Tradeshows

Issue 51

ខួបទី 13 នៃ​ THAIFEX-ពិភពស្បៀងស៊ីចាប់ពីថ្ងៃទី 25 ដល់ 29 ខែឧសភា បានបង្ហាញ​នវានុវត្តន៍​ផលិតផល ចុងភៅ​ល្បីៗនិង​ទិន្ននាការស្បៀងអាហារនិងភេសជ្ជៈចុងក្រោយ​បង្អស់។

កម្មវិធី THAIFEX-ពិភពស្បៀងអាស៊ីត្រូវបានសហការរៀបចំដោយ​ DITP, សភាពាណិជ្ជកម្ម​ថៃ និង​ Koelnmesse GmbH គឺជា​ការបង្ហាញ​វិស័យស្បៀងអាហារនិងភេសជ្ជៈធំបំផុត​មួយ​របស់​អាស៊ី ដោយមាន​ផលិតផល​មកពី​ជុំវិញ​ពិភពលោក។

ស្បៀងអាហារនិង​ភេសជ្ជៈគឺជាឧស្សហកម្ម​ចម្បងមួយ​របស់ប្រទេសថៃដែលមាន​ការនាំចេញ​ចំនួន​រហូតដល់ 24.4 ពាន់លានដុល្លារ​ក្នុងឆ្នាំ 2015។

ឯកឧត្តម Somkid Jatusripitak ឧបនាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា "ឧស្សាហកម្ម​ស្បៀងអាហារ​គឺជាឧស្សាហកម្ម​សំខាន់បំផុតមួយរបស់ប្រទេសជាតិ"។ "រដ្ឋាភិបាលថៃបានអនុវត្ត​គោលនយោបាយ​ដើម្បីបង្កើត​ 'ភាពផ្តាច់មុខ​លើស្បៀងអាហារ' ក្នុងការស្រាវជ្រាវ​និង​អភិវឌ្ឍ​ស្បៀងអាហារ​ក្នុងលក្ខខណ្ឌ​គុណភាព​និងការវេចខ្ចប់​ដើម្បីបង្កើត​ស្បៀងអាហារនៅអនាគត។"

បើទោះបីជា​រដ្ឋាភិបាល​រំពឹងថា​ការនាំនចេញ​ស្បៀងអាហារ​នឹងកើតចំនួន 10% ក្នុងមួយឆ្នាំ​នៅប៉ុន្មាន​ឆ្នាំបន្ទាប់ក្តី រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​កំណត់​គោលដៅ​ការកើនឡើង​ចំនួន​ 3% សម្រាប់ឆ្នាំ 2016។

លោក Jatusripitak លើកឡើងថា "ក្រសួង​ក៏មានបំណង​ដាក់គោលដៅ​ក្រុមអតិថិជនថ្មី​ ដូចជា​អតិថិជនទទួលទាន​ហាឡា អតិថិជនអាមេរិកនិយាយភាសាអេស្បាញក្នុងសហរដ្ឋ​អាមេរិក​ និង​ទីផ្សារថ្មី​ៗ​នៅ​មជ្ឈិមបូព៌ា អាមេរិកឡាទិន អាហ្វ្រិក និង​រុស្ស៊ី។"

បច្ចុប្បន្ននេះ ប្រទេសថៃនាំចេញ​ស្បៀងអាហារ​ទៅកាន់​ប្រទេស​ជាង​ 200 ប្រទេស​ទូទាំង​ពិភពលោក។

លោកជំទាវ Apiradi Tantraporn រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បានថ្លែងថា "ឧស្សាហកម្ម​ស្បៀង​អាហារ​មិនត្រឹមតែ​ជួយពង្រឹង​ស្ថេរភាព​ស្បៀងអាហារ​ប៉ុណ្ណោះទេ ប៉ុន្តែថែទាំង​ភ្ជាប់​ជាប្រទេស​មូលដ្ឋានផលិតស្បៀងអាហារនៅតំបន់អាស៊ាន។"

THAIFEX organiser Koelnmesse មានជំនឿថា ប្រទេសថៃ​មានសក្កតានុពល​ក្លាយ​ជា​ប្រទេស​សំខាន់​ក្នុង​ឧស្សាហកម្ម​ស្បៀងនិងភេសជ្ជៈ​នៅអាស៊ី។

លោក Michael Dreyer នាយកគ្រប់គ្រង​និង​ជាអនុប្រធាន​ Koelnmesse ប្រចាំអាស៊ីប៉ាស៊ីហ្វិក លើកឡើងថា "THAIFEX-ពិភពស្បៀងអាស៊ី រក្សានូវ​តួនាទីរបស់ខ្លួន​ជា​ក្រុមហ៊ុនសកល​ក្នុងវិស័យ​ស្បៀងអាហារនិង​ភេសជ្ជៈដោយ​ភ្ជាប់​អាស៊ីទៅ​កាន់​ពិភពលោក។" "ប្រទេសថៃគឺជា​ក្លឹបគំនិត​សម្រាប់​ឧស្សាហកម្ម​ស្បៀងនិងភេសជ្ជៈនិងក្រុមហ៊ុន​ប្រណិត​សម្រាប់ THAIFEX។"

