Tradeshows

Issue 46

កាលពីឆ្នាំទៅគឺជាឆ្នាំល្អមួយសម្រាប់វិស័យទេសចរណ៍នៃប្រទេសថៃដែលមានការកើនឡើង 20% ក្នុងឆ្នាំនេះ TAT ដាក់ចេញនូវយុទ្ធសាស្ត្រពីរដើម្បីធានាការរក្សាការរីកចម្រើនេះ។

បច្ចុប្បន្ននេះប្រទេសចិនគឺជាប្រភពនៃភ្ញៀវទេសចរណ៍ធំបំផុតដែលបានមកទស្សនាប្រទេសថៃ។ កាលពីឆ្នាំមុនភ្ញៀវទេសចរណ៍ចិនចំនួន 7.88 លាននាក់បានមកទស្សនាក្នុងប្រទេស ហើយនៅឆ្នាំនេះ បើតាមតួរលេខដែលទទួលបានពីអាជ្ញាធរទេសចរណ៍នៃប្រទេសថៃ (TAT) បង្ហាញថាចំនួននេះនៅតែបន្តកើនឡើង។

ប្រធាននៃ TAT លោក Yuthasak Supasorn បានថ្លែងប្រាប់កាសែត Horizon Thailand ក្នុងកិច្ចសម្ភាសន៍ ថា "ក្នុងខែមករា ឆ្នាំ 2016 ប្រទេសថៃបានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ចិនចំនួន 814,593 នាក់ កើនឡើង 45.37% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ 2015"។ TAT រំពឹងទុកថាចំនួនភ្ញៀវទេសចរណ៍ចិននឹងបង្កើតចំនួនប្រមាណ 436 ពាន់លានបាត កើនឡើង 16% នៃទិន្នន័យឆ្នាំ 2015។

លោក Supasorn ពន្យល់ប្រាប់នូវភាពទាក់ទាញរបស់ប្រទេសថៃដល់ភ្ញៀវទេសចរណ៍ចិនលើកត្តាមួយចំនួន។

គាត់បាននិយាយថា "ប្រទេសថៃមានចំណុចវិជ្ជមានច្រើនក្នុងចំណោមភ្ញៀវទេសចរណ៍ចិន ដូចជាភាពរាក់ទាក់ ការទទួលស្វាគមន៍ កន្លែងទេសចរណ៍ផ្សេងៗដែលមានការទាក់ទាញដោយសេវានិងផលិតផលសម្រាប់តម្លៃជាប្រាក់។" គាត់បានបន្ថែមទៀតថា ការផ្តល់ទិដ្ឋាការមកដល់និង "អាហារបែបចិនទូទាំងប្រទេសថៃ" គឺជាកត្តារួមចំណែកមួយទៀត។

លោកប្រធាន TAT ក៏បានលើកបញ្ជាក់អំពីភាពខ្លាំងនៃការផ្សព្វផ្សាយទីផ្សាររបស់អាជ្ញាធរនៅតាមការិយាល័យទាំងប្រាំរបស់ចិនរួមមាននៅ Beijing, Chengdu, Guangzhou, Kunming និង Shanghai។ ការឃោសនាមានគោលដៅសម្រាប់ "ទាំងភ្ញៀវទេសចរណ៍ដែលមកលើកទីមួយនិងភ្ញៀវទេសចរណ៍ដែលធ្លាប់ចូលប្រទេសថៃ ព្រមទាំងភ្ញៀវទេសចរណ៍ឯករាជ្យ (FITs) និងផ្នែកទីផ្សារខ្ពស់បំផុត"។ យុទ្ធសាស្ត្រនេះស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការផ្តោតលើការទេសចរណ៍ដែលចំណាយ ជាជាងទេសចរណ៍ដែលគ្រាន់តែដើរមើល។

លោកបានបន្ថែមទៀតថា "អាជ្ញាធរ TAT ក៏បានបន្តជំរុញនិងធ្វើទីផ្សារអំពីប្រទេសថៃនៅចិនផងដែរ ដោយបញ្ជាក់ធ្ងន់លើការបង្កើតភាពជាដៃគូរវាងក្រុមហ៊ុនទេសចរណ៍ថៃ និងក្រុមហ៊ុនទេសចរណ៍ចិនក្នុងការជំរុញលើកកម្ពស់គុណភាពកញ្ចប់សេវាទេសចរណ៍ និងការចូលរួមក្នុងដំណើរព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិដើម្បីពង្រឹងភាពយល់ដឹងអំពីប្រទេសថៃជាគោលដៅសំខាន់បំផុតសម្រាប់ភ្ញៀវទេសចរណ៍"។

សម្រាប់ឆ្នាំ 2016 នេះ អាជ្ញាធរ TAT ក៏នឹងលើកបញ្ជាក់អំពីឧស្សាហកម្មស្ប៉ា និងសុខភាពផងដែរ។

