Tradeshows

Issue 62

DITP ត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំពិពណ៌សង្ហារឹមអន្តរជាតិថៃប្រចាំឆ្នាំ (TIFF) ដែលបង្ហាញ​ការ​រចនាថ្មី​ និងការច្នៃប្រឌិតសម្រាប់សង្ហារឹមគុណភាពខ្ពស់ ពីផលិតករនាំមុខក្នុងប្រទេសថៃ ។

ក្នុង 11 ខែដំបូងនៃឆ្នាំ 2016 ការនាំចេញសង្ហារឹមពីប្រទេសថៃមានតម្លៃជាង 1 ពាន់លានដុល្លារអាមេរិក ដែលសហរដ្ឋអាមេរិក ប្រទេសជប៉ុន ប្រទេសចិន ប្រទេសអូស្រ្តាលី និងចក្រភពអង់គ្លេសជាទិសដៅកំពូលៗ ។

ឆ្នាំនេះ TIFF ឆ្នាំ 2017 ត្រូវបានរៀបចំដោយ DITP ក្រសួងពាណិជ្ជកម្ម សហការជាមួយ​សហព័ន្ធ​ ឧស្សាហកម្មថៃ (FTI) និងសមាគមន៍ឧស្សាហកម្មសង្ហារឹមថៃ ក្រោមប្រធានបទការរស់នៅ​ឆ្លាតវៃរបស់អាស៊ាន ដែលសង្កត់ធ្ងន់លើផលប្រយោជន៍នៃការជ្រើសរើសរបៀបរស់នៅឆ្លាតវៃ ដែលល្អសម្រាប់បរិស្ថាន និងអ្នករស់នៅក្នុងផ្ទះ ។

"TIFF ឆ្នាំ 2017 គឺជាការតាំងពិពណ៌សង្ហារឹមទាំងអស់ ពីវត្ថុធ្វើដោយដៃក្នុងស្រុកដល់ផលិតផល​រចនាបែបប្រណិតដែលមានគុណភាពល្អបំផុត" Malee Choklumlerd នាយកទូទៅ DITP និយាយ "ពិពណ៌ក៏ជាវេទិកាដ៏ធំសម្រាប់ក្រុមហ៊ុនសង្ហារឹមឈានមុខ ផលិតករ សហគ្រិន អ្នកនាំ​ចេញ អ្នកនាំចូល អ្នករចនា និងមុខជំនួញពាក់ព័ន្ធផ្សេងទៀត បង្ហាញផលិតផលថ្មីបំផុត​របស់​ពួកគេ និងគំនិតថ្មីៗ ។ ផលិតផលទាំងនេះមិនត្រឹមតែផ្តល់ជូននូវការរចនាស្រស់ស្អាត និង​មុខងារទេ ប៉ុន្តែមានផាសុកភាព និងលើកកម្ពស់ការរស់នៅ និងរបៀបរស់នៅល្អ ។"

 
 

ត្រូវបានរំពឹងទុកជាពិពណ៌សង្ហារឹមគ្រប់ជ្រុងជ្រោយបំផុត ដែលបានរៀបចំក្នុងប្រទេសថៃ TIFFឆ្នាំ 2017 នឹងមានបង្ហាញការរចនាសង្ហារឹមផ្លែកភ្នែកពីស្លាកសញ្ញាសង្ហារឹមគុណភាពខ្ពស់ឈានមុខមួយចំនួននៃផលិតករដែលមានឈ្មោះល្បី ដែលរាប់បញ្ចូលទាំងសង្ហារឹមខាងក្នុង ខាងក្រៅ និងការិយាល័យ ផ្ទះបាយ និងបន្ទប់ទឹក កម្រាលពូក អំពូល វាំងនន ឥដ្ឋការ៉ូ ព្រំ និង​ច្រើនទៀត ។

ពិពណ៌ក៏តំណាងឲ្យឱកាសដ៏ល្អ ដើម្បីពង្រីកជំនួញសង្ហារឹមក្នុងតំបន់មានការលូតលាស់ខ្លាំង និងលេចធ្លោមួយក្នុងពិភពលោកជាមួយចំនួនប្រជាជន 600 លាននាក់ ។ អ្នកចូលរួមអាចសង្ឃឹមជួបអ្នកទិញ អ្នកនាំចូល និងអ្នករចនាពីជប៉ុន សហរដ្ឋអាមេរិក សហព័ន្ធអឺរ៉ុប អាស៊ាន ឥណ្ឌា មជ្ឈឹមបូព៌ា អាហ្វ្រិក និងអូស្រ្តាលី ។ អ្នកតាំងបង្ហាញប្រហែល 200 ត្រូវបានរំពឹងទុក ចូល​រួមក្នុង 700 ស្តង់ នៅ TIFF ឆ្នាំ 2017 ។

