Issue 57

ចុងភៅថៃដែលមានបទពិសោធន៍ម្នាក់កំពុងបង្រៀនប្រជាជនចិនពីរបៀបចម្អិនម្ហូបថៃពិតៗ។

អ្នកស្រី Wanasnan Kanokpattanagkul នាយកប្រតិបត្ដិនៅមជ្ឈមណ្ឌល Aiyara និយាយថា "អាហារថៃមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងប្រទេសចិន ដោយសារភ្ញៀវទេសចរណ៍ចិនទៅលេងប្រទេសថៃ និងភ្លក់អាហារទាំងនោះ ហើយពួកគេពិតជាចូលចិត្ដណាស់" ដោយបន្ថែមថា តុងយ៉ាមបង្គារ ជាមុខម្ហូបមួយក្នុងចំណោមម្ហូបផ្សេងទៀតដែលមានប្រជាប្រិយភាពខ្លាំងបំផុត។ នេះគឺជាកត្ដាសំខាន់មួយនៅពីក្រោយប្រទេសចិន ដែលជាទីផ្សារសក្ដានុពលរីកចម្រើន សម្រាប់បើកដំណើរការភោជនីយដ្ឋានថៃ។

យោងទៅតាមទិន្នន័យដែលប្រមូលបានពីអ្នកស្រី Kanokpattanangkul នៅខែកក្កដា ឆ្នាំ 2015 មានភោជនីយដ្ឋានថៃចំនួន 569 ក្នុងប្រទេសចិន ដែលក្នុងនោះមាន 91 ភោជនីយដ្ឋាននៅទីក្រុងប៉េកាំង 157 ភោជនីយដ្ឋាននៅសៀងហៃ និង 61 ភោជនីយដ្ឋាននៅក្វាងចូវ និងសេសសល់ប៉ុន្មានទៀតនៅក្នុងទីក្រុងផ្សេងៗ។ នេះគ្រាន់តែជាផ្នែកមួយនៃបាតុភូតសកលប៉ុណ្ណោះ ជាមួយនឹងទិន្នន័យ DITP បង្ហាញថានៅឆ្នាំ 2015 មានភោជនីយដ្ឋានថៃចំនួន 14,908 នៅឯបរទេសរួមមាន 3,022 ភោជនីយដ្ឋាននៅអាស៊ី។

លើសពីនេះ កាលពីខែមិនា ឆ្នាំ 2016 មានភោជនីយដ្ឋានត្រឹមតែ 1,301 ប៉ុណ្ណោះដែលមានបិទស្លាកសញ្ញា Thai Select ដែលបញ្ជាក់ពីភាពត្រឹមត្រូវនៃអាហារថៃ។

តម្រូវការខ្ពស់សម្រាប់អាហារថៃពិតក្នុងប្រទេសចិនបានបំផុសគំនិតអោយអ្នកស្រីKanokpattanagkul ផ្ដល់វគ្គធ្វើម្ហូបថៃនៅសាកលវិទ្យាល័យស៊ីឈួនទេសចរណ៍ ដើម្បីបង្រៀនប្រជាជនចិនពីរបៀបចម្អិនអាហារថៃ។ បានបើកដំណើរការក្នុងឆ្នាំ 2012 ថ្នាក់រៀនដែលមាន 144 ម៉ោងត្រូវបានបែងចែកជាពីរផ្នែកសំខាន់ គឺ 96 ម៉ោងសិក្សាពីជំនាញចម្អិន និងការគ្រប់គ្រងហាងភោជនីយដ្ឋាន និងការវិនិយោគ ហើយនិង 48 ម៉ោងចំពោះភាសា និងវប្បធម៌ថៃមូលដ្ឋាន។