THAIFEX 2016 ផ្តល់លក្ខខណៈដល់តំបន់​ហាឡា Halal តំបន់​ឱសថបុរាណថៃ ផ្សារទំនើបសរីរាង្គ និងគម្រោង​ជាង 60+ ៖ Viva Tearoom ប្រធានប្រកួតប្រជែង​និង​ការបង្ហាញ​នៅ​តំបន់​ហាងកាហ្វេល្បីៗ ក៏ដូចជា​សិក្ខាសាលានិងសន្និសីតពិសេស។ វាត្រូវបាន​មើលឃើញថាជាទីតាំង​សំខាន់​សម្រាប់​ការតាំងពិរពណ៌ដើម្បីភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជនថ្មិៗ​និង​ផ្សព្វផ្សាយ​ផលិតផល​របស់​ពួកគេ។

លោក Amnart Ussavachaiyakul នាយកគ្រប់គ្រងទូទៅ​នៃ​ក្រុមហ៊ុន​ Thai Tanya ដែលជា​ក្រុមហ៊ុន​នាំចេញ​អាហារសម្រន់​និង​ផ្លែឈើ​ទៅកាន់​ប្រទេសជាង 10 បាននិយាយថា "ខ្ញុំជឿថា​ប្រទេស​ថៃ​អាចក្លាយ​ជា​ផ្ទះបាយមួយ​នៃ​ពិភពលោក" "THAIFEX ភ្ជាប់ពួកយើង​ដើម្បី​ផ្សព្វផ្សាយ​នូវផលិតផលថ្មី​ជារៀងរាល់ឆ្នាំ។"

ក្នុងឆ្នាំ​នេះ ការតាំងពិរពណ៌​មាន​អ្នកចូលរួមតាំងពិរពណ៌ចំនួន​ 1,919 មកពី​ប្រទេស​ជាង 40។ តាមការប៉ាន់ប្រាមាណ អ្នកចូលរួម​ក្នុងការតាំងពិរពណ៌នឹង​មានចំនួន 38,000 នាក់។

អគ្គនាយក​ DITP លោកជំទាវ Malee Choklumerd មានប្រសាសន៍ថា "ព្រឹត្តិការណ៍នេះ​បង្កើត​ប្រាក់ចំណូល​ច្រើនជាង $270 លានដុល្លារ (9.64 ពាន់លានបាត) ដែល​ចំនួន​ជាង 268 លានដុល្លារ​ (9.55 ពាន់លាន) បានមកពី​រយៈពេលបីថ្ងៃ​នៃ​ការចរចារអាជីវកម្ម។" តាមការប៉ាន់ប្រមាណ​ចំណូលចំនួន 43 លានដុល្លារ​ (1.55 ពាន់លានបាត) ត្រូវ​បា​ន​ចុះ​បញ្ជីជាមួយ​ទឹកប្រាក​ចំនួន​ 224 លានដុល្លារថែមទៀត (7.99 ពាន់លានបាត) ជា​អ្នកលក់​មានសក្កដានុពល​ជាង​ប៉ុន្មានឆ្នាំនេះ។ បន្ថែម​ទៅនឹង​អ្នកលក់រាយ​ទទួលបានប្រាក់​ច្រើនជាង​ 2.3 លាន​ដុល្លារ​ (83 លានបាត)។

លោកជំទាវ Choklumlerd បានបន្ថែមថា "គេហទំព័រ Thaitrade.com ក៏បានគាំទ្រការផ្គូរផ្គង​ពាណិជ្ជកម្ម​ក្នុង​ការតាំងពិរពណ៌​នោះ​ផងដែរ​ ដែលនាំមុខ​ការចរចារ​អាជីវកម្ម​ចំនួន 326។"

អគ្គនាយកដ្ឋាន DITP នឹងរៀបចំ​ការតាំងពិរពណ៌ THAIFEX-World of Food Asia ឆ្នាំ​ 2017 ចាប់ពីថ្ងៃទី 31 ខែឧសភា ដល់ថ្ងៃទី 4 ខែមិថុនា ឆ្នាំ 2017 នៅ IMPACT, Muang Thong Thani ទីក្រុងបាងកក។

ក្រុមហ៊ុន​ដែលមានចំណាប់អារម្មណ៍​ក្នុងការចូលរួម​ក្នុងព្រឹត្តិការណ៍​នេះ​អាច​ទទួលព័ត៌មាន​បន្ថែម​ពីគេហទំព័រ www.ditp.go.th ឬ www.thaitradefair.com

ព័ត៌មាននិងរូបភាព​ស្វាគមន៍របស់អគ្គនាយកដ្ឋាន DITP

អត្ថបទដោយ Pimsirinuch Borsub

 

 

 

