Tradeshows

Issue 56

អ្នករចនា និងម៉ាកនៃរបៀបរបបរស់នៅត្រៀមខ្លួនជាស្រេចក្នុងការបង្ហាញពីបណ្ដុំផលិតផលថ្មីបំផុតរបស់ពួកគេនៅកន្លែងតាំងពិព័រពាណិជ្ជកម្មធំបំផុតមួយរបស់ប្រទេសថៃ។

ផលិតផលសម្រាប់របៀបរស់នៅសម្រាប់សត្វចិញ្ចឹម និងមនុស្សវ័យចំណាស់សកម្ម ព្រមទាំងផលិតផលសុខភាពថៃនឹងត្រូវបានដាក់មុខគេនៃពិព័រណ៍អំណោយអន្តរជាតិក្រុងបាងកកលើកទី 42 ហើយនិងពិព័រណ៍គ្រឿងតុបតែងផ្ទះអន្ដរជាតិក្រុងបាងកក (BIG + BiH) នៅខែតុលា។

លោកស្រី Malee Choklumlerd អគ្គនាយកទូទៅរបស់ DITP បានមានប្រសាសន៍ថា «ផលិតផលរបៀបរស់នៅរបស់ថៃត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ និងត្រូវបានទទួលយកនៅក្នុងទីផ្សារអន្តរជាតិ សម្រាប់គុណភាពខ្ពស់ ការច្នៃប្រឌិត ភាពល្អប្រណិត និងមានទឹកដៃល្អ។ នៅឆ្នាំនេះយើងនឹងផ្តល់អាទិភាពផលិតផល សត្វចិញ្ចឹម និងសេវាកម្ម ផលិតផលសម្រាប់មនុស្សវ័យចំណាស់សកម្ម (ប្រជាជនដែលមានអាយុ 60 ឡើងទៅ) ហើយនិងសណ្ឋាគារ សំភារៈស្ប៉ាដោយសារតែយើងបានមើលឃើញតម្រូវការខ្ពស់ និងបានកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងវិស័យសក្តានុពលទាំងនេះ»។

លោកស្រីបានបន្ថែមថា "យើងសង្ឃឹមថាប្រទេសថៃអាចក្លាយជាមជ្ឈមណ្ឌលប្រចាំតំបន់សម្រាប់ការផលិត និងការនាំចេញនូវកាដូ គ្រឿងតុបតែងផ្ទះ និងផលិតផលសម្រាប់របៀបរស់នៅ។ វានឹងក្លាយជាវេទិកាមួយដែលជាកន្លែងអ្នកទិញមកពីជុំវិញពិភពលោកអាចជួប និងធ្វើអាជីវកម្មជាមួយពាណិជ្ជករ និងអ្នកនាំចេញថៃ។"

ដំណើរការពីថ្ងៃទី 19 ដល់ទី 23 តុលា នាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍អន្ដរជាតិទីក្រុងបាងកក (BITEC) BIG+BIH នឹងបង្ហាញលក្ខណៈពិសេសអំពីអ្នកតាំងពិព័រណ៍ផលិតផលសម្រាប់របៀបរស់នៅចំនួន 600 នាក់មកពីប្រទេសថៃ និងបរទេសដែលកាន់កាប់ស្ដង់ចំនួន 1,600 ស្ដង់។ ពួកគេនឹងបង្ហាញពីផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់របស់ពួកគេទៅកាន់អ្នកទិញ និងសាធារណជនទូទៅ។ ព្រឹត្ដិការណ៍នេះបង្ហាញលក្ខណៈពិសេសតំបន់ផ្សេងៗគ្នារួមមាន TOP of OTOP (ភូមិមួយផលិតផលមួយ) ហើយតំបន់ DEmark និងតំបន់ទេពកោសល្យថៃឆ្នាំ 2016 នឹងបង្ហាញផលិតផលដែលឈ្នះពានរង្វាន់ ព្រមទាំងផ្ដល់ដំបូន្មានអភិវឌ្ឍផលិតផលទៅកាន់សហគ្រិនគ្រប់ស្រទាប់វណៈ។

ពិព័រណ៍ BIG+BIH ចុងក្រោយកាលពីខែតុលាដែលអមដោយស្ដង់ចំនួន 1,353 និងអ្នកតាំងពិព័រណ៍ 489 នាក់មកពីប្រទេសថៃ ឥណ្ឌូនេស៊ី រុស្ស៊ី តៃវ៉ាន់ ជប៉ុន វៀតណាម ចក្រភពអង់គ្លេស កូរ៉េខាងត្បូង​ឥណ្ឌា កម្ពុជា ឡាវ និងមីម៉ាន់ម៉ា។ ភ្ញៀវទេសចរណ៍ជាង 57,000 នាក់មកពីជុំវិញពិភពលោកបានចូលរួមក្នុងកម្មវិធីនេះបង្កើតអោយមានការបញ្ជាទិញដែលមានតម្លៃ 37.66 លានដុល្លារសហរដ្ឋអាមេរិក (1.32 ពាន់លានបាត) រយៈពេលជាងប្រាំថ្ងៃនៃពិព័រណ៍។

