង។

ប្រទេសថៃមានកេរ្តិ៍ឈ្មោះល្បីល្បាញសម្រាប់ភាពសម្បូរផ្លែឈើ និងផលិតផលនានាដែលផលិត​ពីផ្លែឈើ។ នៅក្នុងឆ្នាំ 2016 ប្រទេសនេះបាននាំចេញទឹកផ្លែឈើដែលមានតម្លៃ US$741.7 លាន ដែលមានកំណើន 18.3% ប្រសិនបើប្រៀបធៀបទៅនឹងឆ្នាំមុន។

Doi Kham ត្រូវបានបង្កើតឡើងក្រោយគម្រោងដែលជាគំនិតផ្តួចផ្តើមរបស់ព្រះមហាក្សត្រ Bhumibhol Adulyadej ដែលបានចូលទីវង្គតទៅហើយ នៅក្នុងឆ្នាំ 1969 ជាអាជីវកម្មផ្នែកសង្គម ដោយធ្វើការលក់ផលិតផលចំណីអាហារកែច្នៃ ដើម្បីធ្វើឲ្យគុណភាពជីវិតរបស់កសិករ និងសហគមរបស់ពួកគេមានភាពល្អប្រសើរឡើង។ បច្ចុប្បន្ន Doi Kham បើកដំណើរការរោងចក្រជាច្រើននៅឈៀងម៉ៃ ឈៀងរ៉ៃ សាកុនណាខន និងបូរីរ៉ាំ ដែលទិញផ្លែឈើ និងបន្លែពីកសិកររាប់ពាន់នាក់នៅក្នុងភូមិរាប់រយ ដើម្បីផលិតទឹកផ្លែឈើដែលត្រៀមជាស្រេចសម្រាប់ការទទួលទាន ទឹកដែលចម្រាញ់ចេញពីផ្លែឈើ ផ្លែឈើក្រៀម ដំណាប់ផ្លែឈើ ផ្លែឈើកំប៉ុង ទឹកជ្រលក់រសជាតិប៉េងប៉ោះ ផ្លែឈើកក និងម្សៅសណ្តែក។

Pipatpong Israsena ដែលជាប្រធាន និងនាយកប្រតិបត្តិរបស់ផលិតផលចំណីអាហារ Doi Kham មានប្រសាសន៍ថា ​"វត្ថុគ្រប់យ៉ាងដែលយើងដាក់ចូលទៅក្នុងផលិតផលនានា គឺបានមកពីធាតុធម្មជាតិ"។ "គ្រប់ដំណក់នៃទឹកផ្លែឈើដែលទៅដល់ដៅរបស់អ្នកទទួលទាន ត្រូវបានផលិតឡើងដោយរួមជាមួយការលះបង់របស់កសិករ។"

Israsena បន្ថែមថា សម្រាប់ Doi Kham គុណភាពរបស់ផលិតផល គឺជាចំណុចចម្បង ដោយក្រុមហ៊ុនធ្វើការទូទាត់ប្រាក់ជូនកសិករក្នុងអត្រាខ្ពស់ជាងតម្លៃទីផ្សារបន្តិចសម្រាប់ការផលិត ដើម្បីធានាថាខ្លួនទទួលបានផ្លែឈើ និងបន្លែដែលល្អបំផុត។ ក្រុមហ៊ុនក៏បានទទួលពានរង្វាន់ម៉ាកសញ្ញាដែលមានទំនុកចិត្តរបស់ប្រទេសថៃ (ឬ T Mark) ពី DITP ផងដែរ ដែលនេះគឺជាសញ្ញាសម្គាល់នៃគុណភាព និងភាពល្អឥតខ្ចោះ ជាពិសេសពាក់ព័ន្ធនឹងពលកម្ម ទំនួលខុសត្រូវផ្នែកសង្គម និងបរិស្ថាន។

Israsena មានប្រសាសន៍ថា "Doi Kham យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបរិស្ថាន។ យើងបានដំឡើងប្រព័ន្ធធ្វើប្រព្រឹត្តិកម្មទឹកមួយ ហើយយើងក៏បានផ្តួតផ្តើមគំនិតបង្កើតគម្រោងមួយដើម្បីធានាថា ប្រភពទឹកនៅតែទទួលបានការថែរក្សាបានយ៉ាងស្អាតផងដែរ។" "នាពេលថ្មីៗនេះ យើងក៏បានដំឡើងដំបូលប្រើថាមពលពន្លឺព្រះអាទិត្យនៅរោងចក្រនានាដើម្បីផលិតអគ្គិសនីផងដែរ។ សូម្បីតែអគារការិយាល័យរបស់យើងនៅទីក្រុងបាងកកក៏ទទួលបានការបញ្ជាក់អំពី LEED (ភាពជាអ្នកដឹកនាំនៅក្នុងការរចនាផ្នែកថាមពល និងបរិស្ថាន) កម្រិតមាសផងដែរ ដែលនេះមានន័យថាក្រុមហ៊ុនប្រើប្រាស់ធនធានយ៉ាងមានប្រសិទ្ធភាព ដោយប្រើប្រាស់ទឹក និងថាមពលតិច និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។"