Issue 50

ទីក្រុងបាងកកមានការដាក់តាំងបង្ហាញផលិតផល និងផលិតផលផ្ទះបាយមួយឆ្នាំពីរដងដែលផ្នែកជីវិតបែបផលិតផលរបស់ប្រទេសថៃមានលក្ខណៈល្អ។

"ផ្នែកជីវិតបែបផលិតផលគឺជាចក្ខុវិស័យយ៉ាងធំជាងគេមួយក្នុងវិស័យឧស្សាហកម្មប្រទេសថៃ" តាមប្រសាសន៍របស់ ម៉ាលី ឆុកលុមឡឺត នាយកចាត់ការទូទៅរបស់DITP នៅក្នុងកម្មវិធីដាក់តាំងបង្ហាញផលិតផលអន្តរជាតិទីក្រុងបាងកក និងការតាំងបង្ហាញផលិតផលផ្ទះបាយអន្តរជាតិទីក្រុងបាងកក (BIG+BIH) កាលពីថ្ងៃទី៩ ខែមេសា។

មានការរៀបចំកម្មវិធីតាំងបង្ហាញរបស់ BIG+BIHពីរឆ្នាំម្តង ដោយមានការយល់ព្រមពីឆាកជំនួញអន្តរជាតិ សំរាប់​សហគ្រិនក្នុងការបង្ហាញពីការច្នៃម៉ូតរបស់ពួកគេ ការអភិវឌ្ឍផលិតផល និងតំលៃនៃភាពច្នៃប្រឌិត" តាមប្រសាសន៍របស់ ឆុកលុមឡឺត។ " ព្រឹត្តិការណ៍នេះបំរើដល់ទីផ្សារជំនាន់ថ្មី និងអតិថិជនជំនាន់ថ្មី ដែលអាចជួយជំរុញដល់ផ្នែកផលិតផល និងសេវាថៃចូលក្នុងទីផ្សារសាកលលោកឲ្យកាន់តែច្រើន។"

ក្នុងខែមេសានេះ គោលរឿងសំរាប់ BIG+BIH គឺជីវិតជាអាស៊ាន+របៀបរបបជីវិត។ ទិដ្ឋភាពនៃការតាំង បង្ហាញមានជាង៤០០ ពាណិជ្ជកម្ម ពីប្រទេសថៃ និងទូទាំងពិភពលោក ដែលរួមមានក្រុមហ៊ុនមកពីប្រទេស កូរ៉េ តៃវ៉ាន់ កាញ្ញ៉ា ម៉ាឡេស៊ី វៀតណាម ជប៉ុន មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា។ មានចំនួនតូបតាំង ១២០២តូប និងអ្នកចូលរួមទស្សនា ៥០០០០នាក់ មកពីជុំវិញពិភពលោក ដែលទទួលបានតំលៃទឹកប្រាក់ក្នុងការរៀបចំកម្មវិធី ៤៥ លានដុល្លា (១.៦ពាន់លានបាត) ក្នុងរយៈពេល៥ថ្ងៃនៃការតាំងបង្ហាញ។

"ឆ្នាំមុន BIG+BIH ទទួលបានទឹកប្រាក់សរុប ២.៧៨ពាន់លានដុល្លា (៩៨.៦៨៤ពាន់លានបាត) លើតំលៃទឹកប្រាក់នៃការនាំចេញ" តាមប្រសាសន៍របស់ ឆុកលុមឡឺត។

 

នាយកចាត់ការទូទៅនេះបានបន្ថែមទៀតថា ក្នុងកំឡុង២ខែដំបូងក្នុងឆ្នាំ២០១៦ ឧស្សាហកម្មជីវិតបែបផលិតផល បានចុះបញ្ចីនៃការនាំចេញក្នុងតំលៃទឹកប្រាក់ ៤១៣.១០ លានដុល្លា (១៤.៦៨១ ពាន់លានបាត)។

រូបភាពខ្លីៗក្នុងឆ្នាំនេះបានបង្ហាញផងដែរពី: H & H ឬ គំរោង ផ្ទះ​ និងម្ចាស់ផ្ទះ ដែលជាផលិតផលតាមការ កុម្មង់ the60+Project ការតាំងបង្ហាញ អាស៊ានផ្លាស ថប់ អោហ្វ អូថប់ ផេត កាហ្វេថ្មី និងពានរង្វាន់នៃការច្នៃម៉ូត ពីពានរង្វាន់នាយករដ្ឋមន្រី្តនៃការនាំចេញ និង ត្រាស់ ម៉ាក ប្រទេសថៃ។

ទស្សនៈអ្នកចូលរួម ការតាំងបង្ហាញកំពុងតែបន្តទៅកាន់ចំណងកាន់តែរឹងមាំ។

"ខ្ញុំមាន BIG+BIH រយៈពេល៥ឆ្នាំមកហើយ និងការតាំងបង្ហាញសំគាល់ពីការរីកកាន់តែធំជាមួយនឹងផលិតផលផ្សេងៗ" តាមប្រសាសន៍របស់ គ្រីស្ទៀន ស្រ៊ម៉ាយើ អ្នករាយការណ៍ពី វៀនណា-បាស វ៉ូនកុលថើ អ៊ិនថឺរៀ ឌិសាញ ផាបផ្លីខេសិន។