ផ្នែកសំខាន់គួរឲ្យកត់សម្គាល់នៃ TIFF ឆ្នាំ 2017 នឹងរួមមានហាង DEmark Concept ដែល​បង្ហាញ​សង្ហារឹម និងឧបករណ៍តុបតែងផ្ទះដែលបានឈ្នះរង្វាន់រចនាដ៏មានកិត្យានុភាព DEmark និង G-mark ហាងកាហ្វេរបៀបកែច្នៃបូករចនា (I+D) អ្នករចនាវ័យក្មេងតាំងបង្ហាញ រចនារុក្ខជាតិ និង​សិក្ខាសាលាបន្តបន្ទាប់ដែលរៀបចំដោយអ្នកជំនាញឧស្សាហកម្ម ។ អ្នកចូលរួមក៏អាចប្រើសេវាកម្ម​ដែលបានផ្តល់ជូន ដូចជាសេវាកម្មជំនួយការផ្ទាល់ និង Thaitrade.com ឱកាសផ្គូរផ្គងជំនួញ ដើម្បីសម្របសម្រួលពាណិជ្ជកម្ម ។

ពិពណ៌សង្ហារឹមអន្តរជាតិថៃឆ្នាំ 2017 នឹងមិនត្រឹមតែមានផលិតផលពីប្រទេសថៃទេ ប៉ុន្តែ​ក៏​មានពីបណ្តាប្រទេសអាស៊ានដទៃទៀត រួមមានប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា និងប្រទេសវៀតណាម និងប្រព្រឹត្តទៅពីថ្ងៃទី 8 ដល់ 12 ខែមិនា នៅ IMPACT Challenger សាល 2-3 ទីក្រុងបាងកក ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល www.thailandfurniturefair.com

សសេរដោយ Pimsirinuch Borsub

 

Issue 61

DITP កំពុងត្រៀមខ្លួនសម្រាប់ទម្រង់មួយផ្សេងទៀតរបស់កម្មវិធីតាំងពិពណ៌ត្បូង និងគ្រឿង​អលង្ការនៅទីក្រុងបាងកក ដែលត្រូវបានបង្កើតឡើងដើម្បីពង្រឹងជំហររបស់ប្រទេសថៃ ក្នុងនាម​ជាទីតាំងដ៏សំខាន់នៃត្បូង និងគ្រឿងអលង្ការសម្រាប់តំបន់អាស៊ាន។

ឧស្សាហកម្មត្បូង និងគ្រឿងអលង្ការមានភាពរឹងមាំខ្លាំងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាប់​ចំណាត់ថ្នាក់លេខបីនៅក្នុងប្រទេស សម្រាប់តម្លៃនៃការនាំចេញ ដែលមានតម្លៃនៃការនាំចេញចំនួន 435 ពានលានបាត (12.3 ពាន់លានដុល្លារអាមេរិក) ចាប់ពីមករា រហូតដល់ខែតុលា ឆ្នាំ 2016 ដែលតំណាងឲ្យកំណើនចំនួន 36.2% ដោយប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ 2015។

ដោយរដ្ឋាភិបាលមានគោលបំណងចំនួនពីរនៅក្នុងការធ្វើឲ្យប្រទេសថៃក្លាយជាមជ្ឈមណ្ឌលផលិត និងធ្វើជំនួញត្បូង និងគ្រឿងអលង្ការនៅលើពិភពលោក និងធ្វើឲ្យការតាំងពិពណ៌នេះក្លាយ​ជាការតាំងពិពណ៌ត្បូង និងគ្រឿងអលង្ការធំជាងគេបំផុតលំដាប់ទីបីនៅលើពិភពលោក ត្រឹមឆ្នាំ 2018 DITP បានផ្តោតលើការផ្សព្វផ្សាយអំពីម៉ាកសញ្ញាគ្រឿងអលង្ការថៃ ទាំងតូចទាំងធំ។

ដោយនឹងត្រូវបានធ្វើឡើងនៅខែកុម្ភៈ កម្មវិធីតាំងពិពណ៌ត្បូង និងគ្រឿងអលង្ការ លើកទី 59 នៅទីក្រុងបាងកក (BGJF) នឹងផ្តល់ជូននូវឱកាសថ្មីៗសម្រាប់សហគ្រាសខ្នាតតូច និងមធ្យមនៅក្នុងអាជីវកម្មត្បូង និងគ្រឿអលង្ការ ធ្វើការពង្រីកការលក់របស់ពួកគេនៅក្នុងកម្មវិធីតាំងពិពណ៌នេះ ស្របពេលជាមួយគ្នានោះ បង្កើតទំនាក់ទំនងជាមួយអ្នកទិញ និងអ្នកលក់ទាំងឡាយនៅក្នុងប្រទេសថៃ និងនៅក្រៅប្រទេស។