ដោយមានជំហរដ៏រឹងមាំនៅក្នុងទីផ្សារក្នុងស្រុករបស់ខ្លួន បច្ចុប្បន្ន Doi Kham កំពុងពង្រីកខ្លួនទៅកាន់ប្រទេស និងទឹកដីផ្សេងៗទៀតនៅអាស៊ាន ដូចជានៅប្រទេសមីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌនេស៊ី វៀតណាម តៃវ៉ាន់ ជប៉ុន និងចិន ដោយមិនបាត់បង់ការផ្តោតលើគោលដៅរបស់ខ្លួនក្នុងតបស្នងដល់សង្គមវិញឡើយ។

Israsena មានប្រសាសន៍ថា "ក្នុងរយៈពេលមួយរយឆ្នាំទៀត ខ្ញុំមានបំណងធ្វើឲ្យ Doi Kham ក្លាយជាមរតកមួយរបស់ព្រះមហាក្សត្រ Bhumibhol Adulyadej ដែលបានសោយទីវង្គតទៅហើយនោះ។" "ប្រជាជនតែងតែមានចម្ងល់ថាតើនិរន្តរភាពអាចយកមកអនុវត្តបានដែរឬទេ ហើយ Doi Kham គឺជាសក្ខីភាពដែលថា ក្រុមហ៊ុនមួយអាចទទួលបានប្រាក់ចំណេញ ស្របពេលជាមួយគ្នានោះវាក៏អាចថែរក្សាគោលការណ៍របស់ខ្លួនក្នុងការជួយកសិករ និងសហគមរបស់ពួកគេក្នុងការបង្កើតគុណភាពជីវិតដែលកាន់តែល្អប្រសើរមួយសម្រាប់ខ្លួនរបស់ពួកគេតាមរយៈវិស័យកសិកម្មបានផងដែរ។"

ពាក្យសម្តីដោយ Pimsirinuch Borsub

 

 

Issue 67

Bathroom Design លាតត្រដាងពីរបៀបការរចនា និង ការច្នៃប្រឌិតថ្មី​បានជួយវាជ្រៀតចូលទីផ្សារបរទេស។

Eard Charuratana នាយកគ្រប់គ្រង Bathroom Design ដែលជារោងចក្រឈានមុខគេនៃផលិតផលបន្ទប់ទឹក បាននិយាយថា "ការរចនា និងការច្នៃប្រឌិតថ្មីដើរតួនាទីយ៉ាងសំខាន់លើ​ភាពជោគជ័យ​ក្នុងអាជីវកម្មរបស់យើង។" "យើងផ្តល់អាទិភាពលើការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D) ដោយសារតែយើងចង់ផ្តល់ជូននូវផលិតផលល្អសមរម្យបំផុតសម្រាប់តម្រូវការផ្សេងគ្នារបស់អតិថិជនរបស់យើង។"

បន្ថែមពីលើការអភិវឌ្ឍអាងងូតទឹកដើម្បីបំពេញតាមតម្រូវការជាក់លាក់​របស់អតិថិជននីមួយៗ Bathroom Design បន្ថែមតម្លៃដោយបញ្ចូលនូវ​បច្ចេកវិទ្យាទំនើប និងការច្នៃប្រឌិតថ្មីៗ​ទៅដល់ការរចនារបស់ខ្លួន។ នេះរួមទាំង I-Command ដែលឱ្យអ្នកប្រើបំពេញទឹកតាមរយៈទូរស័ព្ទចល័ត, I-Aroma ជាចំហាយសារធាតុសំណើមអ័ព្ទឆ្លាតវៃជាមួយក្លិនឈ្ងុយ និង I-Color ដែលផ្តល់ជូនអតិថិជននូវភាពខុសគ្នានៃស្រមោលពន្លឺ។