លោកស្រី Choklumlerd រំពឹងថាពិព័រណ៍នៅឆ្នាំនេះនឹងកាន់តែធំជាងមុន។

លោកស្រីបានមានប្រសាសន៍ថា "គេបានប៉ាន់ប្រមាណថាភ្ញៀវទេសចរជាង 58,000 នាក់នឹងមកចូលរួមព្រឹត្តិការណ៍ក្នុងខែតុលា ដែលបង្កើតអោយមានការបញ្ជាទិញមានតម្លៃ 39.42 លានដុល្លារសហរដ្ឋអាមេរិក (1.38 ពាន់លានបាត)"។

ក្រសួងពាណិជ្ជកម្មព្យាករថាការនាំចេញនៃផលិតផលសម្រាប់របៀបរស់នៅនឹងឈានដល់ 2.92 ពាន់លានដុល្លារក្នុងឆ្នាំ 2016 កើនឡើង 5% ច្រើនជាងឆ្នាំមុន ខណៈដែលការនាំចេញនៃកាដូ និងគ្រឿងតុបតែងផ្ទះគួរតែឈានដល់ 290 លានដុល្លារសហរដ្ឋអាមេរិក ដែលកើនឡើងជាថ្មី 5% ច្រើនជាងឆ្នាំមុន។ ទីផ្សារនាំចេញកំពូលទាំង 10 សមា្រប់ផលិតផលទាំងនេះមាន អាមេរិក ជប៉ុន អូស្ដ្រាលី ចិន ចក្រអង់គ្លេស អាល្លឺម៉ង់ ម៉ាឡេស៊ី វៀតណាម ម៉ិកស៊ិក និងកូរ៉េខាងត្បូង។ លើសពីនេះលោកស្រី Choklumlerd ជឿជាក់ថាអាជីវកម្មថៃគួរតែប្ដូរការផ្ដោតអារម្មណ៍របស់ខ្លួន។

លោកស្រីបាននិយាយថា "បណ្ដាប្រទេសអាស៊ាន និងមជ្ឈិមប្រទេសជាទីផ្សារនាំចេញមានសក្តានុពលដែលសហគ្រិនថៃត្រូវតែឆក់យកក្នុងពេលអនាគត"។

សេចក្ដីគួរសមរបស់ពត៌មាននៃ DITP។ សម្រាប់ពត៌មានបន្ថែមអំពីពិព័រណ៍ សូមចូលទៅកាន់: http://oct2016.bigandbih.com

សំដីថ្លែងដោយ Somhatai Mosika

 

 

Issue 55

Horizon និយាយទៅកាន់ស្ថាបនឹកក្រុមហ៊ុនផលិតចំណីសត្វចិញ្ចឹម​ Bozzi ដែលផ្តោត​លើចំណីគ្មាន​ជាតិគីមី ផលិតផលសរីរាង្គសត្វចិញ្ចឹម ដែលត្រូវបាន​សាកល្បងដោយ​មនុស្ស​មុនពេល​ដាក់​លក់​នៅតាមទីផ្សារ។

យោងតាមសមាគមន៍ឧស្សាហកម្មផលិតផលសត្វចិញ្ចឹមថៃ ឧស្សាហកម្ម​ផលិតផលសត្វចិញ្ចឹម​ក្នុងប្រទេស​មានតម្លៃ​ចំនួន 20 ពាន់លានបាត (568 លានដុល្លារ) ជាមួយ​នឹ​ង​ការកំណត់និន្នាការ​លូតលាស់ 10% រាល់ឆ្នាំ។ ការរីកចម្រើន​នេះដោយសារ​មនុស្សជំនាន់ថ្មី​ ដែល​ចាត់ទុក​ខ្លួន​គេ​ថាជា​ "សត្វចិញ្ចឹមឪពុកម្តាយ" ថែទាំសត្វចិញ្ចឹមឱ្យដូចជា​សមាជិកគ្រួសារ។ វា​បានជំរុញ​ការរីកចម្រើន​ពាក់ព័ន្ធនឹង​ពាណិជ្ជកម្ម​ ដូចជា​ ចំណីសត្វចិញ្ចឹម គ្រឿងលម្អរសត្វចិញ្ចឹម ផលិតផលថែទាំសុខភាពសត្វចិញ្ចឹម និង​សេវាចិញ្ចឹម​ថែទាំសត្វចិញ្ចឹម។

ក្រុមហ៊ុនមួយ​បានដាក់ទុនវិនិយោគក្នុងទីផ្សារនេះគឺក្រុមហ៊ុន Bozzi។

លោកស្រីស្ថាបនឹក Inkathe Chotiphansiri និយាយថា "ខ្សែចង្វាក់ផលិតផលចិញ្ចឹម​សត្វចិញ្ចឹម​ត្រូវបានបង្កើតឡើងនៅឆ្នាំ 2013 នៅពេលដែលគ្រួសាររបស់ខ្ញុំរើសបានសត្វឆ្មាគ្មានម្ចាស់ពីរក្បាល។" "រោមរបស់ឆ្មាភាគច្រើនបានជ្រុះ​ស្ទើរអស់ហើយពួកវាមាន​ជំងឺរលាក់ស្បែកផងដែរ។ ខ្ញុំបានចាប់​ផ្តើម​មើលថែនិងព្យាបាលពួកវា ហើយដោយសារតែ​គ្រួសាររបស់ខ្ញុំផលិតផលិតផលស្ប៉ានិងថែទាំស្បែក​រួចហើយ ហើយ​បានសម្រួល​ផលិតផលទាំងនេះ​សម្រាប់ប្រើជាមួយ​សត្វចិញ្ចឹម​ ហើយ​ជាយថាហេតុ​រោមរបស់ឆ្មាបានដុះឡើងវិញ។"