អគ្គនាយករបស់ DITP គឺ Malee Choklumlerd បានមានប្រសាសន៍ថា "កម្មវិធីតាំងពិពណ៌ត្បូង និងគ្រឿងអលង្ការនៅទីក្រុងបាងកក គឺជាឱសថដ៏អស្ចារ្យមួយសម្រាប់អ្នកទិញទាំងឡាយដែលមកពីទូទាំងពិភពលោកដើម្បីទិញវត្ថុធាតុដើម ត្បូង និងគ្រឿងអលង្ការដែលមានគុណភាពល្អពីអ្នកផលិតឈានមុខទាំងឡាយ និងបង្កើតបណ្តាញទំនាក់ទំនងកាន់តែ​ទូលំទូលាយជាមួយដៃគូអាជីវកម្មនានា"។ "យើងក៏មានបំណងធ្វើឲ្យប្រទេសថៃក្លាយជាអ្នកបង្កើតនិន្នាការមួយសម្រាប់​ឧស្សាហកម្មត្បូង និងគ្រឿងអលង្ការនៅអាស៊ាន និងអាស៊ី ព្រមទាំងលើកទឹកចិត្តឲ្យមានការទទួលស្គាល់កាន់តែខ្លាំងចំពោះម៉ាកសញ្ញានានារបស់គ្រឿងអលង្ការថៃនៅលើទីផ្សារពិភព-លោក"។

ដើម្បីលើកតម្កើនកំណើនលើឧស្សាហកម្មនេះ រដ្ឋាភិបាលថៃកំពុងផ្តល់អត្ថប្រយោជន៍ពន្ធនានា ដូចជាការលើកលែងអាករលើតម្លៃបន្ថែមជារៀងរហូតសម្រាប់ពេជ្រ និងត្បូងដែលមិនទាន់បានកែច្នៃ និងកាន់បន្ថយពន្ធលើការនាំចូលសម្រាប់គ្រឿងម៉ាស៊ីន និងបរិក្ខារដែលប្រើប្រាស់សម្រាប់ការផលិតគ្រឿងអលង្ការ។

ព្រឹត្តិការណ៍សំខាន់របស់កម្មវិធីតាំងពិពណ៌នេះនឹងរួមបញ្ចូលតំបន់នានាសម្រាប់ការឈានទៅរកភាពជោគជ័យរបស់ម៉ាកសញ្ញានានារបស់គ្រឿងអលង្ការថៃព្រមទាំងការបង្ហាញទស្សនាទានសម្រាប់ទីផ្សារដែលប្រកបដោយសក្តានុពលនានា ដូចជា៖ 50+Exhibition ដែលបង្ហាញនូវគ្រឿង​អលង្ការសម្រាប់មនុស្សវ័យចំណាស់, គ្រឿងអលង្ការ Gemstlemen សម្រាប់​បុរស, គ្រឿងអលង្ការ Pet Parade សម្រាប់អ្នកស្រឡាញ់សត្វចិញ្ចឹម, ការតាំងពិពណ៌ Moments ដែលនឹងបង្ហាញនូវគ្រឿងអលង្ការសម្រាប់ឱកាសពិសេសៗ, Culture Club សម្រាប់គ្រឿងអលង្ការដែលមានលក្ខណៈសិល្បៈ និងការរចនាដោយដៃ, និង Spiritual Power សម្រាប់គ្រឿងអលង្ការដែលពាក់ព័ន្ធនឹងជំនឿលើវិញ្ញាណ។

DITP ក៏នឹងធានាផងដែរថា សន្តិសុខនៅក្នុងកម្មវិធីតាំងពិពណ៌នេះមានភាពតឹងរ៉ឹងដោយបាន​រួមបញ្ចូលទាហាននៃព្រះរាជាណាចក្រថៃ ព្រមទាំងបានដំឡើងម៉ាស៊ីនថត CCTV និងប្រព័ន្ធសន្តិសុខផ្សេងៗទៀតនៅនឹងកន្លែងផងដែរ។

កម្មវិធីតាំងពិពណ៌ត្បូង និងគ្រឿងអលង្ការលើកទី 58 នៅទីក្រុងបាងកកត្រូវបានប្រារព្វធ្វើឡើង​នៅខែកញ្ញា ឆ្នាំ 2016 ដោយបានទទួលអ្នកទស្សនាមកពីក្រៅប្រទេសក្នុងចំនួនដ៏ច្រើន ជាពិសេសអ្នកទស្សនាដែលមកពីប្រទេសឥណ្ឌា ប្រទេសចិន ប្រទេសមីយ៉ាន់ម៉ា សហរដ្ឋអាមេរិក និងប្រទេសអ៊ឺរ៉ង់។ ការលក់ជាទូទៅនៅក្នុងកម្មវិធីតាំងពិពណ៌ទទួលបានទឹកប្រាក់សរុបចំនួន476.85 លានដុល្លារអាមេរិក (16.69 ពាន់លានបាត)។ ផលិតផលដែលមានប្រជាប្រិយភាពខ្លាំងជាងគេបំផុត គឺ ពេជ្រ គ្រឿងអលង្ការប្រាក់ គ្រឿងអលង្ការមាស ត្បូងមានតម្លៃ និងត្បូងមានតម្លៃកម្រិតកណ្តាល។