Charuratana ពន្យល់ថា "ក្រុម R&D របស់យើងតែងតែសួរប្រភេទអ្វីនៃអាងងូតទឹកដែលយើងត្រូវការ និងអ្វីដែលអតិថិជនរបសយើងអាចចូលចិត្តជា ពីព្រោះមនុស្សពីប្រទេស ឬតំបន់នីមួយៗមានទំហំខ្លួន របៀបរបបងូតទឹក និងចំណូលចិត្តខុសគ្នា"។ "ជនជាតិជប៉ុនចូលចិត្តដេកត្រាំ និងសម្រាកក្នុងអាងទឹកក្ដៅ។ ពួកគេចង់បានអាងតូចជាមួយមុខងារតិចតួចបំផុត ខណៈដែលពួកអារ៉ាប់​ចង់បានអាងធំ ដែលមនុស្សបួននាក់អាច​ងូតទឹកជាមួយគ្នា។"

បានបង្កើតឡើងក្នុងឆ្នាំ 1996 ជាអ្នកនាំចូលគ្រឿងសម្ភារៈបន្ទប់ទឹក Bathroom Design បានចាប់ផ្តើមផលិតយីហោផ្ទាល់របស់ខ្លួនពីរបីឆ្នាំក្រោយមក។ បច្ចុប្បន្ន ក្រុមហ៊ុនផលិតអាងងូតទឹក និងសំភារៈអនាម័យផ្សេងទៀត ដោយនាំចេញផលិតផលរបស់ខ្លួនទៅកាន់ជាង 30 បណ្តាប្រទេសនៅអាស៊ី អឺរ៉ុប និងមជ្ឈឹមបូព៌ា។

ទិន្នន័យពីការិយាល័យសេដ្ឋកិច្ចឧស្សហកម្មបង្ហាញថា ក្នុងឆ្នាំ 2015 តម្លៃ​នៃការនាំចេញផលិតផលសេរ៉ាមិចរបស់ប្រទេសថៃមានចំនួនប្រមាណ 758 លានដុល្លារអាមេរិក, ប្រហែល 170 លានដុល្លារអាមេរិកនៃអ្វីដែលមានក្នុង​សំភារៈអនាម័យ។ ទីផ្សារនាំចេញចម្បងរួមមានជប៉ុន អាមេរិក ចិន អាល្លឺម៉ង់ និង​បណ្តា​ប្រទេសអាស៊ាន។

Charuratana និយាយថា "យើងមានអ្នកចែកចាយតែមួយគត់នៅក្នុងប្រទេសនីមួយៗ ដែលត្រូវតែអាចជួយដល់អតិថិជនរបស់យើងនៅពេលចាំបាច់។ ពួកគេត្រូវតែណែនាំអតិថិជនពីរបៀបប្រើអាងងូតទឹក ក៏ដូចជាទទួល​ខុសត្រូវ​សម្រាប់ការដំឡើងអាង ការថែទាំ និងសេវាបន្ទាប់ពីការលក់ក្នុង​ប្រទេសនោះ"។ "លើទីផ្សារសាកល យើងមានគូប្រកួតប្រជែងដ៏ខ្លាំងជាច្រើន ដូច្នេះ R&D របស់យើងត្រូវតែផ្ដល់ជូនផលិតផលល្អបំផុតសម្រាប់ទីផ្សារគោលដៅ។

ក្រុមហ៊ុននេះបានរកឃើញដៃគូជឿទុកចិត្ត និងសក្តានុពលមួយចំនួនដោយ​ចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មដែលរៀបចំដោយ DITP ក្នុងប្រទេសថៃ និងបរទេស។ ក្រុមហ៊ុនក៏បានឈ្នះពានរង្វាន់ជាច្រើនក្នុង និងក្រៅប្រទេសផងដែរ។ អរគុណចំពោះការរចនាដែលផ្តោតលើអតិថិជន និងការច្នៃប្រឌិតថ្មី។ រង្វាន់ទាំងនេះរួមមាន DEmark របស់ប្រទេសថៃ G-Mark របស់ប្រទេសជប៉ុន និង Red Dot Design របស់ប្រទេសអាល្លឺម៉ង់។

Charuratana បាននិយាយថា "ក្រុមហ៊ុននេះមានគោលបំណងក្លាយជាអ្នកឈានមុខគេនៅក្នុងទីផ្សារ​គ្រឿងអេឡិចត្រូនិចទំនើបៗនៅក្នុងតំបន់អាស៊ាន ហើយយើងនឹងពង្រឹក​អាជីវកម្មរបស់យើងនៅទីផ្សារបរទេស ដូចជាឥណ្ឌូនេស៊ី និងហ្វីលីពីន"។