ចាប់ពីនោះមក Chotiphansiri បានអភិវឌ្ឍផលិតផលជាច្រើនទៀត ខណៈពេលកំពុងពិនិត្យ​ មើលទីផ្សាររបស់ក្រុមហ៊ុន។ បច្ចុប្បន្ននេះ ផលិតផល Bozzi ទាំងអស់​គឺជាផលិតផលដែលបានសាកល្បងដោយមនុស្ស​ មុនពេល​ដាក់លក់​ទៅឱ្យ​អតិថិជន។ ដោយសារតែម្តាយ​របស់​ Chotiphansiri គឺជាឱសថការីទទួលបានការបញ្ជាក់ នោះផលិតផលទាំងពីរ​ធានាថា​គ្មាន​ជាតិគីមី ដូចជាការលាបហ្វូមការពារឬ​ស្តេរ៉ូអីតនៅក្នុងផលិតផលសត្វចិញ្ចឹម។ ផលិតផលរួមមាន​សាប៊ូដែលផលិតជាមួយអាឡូវេរ៉ា និងសារធាតុចម្រាញ់​រមៀតសម្រាប់​សត្វឆ្កែ hypoallergenic ឬផលិតពីប្រេងម្រុំនិងសារធាតុសារ៉ាយ​សម្រាប់​កូនឆ្កែនិងសត្វចិញ្ចឹមតូចៗ។

Chotiphansiri និយាយថា "យើងទទួលបានមតិត្រឡប់ជាច្រើន​ពីអតិថិជនដែលផ្ញើឱ្យ​យើង​នូវ​រូបភាព​សត្វចិញ្ចឹមរបស់ពួកគេ​មុនពេលនិងក្រោយ​ពេល​ប្រើប្រាស់ផលិតផលរបស់យើង។" "ដោយសារតែ Bozzi គឺសម្រាប់កម្រិតមនុស្ស​ ដូច្នេះ​អតិថិជនរបស់យើងខ្លះ​បាន​សាក​ប្រើប្រេងលាបនិង​សាប៊ូសត្វចិញ្ចឹម​​ដោយខ្លួន​ពេលគេ។"

ពីដំបូងឡើយ យើងលក់វាតែនៅក្នុងហាងទំនិញ មន្ទីរពេទ្យ និង​មន្ទីរព្យាបាល​ក្នុងប្រទេស​ប៉ុណ្ណោះ តែបច្ចុប្បន្ន​ Bozzi មានក្រុមហ៊ុនចែកចាយបន្ត​នៅ​តៃវ៉ាន់ និងសឹង្ហបូរីផងដែរ។ Chotiphansiri និយាយថា "អគ្គនាយកដ្ឋាន DITP បានគាំទ្រផលិតផលរបស់យើង ហើយ​យើង​មាន​លក្ខណសម្បត្តិគ្រប់គ្រាន់​ដើម្បីចូលរួម​ពិធីតាំងពិពរណ៍​សត្វចិញ្ចឹម​ឆ្នាំ 2016 ក្នុងទីក្រុងតូក្យូ នៅខែមេសា ហើយ​យើងក៏បាន​ចូលរIម​ក្នុងសកម្មភាព​ផ្គូរផ្គង​អាជីវកម្ម​នៅអូសាកា ក្នុងអំឡុងពេល​ទស្សនកិច្ចនោះផងដែរ។" "ចាប់ពីព្រឹត្តិការនេះមក យើងបានទទួលការបញ្ជាទិញ​គំរូ ហើយ​ក្រុមហ៊ុនចែកចាយបន្តរបស់យើង​នៅជប៉ុនក៏បានទទួលលិខិតអនុញ្ញាតនាំចូលចំបាច់​នានា​ពី​អាជ្ញាធរជប៉ុនរួចរាល់ហើយផងដែរ។"

Bozzi បានចូលរួម​ក្នុងកម្មវិធីតាំងពិពរណ៍ BIGBIH (កាដូអន្តរជាតិបាងកកនិងសម្ភារៈផ្ទះបាយ​អន្តរជាតិបាងកក) ចាប់ពីឆ្នាំ 2015 ដោយបានទទួលមតិត្រឡប់ល្អៗពីអ្នកទស្សនា។

Chotiphansiri និយាយថា "ខ្ញុំគិតថាវាចាំបាច់ណាស់សម្រាប់ម៉ាកតូចៗដូចជាពួកយើងដើម្បីឱ្យ​មានការទទួលស្គាល់ពីអ្នករៀបចំកន្លែងដាក់តាំងនៅការតាំងពិពរណ៍ពាណិជ្ជកម្ម​ដូចជា BIGBIH។" "អ្នកទិញនិងអ្នកទស្សនា​នៅ BIGBIH មានទាំងកំលាំងនៃការទិញ និងរីករាយ​សម្រាប់​របៀបរស់នៅនិងការរចនាផលិតផល។ វាគឺជាកម្មវិធីមួយដែលត្រូវតែចូលរួមប្រចាំឆ្នាំ។"