" BIG+BIH ជាទីផ្សារយ៉ាងល្អបំផុត" តាមប្រសាសន៍ កាម៉ូនរ៉ាត អាធីផាលុងកុល មកពីPYC ញ៉ូញៀន ត្រេត ឌីង។ "វាមិនគ្រាន់ជាកន្លែងសំរាប់តែតាំងបង្ហាញ និងអភិវឌ្ឍន៍ផលិតផលតែម្យ៉ាងទេ ប៉ុន្តែវាកន្លែងសំរាប់ ជួប និងស្តាប់ ពីតំរូវការអតិថិជនរបស់យើងនូវអ្វីដែលគេចង់បាន និងអ្វីដែលពួកគេគួរតែអភិវឌ្ឍន៍។

BIG+BIH ខែមេសា ២០១៦ បានរៀបចំឡើងកាលពីថ្ងៃទី ១៩ ដល់ ២៣ ខែមេសា នៅមជ្ឈមណ្ឌលជំនួញ​ និងតាំងបង្ហាញអន្តរជាតិ ក្នុងទីក្រុងបាងកក។

សំរាប់ព៌័តមានបន្ថែម សូមចូលទៅកាន់ www.bigandbih.com

information courtesy of the DITP

នាំពាក្យដោយៈ ផាតឆារី ថែតដាងផេត

 

 

 

Issue 48

ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តនៅប្រទេសថៃ បានដាក់តាំងបង្ហាញផលិតផលចុងក្រោយរបស់ពួកគេ នៅ

មជ្ឈមណ្ឌលតាំងពិព័រណ៌ TAPA ឆ្នាំ 2016 ប្រកបដោយបរិយាកាសរីករាយ។

ថៃ បានបម្រើការជាមជ្ឈមណ្ឌលដ៏សំខាន់មួយ ដែលជាឧស្សាហកម្មគ្រឿងបន្លាស់រថយន្ត និងរថយន្ដជាយូរណាស់មកហើយ ។ វេទិកា រថយន្ដ និងគ្រឿងបន្លាស់របស់ថៃឆ្នាំ 2016 នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី 7 ដល់ទី 10 ខែមេសា នៅឯ BITEC ទីក្រុងបាំងកក ស្ដីអំពីប្រទេសថៃក្លាយជាមជ្ឈមណ្ឌលរថយន្ដ និងគ្រឿងបន្លាស់របស់ អាស៊ាន ។

"ប្រទេសថៃ គឺជាអ្នកដឹកនាំរបស់អាស៊ាន ខាងឧស្សាហកម្មរថយន្ត ហើយយើងមានជំនាញ និងស្តង់ដារខ្ពស់ខាងការផលិត នៅក្នុងឧស្សាហកម្ម រថយន្ត និងគ្រឿងបន្លាស់ ។ ឧស្សាហកម្មទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេស ។ លោក Malee Choklumlerd អគ្គនាយក DITP និងក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅក្នុងព្រឹត្តិការណ៍នោះ " ។

យោងតាមលោក ​​Choklumlerd តម្លៃនៃការនាំចេញរថយន្តនៅឆ្នាំ 2015 មានតម្លៃ 19.2 ពាន់លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងប្រទេសអូស្ត្រាលី ហ្វីលីពីន និងអារ៉ាប៊ីសាអូឌីត ដែលជាទីផ្សារនាំចេញដ៏ធំ ខណៈការនាំចេញ គ្រឿងបន្លាស់រថយន្ត និងរថយន្ដ កើនឡើងដល់ 13 ពាន់លានដុល្លារសហរដ្ឋអាមេរិក ជាមួយប្រទេសជប៉ុន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលឈរនៅលំដាប់កំពូលក្នុងបញ្ជីអ្នកទិញ ។

លោក Arthit Wuthikaro លេខាធិការអចិន្ត្រៃយ៍នៃក្រសួងឧស្សាហកម្មបានថ្លែងថា៖ ក្រៅពីការផលិតគ្រឿងបន្លាស់រថយន្ត សម្រាប់ក្រុមហ៊ុនរថយន្តនៅក្នុងប្រទេសថៃ ក៏អាចផលិតនូវគ្រឿងប៉ះប៉ូវថយន្ត និងគ្រឿងបន្ទាប់បន្សំរថយន្តបានផងដែរ ដែលជាកន្លែងផ្ដល់ឱកាសក្នុងការអភិវឌ្ឍផលិតផល និងរកទីផ្សារ ។

សមាគមរោងចក្រផលិតគ្រឿងបន្លាស់រថយន្តរបស់ថៃ នៅតែបន្តគាំទ្រដល់ឧស្សាហកម្មនេះ ជាពិសេសក្នុងការអភិវឌ្ឍម៉ាករបស់ប្រទេសថៃ និងផ្តល់ការបណ្តុះបណ្តាលសម្រាប់បុគ្គលិក នៅក្នុងឧស្សាហកម្មរថយន្ត និងគ្រឿងបន្លាស់ ។