កម្មវិធីតាំងពិពណ៌ត្បូង និងគ្រឿងអលង្ការ លើកទី 59 នៅទីក្រុងបាងកក នឹងធ្វើឡើងចាប់ពីថ្ងៃទី 22 រហូតដល់ថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 2017 នៅសាល Challenger, IMPACT Muang Thong Thani, ទីក្រុងបាងកក ដែលគ្របដណ្តប់លើផ្ទៃដីចំនួន 58,000 ម២ កម្មវិធីនេះនឹងមានការដាក់តាំងបង្ហាញចំនួន 2,500 តូបរបស់អ្នកចូលរួមដាក់តាំងពិពណ៌ដែលមកពីប្រទេសថៃ និងមកពី​ក្រៅប្រទេស។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.bkkgems.com

សរសេរជា Words ដោយ Pimsirinuch Borsub

Tags: BGJF | Gems | Jewelry | DITP | Design

Issue 58

អ្នកជំនាញមកពីឧស្សាហកម្មត្បួង និងគ្រឿងអលង្ការប្រមូលផ្ដុំគ្នាធ្វើការតាំងពិព័រត្បូង និងគ្រឿងអលង្ការថៃដែលបានប្រារព្ធដោយនាយកដ្ឋានលើកកម្ពស់ពាណិជ្ជកម្មអន្ដរជាតិ។

ជាមួយនឹងការនាំចេញត្បូង និងគ្រឿងអលង្ការថៃសម្រាប់រយៈពេល 7 ខែដំបូងក្នុងឆ្នាំ 2016 នឹងស្ថិតក្នុងតម្លៃ 335 ពាន់លានបាត (ស្មើនឹង 9.68 ពាន់លានដុល្លារ) ដែលឧស្សាហកម្មចង់បង្កើនការលក់ក្នុងពិព័រពាណិជ្ជកម្មត្បូង និងគ្រឿងអលង្ការទីក្រុងបាងកកដែលប្រារព្ធធ្វើនៅក្នុងខែកញ្ញា។

Malee Choklumlerd អគ្គនាយករបស់ DITP និយាយថា "DITP កំពុងរៀបចំការកែសម្រួលលើកទី 58 នៃពិព័រត្បូង និងគ្រឿងអលង្ការទីក្រុងបាងកក ដើម្បីបញ្ចៀសប្រទេសថៃពីឧបសគ្គ ដើម្បីអោយក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផលិតកម្មរបស់ពិភពលោក សម្រាប់ត្បូង និងគ្រឿងអលង្ការ និងជាដំណាក់កាលពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ី។ "ក្រសួងបានប្ដេជ្ញាចិត្ដយ៉ាងមុតមាំក្នុងការបង្កើតពិព័រ ដែលជាពិព័រមួយក្នុងព្រឹត្ដិការណ៍ត្បូង និងគ្រឿងអលង្ការកំពូលទាំងបីរបស់ពិភពលោកក្នុងឆ្នាំ 2018។ យើងក៏មានសេចក្ដីសោមនស្សយ៉ាងខ្លាំងជាមួយនឹងភ្ញៀវទេសចរជាច្រើនដែលបានចូលរួមក្នុងពិព័រនេះ" ។

ក្នុងការកែសម្រួលនេះ មានក្រុមហ៊ុនចំនួន 791 មកពីបណ្ដាប្រទេសចំនួន 30 ប្រទេសបានចូលរួមក្នុងពិព័រនេះ ដែលកាន់កាប់ជាង 2,100 ស្ដង់។ DITP រំពឹងថាតម្លៃនៃការលក់ដែលបានបង្កើតនៅក្នុងព្រឹត្ដិការណ៍នេះនឹងឈានដល់ 15 ពាន់លានបាត (ស្មើនឹង 433 លានដុល្លារ) ឬប្រហែល 10% ច្រើនជាងការកែសម្រួលកាលពីលើកមុន។

លោកស្រី Choklumlerd បានអោយដឹងថា "ក្រុមហ៊ុនថៃពិតជាមានជំនាញខ្លាំងណាស់"។ "កម្មករថៃក៏មានហត្ថកោសល្យល្អ និងមានការសម្របខ្លួនក្នុងដុតកម្ដៅ និងការច្នៃត្បូង។"

អាជីវកម្មជាច្រើនឆ្លងកាត់ឧស្សាហកម្មត្បូង និងគ្រឿងអលង្ការថៃបានចូលរួមជម្រុញអោយមានការដាក់តាំងក្នុងពិព័រ ដែលធានាថាឧស្សាហកម្មនេះនឹងនៅតែជាវិស័យមួយដ៏ធំបំផុតក្នុងសេដ្ឋកិច្ចរបស់ប្រទេសថៃ។

Pornsit Priorathaikul ប្រធានក្រុមហ៊ុនផលិតគ្រឿងអលង្ការ និងជាអ្នកលក់រាយនៃ Beauty Gems Factory និយាយថា "ឧស្សាហកម្មត្បូង និងគ្រឿងអលង្ការគឺសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្មក្នុងស្រុកនិងអន្ដរជាតិ វិស័យទេសចរណ៍និងការងារ។