លោក Supasorn ថ្លែងថា "សិល្បៈនៃការធ្វើចលនានិងការព្យាបាលពីការព្យាបាលបែបម៉ាស្សាស្ប៉ា
សរីរាង្គដោយការម៉ាស្សាបែបថៃបុរាណគឺជាផ្នែកមួយនៃវប្បធម៌ថៃដែលមានជាច្រើនសតវត្សរ៍។" "វាមានស្ប៉ាបែបបុរាណថៃជាច្រើនប្រទេសសម្រាប់អតិថិជនក្នុងការជ្រើសរើសចាប់ពីបែបឡាណាភាគខាងជើងដល់បែបណូរាភាគខាងត្បូង។"

លោក Supasorn ជឿថាភ្ញៀវទេសចរណ៍ត្រូវបានចូលមកដើម្បីទទួលនូវ "សេវាគុណភាពល្អ
ការបដិសណ្ឋារកិច្ច ការជំនាញការព្យាបាលផ្នែកចលនាដោយមានតម្លៃសមរម្យ"។

បើតាមលោក Supasorn បញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសថៃគឺមានមន្ទីរពេទ្យឯកជនយ៉ាងល្បីឈ្មោះអាចជាផ្នែកមួយដ៏សំខាន់ក្នុងទាញយកទេសចរណ៍ព្យាបាលជំងឺផងដែរ។

គាន់បាននិយាយថា "នៅទូទាំងប្រទេស ភ្ញៀវទេសចរនឹងរកឃើញមានជម្រើសនៃការផ្តល់ជូនផ្នែកសុខភាពជាច្រើន រាប់ចាប់ពីហាងម៉ាស្សាតាមបែបប្រពៃណី និងគ្រឹះស្ថានស្ប៉ាប្រចាំថ្ងៃរហូតដល់
មជ្ឈមណ្ឌលសុខភាពស្ប៉ានិងមន្ទីរពេទ្យស្តង់ដាអន្ដរជាតិ"។

យោងតាមលោក Supasorn ឲ្យដឹងថា និន្ននាការក្តៅបំផុតនៃឧស្សាហកម្មចុងក្រោយគឺ "ការប្រឆាំងវ័យ" ដោយមានមញ្ឈមណ្ឌលជំនាញនៅទូទាំងប្រទេស។ កាលពីឆ្នាំមុន អាជ្ញាធរ TAT បានរៀបចំការតាំងបង្ហាញទេសចរណ៍ពីភាពស្អាតនិងសុខភាពនៃប្រទេសថៃ ឆ្នាំ 2015; ការប្រឆាំងវ័យ: វត្ថុធំបន្ទាប់អំពីសុខភាពនៃទេសចរណ៍'។

គាត់បានថ្លែងថា "ព្រឹត្តិការណ៍នោះមានសិក្ខាសាលាអំពីពាណិជ្ជកម្មនិងកិច្ចប្រជុំផ្គូផ្គងសកម្មភាព
អាជីវកម្មរវាងអ្នកផ្តល់សេវាប្រឆាំងភាពចាស់និងសោភណ្ឌភាពលំដាប់ខ្ពស់ទាំង 36 ក្នុងប្រទេសថៃ ដូចជាមន្ទីរពេទ្យគ្លីនិកប្រឆាំងវ័យ, គ្លីនិកសោភណ្ឌភាព និងទីកន្លែងទេសចរណ៍ផ្នែកសុខភាពិបាលចំនួន 50 និងភ្នាក់ងារទេសចរណ៍ក៏ដូចជាភ្ញៀវចូលរួមមកពី 18 ប្រទេស"។

ជាការពិតណាស់ ការវាយតម្លៃការអនុវត្តជាក់ស្តែងរបស់ខ្លួន បង្ហាញថាឧស្សាហកម្មទេសចរណ៍ប្រទេសថៃកំពុងបង្ហាញភាពគ្មានសញ្ញានៃអាយុកាល។

ពាក្យដោយ Mark Bibby Jackson

 

 

Issue 45

 
 

លើកទី 57 នៃការតាំងពិព័រណ៍ត្បូងនិងគ្រឿងអលង្កាក្រុងបាងកកបានប្រកាសថា ប្រទេសថៃជាច្រកមាសឆ្ពោះទោកាន់អាស៊ាន ។
លោក Suttipong Damrongsakul ប្រធានានសមាគមពាណិជ្ជករត្បូងនិងគ្រឿងអលង្ការនៃប្រទេសថៃនិង(TGJTA) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានជួបប្រជុំគ្នានៅកម្មវិធីពិព័រណ៍ ត្បូងនិងគ្រឿងអលង្ការក្រុងបាងកក(BGJF)លោកទី 57 នៅថ្ងៃទី 26 កុម្ភៈថា"ខ្ញុំជឿថាត្បូងនិងគ្រឿងអលង្កាឧស្សាហកម្មរបស់ថៃស្ថិតនៅលើវិថីដើម្បីក្លាយជាមជ្ឈមណ្ឌលគ្រឿងអលង្ការ ដែលមិនមែនគ្រាន់តែនៅក្នុងអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែនៅលើពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ" ។