លោក Anchana Limpaitoon ប្រធានសមាគម​រោងចក្រផលិត គ្រឿងបន្លាស់រថយន្តរបស់ថៃបានថ្លែងថា៖ "ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តរបស់ថៃ គួរផ្តោតលើការផលិតគ្រឿងបន្លាស់ដែលមានគុណភាព ដែលមានផលប៉ះពាល់ដល់បរិស្ថាន នេះបើយោងតាម​​និន្នាការពិភពលោក "។ "នៅឆ្នាំនេះសមាគមរំពឹងថា នឹងបង្កើនការនាំចេញពី 3% ទៅ 5% ។ "

រៀបចំរួមគ្នាដោយ DITP សមាគម​រោងចក្រគ្រឿងបន្លាស់រថយន្តរបស់ថៃ សមាគម​ទីផ្សារប្រើប្រាស់គ្រឿងបន្លាស់រថយន្តថៃ សមាគមរួមបញ្ចូលរថយន្ត Worachak និងសមាគមលើកកម្ពស់អ្នកម៉ៅការថៃ ដែល TAPA បានផ្ដល់លក្ខណៈពិសេសដល់អ្នកតាំងពិព័រណ៍ 576 នាក់ពីប្រទេសថៃ និងពីបរទេស ។

ផលិតផល និងសេវាកម្ម ដែលបានបង្ហាញរួមបញ្ចូលទាំងគ្រឿងបន្លាស់រថយន្ត និងសមាសភាគ (OEM / REM ) ប្រេងរថយន្ត / ប្រេងរំអិល / ផលិតផលថែទាំ ឧបករណ៍ / ថ្នាំជ្រលក់ពណ៌ និងម៉ាស៊ីន រថយន្ត ការជួសជុល ការថែទាំ និងសេវាកម្ម ពត៌មានវិទ្យា និងការគ្រប់គ្រង ។

ព្រឹត្តិការណ៍នេះផងដែរក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនធ្វើបទបង្ហាញផលិតផលថ្មី និងការបង្កើតថ្មី ហើយប្រើវាជាវេទិកាមួយ ដើម្បីពង្រីកឱកាសពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ាន ។

ស្ថិតក្រោមប្រធានបទ "មជ្ឈមណ្ឌលស្វែងរកពិភពរថយន្ដរបស់ពិភពលោក៖ គំនិតច្នៃប្រឌិតបៃតងនៃផលិតផលដែលមានគុណភាព សម្រាប់កំណើនចីរភាព " TAPA ឆ្នាំ 2016 បានធ្វើបទបង្ហាញពីផលិតផលដែលធ្វើឱ្យបរិស្ថានស្រស់បំព្រង និងការបង្កើតថ្មី ដែលអាចកាត់បន្ថយការបំពុល សំចៃថាមពល និងកាត់បន្ថយការកើនឡើងកំដៅផែនដីជាសកល ។

ផ្នែកសំខាន់ៗ រួមទាំងការតាំងពិព័រណ៍ និងការដាក់បង្ហាញផលិតផល ពីក្រុមហ៊ុនផលិតរថយន្ត​ និងគ្រឿងបន្លាស់នាំមុខគេ ដែលកំពុងធ្វើបទបង្ហាញបច្ចេកវិទ្យាចុងក្រោយបង្អស់ ។ គេក៏បានធ្វើសិក្ខាសាលា លើប្រធានបទដូចជា និន្នាការនាំចេញនាពេលអនាគត ឧបសគ្គនៃការនាំចេញ និងវិធានការពាណិជ្ជកម្មសំខាន់ៗ ។

សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់ www.thailandautopartsfair.com

ដំណើរការដោយ Pimsirinuch Borsub

 

 

Issue 49

ក្រុម​ហ៊ុនចំណី​អាហារ​ចំនួន​ប្រមាណ​ជាង​១,៨០០ ក្រុមហ៊ុន​មក​ពី​៤០ ប្រទេស ​នឹង​ធ្វើការ​បង្ហាញ​ផលិតផល​របស់​ពួក​គេ​នៅ​ពិព័រណ៌​ពាណិជ្ជកម្ម​ចំណីអាហារ​ទី​២ ធំ​ជាង​គេ​របស់​អាស៊ី។

សហការ​រៀបចំ​ដោយ DITP សភាពាណិជ្ជ​ថៃ​និង​ Koelnmesse GmbH, THAIFEX-World of Food Asia បាន​លើក​កម្ពស់​ការ​នាំចេញ​នៃ​ផលិត​ផល​ចំណីអាហារ​​ប្រទេស​ថៃ​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ ក៏ដូច​ជា​ជួយ​លើក​កម្ពស់​សេដ្ឋកិច្ច​របស់​ប្រទេស​ផង​ដែរ។​