អ្នករចនាម៉ូតគ្រឿងអលង្ការដែលកំពុងចាប់ផ្ដើមអាជីពនេះមួយចំនួនធំក៏បានចូលរួមក្នុងពិព័រនេះផងដែរ។

Supatchana Limwongse ប្រធានផ្នែករចនាម៉ូតគ្រឿងអលង្ការម៉ាក Ornaments & L'or និយាយថា "ការកែសម្រួលនេះផ្ដោតជាសំខាន់លើការរចនាម៉ូតគ្រឿងអលង្ការ និងការដាក់តាំងបង្ហាញខុសៗគ្នា ជាជាងផ្ដោតលើវត្ថុធាតុដើមសុទ្ធសាធ"។ "ខ្ញុំត្រូវបានជ្រើសរើសដោយ DITP ដើម្បីចូលរួមក្នុងចំណោមអ្នកគូរគំនូជីវចលទាំង 10 នាក់ ជាការផ្តួចផ្ដើមមួយដែលនាំយកអ្នករចនាគ្រឿងអលង្ការថៃទៅកាន់ទីក្រុងញូវយ៉កនៅខែកក្កដា ឆ្នាំ 2016។ វាជាឱកាសដ៏អស្ចារ្យមួយសម្រាប់ម៉ាកគ្រឿងអលង្ការថៃក្នុងការបំពេញតម្រូវការអ្នកទិញ និងអតិថិជននៅសហរដ្ឋអាមេរិក"។

ពិព័រនេះបានផ្ដល់នូវសេវាប្រកួតប្រជែងអាជីវកម្ម ដែលមានជាង100 តំណែងបានធ្វើឡើងជាមុនតាមរយៈ www.thaitrade.com ។ សេវាផ្សេងទៀតដែលត្រូវបានផ្ដល់ជា 'សង្គមសេវារចនា, សេវាពិគ្រោះយោបល់មួយទល់មួយអំពីការរចនាម៉ូតត្បូង និងគ្រឿងអលង្ការ។ សិក្ខាសាលាត្រូវបានរៀបចំក្រោមប្រធានបទស្ដីពី ការកែច្នៃវត្ថុធាតុដើមក្នុងវគ្គសិក្សា 'Discover Gemmiferous Nations' ទៅកាន់វគ្គសិក្សាអេកូពាណិជ្ជកម្ម "វិធីសាស្ដ្រក្លាយជាអ្នកមានដោយការលក់គ្រឿងអលង្ការតាមបណ្ដាញអនឡាញ"។

ការតាំងពិព័រត្បូង និងគ្រឿងអលង្ការទីក្រុងបាងកកលើកទី 58 ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី 7 ដល់ទី 11 កញ្ញា នៅសាលប្រជុំ Challenger, Impact Arena, Muang Thong Thani ។ DITP បានប្រកាសថាការកែសម្រួលបន្ទាប់នៃពិព័រនឹងប្រព្រឹត្ដទៅពីថ្ងៃទី 22 ដល់ទី 26 ខែកុម្ភៈ 2017 នៅកន្លែងដដែល។

សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់ www.bkkgems.com

រៀបរៀងពាក្យដោយ Pimsirinuch Borsub

Issue 59

អ្នករចនា និងពាណិជ្ជកម្មជាច្រើនរូបបានរួមកម្លាំងគ្នាដើម្បីបញ្ចេញគំនិតច្នៃប្រឌិតរបស់ពួកគេនៅកម្មវិធី​ប្រទេសថៃប្រកបដោយគំនិតច្នៃប្រឌិត (Creative Thailand) ក្នុងឆ្នាំនេះ និង BIG+BIH ឆ្នាំ 2016។

អ្នកទស្សនារាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាជាក្រុមធំៗដើម្បីចូលទៅទស្សនាម៉ូដរចនាចុងក្រោយបង្អស់នៃ​អំណោយ និងឧស្សាហកម្មសម្ភារៈប្រើប្រាស់ក្នុងផ្ទះនៅពិព័រណ៌អំណោយជាអន្តរជាតិរបស់ទីក្រុងបាងកកប្រចាំឆ្នាំ 2016 និងពិព័រណ៍សម្ភារៈប្រើប្រាស់ក្នុងផ្ទះជាអន្តរជាតិរបស់ទីក្រុងបាងកកប្រចាំឆ្នាំ 2016 (BIG+BIH) លើកទី 42 និងកិច្ចប្រជុំជាផ្លូវការរបស់កម្មវិធីប្រទេសថៃប្រកបដោយគំនិតច្នៃប្រឌិត (the Creative Thailand Symposium) ដែលត្រូវបានប្រារព្វធ្វើឡើងចាប់ពីថ្ងៃទី 19 រហូតដល់ថ្ងៃទី 23 ខែ​តុលា នៅ BITEC, Bangna។ មនុស្សជាច្រើនបានចូលរួមនៅក្នុងសិក្ខាសាលាស្តីពីវិធីអភិវឌ្ឍអាជីវកម្ម យោងតាមគំរូប្រទេសថៃ 4.0 (Thailand 4.0) ដែលលើកទឹកចិត្តចំពោះនវានុវត្តន៍។

