Issue 58

 
 

Tharaphu បានទាញយកប្រយោជន៍ជំនាញ 20 ឆ្នាំរបស់ខ្លួនក្នុងឧស្សាហកម្មឈើម៉ៃសាក់ ដើម្បីធ្វើពិសោធកម្មផលប័ត្រអាជីវកម្មរបស់ខ្លួនទៅក្នុងវិស័យដែលមានភាពរីកលូតលាស់រហ័សផ្សេងទៀត។

Apiwitt Phongsphetrarat នាយក Tharaphu Décor និយាយថា "ឪពុករបស់ខ្ញុំនាំចូលឈើម៉ៃសាក់ពីប្រទេសមីយ៉ាន់ម៉ា ហើយក្រោយមកក្រុមហ៊ុននេះក៏បានទទួលដីសម្បទានសម្រាប់អាជីវកម្មម៉ៃសាក់ក្នុងប្រទេសមីយ៉ាន់ម៉ា"។

Tharaphu Décor បានបើករោងចក្រក្នុងទីក្រុងយ៉ាំងហ្គោ 13 ឆ្នាំមកហើយដើម្បីដំណើរការឈើសម្រាប់នាំចេញ។ ប្រហែលជា 75% នៃឈើម៉ៃសាក់កែច្នៃត្រូវបាននាំចេញទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិក ខណៈដែល 20% ត្រូវបានបញ្ជូនទៅប្រទេសថៃ និងចំនែកដែលនៅសល់ទៅកាន់ប្រទេសផ្សេងៗទៀត។

Phongsphetrarat និយាយថា "ភាពជំនាញរបស់យើងក្នុងដំណើរការឈើម៉ៃសាក់ និងទីផ្សារគឺជាភាពខ្លាំងរបស់ក្រុមហ៊ុន ដោយសារយើងអាចបង្កើតតម្លៃខ្ពស់បំផុត និងទទួលផលប្រយោជន៍ពីការផ្គត់ផ្គង់មានកម្រិតនៃវត្ថុធាតុដើម។ អ្នកប្រើប្រាស់របស់យើងតំណាងអោយទីផ្សារពិសេសមួយ ព្រោះឈើម៉ៃសាក់ត្រូវបានគេចាត់ទុកថាជាឯកទេសមួយ។ Tharaphu Décor ពិតជាបានយល់ពីអ្វីដែលអតិថិជនរបស់យើងកំពុ​ងស្វែងរក ហើយយើងមានទំនាក់ទំនងល្អ និងរឹងមាំជាមួយពួកគេ"។

លើសពីនេះ ខណៈពេលដែលប្រទេសមីយ៉ាន់ម៉ាបានបើកការវិនិយោគនៅបរទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានពង្រីកអាជីវកម្មរបស់ខ្លួនទៅក្នុងវិស័យផ្សេងៗទៀត រួមមាន សំណង់ ប្រព័ន្ធផ្សព្វផ្សាយ ទូរគមនាគមន៍ ការដឹកជញ្ជូន និងការថែទាំសុខភាព។

គាត់និយាយថា "ឧស្សាហកម្មទាំងនេះគឺគួរអោយចាប់អារម្មណ៍ណាស់ និងមានសក្ដានុពលកើនឡើងខ្ពស់។ ឥលូវនេះ យើងផ្ដល់នូវសេវាកម្មទូលំទូលាយសម្រាប់សំណង់ ការដឹកជញ្ជូន និងការចែកចាយ។ ទូរគមនាគមន៍គឺជាអាជីវកម្មសំខាន់មួយ"។ "វាក៏មានតម្រូវការខ្ពស់សម្រាប់ការថែទាំសុខភាព ពីព្រោះប្រទេសមីយ៉ាន់ម៉ានៅតែខ្វះកន្លែងត្រឹមត្រូវ និងប្រភពធនធានមនុស្សថែទាំសុខភាពដែលមានជំនាញ"។ Tharaphu Décor មានសាខាធ្វើប្រតិបត្ដការឈានមុខគេនៅមជ្ឈមណ្ឌលដែលមានសោភណ្ឌភាពស្រស់ស្អាតរបស់ថៃគឺនៅគ្លីនិក Nitipon ក្នុងប្រទេសមីយ៉ាន់ម៉ា។

Phongsphetrarat ជឿជាក់ថា វិស័យទាំងអស់នេះនឹងរីកចម្រើនជាបន្ដបន្ទាប់ក្នុងរយៈពេល 10 ទៅ 20 ឆ្នាំក្រោយ។ ទោះជាច្បាប់ បទប្បញ្ញត្ដិ និងការិយារដ្ឋមន្ត្រីរបស់មីយ៉ាន់ម៉ាអាចបង្ហាញពីបញ្ហាប្រឈមសម្រាប់អាជីវកម្មបរទេសក៏ដោយ ក៏រដ្ឋាភិបាលមីយ៉ាន់ម៉ាបានព្យាយាមបង្កើតបរិយាកាសវិនិយោគិនដែលមានភាពងាយស្រួលបន្ថែមទៀតផងដែរ។

ទិន្នន័យពីនាយកវិនិយោគទុន និងរដ្ឋបាលក្រុម​ហ៊ុនរបស់ប្រទេសមីយ៉ាន់ម៉ាបង្ហាញថា

ការវិនិយោគផ្ទាល់នៅបរទេស (FDI) អំឡុងឆ្នាំសារពើពន្ធ 2015-2016 សរុបមាន 9.4 ពាន់លានដុល្លារសហរដ្ឋអាមេរិក បំបែកជា 217 គម្រោង។ វិស័យប្រេង និងឧស្ម័នបានទាក់ទាញ

ការវិនិយោគធំជាងគេ មានដូចជាការដឹកជញ្ជូន ទំនាក់ទំនង និងផលិតកម្ម។

Phongsphetrarat ផ្ដល់ដំបូន្មានចំពោះវិនិយោគិនសក្ដានុពលទៅកាន់ប្រទេសមីយ៉ាន់ម៉ាថា "អ្នកត្រូវតែចូលទៅកាន់វិស័យនេះ ដោយសង្កេត និងវាយតម្លៃទំហំទីផ្សារ និងសក្ដានុពលកំណើនរបស់ខ្លួន"។ "ថ្លៃដើមវិនិយោគចម្បងគឺខ្ពស់ណាស់ ប៉ុន្ដែខ្ញុំធានាជូនអ្នកថាថវិកាសម្រាប់ការបង្កើតការយល់ដឹងម៉ាកសញ្ញារបស់អ្នកនៅប្រទេសមីយ៉ាន់ម៉ា ឥលូវនេះថោកជាងអ្វីដែលអ្នកនឹងត្រូវចំណាយក្នុងរយៈពេលបីទៅប្រាំឆ្នាំខាងមុខនេះ"។

សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់ www.sesiafurniture.com ឬទំនាក់ទំនង Phongsphetrarat តាមរយៈ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

រៀបរៀងពាក្យដោយ Somhatai Mosika

 

 

366659