បញ្ហាប្រឈមចម្បងមួយ​នៃការផលិត​ផលិតផលសរីរាង្គគឺការគ្រប់គ្រង​តម្លៃវត្ថុធាតុដើម ដោយ​សារតែ​តម្លៃ​រុក្ខជាតិមានការប្រែប្រួលទៅតាមរដូវកាល។ Chotiphansiri និយាយថា "យើងបានដាំ​រុក្ខជាតិខ្លះ​ដោយខ្លួនឯង ហើយយើងក៏បានទិញចូលផងដែរ។" "វាមានការលំបាក​ក្នុងការរក្សា​តម្លៃអាចទទួលយកបាន ប៉ុន្តែ​យើងអាចធ្វើដូច្នេះពីព្រោះយើង​ឱ្យ​ប្រជាជនថៃ​ប្រើប្រាស់​ផលិតផល​នេះផងដែរ។"

Chotiphansiri ខិតខំធ្វើការយ៉ាងខ្លាំងដើម្បី​អាចនាំចេញ​ផលិតផលរបស់​នាង​បានកាន់តែ​ច្រើន​ចូលទៅក្នុងទីផ្សារ​ថ្មីៗនៅពេលខាងមុច។

នាងនិយាយថា "គោលបំណងរបស់ខ្ញុំគឺ​បង្កើន​ការចែកចាយ​ទៅដល់ប្រទេសកាន់តែច្រើនតាមដែល​អាចធ្វើបាន។" "ទីផ្សារបរទេសជាច្រើន​ពេញចិត្តនឹង​ផលិតផលរុក្ខជាតិនិងសរីរាង្គ ហើយខ្ញុំសង្ឃឹមថា វានឹងមានឃ្លាំង​ជាច្រើនសម្រាប់ការកើនឡើងនៃ​ផលិតផលសត្វចិញ្ចឹម​ទាំងក្នុងប្រទេសថៃ​និងប្រទេសផ្សេងៗ។"

សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល www.bozzipet.com

អត្ថបទដោយ Pimsirinuch Borsub

 

 

Issue 53

មន្រ្តីរដ្ឋាភិបាល និងអ្នកតំណាងមកពីផ្នែកឯកជន បានជួបជុំគ្នានៅក្នុងខែមិថុនា ដើម្បីពិភាក្សានិងសាងបណ្ដាញការងារ ក៏ដូចជាធ្វើឲ្យមានការវិនិយោគសម្រាប់ប្រទេស CLMVT។

ដោយស្ថិតនៅចន្លោះមហាអំណាចសេដ្ឋកិច្ចពិភពលោក – ប្រទេសឥណ្ឌា និងប្រទេសចិន – ព្រមទាំងកំណើន GDP ប្រចាំឆ្នាំជាមធ្យម ៥,៨% ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ បើទោះបីជាសេដ្ឋកិច្ចពិភពលោកមានការរីកចម្រើនយឺតក្ដី ក៏បណ្ដាប្រទេស CLMVT (ប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសវៀតណាម ប្រទេសភូមា និងប្រទេសថៃ) បានសម្រេចចិត្តក្នុងការរូមកម្លាំងគ្នាដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់។

វេទិការ CLMVT ឆ្នាំ២០១៦ លើកទីមួយ ត្រូវបានប្រារព្ធឡើងដោយមានការចូលរួមពីរដ្ឋមន្ត្រី ១៥រូបមកពីបណ្ដាប្រទេសអាស៊ានដែលទទួលខុសត្រូវលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វិនិយោគ និងទេសចរ។ សុន្ទរកថាគោលសំខាន់ និងកិច្ចពិភាក្សាតុមូលផ្ដោតទៅលើលំដាប់បញ្ហា ចាប់ពីសមាហរណកម្មផ្នែកហិរញ្ញវត្ថុ និងស្ដង់ដាស្របគ្នាព្រមទាំងនីតិវិធី រហូតដល់ការធ្វើឲ្យមានការចាប់ផ្តើមដំណើរការធុរកិច្ច។

នាយករដ្ឋមន្ត្រីប្រទេសថៃគឺលោកឧត្តមសេនីយ៍ Prayut Chan-o-cha បានធ្វើជាគណអធិបតីសម្ភោធបើកម្មវិធីនៅថ្ងៃទី១៦ ខែមិថុនា ហើយផ្ដល់ជាបាឋកថាគោលសំខាន់ស្ដីពី ការរីកចម្រើនជាមួយគ្នាសម្រាប់ CLMVT ដែលលោកចង់សំដៅទៅលើសក្ដានុពលដ៏សំខាន់របស់តំបន់ និងឱកាសក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ការវិនិយោគ និងវិស័យទេសចរ។

គាត់មានប្រសាសន៍ថា "តំបន់ CLMVT គឺត្រូវបានកំណត់ឲ្យដើរតួនាទីជាគោលដៅសំខាន់តែមួយគត់សម្រាប់ការវិនិយោគជាលក្ខណៈអន្តរជាតិ ទេសចរ និងឧស្សាហកម្ម"។ "បណ្ដាប្រទេស CLMVT គឺរីករាយក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវសមាហរណកម្មសេដ្ឋកិច្ច និងការទាក់ទងគ្នាដែលបង្កើតឲ្យមាននូវភាពរីកចម្រើន និងចីរភាពនៅក្នុងតំបន់ដោយមិនទុកឲ្យប្រទេសណាមួយក្នុងតំបន់ដោយមិនទុកឲ្យសមាជិកណាមួយយ៉ាប់យឺនឡើយ។