សម្រាប់ព័ត៌មានបន្ថែម ចូលមើល www.bathroomtomorrow.com

ពាក្យពេចន៍របស់ Somhatai Mosika

Issue 64

ស្លាកសញ្ញាគញរឿងសម្អាងថៃនាំមុខពន្យល់ពីមូលហេតុដែលអតិថិជនអន្តរជាតិចូលចិត្តផលិតផលខ្លួន ព្រមទាំងគម្រោងអនាគតរបស់ខ្លួន ។

ប៉ុន្មានឆ្នាំនេះ ឧស្សាហកម្មគ្រឿងសម្អាងថៃបានសម្រេចសំខាន់លើការសាទរសកលសម្រាប់គុណភាពខ្ពស់​របស់វា ជាមួយស្លាកសញ្ញាថៃជាច្រើនក្លាយជាទទួលស្គាល់ទូទាំងពិភពលោក ។ ឧស្សាហកម្មធ្វើការចូលរួម​យ៉ាងសំខាន់ដល់សេដ្ឋកិច្ចប្រទេសជាមួយសមាគមន៍ផលិតករគ្រឿងសម្អាងថៃ ដែលបានប៉ាន់ស្មានថា​ការនាំ​ចេញគ្រឿងសម្អាងថៃមានចំនួនប្រហែល 3 ពាន់លានដុល្លារអាមេរិក (106 ពាន់លានបាត) ក្នុងឆ្នាំ 2016, ភាគច្រើនក្នុងប្រទេសអាស៊ាន (40%), ជប៉ុន និងអូស្រ្តាលី ។

បច្ចុប្បន្ន ឧស្សាហកម្មគ្រឿងសម្អាងថៃគឺធំបំផុតក្នុងអាស៊ាន និងចំណាត់ថ្នាក់ទីបីក្នុងអាស៊ី បន្ទាប់ពីជប៉ុន និងកូរ៉េខាងត្បូង ។ ក្នុងចំណោមប្រទេសអាស៊ាន ថៃគឺជាផលិតករគ្រឿងសម្អាង OEM កំពូលសម្រាប់ស្លាកសញ្ញា​អន្តរជាតិ ។

បានបង្កើតឡើងក្នុងឆ្នាំ 1988, Better Way (ប្រទេសថៃ) – ម្ចាស់នៃស្លាកសញ្ញា Mistine – ដំបូងផ្តោតលើគុណ​ភាពផលិតផលគ្រឿងសម្អាងសម្រាប់ទីផ្សារក្នុងស្រុក ជាពិសេសការថែទាំរាងកាយ ការថែទាំផ្តាល់ខ្លួន គ្រឿង​តុបតែងមុខ ទឹកអប់ និងការថែទាំស្បែក ។ ឥឡូវ ក្រុមហ៊ុនក៏នាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសប្រទេស​ក្នុងទ្វីបអាស៊ី មជ្ឈឹមបូព៌ា និងអាមេរិកខាងជើង ។ បីឆ្នាំមុន វាបានបង្កើត Better Way Shenzhen, ក្រុមហ៊ុន joint-venture ដែលជាអ្នកចែកចាយផលិតផល Mistine ក្នុងប្រទេសចិនដីគោក ។

"ចិនគឺជាទីផ្សារមានសក្តានុពលខ្ពស់ ។ ទីផ្សារលើបណ្តាញគឺជាច្រកចែកចាយធំរបស់យើងក្នុងប្រទេសនេះ ។ ពួកយើងមានអ្នកលក់រាយយ៉ាងហោចណាស់ 20,000 នាក់លើវេទិកាទីផ្សារលើបណ្តាញរបស់ចិន" Ongart Wongdacharoj, ជំនួយការនាយកផ្សព្វផ្សាយរបស់ Mistine និយាយ ។

បន្ថែមលើប្រទេសចិន Mistine ជាស្លាកសញ្ញាល្បីល្បាញក្នុងប្រទេសជិតខាងថៃជាច្រើនឆ្នាំ ដោយសារ​កម្លាំង​ទេសន្តរប្រវេសន៍ច្រើន និងបណ្តាញផ្សព្វផ្សាយថៃ ។

"ប្រជាជនក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាចូលចិត្តផលិតផលរបស់យើង ពីព្រោះពួកគេភាគច្រើន​ពួកគេ​ប្រើផលិតផលរបស់យើង ពេលដែលពួកគេធ្វើការក្នុងប្រទេសថៃ និងទិញផលិតផលរបស់យើង​សម្រាប់​អ្នក​ជា​ទីស្រឡាញ់របស់ពួកគេ ពេលដែលពួកគេត្រឡប់ទៅប្រទេសពួកគេវិញ" Wongdacharoj និយាយា ។ "ពាណិជ្ជកម្មទូរទស្សន៍ ... ជួយពួកយើងឈាងដល់អតិថិជនរបស់យើងក្នុងប្រទេសទាំងនេះ ដោយសារពួកគេមើលប៉ុស្តិ៍​ទូរទស្សន៍ថៃ ។"