អគ្គនាយក​ DITP លោកស្រី Malee Choklumlerd បាន​​មាន​ប្រសាសន៍​ថា "THAIFEX-World of Food Asia គឺជា​យុទ្ធសាស្ត្រ​១ របស់​ពួក​យើង​ក្នុង​ការ​លើក​កម្ពស់​ប្រទេសថៃ​ ឱ្យ​ក្លាយជា​ផ្ទះបាយ​របស់​ពិភពលោក។ វាក៏បាន​ជំរុញ​ការ​ទទួល​យក​ផលិតផល​ចំណី​អាហារ​​និងសេវា​ចំណីអាហារ​ប្រទេស​ថៃ នៅ​ក្នុង​ទីផ្សារ​ពិភពលោក​ផងដែរ"។​

ការ​នាំ​ចេញ​ចំណី​អាហារ​របស់​ប្រទេស​ថៃ​មាន​តម្លៃ​ ២៤.៤​ពាន់លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៥។ សម្រាប់​ឆ្នាំ​នេះ DITP មាន​ផែនការ​ក្នុង​ការ​បង្កើន​នាំ​ចេញទៅ​ទីផ្សារ​​ដូចជា ប្រទេស​ក្នុង​តំបន់​អាស៊ាន ប្រទេស​ចិន​ និង​មជ្ឈឹមបូពា៌។ THAIFEX ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​យុទ្ធសាស្ត្រ​របស់​នាយកដ្ឋាន។

លោកស្រី Choklumlerd ​​មាន​ប្រសាសន៍​ថា "ពិព័រណ៌ប្រចាំ​ឆ្នាំ​នេះ​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ចំណីអាហារ​និង​ភេសជ្ជៈ​ក្នុង​ប្រទេស​ថៃនិងក្នុង​​តំបន់​ ព្រោះ​យើង​អាច​ជួបជា​មួយ​​ផលិតករ​ដែល​​មក​ពី​ប្រទេសផ្សេងៗគ្នា​ ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដើម្បី​បង្ហាញ​ពី​ផលិតផល​និង​បច្ចេកវិទ្យា​​របស់​ពួកគេ​ ក៏ដូចជា​ស្វែងរក​ដៃគូពាណិជ្ជកម្ម​ថ្មី​"។

ក្នុង​ឆ្នាំ​២០១៥ ពិព័រណ៌​ដែល​មាន​រយៈពេល​៥ ថ្ងៃ​អាច​រក​ចំណូល​បាន​២៣៤ លាន​ដុល្លារ​អាមេរិក (៨,១៨៩ លានបាត)។ ទឹកប្រាក់​ប្រមាណ​៤០ លានដុល្លារ​ (១,៤០៦ លាន​បាត) គឺ​បាន​ពី​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ភ្លាមៗ ហើយទឹកប្រាក់​ចំនួន ១៩២ លាន​ដុល្លារ​អាមេរិក (៦,៧០៩.២ លាន​បាត) ជា​ការ​លក់​ដែល​មាន​សក្តានុពល​សម្រាប់រយៈពេល​​១ ឆ្នាំ ជា​មួយ​គ្នានោះ ការលក់​រាយ​បាន​កើន​ឡើង​ជាង​មុនដល់ទៅ ២លាន​ដុល្លារ​អាមេរិក (៧៣.៨ លាន​បាត)។

នា​​ឆ្នាំ​កន្លង​ទៅនេះ THAIFEX បាន​ទាក់ទាញ​អ្នកចូលទស្សនា​ជនជាតិ​បរទេស​ចំនួន ៦,៤២២​ នាក់ ដែល​មាន​ការពិព័រណ៌​ចំណីអាហារ​ពី​ប្រទេស​ចិន កូរ៉េ​ខាង​ត្បូង ម៉ា​ឡេស៊ី ជប៉ុន តៃវ៉ាន់ អាឡឺម៉ង់ អុីតាលី សឹង្ហបុរី វៀតណាម និង​ទួគី។

ចាប់ផ្តើម​កម្មវិធី​ពីថ្ងៃទី២៥ ដល់​ថ្ងៃទី២៩ ខែឧសភា នៅ IMPACT, Muang Thong Thani ទីក្រុង​បាងកក លោកស្រី Choklumlerd រំពឹង​ទុក​ថា THAIFEX ​ឆ្នាំ​២០១៦ ជា​ពិព័រណ៌​ជោគ​ជ័យ​ដូច​ពិព័រណ៌​ឆ្នាំ​មុន។

លោកស្រី​បាន​មាន​ប្រសាសន៍ថា "យើង​រំពឹង​ថា​ប្រតិបត្តិការ​ពាណិជ្ជ​កម្ម​ភ្លាមៗ​និង​ការ​លក់​រាយ​នៅឆ្នាំ​នេះ នឹងមិនតិច​ជាង​ឆ្នាំ​មុន​ឡើយ ព្រោះ​ថាសេដ្ឋកិច្ច​ដៃគូពាណិជ្ជកម្ម​របស់​ពួកយើង​កំពុង​​តែ​មាន​ភាព​ប្រសើរឡើង​ ហេតុនេះ តម្រូវ​ការ​សម្រាប់​ផលិតផល​ចំណីអាហារ​នឹង​ត្រូវ​កើន​ឡើង​ផងដែរ​"។