Suvit Maesincee អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍នៅក្នុងការបើកកម្មវិធីថា "កម្មវិធីប្រទេសថៃប្រកបដោយគំនិតច្នៃប្រឌិតត្រូវបានប្រារព្វធ្វើឡើងយោងតាមគំនិតនៃការគិតឲ្យវែង​ឆ្ងាយ (Think Big concept) ដើម្បីលើកទឹកចិត្តក្រុមហ៊ុននានាឲ្យហ៊ានគិត ហ៊ានធ្វើ ហ៊ានបង្កើត និងហ៊ានស្ថាបនាប្រទេសរបស់យើង"។

DITP បានលាតត្រដាងថា អ្នកទិញនៅជុំវិញសកលលោកដែលមកពីប្រទេស និងតំបន់ខុសៗគ្នាជាច្រើន ដូចជាសហរដ្ឋអាមេរិក ប្រទេសជប៉ុន ប្រទេសចិន ប្រទេសហុងកុង តៃវ៉ាន់ ប្រទេសឥណ្ឌនេស៊ី ប្រទេសអាល្លឺម៉ង់ និងចក្រភពអង់គ្លេសបានចូលរួមពិព័រណ៍ពាណិជ្ជកម្មនេះ។

អគ្គនាយក DITP គឺលោកស្រី Malee Choklumlerd បានមានប្រសាសន៍ថា "ដោយ​រំពឹងថា សេដ្ឋកិច្ចពិភពលោកនឹងមានភាពប្រសើរឡើងនៅក្នុងឆ្នាំ 2017, BIG+BIH 2016 បានទាក់ទាញអ្នកទិញមកពី​បណ្តាប្រទេសនានាបានកាន់​តែច្រើន ហើយយើងរំពឹងថា ព្រឹត្តិការណ៍នេះនឹងមានតម្លៃទិញ-លក់លើសពី 1.5 ពាន់លានបាត ដែលកើនឡើងពី 1.3 ពាន់លានបាតនៅឆ្នាំមុន"។

ពិព័រណ៍នេះធ្វើការកត់សម្គាល់ចំពោះផលិតផលនានាដែលចាប់ពី Top of OTOP ដែលជាផលិតផល OTOP (តំបន់មួយផលិតផលមួយ) ដែលមានគុណភាពខ្ពស់ជាច្រើន ដែលធ្វើឡើងពីវត្ថុធាតុដើម​ធម្មជាតិ, Pet Parade ជាផលិតផលដែលមាននវានុវត្តន៍ដើម្បីបំពេញតាមតម្រូវការរបស់អ្នកស្រលាញ់សត្វ, Thai Wellness ជាការថែទាំសុខភាពតាមរចនាបថថៃ និងសេវានានាដែលពាក់ព័ន្ធនឹងសុខមាលភាពរបស់មនុស្សដែលមានអាយុច្រើន, និង CLMVT ជាទំនិញដែលធ្វើឡើងដោយដៃ នាំមកពីប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសវៀតណាម និងប្រទេសថៃ។

ក្រៅពីការតាំងបង្ហាញគម្រោងនានាដែលទទួលបានគាំទ្រពីរដ្ឋាភិបាលនៅក្នុងកម្មវិធី ប្រទេសថៃ​ប្រកប​ដោយគំនិតច្នៃប្រឌិតប្រចាំឆ្នាំ 2016 (Creative Thailand 2016) ហើយនោះ DITP ក៏បានរៀបចំ​សកម្មភាពនានា យោងតាមគោលនយោបាយប្រទេសថៃ 4.0 (Thailand 4.0) ដើម្បីស្វែងរកម៉ាស៊ីនថ្មី​ សម្រាប់កំណើនសេដ្ឋកិច្ចតាមរយៈការរៀបចំកិច្ចប្រជុំជាផ្លូវការនៃកម្មវិធីប្រទេសប្រកបដោយគំនិតច្នៃប្រឌិត (the Creative Thailand Symposium) ផងដែរ។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំរូបភាពគួរឲ្យ​កត់សម្គាល់នៅក្នុងឧស្សាហកម្មដែលប្រកបដោយគំនិតច្នៃប្រឌិតមកពីជុំវិញពិភពលោកនៅក្នុងសិក្ខា-សាលា​បង្កើតគំនិតច្នៃប្រឌិតភ្លាមៗ (brainstorming) រយៈពេលប្រាំថ្ងៃ ដែលវាយគ្មិនមកពីវិស័យខុសៗគ្នាជាច្រើនបានចែករំលែកគំនិតស្តីពីវិធីដែលគំនិតច្នៃប្រឌិតអាចដឹកនាំអាជីវកម្មបាន។ ប្រធានបទនានាដែលចាប់តាំងពីការដំណើរការការចាប់ផ្តើមអាជីវកម្ម រហូតដល់ឧស្សាហកម្មគំនូរជីវចល និង​ឧស្សាហកម្មឌីជីថល ការរួមបញ្ចូលប្រជាជនដែលមានវ័យចំណាស់ និងសហគ្រាសសង្គមនានា។

