Issue 55

ទីផ្សារតាមបណ្តាញអនឡាញ​ត្រូវបានមើលឃើញថា​កើនឡើងយ៉ាងខ្លាំ​ ដែល​ធ្វើឱ្យ​ពាណិជ្ជកម្មថៃ​បង្កើន​មូលដ្ឋាន​អតិថិជន​របស់ខ្លួន​នៅទូទាំងតំបន់អាស៊ាន។

ដោយមិនគិត​អំពីអ្វីដែល​កើតឡើង​នៅលើទីផ្សាអន្តរជាតិ ពាណិជ្ជកម្ម​តាមប្រព័ន្ធអ៊ិនធឺណិត​កំពុង​រីកចម្រើន​រាល់ឆ្នាំ។ ការស្ទង់មតិ​ Frost និង Sullivan ដែលបានធ្វើកាលពីខែកក្កដា ឆ្នាំ​ 2014 បាន​មើលឃើញ​ថា​ពាណិជ្ជកម្ម​តាមប្រព័ន្ធអ៊ិនធឺណិត​នៅសឹង្ហបូរី ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម​នឹង​មាន​ការកើន​ឡើងប្រចាំឆ្នាំ​ដែលមានតម្លៃ​ប្រមាណ​ 34.5 ពាន់លានដុល្លារ​ (1.1 ពាន់ពាន់លានបាត) ឬចំនួន​ ​37.6% ពីឆ្នាំ 2013 ដល់ឆ្នាំ 2018។

ភ្នាក់ងារ​អភិវឌ្ឍប្រតិបត្តិការទូទាត់​អេឡិកត្រូនិក​ (ETDA) គាំទ្រ​ការប្រកាសបែបនេះ។ ស្ថាប័ននេះ​និយាយថា​តម្លៃលក់​នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិក​ក្នុងឆ្នាំ 2015 គឺរំពឹងថា​នឹង​កើន​ដល់​ចំនួន 57.3 ពាន់លានដុល្លារ (2 ពាន់ពាន់លានបាត) កើនឡើង​ចំនួន 3.65% លើសពីឆ្នាំកន្លងទៅ។

លោកស្រីបណ្ឌិត​សាស្ត្រាចារ្យ​ Jinjuta Issariyapat និងជា​ទីប្រឹក្សា​ពិសេស​សម្រាប់​ពាណិជ្ជកម្មតាមប្រព័ន្ធ​អ៊ិនធឺណិត​ និយាយថា "បើទោះបីជា​សេដ្ឋកិច្ចក្រៅបណ្តាញ​បានធ្លាក់ចុះក៏ដោយ​ ពាណិជ្ជកម្មតាមប្រព័ន្ធអ៊ិន​ធឺណិត​មិនធ្លាប់ធ្លាក់ចុះនោះទេ។" "ផ្ទុយទៅវិញ​វាបន្តកើនឡើងជានិច្ច។"

លោកស្រីបណ្ឌិត​ Issariyapat ពន្យល់ថា​ប្រភេទនៃ​ពាណិជ្ជកម្មតាមប្រព័ន្ធ​អ៊ិនធឺណិត​កំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។

លោកស្រីបណ្ឌិតនិយាយថា "វាមិនគ្រាន់តែជា​ការទិញទំនិញ​តាម​អ៊ិនធឺណិត​នោះទេ ប៉ុន្តែ​វា​ក៏ជា​ឧបករណ៍​មួយ​សម្រាប់រួមគ្នា​នៃការធ្វើពាណិជ្ជកម្ម​តាមបណ្តាញនិងក្រៅបណ្តាញ​អ៊ិនធឺណិត ('omni-commerce')។" "ពាណិជ្ជកម្មបែបនេះ​ជួយ​ឱ្យពាណិជ្ជកម្មក្រៅបណ្តាញបែបប្រពៃណីកាន់តែមាន​ភាពងាយ​ស្រួល​និង​មាន​ប្រសិទ្ធភាព​ខ្ពស់។ លើសពីនេះ​បណ្តាញសារព័ត៌មានសង្គម​ ឬពាណិជ្ជកម្មសង្គម​ក៏ត្រូវបានប្រើ​ដើម្បីជំរុញ​ការលក់ផងដែរ។"

យោងតាម​លោកស្រីបណ្ឌិត Issariyapat ថា​ពាណិជ្ជកម្មតាមប្រព័ន្ធអ៊ិនធឺណិត​នៅ​អាស៊ាន​គឺមានការអភិវឌ្ឍ​ខ្លាំងបំផុត​នៅ​សឹង្ហបូរី និង​ម៉ាឡេស៊ី ដែលអតិថិជន​ទិញ​និង​ទូទាត់​ប្រាក់​តាម​រយៈបណទាន។