DITP កំពុង​លើកទឹកចិត្ត​សហគ្រិន​ថៃ​ដែល​នៅ​ទូទាំង​ប្រទេស​ឱ្យ​ចូលរួម​ក្នុង​ពិព័រណ៌ ហើយ​កំពុង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​និង​សិក្ខាសាលាស្តីពី​ឧស្សាហកម្ម​ចំណីអាហារ​និង​និន្នាការ​ចំណីអាហារ​ និង​ផ្តល់​ដំបូន្មាន​ដល់​ក្រុមហ៊ុន​នាំចេញ​ចំណីអាហារ​ថៃ​ផង​ដែរ។​

THAIFEX-World of Food Asia 2016 នឹង​បើក​ឱ្យ​មាន​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ចាប់​ពីថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៩ ខែ​ឧសភា​ (ម៉ោង​១០ ព្រឹក​ដល់​ម៉ោង​៦ ល្ងាច) ហើយ​ពិព៧រណ៌​នឹង​ត្រូវ​បើក​សម្រាប់​សាធារណៈជន​ចាប់​ពីថ្ងៃទី​២៨ ដល់​ថ្ងៃទី​២៩ ខែ​ឧសភា​ (ម៉ោង​១០ ព្រឹក​ដល់​ម៉ោង​៨ យប់)។

សម្រាប់​ព័ត៌មាន​បន្ថែម​ ចូលទស្សនា​ក្នុង www.ditp.go.th និង​ www.thailandfoodfair.com​

ព័ត៌មាន​និង​រូបថតទាក់ទងនឹង​​ DITP

អត្ថបទដោយ Somhatai Mosika

 

 

 

Issue 47

អ្នករចនាម៉ូដនិងរោងចក្រផលិតគ្រឿងសង្ហារឹមឈានមុខគេមកប្រមូលផ្តុំគ្នានៅពិធីតាំងពិពណ៌គ្រឿងសង្ហារឹមថៃអន្តរជាតិឆ្នាំ 2016 ដើម្បីបង្ហាញពីការរចនាចុងក្រោងបង្អស់របស់ពួកគេ។

នៅឆ្នាំ 2015 គ្រឿងសង្ហារឹមនាំចេញពីប្រទេសថៃមានតម្លៃច្រើនជាង 35 ពាន់លានបាត (ប្រមាណ1.05 ពាន់លានដុល្លារ) ទៅគោលដៅសំខាន់ៗរួមមានសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី ចិន និងចក្រភពអង់គ្លេស។

ពិធីតាំងពិពណ៌គ្រឿងសង្ហារឹមថៃអន្តរជាតិ (TIFF 2016) ដែលត្រូវបានសហការរៀបចំដោយ DITP ក្លឹបឧស្សាហកម្មគ្រឿងសង្ហារឹមថៃ និងសមាគមន៍ឧស្សាហកម្មគ្រឿងសង្ហារឹមថៃមានការចូលរួមពីក្រុមហ៊ុនគ្រឿងសង្ហារឹមឈានមុខច្រើនជាង 180 ក្រុមហ៊ុន។

លោក Malee Choklumlerd អគ្គនាយកនៃ DITP ថ្លែងថា "ក្នុងឆ្នាំនេះ ទាំងសហរដ្ឋអាមេរិកនិងប្រទេសចិនគឺជាទីផ្សារធំបំផុត ដែលយើងរំពឹងទុកថាការនាំចេញគ្រឿងសង្ហារឹមទៅកាន់ប្រទេសទាំងពីរនេះមានការកើនឡើង"។ "ដូច្នេះ DITP ជឿថាតម្លៃនៃការនាំចេញគ្រឿងសង្ហារឹមពីប្រទេសថៃនឹងកើនឡើង 10% ធៀបនឹងឆ្នាំកន្លងទៅ។"

TIFF 2016 ដែលបានរព្ធនៅ Impact, Muang Thong Thani ពីថ្ងៃទី 9 ដល់ទី 13 ខែមីនា ក្រោមប្រធានបទ 'ការរស់នៅឆ្លាតវៃនៃសមាគមន៍អាស៊ាន' មានគោលបំណងដាក់បង្ហាញនូវគ្រឿងសង្ហារឹមមានគុណភាពខ្ពស់ជាមួយគំនិតច្នៃប្រឌិតថ្មីៗ។ ចំណុចសំខាន់សង្ខេបនៃព្រឹត្តិការណ៍រួមមានការបង្ហាញភាពទាន់សម័យ I+D Style Cafe, ការចនារុក្ខជាតិ Upcycling និងអ្នករចនាម៉ូដវ័យក្មេង។