យោងតាម Wongdacharoj, ការជោគជ័យរបស់ Mistine គឺដោយសារគុណភាពផលិតផលខ្លួន ការស្រាវជ្រាវ និងយុត្តិសាស្រ្តផ្សព្វផ្សាយជោគជ័យ ។ "ពួកយើងផ្តល់ផលិតផលមានគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ" គាត់​និយាយ ។ "ផលិតផលរបស់យើងត្រូវបានផលិតដោយផលិតករមានគុណភាព ដែលត្រូវបានបញ្ជាក់​ដល់​ស្តង់ដាអន្តរជាតិ ។ មុនចាប់ផ្តើមលក់ផលិតផលថ្មី ពួកយើងលះបង់ពេលវេលាជាច្រើនដើម្បីស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីធានាថាផលិតផលរបស់យើងបំពេញតម្រូវអតិថិជន ។"

Mistine ប្រើតារាកំពូលរបស់ប្រទេសថៃដើម្បីផ្សព្វផ្សាយផលិតផលខុសៗគ្នារបស់ខ្លួន ។ "ពួកគេមិនត្រឹមតែ​ជាអ្នក​តំណាងទេ ដោយពួកគេក៏ត្រូវតែប្រើផលិតផលរបស់ពួកយើងដែរ។ ពួកគេទាំងអស់សាកល្បង​ផលិតផល​មុនការចាប់ផ្តើមលក់" គាត់និយាយ ។

ក្នុងឆ្នាំ 2016 Mistine បានបង្កើតការលក់សរុប មានតម្លៃប្រហែល 400 លានដុល្លារអាមេរិក (14 ពាន់លានបាត), 10% បានមកពីទីផ្សារអន្តរជាតិ ។ ក្រុមហ៊ុនគ្រោងពង្រីកបន្ថែមជំនួញរបស់ខ្លួនក្នុងទីផ្សារអន្តរជាតិ រួមទាំងចិន និងឥណ្ឌូនេស៊ី ។

សម្រាប់ព័ត៌មានបន្ថែម សូមចូល www.mistinecosmetics.com

សសេរដោយ Somhatai Mosika

Issue 65

អ្នក​ជំនាញ​ខាងដូងបានជួយ SME ថៃឱ្យឈ្នះបេះដូងរបស់អ្នកប្រើប្រាស់ដែលគិតគូរអំពីសុខភាពជាមួយនឹងផលិតផលសុខភាព និងសម្រស់របស់ខ្លួន។

ការបន្ថែមតម្លៃទៅលើផលិតផលកសិកម្មក្នុងស្រុកបានក្លាយជាយុទ្ធសាស្ដ្រមួយក្នុងចំណោមយុទ្ធសាស្រ្តសំខាន់ៗរបស់ប្រទេសថៃដើម្បីរក្សាភាពប្រកួតប្រជែងនៅក្នុងទីផ្សារជំនួញពិភពលោកបច្ចុប្បន្ន ហើយប្រេងត្រូពីកាណាបានបញ្ជាក់ថា វាដំណើរការបានល្អ។

លោក Suradej Ninek នាយកគ្រប់គ្រង Tropicana Oil ដែលបានប្រែក្លាយអាជីវកម្ម OTOP (One Tambon One Product) របស់គាត់ដោយជោគជ័យទៅជាយីហោថៃល្បីល្បាញបំផុតក្នុងទីផ្សារបរទេស បានមានប្រសាសន៍ថា "ផលិតផលកសិកម្មគឺជាភាពខ្លាំងរបស់ប្រទេសថៃ។ ជាមួយនឹងការស្រាវជ្រាវ និងកាអភិវឌ្ឍ (R&D) ល្អ, យើងអាចទទួលបានអត្ថប្រយោជន៍ច្រើនបំផុតចេញពីពួកគេ និងបង្កើតផលិតផលដែលបន្ថែមតម្លៃថ្មីសម្រាប់អតិថិជន"។

Ninek បានបង្កើតក្រុមហ៊ុននេះក្នុងឆ្នាំ 2003 ដើម្បីធ្វើការស្រាវជ្រាវ និងអភិវឌ្ឍ 100% នូវប្រេងដូងសុទ្ធដែលមានសម្ពាធត្រជាក់ ដែលជាផលិតផលដំបូងរបស់ Tropicana Oil។