ឧស្សាហកម្មត្បូងនិងគ្រឿងអលង្ការរបស់ថៃរួមជាផ្នែកដ៍សំខាន់ក្នុងការធ្វើពាណិជ្ជកម្មការនាំចេញរបស់ប្រទេសនេះ។ ឧស្សាហកម្មគ្រឿងអលង្ការត្រូវបានជាប់ចំណាត់ថ្នាក់ទីបីបន្ទាប់ពីរថយន្តនិងអេឡិចត្រូនិចដោយរកទឹកប្រាក់បាន 371 លានបាត(10.3 លានដុល្លារ) ។ អាជីវកម្ម 15.777 ចូលរួមនៅក្នុងវិស័យឧស្សាហកម្មនេះដោយមានបុគ្គលិកចំនួន 1,3 លាននាក់។

លោក Somchai Phornchindarak ប្រធានសហព័ន្ធត្បួង គ្រឿងអលង្ការនិងលោហៈមានតម្លៃនៃប្រទេសថៃ (GJPCT) បាននិយាយថា "យើងបានមកឆ្ងាយជាច្រើនទសវត្សរ៍មកហើយមុនពេលដែលឧស្សាហកម្មនេះត្រូវបានបង្កើតឡើង។ ថ្ងៃនេះត្បួងនិងគ្រឿងអលង្ការរបស់ថៃត្រូវគេទទួស្គាល់គ្រប់ទីកន្លែងលើពិភពលោកតាមរយៈគុណភាពខ្ពស់និងហត្ថកោសល្យដ៍ស្ទាត់ជំនាញរបស់ខ្លួន" ។

លោក Damrongsakul ជឿជាក់ថាឧស្សាហកម្មនេះត្រូវការផ្តោតទៅលើបញ្ហាជាក់លាក់មួយចំនួនដើម្បីសម្រេចឲ្យបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាមជ្ឈមណ្ឌលត្បូងនិងគ្រឿងអលង្ការរបស់ថៃ។

លោកមានប្រសាសន៍ដែរថា"ជាដំបូង យើងគួរតែបង្កើតនូវបុគ្គលិកនិងអ្នករចនាដែលមានជំនាញ។ ទីពីរ ស្វែងរកវិធីដើម្បីបង្គ្រប់ការខ្វះខាតសម្ភារៈដើម ដូចជាដុំថ្មរដុប, ត្បូងឆៅ, ពេជ្រមិនទាន់ច្នៃ។ ទីបី ជំរុញការគាំទ្រផ្នែកទីផ្សារសម្រាប់ក្រុមហ៊ុនផលិតនិងនាំចេញ។ ទីបួនធ្វើវិសោធនកម្មច្បាប់ដើម្បីគាំទ្រដល់ឧស្សាហកម្មនេះ។ បន្ទាប់មក ជួយដល់សហគ្រាសខ្នាតតូចមធ្យមឲ្យចូលរួមដំណើរការគាំទ្រផ្នែកហិរញ្ញវត្ថុពីគ្រឹះស្ថានហិរញ្ញវត្ថុនៅក្នុងប្រទេសថៃ។ ហើយចុងក្រោយយើងគួរលើកទឹកចិត្តឲ្យការច្នៃប្រឌិតនិងការអភិវឌ្ឍន៍បច្ចេកវិទ្យានៅក្នុងឧស្សាហកម្មនេះ" ។

 

 
 

អ្នកជំនាញឧស្សាហកម្មនេះបានយកឱកាសនៃកម្មវិធី BGJF លើកទី 57 ដើម្បីបើកសន្និសិទ្ធស្ដីអំពីត្បួងទន្ទឹមឆ្នាំ 2017 ដែលនឹងត្រូវបានប្រារព្ធឡើងនៅក្នុងរាជធានីនៃប្រទេសថៃនាខែមេសាឆ្នាំក្រោយ។

"យើងមានបំណងធ្វើការជាមួយរដ្ឋាភិបាលដើម្បីរៀបចំសន្និសិទ្ធស្ដីអំពីត្បួងទន្ទឹមនៅទីក្រុងបាងកកឆ្នាំ 2017 ដើម្បីផ្តោតអំពីបញ្ហាពាណិជ្ជកម្មនៅក្នុងឧស្សាហកម្មត្បួងទន្ទឹមនៅលើពិភព
លោក។ វាគ្មិនសំខាន់នឹងរួមបញ្ចូលទាំងម្ចាស់ភាគហ៊ុននៅទូទាំងពិភពលោក ដោយមានអ្នកចូលរួមជាង 400 នាក់ក្នុងកម្មវិធីនេះ" ។

លោក Somchai Phornchindarak នៅបានបន្ថែមដែរថា"គោលបំណងនៃសន្និសិទ្ធិត្បួងទន្ទឹមនេះគឺដើម្បីដោះស្រាយបញ្ហានិងបញ្ហាប្រឈមនៃពាណិជ្ជកម្មត្បួងទន្ទឹមពិភពលោកនិងដើម្បីបង្កើតចង្វាក់ផ្គត់ផ្គង់មួយដ៍មានតម្លាភាពនិងគួរឲ្យទុកចិត្តលំដាប់ថ្នាក់អន្តរជាតិ។ លោក Somchai Phornchindarak ជឿជាក់ថាត្បូងនិងគ្រឿងអលង្ការរបស់ថៃអាចបង្កើតបាននូវ
សុពលភាពការប្រៀបធៀបរបស់ខ្លួនដើម្បីក្លាយទៅជារោងចក្រផលិតក្នុងតំបន់។