នាងពន្យល់ថា "ខ្ញុំបានប្រាប់សិស្សរបស់ខ្ញុំពីថ្ងៃដំបូងថា ប្រសិនបើពួកគេចង់ចូលរួមថ្នាក់នេះ ពួកគេត្រូវតែមកអោយទាន់ម៉ោង ដោយសប្បាយ និងភាពរីករាយនៅពេលពួកគេសិក្សា និងធ្វើម្ហូប"។ "ពួកគេគួរតែអាចប្រាស្រ័យទាក់ទងគ្នាជាភាសាអង់គ្លេសបាន ព្រោះការបង្រៀនជាភាសាអង់គ្លេស"។

ដើម្បីបញ្ចប់វគ្គសិក្សា សិស្សទាំងអស់ត្រូវតែបង្កើតមុខម្ហូបថ្មី ដោយប្រើគ្រឿងផ្សំ និងគ្រឿងទេសថៃ។

នាងនិយាយថា "រសជាតិរបស់ថៃគឺជាគន្លឹះសម្រាប់ថ្នាក់រៀន ដែលនិស្សិតរៀនពីរបៀបធ្វើអោយមានលក្ខណៈខុសគ្នាដោយប្រើគ្រឿងផ្សំរសជាតិ និងគ្រឿងផ្សំរបស់ថៃដូចជាទឹកត្រីដែលមានបិទស្លាករូបបង្គាររសជាតិប្រៃ"។ "យើងបង្រៀនពួកគេអោយធ្វើម្ហូប 15 រូបមន្ដរួមមាន som tum ឬបុកល្ហុង និងតុងយ៉ាម។ និស្សិតទាំងអស់រៀបពីជំនាញធ្វើម្ហូបរបស់ថៃ និងយល់ដឹងពីគំនិតនៃអាហារថៃ ដើម្បីចម្អិនម្ហូបថៃពិតៗ ប៉ុន្ដែក្រោយមកពួកគេតែអនុវត្ដ និងប្រើជំនាញ និងគំនិតច្នៃប្រឌិតរបស់ពួកគេ ដើម្បីបង្កើតមុខម្ហូបថ្មីផ្ទាល់ខ្លួនពួកគេ"។

អ្នកស្រី Kanokpattanangkul ក៏មានផ្ដល់សេវាប្រឹក្សាយោបល់សម្រាប់អ្នកដែលចង់បើកភោជនីយដ្ឋានថៃនៅប្រទេសចិន ក៏ដូចជាមាននូវភោជនីយដ្ឋានផ្ទាល់ខ្លួនរបស់អ្នកស្រីនៅក្នុងប្រទេសនេះ។

អ្នកស្រីនិយាយថា "ភោជនីយដ្ឋានថៃកំពុងតែរីកចម្រើន និងនៅតែមានឱកាសច្រើនក្នុងទីផ្សារ"។ "ប្រសិនបើអ្នកចង់បើកភោជនីយដ្ឋានមួយ ដំបូងបង្អស់អ្នកត្រូវតែគិតអំពីថ្លៃទីតាំងក្នុងតំបន់គោលដៅ និងថ្លៃម្ហូបអាហារ។ អ្នកគួរតែកុំបើកភោជនីយដ្ឋានណាដែលធំពេក ដែលប្រហែលជ 300 ទៅ 350 ម៉ែតការ៉េគឺសមល្មមហើយ"។

អ្នកស្រី Kanokpattanangkul មើលឃើញឱកាសត្រចះត្រចង់មួយសម្រាប់ភោជនីយដ្ឋានថៃក្នុងទីផ្សារនេះ ហើយអ្នកនាងសង្ឃឹមថាក្នុងរយៈពេល 20 ឆ្នាំខាងមុខម្ចាស់ភោជនីយដ្ឋានថៃទាំងអស់ក្នុងប្រទេសចិនគឺសុទ្ធតែជាសិស្សរបស់គាត់។

សម្រាប់ពត៌មានបន្ថែម សូមភ្ជាប់ទៅទំនាក់ទំនង: 0818404460 និង We Chat: Wanasanan1367873350

រូបភាពមជ្ឈមណ្ឌល Aiyara

រៀបរៀងពាក្យដោយ Somhatai Mosika

 

 

366894