Issue 53

មន្រ្តីរដ្ឋាភិបាល និងអ្នកតំណាងមកពីផ្នែកឯកជន បានជួបជុំគ្នានៅក្នុងខែមិថុនា ដើម្បីពិភាក្សានិងសាងបណ្ដាញការងារ ក៏ដូចជាធ្វើឲ្យមានការវិនិយោគសម្រាប់ប្រទេស CLMVT។

ដោយស្ថិតនៅចន្លោះមហាអំណាចសេដ្ឋកិច្ចពិភពលោក – ប្រទេសឥណ្ឌា និងប្រទេសចិន – ព្រមទាំងកំណើន GDP ប្រចាំឆ្នាំជាមធ្យម ៥,៨% ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤ បើទោះបីជាសេដ្ឋកិច្ចពិភពលោកមានការរីកចម្រើនយឺតក្ដី ក៏បណ្ដាប្រទេស CLMVT (ប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសវៀតណាម ប្រទេសភូមា និងប្រទេសថៃ) បានសម្រេចចិត្តក្នុងការរូមកម្លាំងគ្នាដើម្បីជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់។

វេទិការ CLMVT ឆ្នាំ២០១៦ លើកទីមួយ ត្រូវបានប្រារព្ធឡើងដោយមានការចូលរួមពីរដ្ឋមន្ត្រី ១៥រូបមកពីបណ្ដាប្រទេសអាស៊ានដែលទទួលខុសត្រូវលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វិនិយោគ និងទេសចរ។ សុន្ទរកថាគោលសំខាន់ និងកិច្ចពិភាក្សាតុមូលផ្ដោតទៅលើលំដាប់បញ្ហា ចាប់ពីសមាហរណកម្មផ្នែកហិរញ្ញវត្ថុ និងស្ដង់ដាស្របគ្នាព្រមទាំងនីតិវិធី រហូតដល់ការធ្វើឲ្យមានការចាប់ផ្តើមដំណើរការធុរកិច្ច។

នាយករដ្ឋមន្ត្រីប្រទេសថៃគឺលោកឧត្តមសេនីយ៍ Prayut Chan-o-cha បានធ្វើជាគណអធិបតីសម្ភោធបើកម្មវិធីនៅថ្ងៃទី១៦ ខែមិថុនា ហើយផ្ដល់ជាបាឋកថាគោលសំខាន់ស្ដីពី ការរីកចម្រើនជាមួយគ្នាសម្រាប់ CLMVT ដែលលោកចង់សំដៅទៅលើសក្ដានុពលដ៏សំខាន់របស់តំបន់ និងឱកាសក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ការវិនិយោគ និងវិស័យទេសចរ។

គាត់មានប្រសាសន៍ថា "តំបន់ CLMVT គឺត្រូវបានកំណត់ឲ្យដើរតួនាទីជាគោលដៅសំខាន់តែមួយគត់សម្រាប់ការវិនិយោគជាលក្ខណៈអន្តរជាតិ ទេសចរ និងឧស្សាហកម្ម"។ "បណ្ដាប្រទេស CLMVT គឺរីករាយក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវសមាហរណកម្មសេដ្ឋកិច្ច និងការទាក់ទងគ្នាដែលបង្កើតឲ្យមាននូវភាពរីកចម្រើន និងចីរភាពនៅក្នុងតំបន់ដោយមិនទុកឲ្យប្រទេសណាមួយក្នុងតំបន់ដោយមិនទុកឲ្យសមាជិកណាមួយយ៉ាប់យឺនឡើយ។