លោកមានប្រសាសន៍ដែរថា "ប្រទេសថៃគឺជាកន្លែងដ៍ល្អមួយក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់នេះបើប្រៀបធៀបទៅប្រទេសសិង្ហបុរី ហុងកុង និងចិន។ តម្លៃនិងការចាយវាយអាជីវកម្មរបស់យើងគឺច្រើនសមរម្យសម្រាប់អាជីវករ។ ប្រទេសថៃអាចក្លាយជាមជ្ឈមណ្ឌលមិនត្រឹមតែសម្រាប់អាស៊ានប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងសម្រាប់អាស៊ានបូក 6 ផងដែរ ។"

ការផ្លាស់ប្តូរមួយសម្រាប់ឆ្នាំ 2017 គឺ BGJF នឹងមិនត្រូវប្រារព្ធឡើងនៅខែកុម្ភៈនោះទេ ប៉ុន្ដែនឹងរៀបចំនៅខែមករា ក្នុងការផ្លាស់ប្ដូរគោលដៅរបស់ខ្លួនពីការសម្ដែងនូវគ្រឿងអលង្ការអន្ដរជាតិនៅក្រុងហុងកុង។ ចំណែក BGJF ដែលនឹងប្រារព្ធឡើងនៅខែកញ្ញា នឹងត្រូវរៀបចំនៅខែសីហាផងដែរ។

លោក Suttipong Damrongsakul មានប្រសាសន៍ថា"នេះគឺដើម្បីធានាថាអតិថិជនមិនត្រូវការជាបន្ទាន់ប្រញាប់ពីការពិព័រណ៍របស់យើងទៅការពិព័រណ៍ផ្សេងទៀតនៅក្នុងតំបន់នេះនោះទេ ហើយអ្នកតាំងពិព័រណ៍នឹងអាចចូលរួមនៅក្នុងការតាំងពិព័រណ៍នេះបាន។"

កម្មវិធី BGJF លើកទី 57 ត្រូវបានប្រារព្ធឡើងនៅអ៊ិមផេក មឿងថងថានី ទីក្រុងបាងកកពីថ្ងៃទី 24 ដល់ 28 ខែកុម្ភៈ។ កម្មវិធីនេះមានទស្សនិកជនជាង 30,000 នាក់ពីជុំវិញពិភពលោកចូលរួមទស្សនា អ្នកតាំងពិព័រណ៍ 2,600នាក់ នេះជាការបង្ហាញពីត្បួងនិងគ្រឿងអលង្ការដ៍ធំបំផុតលំដាប់ទីពីររបស់ទ្វីបអាស៊ី។

ថ្លែងការណ៍ដោយ Mark Bibby Jackson

 

 

Issue 43

 
 

គ្រឿងអលង្ការថៃបានអភិវឌ្ឍន៍ខ្លួនឲ្យមានកេរ្ត៍ឈ្មោះជាអន្តរជាតិអំពីគុណភាព និងម៉ូត ដែលការកាត់ និងភាព ភ្លឺរលោង ប៉ុន្តែបើ យ៉ាឃូនិត ជឿថានៅមានកន្លែងផ្សេងទៀតដែលត្រូវពង្រីកទៅក្នុងទីផ្សារ។

ភ្លៀវនឹងបានមើលឃើញពីការលំអិត តិចនិក និងម៉ូតប្លែក របស់ឧស្សាហកម្ម ត្បូងពេជ្យ និងគ្រឿងអលង្ការថៃ នៅវេទិការ ការតាំងបង្ហាញត្បូងពេជ្យ និងគ្រឿងអលង្ការនៅទីក្រុងបាងកកលើកទី៥៧(BGJF) ដែលប្រារព្ធ នៅមជ្ឍមណ្ឌលដាក់តាំងបង្ហាញ និងសន្និបាត អ៊ីមផេកក្រុងបាងកក នៅថ្ងៃទី ២៤ ដល់២៨ ខែកុម្ភៈ។

 

 
 

"ក្នុងដំឡុងពេលដែលប្រទេសហុងកុងមានភាពល្បីខាងពេជ្យខ្នាតធំ ហើយប្រទេសថៃបានទទួលស្គាល់ខាង ត្បូង" តាមប្រសាសន៍របស់ ខាជូនគីអាត សុវ៉ានិចកុល ម្ចាស់នៃ យ៉ាឃុនិត ដែលនាំចេញ ត្បូង ១ភាគ២-ប្រណិត ជាមួយនឹងប្រាក់ និងមាសដែលមានម៉ូតពីប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិច អឺរ៉ុប និងប្រទេសភាគ ខាងកើត។ "ទោះជាវាមានការលំបាកក្នុងការរកត្បូងប្រណិតក្នុងប្រទេសថៃ ក៏អ្នកកាត់ត្បូងប្រណិត និង១ភាគ២-ប្រណិត របស់យើងមានឈ្មោះល្បីលើពិភពលោក។"