លោកស្រីបណ្ឌិតនិយាយថា "ប្រទេស [អាស៊ាន] ខ្លះផ្សេងទៀត​គឺប្រើ​ពាណិជ្ជកម្មតាមប្រព័ន្ធ​អ៊ិនធឺណិត​ដើម្បីពិនិត្យមើល​ផលិតផល​ ជាទម្រង់​កាតាឡុក​លើបណ្តាញប៉ុណ្ណោះ បន្ទាប់​មក​ពួកគេ​ប្រើ​បណ្តាញ​ពាណិជ្ជកម្ម​ក្រៅបណ្តាញ​ដើម្បីទិញផលិតផល។" "ជារួម ប្រជាជនអាស៊ាន​កំពុងចាប់ផ្តើ​ម​ទិញ​សម្ភារៈ​តាម​បណ្តាញ​អ៊ិនធឺណិត​កាន់តែច្រើនឡើងៗ។"

បច្ចុប្បន្ន​នៅអាស៊ាន សម្ភារៈបរិក្ខារ​បញ្ចេកវិទ្យាព័ត៌មាន​ សម្ភារៈតាំងបង្ហាញ ផលិតផលតែងលម្អរ និងអាហារបំប៉ន​គឺជាទំនិញ​ពេញនិយមបំផុត​នៅបណ្តាញ​អ៊ិនធឺណិត បើទោះជាយ៉ាងនេះក្តី លោកស្រី​បណ្ឌិត​Issariyapat ជឿថា​វាមាន​ទំហំកាន់តែធំឡើងសម្រាប់​ការពង្រីកខ្លួន។

លោកស្រីបណ្ឌិតនិយាយថា "អនាគតសម្រាប់ទីផ្សារអាស៊ាន​គឺពឹងផ្អែកលើ​ពាណិជ្ជកម្មសេវា​ ដូចជា Grab Taxi ក៏ដូចជា​ការផ្គត់ផ្គង់​អ្នក​បច្ចេកទេស បុគ្គលិកមើលថែទាំផ្ទះ ឬបុគ្គលិកថែទាំសុខភាព​ ពីព្រោះ​ប្រទេស​អាស៊ាន​កំពុងជួប​នូវបញ្ហា​នៃបុគ្គលិក​បម្រើសេវា។" "ការបង្កើតក្រុមហ៊ុន​ក៏​មានតួនាទីសំខាន់ផងដែរ​ក្នុងប្រភេទ​នៃអាជីវកម្មនេះ។"

ក្រៅពី​កិច្ចសហប្រតិបត្តិការ​តំបន់ជិតស្និតនៃពាណិជ្ជកម្មតាមប្រព័ន្ធអ៊ិនធឺណិត​ឆ្លងព្រំដែន​ លោក​ស្រីបណ្ឌិត​ Issariyapat ជឿថា​ពន្ធដាឆ្លងកាត់ព្រំដែន​ ច្បាប់និងបទប្បញ្ញត្តិគឺជាឧបសគ្គសម្រាប់​ពាណិជ្ជកម្ម​តាមប្រព័ន្ធអ៊ិនធឺណិត​ដែលបញ្ហាទាំងនេះត្រូវតែដោះស្រាយ។

លោកស្រីនិយាយថា "ប្រសិនបើការកម្រិតទាំងនេះអាចត្រូវបានដោះស្រាយ ខ្ញុំជឿថា​ពាណិជ្ជកម្មតាមប្រព័ន្ធ​អ៊ិនធឺណិត​ក្នុងតំបន់​នេះ​នឹង​រីកចម្រើន។" "ផលិតផល​ពីប្រទេសថៃ​ ដែល​ក្រុមប្រទេស CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) គិតថា​ប្រសើរ​នឹង​ដំណើរការយ៉ាងល្អ។ វាមិនត្រឹមតែ​បន្ថែម​តម្លៃ​ដល់​ប្រទេស​របស់យើងប៉ុណ្ណោះទេ ប៉ុន្តែ​វាថែមទាំង​ផ្តល់ឱកាស​សម្រាប់​សហគ្រាសខ្នាតតូចនិងមធ្យម​របស់ថៃ​ចូលក្នុងទីផ្សារ​អន្តរជាតិផងដែរ។"

សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល www.etda.or.th, www.frost.com

អត្ថបទដោយ៖ Patcharee Taedangpetch

 

365307