Tadashi Sudo ស្ថាបនិក Anime!Anime! វែបសាយត៍ក្នុងអំឡុងពេលដែលគាត់កំពុងនិយាយ (website during his talk) នៅលើ Cool Japan និងឧស្សាហកម្មគំនូរជីវចលនៅប្រទេសជប៉ុន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំជាផ្លូវការនេះថា "គន្លឹះដើម្បីឈានទៅរកភាពជោគជ័យ គឺការសហការគ្នារវាងគំនិតច្នៃប្រឌិត និងឧស្សាហកម្ម" "ខ្ញុំគិតថា ប្រជាជនថៃមានគំនិតច្នៃប្រឌិតខ្លាំងណាស់ ហើយពួកគេក៏មានរចនាបថថៃផ្ទាល់ខ្លួនរបស់ពួកគេផងដែរ"។

Dennis Hwang ដែលជានាយកផ្នែករចនាដែលមើលឃើញដោយភ្នែកទេ និងការរចនាបែបអន្តរកម្ម (Visual and Interaction Design) នៅ Niantic និងជាអ្នកបង្កើតហ្គេមដ៏ពេញនិយម Pokémon Go បានយល់ស្របថា សហគមន៍ដែលប្រកបដោយគំនិតច្នៃប្រឌិតនៅក្នុងប្រទេសថៃ គួរតែបន្តអភិវឌ្ឍរចនាបថ​ផ្ទាល់របស់ខ្លួន។

គាត់បានមានប្រសាសន៍ថា "ខ្ញុំតែងតែចាត់ទុកប្រទេសថៃជាប្រទេសដែលមានវប្បធម៌សំបូរបែបមួយ ដែលមានអារម្មណ៍ស្ងប់ស្ងាត់ដ៏ខ្លាំងក្លាដែលទទួលបានពីពុទ្ធសាសនា"។ "គំនិតច្នៃប្រឌិតពិតជាទទួល​បានកម្លាំងពីវប្បធម៌ ដូច្នេះសហគមន៍ដែលប្រកបដោយគំនិតច្នៃប្រឌិតរបស់ប្រទេសថៃអាចមានបំណង​ប្រើប្រាស់អ្វីម៉្យាងដែលមានលក្ខណៈពិសេសដាច់គេនៅក្នុងវប្បធម៌នេះដើម្បីបង្កើតការរួមបញ្ចូលគ្នាដ៏ពិសេសដាច់គេមួយនៃការរចនា និងគំនិតនានាដែលពិភពលោកមិនបានមើលឃើញ"។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.ditp-design.comoct2016.bigandbih.com

រៀបរៀងដោយ Pimsirinuch Borsub

 

Issue 57

បានជម្រុញដោយគម្រោងឧបត្ថម្ភដោយ DITP,ផលិតផលសម្រាប់ជីវិតរស់នៅដែលបង្កើតឡើងដោយអ្នករចនាថៃកំពុងធ្វើអោយមានការចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចជាតិ។

អគ្គនាយករបស់ DITP លោក Malee Choklumlerd បានប្រកាសនៅក្នុងពិធីប្រារព្ធបើកសម្ពោធពិព័រអំណោយអន្ដរជាតិទីក្រុងបាងកក និងពិព័រគ្រឿងតុបតែងផ្ទះអន្ដរជាតិ (BIG+BIH) កាលពីថ្ងៃទី 19 មេសា ថា "វិស័យផលិតផលសម្រាប់ជីវិតរស់នៅគឺជាផ្នែក​មួយនៃឧស្សាហកម្មសំខាន់ៗបំផុតរបស់ប្រទេសថៃ"។

ការទទួលស្គាល់នេះ វិទ្យស្ថានរចនាម៉ូត និងផ្សព្វផ្សាយផលិតផលបង្កើតថ្មីរបស់ប្រទេសថៃ ស្ថិតក្រោម DITP នៅតែបន្ដជម្រុញផលិតផលសម្រាប់ជីវិតរស់នៅ និងអ្នករចនា និងបង្ហាញពីសក្ដានុពលរបស់ខ្លួនតាមរយៈប្រធានបទជាច្រើន រួមមាន DEmark ដែលបានទទួលការផ្សព្វផ្សាយយ៉ាងខ្លាំងក្លាទាំងក្នុងតំបន់ និងអន្ដរជាតិ។

Siam Piwat Group គឺជាក្រុមហ៊ុនដែលបានគាំទ្រអ្នករចនារបស់ថៃ ដើម្បីបង្ហាញនូវសក្ដានុពលរបស់ខ្លួន។ ឧទាហរណ៍ថានេះគឺជាវត្ថុបំណងនៃការរចនាហាង (O.D.S) ជាការសហការរវាង DITP និងក្រុមហ៊ុននេះដើម្បីលើកកម្ពស់អ្នករចនាថៃដែលបានទទួលពានរង្វាន់ DEmark នៅហាងទំនើប Siam Discovery ។