ពាណិជ្ជកម្ម ត្បូងពេជ្យ និងគ្រឿងអលង្ការកំពុងរីកដុះដាលខ្លាំង។ ក្នុងឆ្នាំ ២០១៤ បាននាំចេញមានចំនួនទឹក ប្រាក់ ៣២៤.១ ពាន់លានបាត (ប្រហែល ៩ពាន់លានដុល្លា) និងដោះស្រាយសំរាប់១១ខែដំបូងក្នុង២០១៥ កើនឡើង ១៦.៨៧% ក្នុងរយៈពេលស៊ីមេត្រីឆ្នាំដំបូងៗ។
តំណាំងវិស័យត្បូងពេជ្យរៀបរាប់ពីតំលៃទឹកប្រាក់នាំចេញ សរុប ១២.៣៣% នៃឧស្សាហកម្ម ត្បូងពេជ្យ និងគ្រឿងអលង្ការ រួមមាន មាស និង ពាក់កណ្តាលផលិតផលសំរេចនៃមាស គ្រឿងអលង្ការ និងពេជ្យ។

យ៉ាឃុនិតបានបង្កើតឡើងក្នុង ២០០០ ដែលជាអ្នកផលិតគ្រឿងអលង្ការផ្តោតលើត្បូង ១ភាគ២-ប្រណិតពី ប្រទេសប្រេស៊ីល។
"អាមេរិចឡាទីនមានភាពល្បីឈ្មោះលើត្បូង ១ភាគ២-ប្រណិត មានដូចជា ត្បូងកណ្តៀង ត្បូងខៀវ" តាម ប្រសាសន៍របស់ សុវ៉ានិចកុន។ "ចំនុចខ្លាំងក្នុងការលក់របស់យើងគឺម៉ូត និងទឹកដៃរបស់យើង។"

 

តាមប្រសាសន៍របស់ សុវ៉ានិចកុន ថាហត្ថកោសល្យរបស់ថៃគឺមានទឹកដៃល្អមានការទទួលស្គាល់ពីទីផ្សារ គ្រឿងអលង្ការពិភពលោក។ " អតិថិជនមានការជឿជាក់ស្នាដៃថៃ" តាមប្រសាសន៍របស់គាត់។ ទោះបីជា សហិគ្រិនគ្រឿងអលង្ការមានអារម្មណ៍នៅមានចំនុចត្រូវការពង្រឹងបន្ថែមលើឧស្សាហកម្មនេះ។ " ប្រទេសថៃ មានភាពល្បីល្បាញខាងធនធានត្បូងប្រណិត ប៉ុន្តែយើងខ្វះនូវការច្នៃម៉ូតគ្រឿងអលង្ការ។ ប្រសិនបើ សហគ្រិនរបស់យើងពង្រឹងនូវចំនុចខ្វះខាតនេះ ខ្ញុំគិតថាឧស្សាហកម្មរបស់យើងនឹងមានភាពទាក់ទាញកាន់ តែច្រើន" តាមប្រសាសន៍របស់គាត់។

BGJF គឺជាកន្លែងធំតែមួយគត់សំរាប់ឧស្សាហកម្មត្បូង និងគ្រឿងអលង្ការថៃក្នុងការទទួលបានទីផ្សារបន្ថែម។" ប្រសិនបើយើងអាចមានសហគ្រិនពីប្រទេស AEC ក្នុង BGJF វាអាចធ្វើឲ្យព្រឹត្តិការណ៍នៅពេលនោះកាន់តែ មានចំនាប់អារម្មណ៍ឡើង។ ប្រទេសថៃអាចជាក្លោងទ្វារនៃត្បូងពេជ្យ និងគ្រឿងអលង្ការនាំទៅកាន់ប្រទេស អាស៊ានផងដែរ" តាមប្រសាសន៍របស់គាត់។ " សហគ្រិនថៃគួរតែមានការសង្ឃឹមជាវិជ្ជមានច្រើនអំពីការណែ នាំពី Zero VAT និងរូចពន្ធ [សំរាប់ BGJF]។"

ក្នុងនាមឲ្យ ក្រុមហ៊ុន យ៉ាឃុនិត សុវ៉ានិចកុនមានប្រសាសន៍ថាក្រុមហ៊ុនមានគំរោងបង្កើតម៉ាករបស់ខ្លួនឯង ក្នុងឆ្នាំ២០១៦។ " យើងជឿថាឧស្សាហកម្មគ្រឿងអលង្ការថៃនៅមានផ្លូវយ៉ាងវែងឆ្ងាយទៀត" តាមប្រសាសន៍ របស់គាត់។

សំរាប់ព៌័តមានបន្ថែម សូមចូលទៅកាន់ www.yakhunit.com

នាំពាក្យដោយ ណាត់ធីនី រ៉ាថាណាផ្រាសិឌី

 


 

 

Issue 44

ផ្នែកត្បូង ពេជ្យ និងគ្រឿងអលង្ការគឺជាផ្នែកមួយដែលលូតលាស់លឿនបំផុតក្នុងប្រទេសថៃ ជាពិសេសឧស្សាហកម្មដែល មានអ្នកច្នៃម៉ូតក្មេងៗ ដែលផ្តល់សេរីភាពដល់ពួកគេក្នុងចេញម៉ូត និងអភិវឌ្ឍន៍ទឹកដៃរបស់ពួកគេ។