ការបង្ហាញប្រធានបទថ្មីមួយនៅ TIFF 2016 គឺគម្រោង Kagu ថៃ ដែលជាកិច្ចសហប្រតិបត្តិការរវាង DITP និងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ក្នុងការបង្កើតគ្រឿងសង្ហារឹមសម្រាប់ប្រជាជនវ័យចាស់ នៃប្រទេសជប៉ុន។

លោក Kohei Takata នាយកប្រតិបត្តិនៃ L'Epice ដែលអ្នកជំនាញនិងជាអ្នករចនាម៉ូដអភិវឌ្ឍផលិតផលគ្រឿងសង្ហារឹមនៃគម្រោង Kagu ថៃថ្លែងថា "ផ្នែកមនុស្សចាស់សកម្មគឺជាមនុស្សចាស់ដែលបានចូលនិវត្តន៍ប៉ុន្តែមានរាងកាយម៉ាំមួន ដែលជាទូទៅធំធាត់ឡើងជាមួយក្មេងដែលបានផ្លាស់ទៅឆ្ងាយ។" ការរចនានៅលើការបង្ហាញបញ្ជាក់ពីតម្រូវការជាក់លាក់របស់មនុស្សចាស់ចាប់ពីគ្រឿងសង្ហារឹមនិងតុជ្រុងទៅមូល ទៅជាសាឡុងរឹងម៉ាំតូច គ្រឿងសង្ហារឹមស្រាលដែលអាចឱ្យមនុស្សចាស់ផ្លាស់ប្តូរទីកន្លែងបានដោយមិនបាច់មានជំនួយ។

លោក Takata បានផ្តល់វគ្គបណ្តុះបណ្តាលនិងផ្តល់យោបល់ពិសេសដល់អ្នកចូលរួមអំពីគម្រោង ដែលរួមមានក្រុមហ៊ុនគ្រឿងសង្ហារឹមថៃ ដូចជា Salt and Pepper Design Studio, ឧស្សាហកម្ម Deesawat និងសមាធាតុ 26 ដែលក្រុមហ៊ុនទាំងនេះបានផលិតគម្រូនៃការរចនាម៉ូដពិសេសនៅឯ TIFF 2016។

លោក Takata មានប្រសាសន៍ថា "ក្រុមហ៊ុនផលិតគ្រឿងសង្ហារឹមក្នុងប្រទេសថៃយល់អំពីតម្រូវការនៃទីផ្សារគ្រឿងសង្ហារឹមរបស់ជប៉ុនច្រើនជាងក្រុមហ៊ុនផលិតគ្រឿងសង្ហារឹមនៅតាមបណ្តាប្រទេសផ្សេងៗទៀត"។ លក្ខខណ្ឌវិនិច្ឆ័យនៃការជ្រើសយកក្រុមហ៊ុនផលិតគ្រឿងសង្ហារឹមទាំងដប់របស់ថៃគឺអត្ថប្រយោជន៍របស់ពួកគេក្នុងការពង្រីកចូលក្នុងទីផ្សារជប៉ុន សមត្ថភាពរបស់ពួកគេក្នុងការរចនាផលិតផលមានគុណភាពខ្ពស់និងការយល់អំពីបរិបទរចនារបស់ពួកគេ។

ក្នុងចំណោមបណ្តាសកម្មភាពជាច្រើននៅនៃព្រឹត្តិការណ៍ TIFF 2016, សកម្មភាពក្រុមហ៊ុន UPCYCLE Carbon Footprint ឈ្មោះថាសិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សារបៃតងដោយជំនួយការសាស្ត្រាចារ្យ បណ្ឌិត Singh Intrachooto ប្រធានមជ្ឈមណ្ឌលការច្នៃប្រឌិតសម្រាប់អេកូរចនានៅសាកលវិទ្យាល័យ Kasetsart ត្រូវបានការស្វាគមន៍យ៉ាងខ្លាំងក្លាពីអ្នកចូលរួម ជាពិសេសពីនីស្សិត។ ដើម្បីបង្ហាញពីជោគជ័យរបស់ខ្លួនក្នុងកែប្រែកាកសំណល់ជាផលិតផលរចនាម៉ូដនិងគ្រឿងសង្ហារឹម ដែលជាការបង្ហាញរបស់របស់មជ្ឈមណ្ឌលលើផលិតផលកែច្នៃជាង 30 នៅក្នុងព្រឹត្តិការណ៍នោះ។

លោក Intrachooto មានប្រសាសន៍ថា "ផលិតផលផ្តោតលើបរិស្ថានថ្មីត្រូវបានបញ្ជាក់ដោយស្លាកសញ្ញា Upcycle Carbon Footprint"។ "ប្រទេសថៃត្រូវបានជ្រើសជាប្រទេសទីមួយក្នុងតំបន់អាស៊ានដែលលើកកម្ពស់នូវការបញ្ជាក់នេះ។"

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.thailandfurniturefair.com

អត្ថបទដោយ Pimsirinuch Borsub

 

 

367222