Issue 41

 
 

ស្បាពិភពលោក និងសុខសាន្តផាសុភាព២០១៥ ផ្សព្វផ្សាយរូបភាពឧស្សាហកម្មភាពសុខសាន្តក្នុងចំណោម ទីផ្សារ អន្តរជាតិ។

ស្បាថៃ និងផ្នែកសុខភាព "គឺឆាប់ៗនឹងក្លាយជាមជ្ឃមណ្ឌលឧស្សាហកម្មស្បា និងភាពសុខសាន្តក្នុងប្រទេសអាស៊ី និងពិភពលោក" តាមការរាយប្រាប់ពី ក្រត រូចានាស្ទៀន នាយកសមាគមន៍ស្បាថៃ។

"បើផ្នែកទាំងអស់យល់ពីរូបភាពនៃឧស្សាហកម្មស្បា និងភាពសុខសាន្ត រដ្ឋាភិបាល និងផ្នែកឯកជនអាចមើល ឃើញទិសដៅត្រូវជាមួយគ្នា ប្រទេសថៃរឹងមាំមានសក្តានុពលជាមជ្ឈមណ្ឌលបាន"តាមប្រសាសន៍របស់ រូចានាស្ទៀននៅស្បាពិភពលោក និងភាពសុខសាន្ត ផាសុភាព២០១៥ ដែលប្រព្រឹត្តទៅនៅ IMPACT Arena បាងកក កាលពីថ្ងៃទី ២៤ ដល់២៥ ខែ កញ្ញា។" ពាណិជ្ជកម្មសុខភាព និង ភាពសុខសាន្ត នឹងកសាងសេដ្ឋកិច្ច ប្រទេសថៃ។"

ផ្នែកនេះគឺធំស្រាប់ទៅហើយ។

 

របាយការណ៍ពី DITP ថាប្រទេសឧស្សាហកម្មស្បាមានតំលៃទឹកប្រាក់ ៣២.៤ ពាន់លានបាត (៩០៤ លាន ដុល្លា) ក្នុងឆ្នាំ២០១៤ និងបន្តកើនឡើងជារៀងរាល់ឆ្នាំ។

ភាពជាម្ចាស់ផ្ទះរបស់DITP ក្នុងការសហការជាមួយសមាគមន៍ស្បាថៃ ស្បាពិភពលោក និង ភាពសុខសាន្ត ផាសុខភាព ២០១៥ មានគោលបំណងដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មស្បាក្នុងប្រទេសថៃ និងពង្រីកទីផ្សារទៅ ប្រទេស។

"ភាពផាសុខភាពនេះធ្វើឲ្យទៅជាស្តង់ដានៃឧស្សាហកម្មស្បា និងភាពសុខសាន្តថៃដែលឆ្លងកាត់នូវ វត្ថុបង្កើត ថ្មី សេវា ការអភិវឌ្ឍផលិតផល បច្ចេកវិទ្យា និងម៉ាកយីហោ" ប្រសាសន៍របស់ រូចានាស្ទៀន។ " ក្រុមហ៊ុនជាង ១១៧ ទាំងក្នុង និងក្រៅប្រទេស អ្នកផលិត អ្នកនាំចេញ អ្នករៀបចំ និងផ្សាយពីផ្នែកស្បា និងភាពសុខសាន្ត បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។"

ការបង្កើតអង្គការដែលមិនទទួលបានកំរៃឆ្នាំ២០០១ សមាគមន៍ស្បាថៃបានដំណើរការជាមួយរដ្ឋាភិបាល ដើម្បីគាំទ្រ និងជួយអភិវឌ្ឍន៍ឧស្សាហកម្មស្បាថៃ មជ្ឈមណ្ឌលស្បាពិភពលោកនេះ និងភាពសុខសាន្ត ផាសុខភាព។

"ចំនុចសំខាន់របស់ព្រឹត្តិការណ៍គឺមិនត្រឹមតែការលក់តែមួយមុខនោះទេ។" តាមប្រសាសន៍របស់ រូចានាស្ទៀន។ " យើងមានអ្វីថ្មីសំរាប់សមាជិកបច្ចុប្បន្នរបស់យើង [សេវាកម្មរបស់ពួកគេ] ជាសាធារណៈ។ ពួកគេអាច ប្តូរចំណេះដឹងរបស់ពួកគេ ផលិតផលបច្ចុប្បន្នឲ្យមានគុណភាព និងរៀនពង្រឹងសមត្ថភាពរបស់គេជាស្តង់ដា អន្តរជាតិ។"

ភាពផាសុខភាពរួមមានការតាំងពិព័ណ សន្និសិទ និងពិធីផ្តល់រង្វាន់ដែលរៀបចំក្នុងការប្រឹងប្រែង និងការ ទទួលលទ្ធផលពីផ្នែកស្បា និងភាពសុខសាន្ត។
"អ្វីៗដែលលើកឡើងខាងលើនេះ យើងព្យាយាមជួយគាំទ្រនៃចង្កោមទេសចរណ៍ អាហារ លំហាត់ប្រាណ និងការតាំងសមាធិ ដែលទាំងនេះជាវិទ្យាស្ថាននៃភាពសុខសាន្ត" សំដីបន្ថែមរបស់ រូចានាស្ទៀនដែលជឿរថា អាយុកាលសង្គមនឹងមានសារៈសំខាន់ដល់សេដ្ឋកិច្ចប្រទេសថៃ។

"ក្រសួងសុខាភិបាលសាធារណៈបានគោរពអញ្ជើញសមាគមន៍ស្បាថៃចូលរួមក្នុងការសរសេរគំរោង២០ឆ្នាំជាតិថ្នាក់ខ្ពស់នេះ" តាមប្រសាសន៍របស់គាត់។ "ប្រសិនបើយើងអាចរៀបចំអនុវត្តចំនុចនេះ ឧស្សាហកម្មស្បា និងភាពសុខសាន្តអាចជួយដឹកនាំសេដ្ឋកិច្ចថៃបានកាន់តែប្រសើរ។"

សំរាប់ព៌័តមានបន្ថែម សូមចូលទៅកាន់ www.thaispaassociation.com

តាមប្រសាសន៍របស់ ណាថានី រ៉ាតាណាផ្រាសិឌី

 

 

 

367243