អានេក ថានតាសិរិន ជាម្ចាស់ និងអ្នកច្នៃម៉ូតរបស់សហសម័យ អាកឃ្វិតថា គ្រឿងអលង្ការ និងត្បូងពេជ្យ គឺរស់នៅមានចិត្ត អត់ធន់ ខំប្រឹង មានចន្ទៈ និងមានភាពបង្កើតថ្មីនាំមកនូវលទ្វផល។ បន្ទាប់ពីឈ្នះរង្វាន់ជាច្រើន មានដូចជា រង្វាន់ការច្នៃម៉ូត ឥតខ្ចោះឆ្នាំ២០១៤ និងរង្វាន់ការច្នៃម៉ូតមាស ដែលនាំឲ្យផលិតផលរបស់គាត់បង្ហាញខ្លួនជាលក្ខណៈមុខជំនួញប្រណិតក្នុង ទីក្រុងប៉ារីស។

" អាឃ្វិតថាយមានជ្រើសរើសធនធានត្បូងពីជុំវិញពិភពលោក និងអាចប្រើប្រាស់បានទាំងពីរភេទ។" តាមប្រសាសន៍របស់ ថានតាសិរិន ។ " ខ្ញុំជឿថាការជោគជ័យបានមកនៅពេលដែលយើងអាចមនោសញ្ចេតទាក់ទងជាមួយអតិថិជន និងម៉ាក និង បទពិសោធន៍ក្នុងនាំវាទៅកាន់អតិថិជនយ៉ាងមានន័យ។ ម្យ៉ាងវិញទៀត ការច្នៃម៉ូតរបស់ខ្ញុំ បានជំរុញដោយធម្មជាតិ រួមមាន សិល្បៈ និងអ្វីៗនៅជុំវិញ។"

ស្នាដៃរបស់ក្មេងៗអ្នកច្នៃម៉ូតថៃ គឺមានការរីករាយនឹងអ្នកទិញក្នុងស្រុក និងអន្តរជាតិ។ អាឃ្វិតថាយមានដាក់លក់នៅ មជ្ឍមណ្ឌលលក់ឥវ៉ាន់ធំៗ ដូចជា អ៊ីមផរៀម និងសាយ៉ាម ផារ៉ាកន និងមានអតិថិជនបរទេស ដូចជា រុស្សី អាលឺម៉ង់ សឹង្ហបុរី ហុងកុង និងបារាំង។ "ថ្មីនេះយើងមានការចុះកិច្ចសន្យាជាមួយអ្នកលក់ឌូបាយផងដែរ"តាមប្រសាសន៍របស់ ថានតាសិរិន។

ផងដែរនោះហាងរបស់គាត់មានការពេញចិត្តខុសគ្នាតំរូវតាមទីផ្សារ ដែលធ្វើពីប្រាក់ប៉ាន់ និងធម្មជាតិ និងត្បូងពាក់ កណ្តាលប្រណិត នាំមកពីប្រទេសថៃភាគច្រើន និងមានចំនួននាំពីក្រៅ។

ថានតាសិរិន ផងដែរ បានផ្តល់តំលៃដល់អតិថិជនប្រចាំ។ "យើងផ្តល់ជូននូវរបស់មានគុណភាពខ្ពស់ ដែលមានម៉ូតយ៉ាង ប្រណិត និងសេវាកម្មខាងក្រៅដូច្នេះយើងតាមស្ទាយឲ្យសមនឹងអតិថិជនត្រូវការ" ប្រសាសន៍របស់គាត់។
គាត់ជឿថាត្បូងពេជ្យ និងគ្រឿងអលង្ការថៃធ្វើចលនាយ៉ាងធំក្នុងឧស្សាហកម្មឧស្សាហកម្មតំបន់ជាមួយការបង្កើតថ្មី និងអ្នក ច្នៃម៉ូតដែលមានការបង្កើតថ្មីវ័យក្មេងដែលផ្នែកសំខាន់ក្នុងជំរុញឲ្យកាន់តែរីកចំរើន។

" ជាតំណាងឲ្យសិប្បកម្មយ៉ាងល្អឯកនេះឧស្សាហកម្មថៃបានផ្តោតលើការផលិត និងចែកចាយនូវផលិតផល និងសេវាកម្ម គុណភាពខ្ពស់ ដែលជាចំនុចខ្លាំងរបស់ឧស្សាហកម្ម" តាមប្រសាសន៍របស់គាត់។ អ្នកច្នៃម៉ូតថៃឥលូវរីករាយនឹងឪកាសក្នុង ការសាកល្បងជាមួយនឹងគំនិតថ្មីៗ និងអ្វីដែលបង្កើតថ្មីៗដែលចេញពីបទពិសោធន៍របស់គេដែលធ្វើអ្នកច្នៃម៉ូតចេញម៉ូត ដែលមានលក្ខណៈពិសេសមានតែមួយ និងជួយធ្វើឲ្យម៉ាកមានភាពសំគាល់ខ្លួន។"

