Issue 56

អ្នករចនា និងម៉ាកនៃរបៀបរបបរស់នៅត្រៀមខ្លួនជាស្រេចក្នុងការបង្ហាញពីបណ្ដុំផលិតផលថ្មីបំផុតរបស់ពួកគេនៅកន្លែងតាំងពិព័រពាណិជ្ជកម្មធំបំផុតមួយរបស់ប្រទេសថៃ។

ផលិតផលសម្រាប់របៀបរស់នៅសម្រាប់សត្វចិញ្ចឹម និងមនុស្សវ័យចំណាស់សកម្ម ព្រមទាំងផលិតផលសុខភាពថៃនឹងត្រូវបានដាក់មុខគេនៃពិព័រណ៍អំណោយអន្តរជាតិក្រុងបាងកកលើកទី 42 ហើយនិងពិព័រណ៍គ្រឿងតុបតែងផ្ទះអន្ដរជាតិក្រុងបាងកក (BIG + BiH) នៅខែតុលា។

លោកស្រី Malee Choklumlerd អគ្គនាយកទូទៅរបស់ DITP បានមានប្រសាសន៍ថា «ផលិតផលរបៀបរស់នៅរបស់ថៃត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ និងត្រូវបានទទួលយកនៅក្នុងទីផ្សារអន្តរជាតិ សម្រាប់គុណភាពខ្ពស់ ការច្នៃប្រឌិត ភាពល្អប្រណិត និងមានទឹកដៃល្អ។ នៅឆ្នាំនេះយើងនឹងផ្តល់អាទិភាពផលិតផល សត្វចិញ្ចឹម និងសេវាកម្ម ផលិតផលសម្រាប់មនុស្សវ័យចំណាស់សកម្ម (ប្រជាជនដែលមានអាយុ 60 ឡើងទៅ) ហើយនិងសណ្ឋាគារ សំភារៈស្ប៉ាដោយសារតែយើងបានមើលឃើញតម្រូវការខ្ពស់ និងបានកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងវិស័យសក្តានុពលទាំងនេះ»។

លោកស្រីបានបន្ថែមថា "យើងសង្ឃឹមថាប្រទេសថៃអាចក្លាយជាមជ្ឈមណ្ឌលប្រចាំតំបន់សម្រាប់ការផលិត និងការនាំចេញនូវកាដូ គ្រឿងតុបតែងផ្ទះ និងផលិតផលសម្រាប់របៀបរស់នៅ។ វានឹងក្លាយជាវេទិកាមួយដែលជាកន្លែងអ្នកទិញមកពីជុំវិញពិភពលោកអាចជួប និងធ្វើអាជីវកម្មជាមួយពាណិជ្ជករ និងអ្នកនាំចេញថៃ។"

ដំណើរការពីថ្ងៃទី 19 ដល់ទី 23 តុលា នាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍អន្ដរជាតិទីក្រុងបាងកក (BITEC) BIG+BIH នឹងបង្ហាញលក្ខណៈពិសេសអំពីអ្នកតាំងពិព័រណ៍ផលិតផលសម្រាប់របៀបរស់នៅចំនួន 600 នាក់មកពីប្រទេសថៃ និងបរទេសដែលកាន់កាប់ស្ដង់ចំនួន 1,600 ស្ដង់។ ពួកគេនឹងបង្ហាញពីផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់របស់ពួកគេទៅកាន់អ្នកទិញ និងសាធារណជនទូទៅ។ ព្រឹត្ដិការណ៍នេះបង្ហាញលក្ខណៈពិសេសតំបន់ផ្សេងៗគ្នារួមមាន TOP of OTOP (ភូមិមួយផលិតផលមួយ) ហើយតំបន់ DEmark និងតំបន់ទេពកោសល្យថៃឆ្នាំ 2016 នឹងបង្ហាញផលិតផលដែលឈ្នះពានរង្វាន់ ព្រមទាំងផ្ដល់ដំបូន្មានអភិវឌ្ឍផលិតផលទៅកាន់សហគ្រិនគ្រប់ស្រទាប់វណៈ។

ពិព័រណ៍ BIG+BIH ចុងក្រោយកាលពីខែតុលាដែលអមដោយស្ដង់ចំនួន 1,353 និងអ្នកតាំងពិព័រណ៍ 489 នាក់មកពីប្រទេសថៃ ឥណ្ឌូនេស៊ី រុស្ស៊ី តៃវ៉ាន់ ជប៉ុន វៀតណាម ចក្រភពអង់គ្លេស កូរ៉េខាងត្បូង​ឥណ្ឌា កម្ពុជា ឡាវ និងមីម៉ាន់ម៉ា។ ភ្ញៀវទេសចរណ៍ជាង 57,000 នាក់មកពីជុំវិញពិភពលោកបានចូលរួមក្នុងកម្មវិធីនេះបង្កើតអោយមានការបញ្ជាទិញដែលមានតម្លៃ 37.66 លានដុល្លារសហរដ្ឋអាមេរិក (1.32 ពាន់លានបាត) រយៈពេលជាងប្រាំថ្ងៃនៃពិព័រណ៍។

លោកស្រី Choklumlerd រំពឹងថាពិព័រណ៍នៅឆ្នាំនេះនឹងកាន់តែធំជាងមុន។

លោកស្រីបានមានប្រសាសន៍ថា "គេបានប៉ាន់ប្រមាណថាភ្ញៀវទេសចរជាង 58,000 នាក់នឹងមកចូលរួមព្រឹត្តិការណ៍ក្នុងខែតុលា ដែលបង្កើតអោយមានការបញ្ជាទិញមានតម្លៃ 39.42 លានដុល្លារសហរដ្ឋអាមេរិក (1.38 ពាន់លានបាត)"។

ក្រសួងពាណិជ្ជកម្មព្យាករថាការនាំចេញនៃផលិតផលសម្រាប់របៀបរស់នៅនឹងឈានដល់ 2.92 ពាន់លានដុល្លារក្នុងឆ្នាំ 2016 កើនឡើង 5% ច្រើនជាងឆ្នាំមុន ខណៈដែលការនាំចេញនៃកាដូ និងគ្រឿងតុបតែងផ្ទះគួរតែឈានដល់ 290 លានដុល្លារសហរដ្ឋអាមេរិក ដែលកើនឡើងជាថ្មី 5% ច្រើនជាងឆ្នាំមុន។ ទីផ្សារនាំចេញកំពូលទាំង 10 សមា្រប់ផលិតផលទាំងនេះមាន អាមេរិក ជប៉ុន អូស្ដ្រាលី ចិន ចក្រអង់គ្លេស អាល្លឺម៉ង់ ម៉ាឡេស៊ី វៀតណាម ម៉ិកស៊ិក និងកូរ៉េខាងត្បូង។ លើសពីនេះលោកស្រី Choklumlerd ជឿជាក់ថាអាជីវកម្មថៃគួរតែប្ដូរការផ្ដោតអារម្មណ៍របស់ខ្លួន។

លោកស្រីបាននិយាយថា "បណ្ដាប្រទេសអាស៊ាន និងមជ្ឈិមប្រទេសជាទីផ្សារនាំចេញមានសក្តានុពលដែលសហគ្រិនថៃត្រូវតែឆក់យកក្នុងពេលអនាគត"។

សេចក្ដីគួរសមរបស់ពត៌មាននៃ DITP។ សម្រាប់ពត៌មានបន្ថែមអំពីពិព័រណ៍ សូមចូលទៅកាន់: http://oct2016.bigandbih.com

សំដីថ្លែងដោយ Somhatai Mosika

 

 

368576