Issue 57

បានជម្រុញដោយគម្រោងឧបត្ថម្ភដោយ DITP,ផលិតផលសម្រាប់ជីវិតរស់នៅដែលបង្កើតឡើងដោយអ្នករចនាថៃកំពុងធ្វើអោយមានការចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចជាតិ។

អគ្គនាយករបស់ DITP លោក Malee Choklumlerd បានប្រកាសនៅក្នុងពិធីប្រារព្ធបើកសម្ពោធពិព័រអំណោយអន្ដរជាតិទីក្រុងបាងកក និងពិព័រគ្រឿងតុបតែងផ្ទះអន្ដរជាតិ (BIG+BIH) កាលពីថ្ងៃទី 19 មេសា ថា "វិស័យផលិតផលសម្រាប់ជីវិតរស់នៅគឺជាផ្នែក​មួយនៃឧស្សាហកម្មសំខាន់ៗបំផុតរបស់ប្រទេសថៃ"។

ការទទួលស្គាល់នេះ វិទ្យស្ថានរចនាម៉ូត និងផ្សព្វផ្សាយផលិតផលបង្កើតថ្មីរបស់ប្រទេសថៃ ស្ថិតក្រោម DITP នៅតែបន្ដជម្រុញផលិតផលសម្រាប់ជីវិតរស់នៅ និងអ្នករចនា និងបង្ហាញពីសក្ដានុពលរបស់ខ្លួនតាមរយៈប្រធានបទជាច្រើន រួមមាន DEmark ដែលបានទទួលការផ្សព្វផ្សាយយ៉ាងខ្លាំងក្លាទាំងក្នុងតំបន់ និងអន្ដរជាតិ។

Siam Piwat Group គឺជាក្រុមហ៊ុនដែលបានគាំទ្រអ្នករចនារបស់ថៃ ដើម្បីបង្ហាញនូវសក្ដានុពលរបស់ខ្លួន។ ឧទាហរណ៍ថានេះគឺជាវត្ថុបំណងនៃការរចនាហាង (O.D.S) ជាការសហការរវាង DITP និងក្រុមហ៊ុននេះដើម្បីលើកកម្ពស់អ្នករចនាថៃដែលបានទទួលពានរង្វាន់ DEmark នៅហាងទំនើប Siam Discovery ។

លោក M.L. Kathathong Thongyai អគ្គនាយកនៃគ្រឹះស្ថានរចនាម៉ូត និងផ្សព្វផ្សាយផលិតផលថ្មីរបស់ប្រទេសថៃ និយាយថា "O.D.S ផ្ដល់អត្ថប្រយោជន៍យ៉ាងធំចំពោះអ្នករចនាថៃ ដោយសារពួកគេមានបណ្ដាញជាច្រើនក្នុងការបង្ហាញ ចែកចាយ និងបង្កើតម៉ាករបស់ពួកគេ ដើម្បីទទួលបានការយល់ដឹងអោយកាន់តែច្រើនពីអតិថិជន"។

គាត់និយាយថា "នៅក្នុងហាង យើងមានហាងកាហ្វេមួយមានឈ្មោះថា I+D Style Café x Brave Roaster។ វាជាគម្រោងដែលបានផ្ដួចផ្ដើមដោយ DITP ។ យើងចង់បង្កើនបរិយាកាសអន្ដរកម្មដែលជាកន្លែងអតិថិជនអាចចំណាយពេលវេលានៅក្នុងហាងនេះ និងធ្វើអន្ដរកម្មជាមួយទំនិញផ្សេងទៀតបានកាន់តែយូរ។ "យើងមានម៉ាកជាង 600 ម៉ាកមកពី DEmark ប្រជាជនថៃដែលមានទេពកោសល្យ និងគម្រោង Room របស់អ្នករចនា។ ផលិតផលមួយចំនួនត្រូវបានដាក់បង្ហាញ ខណៈពេលដែលមានផលលិតផលខ្លះត្រូវបានគេប្រើនៅក្នុងហាង ដូចជាឧបករណ៍ភ្លើងបំភ្លឺ កៅអី តុ គ្រឿងសង្ហារឹម និង របស់របរតុបតែង ដើម្បីផ្ដល់អោយអតិថិជននូវឱកាសដើម្បីពិសោធផលិតផលដោយខ្លួនពួកគេផ្ទាល់"។

ចាប់តាំងពី O.D.S ធ្វើការបើកហាងដ៏ធំរបស់ខ្លួនក្នុងខែ កក្កដា ឆ្នាំ 2016 ហាងនោះទទួលបានការឆ្លើយតបយ៉ាងខ្លាំងក្លាពីអតិថិជនទាំងក្នុងតំបន់ និងអន្ដរជាតិ។

លោក Thongyai និយាយថា "O.D.S ទើបចាប់ផ្ដើមប៉ុណ្ណោះ"។ "ខ្ញុំមានទស្សនៈមួយគឺមិនត្រឹមតែពង្រើកហាងប្រភេទនេះនៅតែក្នុងប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្ដែក៏ពង្រីកនៅក្នុងបណ្ដាញប្រទេសផ្សេតទៀតផងដែរ។ ខ្ញុំចង់ផ្ញើសារទៅកាន់មនុស្សជុំវិញពិភពលោកថា ប្រទេសថៃបានទទួលចំណាត់ថ្នាក់លេខ 5 នៃផលិតផលដែលមានការរចនាច្នៃប្រឌិត និងមានគុណភាព ដែលស្របតាមស្ដង់ដារអន្ដរជាតិ"។

លោក Thongyai ក៏បានផ្ដល់ការសន្យារបស់គាត់ក្នុងការគាំទ្រអ្នករចនាវ័យក្មេងយ៉ាងពេញទំហឹង ដើម្បីបង្កើនសក្ដានុពលរបស់ពួកគេ។

គាត់និយាយថា "ឥឡូវនេះ វាជាពេលវេលាដ៏មានតម្លៃសម្រាប់អ្នករចនាថៃ ដោយសារអ្នកទាំងអស់គ្នាមានឱកាសកាន់តែច្រើន និងល្អប្រសើរជាងមុនក្នុងការបង្ហាញអ្វីដែលអ្នកមាន ហើយរដ្ឋាភិបាល និងវិស័យឯកជនត្រៀមរួចជាស្រេចក្នុងការគាំទ្រគំនិតរបស់អ្នក។"

លោកនាយកបន្ថែមទៀតថា ដោយមានការចូលរួមក្នុងគម្រោងដែលបានរៀបចំដោយ DITP អ្នករចនាទទួលបានផលប្រយោជន៍ពីឱកាសនេះ ដើម្បីបង្ហាញសក្ដានុពលរបស់ពួកគេ ព្រមទាំងពង្រឹងកំណើននិរន្ដរភាពនៃផលិតផលសម្រាប់ជីវិតរស់នៅរបស់ថៃ ចំពោះទីផ្សារអន្ដរជាតិ។

សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់: www.ditp.go.th.

រូបភាពរបស់ O.D.S

រៀបរៀងពាក្យដោយ: Patcharee Taedangpetch

 

 

365735