អ្វីដែលមិនគួរឲ្យជឿទៀតនោះក្នុងតំរូវការអ្នកច្នៃម៉ូតឃើញពីពន្លឺអនាគតពីអាឃ្វិតថាយ។

"សំរាប់ឆ្នាំ២០១៦ យើងមានគំរោងធ្វើការជាមួយភ្នាក់ផ្សព្វផ្សាយពីផលិតផល និងយល់ពីតំរូវការអតិថិជន" តាមប្រសាសន៍ របស់គាត់។ "គំរោងអនាគតរបស់យើងរួមមានការចូលរួមតាំងបង្ហាញទាំងក្នុងស្រុក និងអន្តរជាតិដើម្បីពីការអភិវឌ្ឍរបស់ ផលិតផល និងការបង្កើតថ្មីទៅកាន់សក្តានុពលអតិថិជន។"

សំរាប់ព៌័តមានបន្ថែម សូមចូលទៅកាន់ www.arquetypeofficial.com
នាំពាក្យដោយ ម៉ានិសា មេនី

 

 


 

 

Issue 42

មួយក្នុងចំណោមការតាំងបង្ហាញត្បូងពេជ្យ និងគ្រឿងអលង្ការស្រស់ស្អាតនៃពិភពលោក បានរៀបចំឡើងក្នុងទីក្រុងបាងកក។
នៅខែកុម្ភៈនឹងឃើញទីក្រុងបាងកកបញ្ចេញពន្លឺភ្លេកៗក្នុងជីវិតក្នុង១ឆ្នាំពីរដងនៃការតាំង បង្ហាងត្បូងពេជ្យ និងគ្រឿងអលង្ការទីក្រុងបាងកកនៃការត្រលប់មកវិញនៃរាជធានីថៃ។ ការតាំងលើកទីពីរមានលក្ខណៈធំដាច់គេក្នុងប្រទេសអាស៊ី និងធំទី៥ក្នុងពិភពលោក ដែល អ្នកចាត់ចែងកម្មវិធីមានទំនុកចិត្តក្នុងការរៀបចំកម្មវិធីនេះឡើងដើម្បីឆ្ពោះទៅកាន់ប្រជាជាតិអាស៊ាន។
ការតាំងបង្ហាញនេះព្រឹត្តទៅនៅបាងកកអ៊ីមផេក និងមជ្ឈមណ្ឌលសន្និបាត ដែលធំជាងគេ ដែលមានទីធ្លាខាងក្រោមធំដែលមានភាពងាយស្រួលក្នុងការតាំងបង្ហាញ ពីថ្ងៃទី ២៤ ដល់២៨ ខែកុម្ភៈលើកទី៥៧នៃ BGJF សង្ឃឹមថានឹងទាក់ទាញអតិថិជនជាយុវវ័យរាប់ពាន់ នាក់ ពីគ្រប់១៣០ប្រទេស ដូចជា សហរដ្ឋអាមេរិទៅ ប្រទេសអឺរ៉ុប និងប្រទេសរុស្សីទៅ ប្រទេសភាគខាងកើត ដែលមាន ៣០០០០តំបន់ជាភ្លៀវមកទស្សនា កាលពីចុងខែកញ្ញា ដែលមានអ្នកតាំងបង្ហាញ ១៥០០នាក់ និង តាំងលើតុ ៣០០០តុ កាលពីការតាំងបង្ហាញ លើទី ៥៦នៃ BGJF ដែលមានចំណូលទឹកប្រាក់ក្នុងការនាំចេញ ១២.៨ពាន់លានដុល្លា។

សុមឆៃ ហ្វនជីនដារាកគ្មានការងើងឆ្ងល់ក្នុងការបង្កើត BGJF ដែលមានមនុស្សច្រើន កុះករ។ "យើងមានភាពខុសប្លែកពីតាំងបង្ហាញដទៃពីព្រោះផលិតផលរបស់យើងមាន លក្ខណៈល្អពិសេស ដែលម៉ូតរបស់ប្លែកស្អាតឥតខ្ជោះ និងផលិតផលរបស់យើងគឺលេខ១ ក្នុងពិភពលោក" តាមប្រសាសន៍របស់នាយកសមាគមន៍ត្បូងពេជ្យ គ្រឿងអលង្ការ និងគ្រឿងប្រដាប់ ល្អប្រណិតប្រទេសថៃ។

សុតិផុង ដាំរុងសាកុន នាយកនៃសមាគមន៍ជំនួញត្បូងពេជ្យ និងគ្រឿងអលង្ការថៃជឿថា BITP57 នឹងបង្ហាញពីស្នាដៃ និងភាពប៉ិនប្រសប់ប្រទេសថៃ។ " យើងនឹងរួមគ្នាសហការ បង្កើតថ្មីពីអ្នកតាំងបង្ហាញ ហើយយើងក៏ចង់ឃោសនាដល់អ្នកទិញជាជនបរទេសដែលជា ចំនុចសំខាន់សំរាប់ក្រុមហ៊ុនត្បូងពេជ្យ និងគ្រឿងអលង្ការ" តាមប្រសាសន៍របស់គាត់។

ចាន់ធីរ៉ា ជីមរីវ៉ាត់ វិវ៉ាត្រាត នាយករងដឹកនាំទូទៅរបស់ DITPឃើញពីពន្លឺនាពេលអនាគត សំរាប់វិស័យនេះ។ "រដ្ឋាភិបាលមានទំនុកចិត្តខ្ពស់នៃជំនួញឧស្សាហកម្មត្បូងពេជ្យ និង គ្រឿងអលង្ការថៃ។ ការវាស់ស្ទង់ផ្សេងៗ និងការលើកទឹកចិត្តក្នុងការណែនាំទៅកាន់ភាព ងាយស្រួលនៃជំនួញ។