គាត់ពន្យល់ "ការរួមបញ្ចូលគ្នានូវស្មារតីក្នុងស្រុកពីស្រុកកំណើតរបស់ខ្ញុំក្នុងខេត្ត Surat Thani ជាមួយនឹងបច្ចេកវិទ្យាទំនើប យើងអាចផលិតបានប្រេងដូងសុទ្ធជាមួយនឹងក្លិនប្លែកគេដែលងាយស្រួលប្រើប្រាស់ និងបរិភោគសម្រាប់សុខភាពល្អ"។

យោងតាមទិន្នន័យពីមជ្ឈមណ្ឌលសម្រាប់ការសិក្សាជំនួញអន្តរជាតិ សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ តម្លៃនៃការនាំចេញដូង និងផលិតផលដូងរបស់ប្រទេសថៃមានចំនួនប្រមាណជា US$321 លាន (11,2 លានបាត) ក្នុងឆ្នាំ 2015។ ប្រហែល 60% នៃចំនួននេះគឺបានមកពីការនាំចេញទឹកខ្ទិះដូងទៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលី បន្ទាប់មកការនាំចេញប្រេងដូងទៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដូងស្រស់ទៅប្រទេសចិន សហភាពអារ៉ាប់រួម និងហុងកុង និងទឹកដូងកំប៉ុងទៅសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី។

ដោយបានចាប់ផ្តើមជាមួយនឹងផលិតផលតែមួយនៅក្រោមយីហោ Tropicana Oil, Ninek ឥឡូវនេះផ្ដល់នូវជួរផលិតផលទូលំទូលាយដែលស្ថិតក្រោមយីហោបីផ្សេងគ្នាដោយផ្អែកលើប្រភេទ និងអ្នកប្រើប្រាស់គោលដៅ ដូចជា ផលិតផលសុខភាព និងសម្រស់ Tropicana សម្រាប់អ្នកប្រើប្រាស់ធំៗ, ដំណោះស្រាយសម្រស់កម្រិតខ្ពស់ Kalapa និងប្រេងឆា Rain&Shine។

គាត់និយាយថា "យើងបន្ដពង្រឹង និងអភិវឌ្ឍផលិតផលរបស់យើង និងអប់រំអ្នកប្រើប្រាស់របស់យើងអំពីអត្ថប្រយោជន៍នៃដូង ក្រុមហ៊ុនបានបម្រុងទុកប្រហែង 5% នៃការចំណាយសរុបលើ R&D ប្រចាំឆ្នាំ។ "ផលិតផលរបស់យើងបានទទួលការបញ្ជាក់ជាស្ដង់ដារពីអង្គការដែលបានបង្កើតទូទាំងពិភពលោក រួមទាំងសញ្ញាទំនុកចិត្តថៃ (T Mark) ដែលជានិមិត្តសញ្ញាមួយនៃឧត្តមភាព និងគុណភាពជាទីទុកចិត្ត។ ទាំងនេះជួយយើងឱ្យពង្រីកអាជីវកម្មទៅបរទេសកាន់តែងាយស្រួល។"

បច្ចុប្បន្ន ក្រុមហ៊ុននាំចេញផលិតផលទៅកាន់ទីផ្សារចំនួន 16 រួមទាំងប្រទេសជប៉ុន ចិន ហុងកុង អូ​ស្រ្តា​លី នូវែលសេឡង់ រុស្ស៊ី និងញូវែ​ល​សេ​ឡង់។ Ninek កំណត់គោលដៅសម្រាប់ Tropicana ឱ្យក្លាយជាយីហោសាកល ក្នុងឆ្នាំ 2018។ ដើម្បីឈានដល់គោលដៅនេះ ក្រុមហ៊ុនបានផ្ដោតលើការពង្រឹងធនធានមនុស្សរបស់ខ្លួន និងការអភិវឌ្ឍផលិតផលដើម្បីបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់សាកល។

គាត់និយាយថា "យើងនឹងណែនាំស្លាកសញ្ញា និងការវិចខ្ចប់ថី្មរបស់យើងនៅពេលក្រោយក្នុងឆ្នាំនេះ"។ "យើងនឹងពង្រីកអាជីវកម្មរបស់យើងនៅអឺរ៉ុប និងអាស៊ីបូព៌ា ដែលយើងបានសម្លឹងឃើញសក្ដានុពល ប៉ុន្ដែមិនទាន់បានលក់ផលិតផលរបស់យើងនៅឡើយ។"