"ផ្នែកឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យមានការរីកចម្រើនក្នុងតំបន់។ លើសពីនេះទៅទៀត កិច្ចព្រមព្រៀងដែលចេញដោយរដ្ឋាភិបាលគឺកំពុងបំពេញមុខងារជួយសម្រួលដល់ការពង្រីកទំហំអាជីវកម្ម ដូចជា Ayeyawadi-Chao Phraya-Mekong Economic Cooperation Strategy (ACMECS), the Greater Mekong Sub-region Economic Cooperation Programme (GMS) និង the Bay of Bengal Initiative for Multi-Sectoral, Technical and Economic Cooperation BIMSTEC ។ល។ ខ្ញុំសង្ឃឹមថារដ្ឋាភិបាលថៃ និងមន្ត្រីនានាមកពីបណ្តាប្រទេស CLMV នឹងយកឱកាសនេះដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទៅលើទាំងវិស័យរដ្ឋ និងវិស័យឯកជន។"

វេទិកាត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមសហការជាមួយក្រសួងការបរទេស ក្រសួងទេសចរ និងកីឡា ក្រសួងវប្យធម៌និងឧស្សាហកម្ម ក៏ដូចជាទីភ្នាក់ងាររដ្ឋាភិបាលផ្សេងៗទៀត។

រដ្ឋមន្ត្រីពាណិជ្ជកម្ម ឯកឧត្តម Apiradi Tantraporn មានប្រសាសន៍ថា "កម្មវត្ថុសំខាន់ក្នុងវេទិការនេះគឺដើម្បីនាំមកជូននូវគោលដៅរីកចម្រើនរួមគ្នានៅក្នុងតំបន់ ធ្វើឲ្យឃើញកាន់តែច្បាស់នូវសក្ដានុពលរបស់ខ្លួន កែតម្រូវចំណុចខ្សោយ ​...ជម្នះរបាំងឧបសគ្គ បង្កើតសហគមសេដ្ឋកិច្ចដោយគ្មានរបាំងពន្ធគយ...ដែលអាចធ្វើឲ្យ CLMVT ក្លាយជាយន្តកររីកចម្រើនថ្មីរបស់អាស៊ី"។

ឯកឧត្តម Tantraporn បានបន្ថែមទៀតថា "ប្រទេសថៃមានគោលដៅបង្កើនពាណិជ្ជកម្មជាមួយបណ្ដាប្រទេស CLMV ត្រឹម១៦% បើប្រៀបទៅនឹងការកើនឡើង ១៣% កាលពីឆ្នាំមុន"។ "យើងក៏បានកំណត់គោលដៅនាំចេញត្រឹម ១៣% ចាប់ពី ២២ពាន់លានដុល្លាសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ២០១៥។ បច្ចុប្បន្ននេះ ការនាំចេញពីប្រទេសថៃ ទៅកាន់បណ្ដាប្រទេស CLMV រាប់ដល់ទៅ ១០,៤% គិតទៅលើគ្រប់ផលិតផល និងសេវាកម្មទាំងអស់នៅក្នុងប្រទេស។"

បញ្ញត្តករ សហគ្រិន អ្នកដឹកនាំធុរកិច្ច និងផ្នែកសិក្សាធិការមកពីប្រទេសទាំងប្រាំ ហើយភ្ជាប់ទៅនឹងការពិភាក្សា ជជែកទៅលើការផ្សារភ្ជាប់ការទាក់ទង ដូចជាការផ្សព្វផ្សាយលើកទឹកចិត្តធុរកិច្ច និងការវិនិយោគ ការបង្កើត "តំបន់គ្មានរបាំងហាមឃាត់តែមួយ" និងជួយដល់រចនាសម្ព័ន្ធឌីជីថល ដោយរាប់បញ្ចូលទាំង​ e-transactions និង e-tourism។

វេទិការ CLMVT ឆ្នាំ២០១៦ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី១៨ ខែមិថុនា នៅសណ្ធាគារDusit Thani ក្នុងទីក្រុងបាងកក។

ព័ត៌មាន និងរូបថតគឺជាកម្មសិទ្ធិរបស់ DITP

អត្ថបទដោយ PimsirinuchBorsub

Tags: DITP | MOC | CLMV | CLMVT | Trade

Issue 54

អ្នកតាំងពិពរណ៍ប្រមាណ 800 នាក់​មក​ពី 30 ប្រទេស នឹង​ធ្វើពាណិជ្ជកម្ម​នៅ​ការតាំងពិពរណ៍​ត្បូងពេជ្យ​និងគ្រឿងអលង្ការ​ប្រចាំឆមាស​នៅទីក្រុងបាងកក នៅខែកញ្ញាខាងមុខនេះ។

ឧស្សាហកម្ម​ត្បូងពេជ្យនិងគ្រឿងអលង្ការ​របស់ប្រទេសថៃ​គឺជា​វិស័យសំខាន់មួយ​នៃ​ជោគជ័យ​ការនាំចេញ​របស់​ប្រទេស។​ នៅឆ្នាំ 2015 ឧស្សាហកម្មនេះ​ជាប់លំដាប់ថ្នាក់ទីបី​ក្នុងការនាំចេញ​ ដែលមានតម្លៃ​ប្រហែល​ 11 ពាន់លានដុល្លារ (371 ពាន់លានបាត) ដែលស្នើនឹងជាង​ 5% នៃ​តម្លៃ​នាំចេញសរុប​។

