រាល់ភាពងាយស្រួលក្នុ្ងការធ្វើជំនួញអាស៊ាន ក្រុមហ៊ុនថៃដឹកជញ្ជូនទំនិញតែងតែផ្តល់ប្រព័ន្ធសេវាកម្មដែលមានភាពប្រសើរឡើង។

ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញបានចូលរួមការពិព៌ណបង្ហាញដែលមានឈ្មោះថាTILOG-LOGISTIX  2015 នៅខែកញ្ញាពីបច្ចេកវិទ្យាចុងក្រោយរបស់ឧស្សាហកម្មដឹកជញ្ជូនទំនិញ។ ពិព៌ណពាណិជ្ជកម្មនៅមជ្ឈមណ្ឌលពិព៌ណអន្តរជាតិនៅទីក្រុងបាំងកកដែលមានក្រុមហ៊ុនដឹកជញ្ជូនទំនិញមកពី២៥ប្រទេសជាងមកចូលរួមបង្កើនគុណភាពលើវិស័យដឹកជញ្ជូនទំនិញជាប្រព័ន្ធរបស់អាស៊ានបូក៦។

ប្រសាសន៍របស់លោកស៊ីធីសាក់ អាណានតាផ្រាយូនជាអគ្គនាយកគ្រប់គ្រងរបស់រីតត្រេថដិកស៍ Reed Tradex ហើយជាការចាត់ពិព៌ណ TILOG-LOGISTIX  2015 ឡើងថា “គោលបំណងរបស់ការពិព៌ណពាណិជ្ជកម្មគឺដើម្បីការដឹកជញ្ជូនទំនិញក្នុងស្រុកពង្រីកឲ្យបានទូលំទូលាយជាងមុនដោយភាពទទួលខុសត្រូវខ្ពស់”។

ក្នុងចំណោមការពិព៌ណក្នុងខណៈពេលនោះគឺផ្តោតសំខាន់លើពិព៌ណអាស៊ានបូក៦របស់វិស័យដឺកជញ្ជូនទំនិញក្នុងសន្និសិទ្ធលើភាពទំនាក់ទំនង២០១៥ដែលស្តីពីពាណិជ្ជកម្មជូនជាមួយសេវាកម្ម និងការអត្ថាធិប្បាយឥតខ្ចោះលើការគ្រប់គ្រងជញ្ជូនទំនិញពានរង្វាន់ELMA នៃវិស័យឧស្សាហកម្ម។

ចីតឆៃ នីមីផានយ៉ា ជាអគ្គនាយកELMA ដែលឈ្នះ Pacific Cold Storage បានបញ្ជាក់ពីជោគជ័យរបស់ក្រុមហ៊ុន និងមានគំរោងពីការពង្រីកវិសាលភាពរបស់ខ្លួនចូលទៅក្នុងអាស៊ាន។

ការបន្តរបស់គាត់ “ខ្ញុំពិតជាមានភាពរីករាយណាស់ដែលបានឈ្នះរង្វាន់នេះហើយខ្ញុំសូមសំដែងការអរគុណទៅកាន់DITPដែលផ្តល់ពានរង្វាន់នេះដល់ខ្ញុំ”។ ក្នុងការផ្តល់រង្វាន់នេះផងដែរគឺមានគណៈកម្មាការមានការល្អិតល្អន់ក្នុងការដាក់ពិន្ទុលើរបាយការណ៍ដែលធ្វើឡើងរហូត១ខែ។ យើងនឹងរងចាំមើលពីមូលវិចាររបស់គណៈកម្មាការដើម្បីអភិវឌ្ឈន៍វិស័យពាណិជ្ជកម្មរបស់យើងដែលជាកត្តាលើសេវាកម្មឲ្យកាន់តែប្រសើរជូនអតិជន។

លោកបានបន្តទៀតថា “Pacific Cold Storage ចាប់ផ្តើមពីសេវាដឹកជញ្ជូនទំនិញដែលប្រកបដោយគុណភាពខ្ពស់ដែលបំពាក់ឧបករណ៍វាស់សីតុណ្ហភាពនៅក្នុងឃ្លាំង ឧបករណ៍កំណត់អត្តសញ្ញាណ ហ្វ្រេកង់វិទ្យុRFID”។

យើងតាមសំដីរបស់នីមីតផានយ៉ា “កត្តាចំបងដែលជាភាពជោគជ័យរបស់ក្រុមហ៊ុនគឺគណៈកម្មាការកំលាំងពលកម្មការងារ”។

“ក្រុមការងារយើងគឺខ្លាំងភ្ជាប់ជាមួយនូវភាពទំនួលខុសត្រូវខ្ពស់តម្រូវជូនអតិជន”ប្រសាសន៍បន្ថែមរបស់គាត់។

ក្នុងការចូលរួមជាមួយDITPនូវរាល់វិធានការដែលធ្វើការផ្សព្វផ្សាយវិស័យដឹកជញ្ជូនទំនិញរបស់ថៃទៅជាវិស័យដឹកជញ្ជូនទំនិញសំខាន់សម្រាប់អាស៊ានបូក៦ដែលក្រុមហ៊ុនបានពង្រីកវិសាលភាពដល់ប្រទេសជិតខាងបាន២ឆ្នាំមកហើយ។

ប្រសាសន៍បន្តរបស់គាត់ “ក្រុមហ៊ុនបានសាងសង់ឃ្លាំងនៅកម្ពុជា ឡាវ មីយ៉ាន់ម៉ា។ យើងក៏មានគំរោងដើម្បីសហការជាមួយក្រុមហ៊ុននៅហ្វីលីពីន និងឥណ្ឌាដែលវាជាឪកាសល្អក្នុងការនាំផលិតផលថៃចេញទៅក្រៅប្រទេស។ ទោះបីជាណាប្រទេសអាស៊ាននៅជាទីផ្សារល្អរបស់យើង។

នាំពាក្យដោយ ស៊ីរីនុច បូសុប

 

 

367248