សម្រាប់ព័ត៌មានបន្ថែម ចូលមើល visit www.tropicanaoil.com

ពាក្យពេចន៍ដោយ Somhatai Mosika

Issue 59

ការទិញសិទ្ធិធ្វើអាជីវកម្មពីប្រទេសថៃកំពុងរីកលូតលាស់នៅក្នុងតំបន់ដើម្បីចូលរួមក្នុងឆាកអាជីវកម្មដែលទំនងជានឹងទទួលបានជោគជ័យរបស់អាស៊ាន។

កំណើនសេដ្ឋកិច្ចខ្លាំងក្លា និងការកើនឡើងនៃប្រាក់ចំណូល គឺបានមកពីការលក់រថយន្តនៅក្នុងប្រទេសជិតខាងរបស់ប្រទេសថៃ ហើយវាបានធ្វើឲ្យមានកំណើនយ៉ាងខ្លាំងក្លានៃអាជីវកម្មនានាដែលពាក់ព័ន្ធនឹងយានយន្ត។

យោងតាមសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ការនាំចូលយានជំនិះថ្មីៗ និងយានជំនិះដែលប្រើ​រួច​បានកើនឡើងជាង 10% រហូតដល់មានយានជំនិះចំនួន 55,000 គ្រឿងកាលពីឆ្នាំមុន ហើយគេរំពឹងទុកថានឹងមានការកើនឡើងប្រហែល 10% នៅឆ្នាំនេះ ខណៈពេលដែលទិន្នន័យពីការិយាល័យរដ្ឋបាល​ចរាចរណ៍ផ្លូវគោករបស់ប្រទេសមីយ៉ាន់ម៉ាបានបង្ហាញថា ក្នុងឆ្នាំ 2015 ការលក់យានជំនិះថ្មីៗ​សរុប​មាន​ការកើនឡើង 70.6% ច្រើនជាងឆ្នាំមុន ដែលមានចំនួនរហូតដល់ 6,362 គ្រឿង។ នៅប្រទេសឡាវ ក្រសួងសាធារណការ និងដឹកជញ្ជូនបានរាយការណ៍ថាចំនួនយានជំនិះសរុបបានកើនឡើង 8.17% ដែលមានចំនួនប្រហែល 1.71 លានគ្រឿងនៅក្នុងឆ្នាំ 2015 ប្រសិនបើប្រៀបធៀបជាមួយឆ្នាំមុន។

Sirijit Karnchanabatr នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនថៃ-អាល្លឺម៉ង់ Car-Lack ដែលជាក្រុមហ៊ុន​មេ​របស់ក្រុមហ៊ុនផ្តល់សេវាថែទាំរថយន្ត Moly Care មានប្រសាសន៍ថា "ប្រទេសកម្ពុជា ប្រទេស​មីយ៉ាន់ម៉ា និងប្រទេសឡាវ គឺជាទីផ្សារថ្មីរួមជាមួយកំណើនដែលមានសក្តានុពលខ្ពស់ ពីព្រោះយើងបាន​សង្កេតឃើញការកើនឡើងយ៉ាងខ្លាំងក្លានូវរថយន្តនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ"។ "អ្នកមាន​នៅក្នុងប្រទេសទាំងនេះមានរថយន្តដែលមានតម្លៃថ្លៃខ្លាំង ហើយពួកគេត្រូវការសេវាពិសេសៗសម្រាប់​រថយន្តរបស់ពួកគេ។ Moly Care គឺជាក្រុមហ៊ុនដំបូងគេនៅក្នុងទីផ្សារទាំងនេះ យើងបង្រៀនពួកគេអំពីវិធីថែទាំរថយន្តរបស់ពួកគេ"។

ក្រុមហ៊ុននាំចូល និងចែកចាយផលិតផលថែទាំរថយន្តរបស់ប្រទេសអាល្លឺម៉ង់ Car-Lack បានសម្រេច​ចិត្តសម្ភោធក្រុមហ៊ុន Moly Care នៅក្នុងឆ្នាំ 2006 ដើម្បីផ្តល់សេវាថែទាំរថយន្តដែលមានគុណភាព​ខ្ពស់ ដែលរួមបញ្ចូលទាំងការលាងរថយន្ត ការប៉ូលា ការសម្អាតផ្នែកខាងក្នុងនៃរថយន្ត ការសម្អាត​ម៉ាស៊ីន ការលាងថ្នាំចេញ និងប៉ូលាកញ្ចក់។