លោក M.L. Kathathong Thongyai អគ្គនាយកនៃគ្រឹះស្ថានរចនាម៉ូត និងផ្សព្វផ្សាយផលិតផលថ្មីរបស់ប្រទេសថៃ និយាយថា "O.D.S ផ្ដល់អត្ថប្រយោជន៍យ៉ាងធំចំពោះអ្នករចនាថៃ ដោយសារពួកគេមានបណ្ដាញជាច្រើនក្នុងការបង្ហាញ ចែកចាយ និងបង្កើតម៉ាករបស់ពួកគេ ដើម្បីទទួលបានការយល់ដឹងអោយកាន់តែច្រើនពីអតិថិជន"។

គាត់និយាយថា "នៅក្នុងហាង យើងមានហាងកាហ្វេមួយមានឈ្មោះថា I+D Style Café x Brave Roaster។ វាជាគម្រោងដែលបានផ្ដួចផ្ដើមដោយ DITP ។ យើងចង់បង្កើនបរិយាកាសអន្ដរកម្មដែលជាកន្លែងអតិថិជនអាចចំណាយពេលវេលានៅក្នុងហាងនេះ និងធ្វើអន្ដរកម្មជាមួយទំនិញផ្សេងទៀតបានកាន់តែយូរ។ "យើងមានម៉ាកជាង 600 ម៉ាកមកពី DEmark ប្រជាជនថៃដែលមានទេពកោសល្យ និងគម្រោង Room របស់អ្នករចនា។ ផលិតផលមួយចំនួនត្រូវបានដាក់បង្ហាញ ខណៈពេលដែលមានផលលិតផលខ្លះត្រូវបានគេប្រើនៅក្នុងហាង ដូចជាឧបករណ៍ភ្លើងបំភ្លឺ កៅអី តុ គ្រឿងសង្ហារឹម និង របស់របរតុបតែង ដើម្បីផ្ដល់អោយអតិថិជននូវឱកាសដើម្បីពិសោធផលិតផលដោយខ្លួនពួកគេផ្ទាល់"។

ចាប់តាំងពី O.D.S ធ្វើការបើកហាងដ៏ធំរបស់ខ្លួនក្នុងខែ កក្កដា ឆ្នាំ 2016 ហាងនោះទទួលបានការឆ្លើយតបយ៉ាងខ្លាំងក្លាពីអតិថិជនទាំងក្នុងតំបន់ និងអន្ដរជាតិ។

លោក Thongyai និយាយថា "O.D.S ទើបចាប់ផ្ដើមប៉ុណ្ណោះ"។ "ខ្ញុំមានទស្សនៈមួយគឺមិនត្រឹមតែពង្រើកហាងប្រភេទនេះនៅតែក្នុងប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្ដែក៏ពង្រីកនៅក្នុងបណ្ដាញប្រទេសផ្សេតទៀតផងដែរ។ ខ្ញុំចង់ផ្ញើសារទៅកាន់មនុស្សជុំវិញពិភពលោកថា ប្រទេសថៃបានទទួលចំណាត់ថ្នាក់លេខ 5 នៃផលិតផលដែលមានការរចនាច្នៃប្រឌិត និងមានគុណភាព ដែលស្របតាមស្ដង់ដារអន្ដរជាតិ"។

លោក Thongyai ក៏បានផ្ដល់ការសន្យារបស់គាត់ក្នុងការគាំទ្រអ្នករចនាវ័យក្មេងយ៉ាងពេញទំហឹង ដើម្បីបង្កើនសក្ដានុពលរបស់ពួកគេ។

គាត់និយាយថា "ឥឡូវនេះ វាជាពេលវេលាដ៏មានតម្លៃសម្រាប់អ្នករចនាថៃ ដោយសារអ្នកទាំងអស់គ្នាមានឱកាសកាន់តែច្រើន និងល្អប្រសើរជាងមុនក្នុងការបង្ហាញអ្វីដែលអ្នកមាន ហើយរដ្ឋាភិបាល និងវិស័យឯកជនត្រៀមរួចជាស្រេចក្នុងការគាំទ្រគំនិតរបស់អ្នក។"

លោកនាយកបន្ថែមទៀតថា ដោយមានការចូលរួមក្នុងគម្រោងដែលបានរៀបចំដោយ DITP អ្នករចនាទទួលបានផលប្រយោជន៍ពីឱកាសនេះ ដើម្បីបង្ហាញសក្ដានុពលរបស់ពួកគេ ព្រមទាំងពង្រឹងកំណើននិរន្ដរភាពនៃផលិតផលសម្រាប់ជីវិតរស់នៅរបស់ថៃ ចំពោះទីផ្សារអន្ដរជាតិ។

សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់: www.ditp.go.th.

រូបភាពរបស់ O.D.S

រៀបរៀងពាក្យដោយ: Patcharee Taedangpetch

 

 

367285