"ផ្នែកឯកជនដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យមានការរីកចម្រើនក្នុងតំបន់។ លើសពីនេះទៅទៀត កិច្ចព្រមព្រៀងដែលចេញដោយរដ្ឋាភិបាលគឺកំពុងបំពេញមុខងារជួយសម្រួលដល់ការពង្រីកទំហំអាជីវកម្ម ដូចជា Ayeyawadi-Chao Phraya-Mekong Economic Cooperation Strategy (ACMECS), the Greater Mekong Sub-region Economic Cooperation Programme (GMS) និង the Bay of Bengal Initiative for Multi-Sectoral, Technical and Economic Cooperation BIMSTEC ។ល។ ខ្ញុំសង្ឃឹមថារដ្ឋាភិបាលថៃ និងមន្ត្រីនានាមកពីបណ្តាប្រទេស CLMV នឹងយកឱកាសនេះដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទៅលើទាំងវិស័យរដ្ឋ និងវិស័យឯកជន។"

វេទិកាត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមសហការជាមួយក្រសួងការបរទេស ក្រសួងទេសចរ និងកីឡា ក្រសួងវប្យធម៌និងឧស្សាហកម្ម ក៏ដូចជាទីភ្នាក់ងាររដ្ឋាភិបាលផ្សេងៗទៀត។

រដ្ឋមន្ត្រីពាណិជ្ជកម្ម ឯកឧត្តម Apiradi Tantraporn មានប្រសាសន៍ថា "កម្មវត្ថុសំខាន់ក្នុងវេទិការនេះគឺដើម្បីនាំមកជូននូវគោលដៅរីកចម្រើនរួមគ្នានៅក្នុងតំបន់ ធ្វើឲ្យឃើញកាន់តែច្បាស់នូវសក្ដានុពលរបស់ខ្លួន កែតម្រូវចំណុចខ្សោយ ​...ជម្នះរបាំងឧបសគ្គ បង្កើតសហគមសេដ្ឋកិច្ចដោយគ្មានរបាំងពន្ធគយ...ដែលអាចធ្វើឲ្យ CLMVT ក្លាយជាយន្តកររីកចម្រើនថ្មីរបស់អាស៊ី"។

ឯកឧត្តម Tantraporn បានបន្ថែមទៀតថា "ប្រទេសថៃមានគោលដៅបង្កើនពាណិជ្ជកម្មជាមួយបណ្ដាប្រទេស CLMV ត្រឹម១៦% បើប្រៀបទៅនឹងការកើនឡើង ១៣% កាលពីឆ្នាំមុន"។ "យើងក៏បានកំណត់គោលដៅនាំចេញត្រឹម ១៣% ចាប់ពី ២២ពាន់លានដុល្លាសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ២០១៥។ បច្ចុប្បន្ននេះ ការនាំចេញពីប្រទេសថៃ ទៅកាន់បណ្ដាប្រទេស CLMV រាប់ដល់ទៅ ១០,៤% គិតទៅលើគ្រប់ផលិតផល និងសេវាកម្មទាំងអស់នៅក្នុងប្រទេស។"

បញ្ញត្តករ សហគ្រិន អ្នកដឹកនាំធុរកិច្ច និងផ្នែកសិក្សាធិការមកពីប្រទេសទាំងប្រាំ ហើយភ្ជាប់ទៅនឹងការពិភាក្សា ជជែកទៅលើការផ្សារភ្ជាប់ការទាក់ទង ដូចជាការផ្សព្វផ្សាយលើកទឹកចិត្តធុរកិច្ច និងការវិនិយោគ ការបង្កើត "តំបន់គ្មានរបាំងហាមឃាត់តែមួយ" និងជួយដល់រចនាសម្ព័ន្ធឌីជីថល ដោយរាប់បញ្ចូលទាំង​ e-transactions និង e-tourism។

វេទិការ CLMVT ឆ្នាំ២០១៦ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី១៨ ខែមិថុនា នៅសណ្ធាគារDusit Thani ក្នុងទីក្រុងបាងកក។

ព័ត៌មាន និងរូបថតគឺជាកម្មសិទ្ធិរបស់ DITP

អត្ថបទដោយ PimsirinuchBorsub

Tags: DITP | MOC | CLMV | CLMVT | Trade
367155