Issue 56

អ្នកត្រួសត្រាយផ្លួវរបស់ថៃម្នាក់បង្ហាញអោយដឹងពីអាថ៌កំបាំងចំពោះភាពជោគជ័យអាជីវកម្មក្នុងសេដ្ឋកិច្ចអាស៊ានដែលរីកចម្រើនយ៉ាងរហ័សនេះ។

មីយ៉ាន់ម៉ាអាចជាពន្លកទីផ្សារសក្ដានុពលមួយសម្រាប់អ្នកវិនិយោគទុនបរទេសជាច្រើន ប៉ុន្ដែវាជាផ្ទះទីពីរសម្រាប់ Kich Aungvitulsatit ជានាយកគ្រប់គ្រងនៃអ្នកចែកចាយផ្ដាច់មុខសហអន្ដរជាតិដ៏ប្រសើរនៃម៉ាកផលិតផលពេញនិយមរបស់អតិថិជនថៃ និងជប៉ុនចំនួន 14 ម៉ាកក្នុងប្រទេសកំពុងអភិវឌ្ឍនេះ។

Aungvitulsatit បានចូលទៅក្នុងទីផ្សារមីយ៉ាន់ម៉ាក្នុងឆ្នាំ 1990 ដោយធ្វើការចែកចាយភេសជ្ជៈប៉ូវកម្លាំង Red Bull ហើយនិងត្រីខកំប៉ុងទឹកប៉េងប៉ោះរូបចុងភៅស្រីបីនាក់។ ឥឡូវនេះក្រុមហ៊ុនរបស់គាត់ចែកចាយចំនួន 14 ម៉ាកដែលសរុបមាន ភេសជ្ជៈប៉ូវកម្លាំងថៃ Sponsor ទឹកសូដា Singha ថ្នាំបង្កាសត្វមុសជប៉ុន ARS និងថ្នាំដុសធ្មេញបុរាណថៃ ហើយនិងផលិតផលថែទាំផ្ទាល់ខ្លួន Twin Lotus។

គាត់បាននិយាយថា "ផលិតផលថៃពេញនិយមក្នុងចំណោមប្រជាជនមីយ៉ាន់ម៉ា ដោយសារតែគុណភាពខ្ពស់របស់ពួកគេក្នុងតម្លៃសមរម្យ។ "លើសពីនេះ អាជីវកម្មថៃមិនគួរជឿជាក់លើខ្លួនឯងជ្រុលពេកទេ ព្រោះអ្នកប្រកួតប្រជែងក៏កំពុងតែធ្វើអោយប្រសើរឡើងនូវគុណភាពផលិតផលរបស់ពូកគេផងដែរ ហើយឥឡូវនេះផលិតផលរបស់ពួកគេមួយចំនួនគឺមានគុណភាពស្រដៀងទៅនឹងផលិតផលថៃដែរ។"

ថ្មីៗនេះ ក្រុមហ៊ុនមានការិយាល័យនៅ Yangon, Mandalay ហើយ Myawaddy មានបុគ្គលិកប្រហែល 150 នាក់រួមទាំងបុគ្គលិកជនជាតិថៃ 12 នាក់។ ក្រុមហ៊ុនចែកចាយផលិតផលដោយផ្ទាល់តាមរយៈផ្សារទំនើប ហាងសមរម្យ និងហាងនៅ Yangon និងនៅជិតទីក្រុង ហើយពួកគេបានចាត់តាំងអ្នកចែកចាយបន្ត ដើម្បីធ្វើបែបនេះនៅខេត្ដដទៃទៀត។ គោលដៅរបស់ Aungvitulsatit មានអ្នកចែកចាយបន្ត 30 នាក់ និងផ្សារទំនើបច្រើនជាង 300 កន្លែង ហើយហាងសមរម្យជាមួយនឹងបណ្ដាញចែកចាយរបស់គាត់នៅឆ្នាំ 2017។