ក្នុងឆ្នាំ 2010 ក្រុមហ៊ុនបានពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់ប្រទេសជិតខាង ដោយបានសម្ភោធ​សាខាទិញសិទ្ធិធ្វើអាជីវកម្មនៅភ្នំពេញដែលជារាជធានីរបស់ប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានសាខា​ចំនួនពីរ។ បន្ទាប់មកក្រុមហ៊ុននេះបានបើកសាខាចំនួនបួននៅទីក្រុងវៀងចន្ទន៍ និងសាខាចំនួនមួយនៅទីក្រុងយ៉ាំងហ្គោន។ បច្ចុប្បន្ន Moly Care មានសាខាជាង 50 សាខានៅក្នុងប្រទេសថៃ ដែលភាគច្រើនគឺជាការទិញសិទ្ធិធ្វើអាជីវកម្ម និងសាខាចំនួនប្រាំពីរនៅក្រៅប្រទេស។

Karnchanabatr មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មបាន និងកំពុងដើរតួនាទីដ៏សំខាន់ក្នុងការពង្រីកក្រុមហ៊ុននៅក្រៅប្រទេស។ គាត់មានប្រសាសន៍ថា "យើងបានចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្ម និងសកម្មភាពផ្គូផ្គងអាជីវកម្មដែលបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ហើយយើងបានទទួល​ព័ត៌មានទំនាក់ទំនងមួយចំនួនពីកម្មវិធីនេះ"។

ទោះបីជាយ៉ាងណាក៏ដោយ គាត់ធ្វើការព្រមានដល់ក្រុមហ៊ុនជាសក្តានុពលនានាដែលកំពុងវាយលុក​ទីផ្សារក្នុងតំបន់ថា វាមិនជារឿងងាយស្រួលនោះទេក្នុងការជ្រើសរើសដៃគូអាជីវកម្មដែលត្រឹមត្រូវ វាតែងតែត្រូវចំណាយពេលជាងមួយឆ្នាំដើម្បីចុះកិច្ចសន្យា។

គាត់ពន្យល់ថា "ដៃគូដ៏ត្រឹមត្រូវ គឺសំខាន់ខ្លាំងណាស់សម្រាប់ការពង្រីកអាជីវកម្មរបស់អ្នកទៅក្រៅប្រទេស។ យើងតែងតែចំណាយពេលដើម្បីជ្រើសរើសដៃគូល្អៗដែលពេញចិត្តអាជីវកម្មរបស់យើង និង​អាចដំណើរការវាបានក្រោមលក្ខខណ្ឌនានានៃការទិញសិទ្ធិធ្វើអាជីវកម្មរបស់យើង"។ "ដៃគូអាជីវកម្ម Moly Care នីមួយៗ ត្រូវតែបំពេញកម្រងសំណួររបស់យើងដែលតម្រូវឲ្យពួកគេធ្វើការស្ទង់មតិ​ទីផ្សារដើម្បីបញ្ជាក់អះអាងអំពីការសម្រេចចិត្តរបស់ពួកគេ។ ដំណើរការនេះក៏ជួយឲ្យពួកគេទទួលបានរូបភាព​​អាជីវកម្មកាន់តែច្បាស់ផងដែរ"។

បន្ថែមពីលើការស្វែងរកដៃគូដែលមានសមត្ថភាពនេះទៀតនោះ Karnchanabart បានមានប្រសាសន៍​ថាផលិតផល និងសេវាដែលមានគុណភាពខ្ពស់ ចំណេះធ្វើអំពីការថែទាំរថយន្ត និងយុទ្ធសាស្រ្តទីផ្សារ​គ្រប់ជ្រុងជ្រោយគឺជាកត្តាសំខាន់ដែលនៅពីក្រោយភាពជោគជ័យរបស់ក្រុមហ៊ុន។

Moly Care មានផែនការពង្រីកអាជីវកម្មរបស់ខ្លួនតាមរយៈសិទ្ធិអាជីវកម្មនៅក្នុងប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន។ Karnchanabart មានប្រសាសន៍ថា "សិទ្ធិធ្វើអាជីវកម្ម គឺជា​គំរូអាជីវកម្មល្អជាងគេបំផុតសម្រាប់ Moly Care ពីព្រោះយើងជឿជាក់ថា [ដៃគូ] ក្នុងតំបន់ស្គាល់ច្បាស់​អំពីយុទ្ធសាស្រ្តទីផ្សារដែលមានប្រសិទ្ធភាពខ្ពស់ជាងគេបំផុត និងច្បាប់ និងបទប្បញ្ញត្តិក្នុងតំបន់ ដែល​ចំណុចទាំងអស់នេះមានសារៈសំខាន់ចំពោះការធ្វើអាជីវកម្មប្រកបដោយភាពជោគជ័យនៅក្នុងប្រទេសដទៃទៀត"។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.molycare.com ឬអ៊ីមែល អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

រៀបរៀងដោយ Somhatai Mosika

 

365320