លោកជំទាវ Malee Choklumlerd អគ្គនាយក DITP មានប្រសាសន៍ថា "យើងរំពឹងថា​ការនាំចេញ​ត្បូងពេជ្យនិងគ្រឿងអលង្ការ​នឹងកើតឡើង​ 10% ក្នុងឆ្នាំ 2016"។ "យើង​ចង់ឃើញ​ថា​ប្រទេសថៃ​បានជាប់ជា​ប្រទេសមួយ​ក្នុងចំណោមប្រទេស​ទាំងដប់​ដែលនាំចេញ​ត្បូងពេជ្យ​និង​គ្រឿងអលង្ការ​នៅលើពិភពលោក និង​ក្លាយជា​មជ្ឈមណ្ឌល​សំខាន់មួយរបស់សកលលោក​សម្រាប់​ឧស្សាហកម្ម​ផលិតកម្មនិង​ពាណិជ្ជកម្ម​ត្បូងពេជ្យនិងគ្រឿងអលង្ការនៅឆ្នាំ 2020។"

បច្ចុប្បន្ននេះ ទីផ្សារនាំចេញ​សំខាន់បំផុតរបស់ថៃរួមមាន​ទីក្រុងហុងកុង សហរដ្ឋអាមេរិក អាល្លឺម៉ង់ ស្វីស និងអារ៉ាប់រួម និងដែលផ្តោត​លើអតិថិជន​គោលដៅ​ធំៗ​នៅ​ប្រទេសចិន ឥណ្ឌា និង​មជ្ឈិម​បូព៌ា។

ធាតុផ្សំសំខាន់​នៃ​ការផ្សព្វផ្សាយ​របស់​អគ្គនាយកដ្ឋាន DITP លើឧស្សាហកម្មនេះគឺ​ការតាំងពិពរណ៍​ត្បូងពេជ្យនិងគ្រឿងអលង្ការ​ប្រចាំឆមាស (BGJF)។ ការតាំងពិពរណ៍ BGJF លើកទី 58 នឹងត្រូវ​រៀបចំនិងធ្វើជាម្ចាស់ផ្ទះដោយ​អគ្គនាយកដ្ឋាន DITP ចាប់ពីថ្ងៃទី 7 ដល់ 11 ខែកញ្ញា នៅ​ Challenger Hall, IMPACT, Muang Thong Thani, ទីក្រុងបាងកក។

លោកជំទាវ Choklumlerd មានប្រសាសន៍ថា "BGJF គឺជា​យុទ្ធសាស្ត្រទីផ្សារមួយ​ដ៏មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ការផ្សព្វផ្សាយ​ឧស្សាហកម្ម​របស់ថៃទៅដល់ពិភពលោក"។ លោកជំទាវ​បន្ថែម​ថា គ្រឿងអលង្ការ​របស់ប្រទេសត្រូវបានទទួលស្គាល់​យ៉ាងទូលំទូលាយ​នូវគុណភាព​ ការច្នៃប្រឌិត ការរចនា និង​ស្តង់ដា​ផលិតផលខ្ពស់។

ការបង្ហាញនៃការតាំងពិពរណ៍នេះ​នឹង​រួមមានទស្សនៈការតាំងបង្ហាញសម្រាប់ទីផ្សារ​មាន​សក្តានុពលដូចជា៖ ការតាំងពិពរណ៍គ្រឿងអលង្កាបូក 60 សម្រាប់មនុស្សចាស់ គ្រឿងអលង្ការ​ Gemstlemen សម្រាប់បុរស គ្រឿងអលង្ការ Pet Parade សម្រាប់អ្នកស្រលាញ់សត្វ និងការតាំង​ពិពរណ៍ Moments ដែលនឹងបង្ហាញពីគ្រឿងអលង្ការ​សម្រាប់ឱកាស​ពិសេសៗ។ ព្រឹត្តិការណ៍​ក៏​នឹង​ធ្វើជាម្ចាស់ផ្ទះ​ការតាំងពិពរណ៍ទស្សនវិស័យត្បូងពេជ្យ​ឆ្នាំ 2017 ដោយ Swarovski Gemstones ក៏ដូចជា​ការផ្គូរផ្គងសកម្មភាព​អាជីវកម្មសម្រាប់អ្នកលក់និងអ្នកទិញ​មកពីបណ្តាប្រទេសទូទាំងសកលលោក។

លោកជំទាវ Choklumlerd មានប្រសាសន៍ថា "ទីផ្សារពិសេស​នឹងជា​គន្លឹះ​មួយសម្រាប់ការរីក​ចម្រើន​របស់ [ឧស្សាហកម្ម] នាពេលអនាគត ហើយ​ប្រទេសថៃ​នឹង​ផ្តោត​លើការផ្សព្វផ្សាយ​ផលិតផលឯកទាំងនេះ​។ ឧទាហរណ៍ដូចជា​ យើងនឹងមាន​ទស្សនៈការតាំងបង្ហាញ​សម្រាប់គ្រឿងអលង្កា​ ដែលពេញនិយមយ៉ាងខ្លាំង​ក្នុងចំណោម​អតិថិជន​នៅប្រទេសចិន ក្រុងហុងកុង និងម៉ាឡេស៊ី។"

ការតាំងពិពរណ៍ត្បូងពេជ្យនិងគ្រឿងអលង្ការទីក្រុងបាងកកលើកទី 57 បានទាក់ទាញ​អ្នកតាំងពិពរណ៍​ចំនួន 786 ដែលមានទូតាំងពិពរណ៍ចំនួន 2,313 ទូដែលក្នុងនោះ​ចំនួន 89 ទូ​មកពី​បរទេស​ ក៏ដូចជា​មានអ្នកចូលរួមទស្សនាចំនួន 22,140 មកពី 160 ប្រទេស។ លោកជំទាវ Choklumlerd ជឿថា​ការតាំងបង្ហាញ​នូវខែ​កញ្ញានឹងជោគជ័យកាន់តែខ្លាំងឡើងថែមទៀត។