គាត់បានបន្ថែមថា "មីយ៉ា់ន់ម៉ាមានតម្រូវការខ្ពស់សម្រាប់ផលិតផលអតិថិជន សំភារៈសំណង់ គ្រឿងម៉ាស៊ីនសម្រាប់វិស័យកសិកម្ម ជី ថ្នាំសម្លាប់សត្វល្អិត និងគ្រាប់ពូជ។" "ទោះជាមីយ៉ាន់ម៉ាជាទឹកដីនៃឱកាសដ៏អស្ចារ្យក៏ដោយ ក៏មានកត្ដាមួយចំនួនដែររួមមាន ភាពខ្វះខាតហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដីមានតម្លៃខ្ពស់ កង្វះពលករជំនាញដែលជាបញ្ហាប្រឈមយ៉ាងធំសម្រាប់ការធ្វើអាជីវកម្មក្នុងប្រទេសនេះ។"

ទិន្នន័យពីក្រសួងពាណិជ្ជកម្មថៃបង្ហាញថាមីយ៉ាន់ម៉ាគឺជាដៃគួធ្វើពាណិជ្ជកម្មធំជាងគេទី 18th របស់ប្រទេសថៃ។ ក្នុងឆ្នាំ 2015 ពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រូវបានគេចុះបញ្ជីនៅតម្លៃ 7.74 ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ 4.17 ពាន់លានដុល្លារសហរដ្ឋអាមេរិកបានមកពីការនាំចេញពីប្រទេសថៃទៅប្រទេសមីយ៉ាន់ម៉ា។ ផលិតផលនាំចេញធំជាងគេរួមមាន ប្រេងឥន្ធនៈ ភេសជ្ជៈ គ្រឿងម៉ាស៊ីន ស៊ីម៉ង់ ដែកថែប និងផលិតផលដែកថែប សារធាតុគីមី រថយន្ដ និងគ្រឿងបន្លាស់រថយន្ដ ហើយផលិតផលសម្រាប់អតិថិជន។

គាត់លើកឡើងថា ដើម្បីទាញយកប្រយោជន៍ពីទីផ្សារព្រំដែន Aungvitulsatit ផ្ដល់ប្រឹក្សាដល់ក្រុមហ៊ុនដែលគោរពតាមច្បាប់ និងបទប្បញ្ញាត្ដិរបស់ប្រទេស និងសិក្សាពីវប្បធម៌មីយ៉ាន់ម៉ា ដើម្បីយល់ដឹងពីឥរិយាបថ និងរបៀបរស់នៅរបស់អតិថិជន។ "ការណែនាំពន្យល់ពីផលិតផលគឺជាវិធីសាស្ដ្រល្អបំផុត ដើម្បីបង្កើតការយល់ដឹងពីម៉ាកនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ អ្នកទីផ្សារគួរតែផ្ដោតលើសកម្មភាពទីផ្សារបណ្ដាញនៅខាងក្រោម ។"

Aungvitulsatit ជឿជាក់ថាក្នុងរយៈពេល 10 ឆ្នាំក្រោយប្រទេសមីយ៉ាន់ម៉ានឹងមានបរិយាកាសអាជីវកម្មកាន់តែប្រសើរ ជាមួយនឹង ច្បាប់មានប្រសិទ្ធភាព និងដីមានតម្លៃសមរម្យច្រើន ធ្វើអោយវាជាពេលវេលាឥតខ្ចោះមួយដើម្បីចូលទៅក្នុងទីផ្សារនោះ។ លើសពីនេះ គាត់ផ្ដល់ដំបូន្មានដល់ការប្រុងប្រយ័ត្នសម្រាប់នរណាម្នាក់ដែលរៀបផែនការចូលទៅក្នុងទីផ្សារនាពេលនេះ។

គាត់មានប្រសាសន៍ថា "អ្នកត្រូវតែបានកំណត់នូវភាពអត់ធ្មត់ ការខិតខំធ្វើការ និងមិនបោះបង់មុនពេលសម្រេចគោលដៅរបស់អ្នក។" "ម៉្យាងទៀត អ្នកគួរតែជួយអភិវឌ្ឍតំបន់ដែលអ្នកកំពុងធ្វើអាជីវកម្ម។ នៅពេលដែលអ្នកមានការសង្ស័យណាមួយ សូមរកដំបូន្មានពីអ្នកវិនិយោគទុនបរទេសមានស្រាប់នៅក្នុងទីផ្សារ។"

សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់ www.euithailand.com

សំដីថ្លែងដោយ Somhatai Mosika

 

366739