ប៉ុន្តែ BGJFលើកទី៥៧នេះនឹងមានការតាំងបង្ហាញយ៉ាងច្រើននៃ ពេជ្យ និងត្បូងព័ណយ៉ាង ប្រណិតក្នុងពិភពលោក។ ការតាំងបង្ហាញមានធ្វើឡើងជាច្រើនកន្លែង។ "គោលបំណងក្នុងការ តាំងបង្ហាញនេះដើម្បីទទួលបានអតិថិជនជាជនបរទេស និងតាមកុម្មង់ដែលយើងប្រារព្ធ ពិធីនេះឡើង២ឆ្នាំម្តងតាមប្រសាសន៍របស់ ហ្វនជីនដារ៉ាក។

ការសហការជំនួញពេលខាងមុខ រដ្ឋាភិបាលថៃតំលើងពន្ធ២០%ក្នុងការនាំចូលត្បូងពេជ្យ និងគ្រឿងអលង្ការយកមកលក់ក្នុងBGJFលើកទី៥៧នេះ។ អ្នកតាំងបង្ហាញជនបរទេសអាច នាំចូល និងលក់ត្បូងពេជ្យ និងគ្រឿងអលង្ការការជួលទីតាំងឥតគិតថ្លៃ និងអ្នកតាំងក្នុង តំបន់អាចដាក់តំលៃបានខ្ពស់ធ្វើការប្រកួតប្រជែង។ ចុងក្រោយអ្នកលក់មានតែឈ្នះៗ។

ដំណើរការក្នុងផ្នែកនេះរដ្ឋាភិបាលបានបន្តការគាំទ្រឧស្សាហកម្មនេះ តាមការថ្លៃងការ របស់ហ្វនជីនដារ៉ាក។ "រដ្ឋាភិបាលបានចូលរួមសហការជាមួយយើងរាល់គ្រប់ដំណាក់ កាលដើម្បីជួយផ្សព្វផ្សាយការនាំចេញដើម្បីអភិវឌ្ឍន៍ទីផ្សារក្រៅប្រទេសតាមរយៈការតាំង បង្ហាញជំនួញនេះ ការបង្ហាញផ្លូវ និងតាំងពិព័ណផ្សេងៗទៀត តាមប្រសាសន៍របស់គាត់។ "ការព្យាករណ៍នៃការផ្លាស់ប្តូរទាំងអស់នេះជាពន្លឺសំរាប់អ្នករាល់គ្នា។"

ការបន្ធូរបន្ថយរបស់រដ្ឋាភិបាលផ្សេងទៀតគឺមិនគិតពន្ធVAT ឯកសិទ្ធ ដែលជាកន្លែងដែល អ្នកលក់រួចពន្ធពីការលក់ត្បូងពេជ្យ និងវត្ថុធាតុដើម ចំនួន៧%។

ក្នុងការកាត់បន្ថយពន្ធ លក្ខណៈពិសេសរបស់ BGJFលើកទី៥៧ នឹងមានសេរីមណ្ឌលម៉ូត រួមទាំងទីស្នាក់ការផ្សព្វផ្សាយជំនួញអន្តរជាតិនៃមណ្ឌលម៉ូតថៃ និងការរៀបចំមួយទៀត ដោយជីមហ្វៀលនៃចក្រភពអង់គ្លេសដើម្បីធ្វើការបង្ហាញនូវគ្រឿងអលង្ការដ៏ល្អពីជុំវិញ ពិភពលោក។

ការបង្កើតពាណិជ្ជកម្មវាកាន់តែមានភាពងាយស្រួល ក្នុងឆ្នាំនេះBGJF នឹងមានកម្មវិធីតាម ទូរស័ព្ទដៃ ដែលអាចជួយឲ្យអ្នកទិញមានទំនាក់ទំនងជាមួយអ្នកលក់ ហើយក៏មានផងដែរ នូវគំរោងកន្លែងសំរាប់ការដាក់តាំងបង្ហាញ។ នៅទីនោះនឹងមានកន្លែងសំរាប់កិច្ចប្រជុំ សំរាប់ការប្រកូតប្រជែង ការផ្លាស់ឡើងសេរី និងការិយាល័យពិសេសផងដែរ។

ហ្វនជីនដារ៉ាក ជឿថា BGJFលើកទី៥៧ បានគូសចំណាំពីរីកដុះដាលនៃឧស្សាហកម្មនា ពេលអនាគត មិនមែនតែមុខគាត់របស់គាត់តែមុខនោះទេ។ "យើងត្រូវការជំរុញឲ្យត្បូង ពេជ្យ និងគ្រឿងអលង្ការថៃមានទ្រង់ទ្រាយធំប្រចាំអាស៊ាន" តាមប្រសាសន៍របស់គាត់។

សំរាប់ព៌័តមានបន្ថែម សូមចូលទៅកាន់ www.bangkokgemsfair.com
ដោយ ម៉ាក ប៊ីបប៊ី ចេកសិន

 

 

 

367329