លោកជំទាវមានប្រសាសន៍ថា "យើងរំពឹងទុកថានឹងមានការ​បញ្ជាទិញតម្លៃ​ 428 លានដុល្លារ​ (15 ពាន់លានបាត) និងរំពឹងផងដែរថា​ចំនួន​ទូតាំងពិពរណ៍របស់អ្នកតាំងពីបរទេស​នឹងកើត​ឡើង​ 30% ខ្ពស់ជាព្រឹត្តិការណ៍​លើកមុន។" "អ្នកចូលរួមទស្សនានឹង​រំពឹងថាមានចំនួន​ប្រមាណ 30,000 នាក់​ក្នុងការតាំងពិពរណ៍​នេះ។"

ព័ត៌មានបន្ថែមអំពី DITP។ សម្រាប់ព័ត៌មានបន្ថែម​អំពីការតាំងពិពរណ៍​ សូម​ទាក់ទង​មកលេខ​ +66 2507 8392-3 ឬអ៊ីម៉ែល៖ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។.

អត្ថបទដោយ Somhatai Mosika

 

 

Issue 52

ក្រុមហ៊ុនផលិតគ្រឿងសង្ហារឹមថៃ បានទទួលការផ្ដល់យោបល់ពីអ្នកជំនាញអ៊ីតាលី ទៅលើការរចនា និងការផលិតគ្រឿងសង្ហារឹមសម្រាប់ទីផ្សារអឺរ៉ុប។

នៅក្នុងឆ្នាំ ២០១៥ ការនាំចេញគ្រឿងសង្ហារឹមពីប្រទេសថៃ មានតម្លៃច្រើនជាង ៣៥ប៊ីលាន បាត(US$១,០៥ប៊ីលាន), ទៅកាន់សហរដ្ឋអាមេរិក, ប្រទេសជប៉ុន, ប្រទេសអូស្ត្រាលី, ប្រទេសចិន និងចក្រភពអង់គ្លេស ដោយកំណត់លក្ខណៈជាទិសដៅលំដាប់កំពូល។

DITP, កំពុងស្វែងរកការអភិវឌ្ឍទីផ្សារថ្មីសម្រាប់ផលិតផលបំពាក់ទៅលើកន្លែងរស់នៅ នៅក្នុងទីផ្សារអឺរ៉ុប ដោយបានចាប់ផ្ដើមគម្រោងសណ្ធាគារ&គេហដ្ឋាន នៅក្នុងឆ្នាំ ២០១៥។ គោលដៅទាំងពីរយ៉ាងរបស់គម្រោង គឺដើម្បីផ្សព្វផ្សាយលើកកម្ពស់ផលិតផលថៃដែលមានគុណភាព ទៅកាន់សណ្ធាគារនានា,ស្ប៉ា និងភោជនីយដ្ឋាន ព្រមទាំងធ្វើឲ្យមានដំណើរការកេរ្តិ៍ឈ្មោះផលិតផលថៃឲ្យកាន់តែទាន់សម័យពេញនិយម។

នៅក្នុងការតាំងពិពរណ៍វត្ថុអនុស្សាវរីយ៍អន្តរជាតិទីក្រុងបាងកក និងការតាំងពិពរណ៍គ្រឿងសម្ភារៈប្រើប្រាស់សម្រាប់គេហដ្ឋានអន្តរជាតិទីក្រុងបាងកកឆ្នាំ (BIG+BIH 2016) ដែលបានប្រារព្ធឡើងនៅក្នុងខែមេសានេះ, DITP បានបង្ហាញឲ្យឃើញគ្រឿងសង្ហារឹមគំរូដែលបានរចនា និងផលិតដោយក្រុមហ៊ុនថៃ ចំនួន ២៣ក្រុមហ៊ុនដែលបានចូលរួមនៅក្នុងគម្រោងនេះ។

បើតាមប្រសាសន៍របស់លោក Marcello Massarente នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាយោបល់ Mitor Consultancy Services ពីប្រទេសអ៊ីតាលី ថា "គម្រោងនេះបានចាប់ផ្ដើមនៅក្នុងខែកក្កដា ឆ្នាំ២០១៥ ដោយមានគោលបំណងសម្រាប់យើងក្នុងការផ្ដល់នូវការអភិវឌ្ឍផលិតផលសម្រាប់ក្រុមហ៊ុនថៃក្នុងបរិបទផ្សេងគ្នា។ "យើងបានធ្វើការជាមួយនឹង DITP និងស្ថាបត្យករមកពី Florence ដែលជាអ្នកចង្អុលបង្ហាញអំពីរចនាបថ និងម៉ូដដែលពេញនិយមបំផុតនៅអឺរ៉ុប។ បន្ទាប់មក ពួកគេខិតខំបង្កើតបរិយាកាសដូចគ្នាទៅនឹងអ្វីដែលបានលើកឡើង តាមរយៈលំដាប់លំដោយផ្សេង។"

ប្រហែលជា ៤០ផ្នែកនៃគ្រឿងសង្ហារឹម ត្រូវបានបង្កើតឡើងដែលជាផ្នែកនៃគម្រោងដែលមានសណ្ធាននៃ retro glam, ដោយប្រើក្ដារលាបថ្នាំ ពណ៌ស, ពណ៌ខ្មៅ និងពណ៌ប្រផេះ ដើម្បីបង្កើតនូវផលិតផលដែលប្រណីត។

"យើងធ្វើការរួមគ្នាជាមួយនឹងរោងចក្រផលិតរបស់ថៃ ដោយផ្ដល់នូវអានុភាពទៅលើការនិយមចូលចិត្ត ដែលភាគច្រើនបំផុតគឺជាម៉ូតនៅក្នុងសតវត្សទី ២០" នេះបើតាមប្រសាសន៍របស់លោក Alberto Grassi,ជាស្ថាបត្យករជនជាតិអ៊ីតាលី ដែលជាអ្នករួមចំណែកក្នុងគម្រោងសណ្ធាគារ & គេហដ្ឋាន។ "ចាប់ផ្ដើមដំបូង យើងបានធ្វើការស្រាវជ្រាវយ៉ាងច្រើនទៅលើម៉ូដបច្ចុប្បន្ន ហើយយើងឃើញថាទំនោរទៅរកការស្នាក់នៅគឺធ្វើយ៉ាងណាបង្កើតបរិយាកាសឲ្យមានអារម្មណ៍ថាដូចនៅផ្ទះរបស់ខ្លួន។ ទោះបីជាស្ថិតក្នុង សង្វាក់សេវាកម្មសណ្ធាគារលំដាប់ធំៗក៏ដោយ ក៏ទំនោរនៃការរៀបចំបន្ទប់គឺធ្វើយ៉ាងណាឲ្យមានអារម្មណ៍ថាមានភាពស្អាតបាត ជាជាងមានលក្ខណៈជារបៀបពាណិជ្ជកម្ម។"

យោងតាម Grassi, ក្រុមអ៊ីតាលីបានចាប់អារម្មណ៍ទៅលើសមត្ថភាពរបស់ក្រុមហ៊ុនថៃ ក្នុងការយល់ដឹងនិងការរចនាគ្រឿងសង្ហារឹមឆ្លុះបញ្ចាំងទៅនឹងបរិយាកាស និងការរចនានេះ។

លោកមានប្រសាសន៍ថា "ក្នុងគម្រោងនេះ យើងមានឱកាសធ្វើការជាមួយនឹងក្រុមហ៊ុនវាយនភណ្ឌ និងក្រុមហ៊ុនគ្រឿងសង្ហារឹម... ដើម្បីបង្កើតនូវកម្រងសណ្ធាគារ & គេហដ្ឋាន"។ "សមត្ថភាពរបស់ក្រុមហ៊ុនផលិតរបស់ថៃគឺពិតជាល្អ ហើយតម្លៃក៏ល្អដែរ។ ការលក់ មិនមែនជាបញ្ហាចោទតែទៅលើការរចនាប៉ុណ្ណោះទេ តែវាចោទទៅលើតម្លៃ និងពេលវេលាដឹកជញ្ជូនទៅឲ្យផងដែរ, ហេតុនេះហើយឥឡូវនេះ យើងកំពុងតែធ្វើការទៅលើផ្នែកទីផ្សារផងដែរ។"

Massarente បានបង្ហាញថា ជំហានបន្ទាប់គឺត្រូវនាំយកនូវកម្រងប្រមូលផ្ដុំនានាទៅកាន់ពិពរណ៍ពាណិជ្ជកម្ម Maison d'Objet នៅក្នុងទីក្រុងប៉ារីស នៅក្នងខែកញ្ញា ឆ្នាំ ២០១៦ បន្ទាប់មក ត្រូវនាំទៅកាន់ទីក្រុង Milan, មុននឹងពង្រីកផ្នែកទីផ្សារលក់ទៅកាន់សហរដ្ឋអាមេរិក និងអាស៊ី។

គម្រោង និងផ្នែកសំខាន់ផ្សេងទៀតនៅក្នុងកម្មវិធី BIG+BIH រួមមាន៖ ផលិតផលសម្រាប់មនុស្សចាស់, គម្រោង ៦០+, ការតាំងពិពរណ៍អាស៊ានបូក, ការតាំងពិពរណ៍ OTOP លំដាប់កំពូល និងពានរង្វាន់សម្រាប់ការរចនា ពីកម្មវិធីពានរង្វាន់នាយករដ្ឋមន្ត្រីសម្រាប់ការនាំចេញម៉ាកថៃដែលមានការជឿទុកចិត្ត។

ដោយត្រូវបានរៀបចំឡើងចំនួនពីរដងរៀងរាល់ឆ្នាំ ដោយ DITP, កម្មវិធី BIG+BIH ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាព្រឹត្តិការណ៍ពាណិជ្ជកម្មលំដាប់ខ្ពស់សម្រាប់ផលិតផលបម្រើឲ្យបែបផែននៃការរស់នៅ ហើយក៏ជាកន្លែងផលិតធំបំផុតរបស់បណ្ដាប្រទេសជាសមាជិកអាស៊ានសម្រាប់ផលិតផលដែលបានរចនាប្រកបដោយគុណភាព។ ការរៀបចំបន្ទាប់សម្រាប់កម្មវិធី BIG+BIH នឹងត្រូវប្រារព្ធឡើងចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៣ ខែតុលា នៅឯ BITEC Bangna។

ព័ត៌មានទទួលបានពី DITP

អត្ថបទដោយ PimsirinuchBorsub

 

367230