Issue 47

អ្នករចនាម៉ូដនិងរោងចក្រផលិតគ្រឿងសង្ហារឹមឈានមុខគេមកប្រមូលផ្តុំគ្នានៅពិធីតាំងពិពណ៌គ្រឿងសង្ហារឹមថៃអន្តរជាតិឆ្នាំ 2016 ដើម្បីបង្ហាញពីការរចនាចុងក្រោងបង្អស់របស់ពួកគេ។

នៅឆ្នាំ 2015 គ្រឿងសង្ហារឹមនាំចេញពីប្រទេសថៃមានតម្លៃច្រើនជាង 35 ពាន់លានបាត (ប្រមាណ1.05 ពាន់លានដុល្លារ) ទៅគោលដៅសំខាន់ៗរួមមានសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី ចិន និងចក្រភពអង់គ្លេស។

ពិធីតាំងពិពណ៌គ្រឿងសង្ហារឹមថៃអន្តរជាតិ (TIFF 2016) ដែលត្រូវបានសហការរៀបចំដោយ DITP ក្លឹបឧស្សាហកម្មគ្រឿងសង្ហារឹមថៃ និងសមាគមន៍ឧស្សាហកម្មគ្រឿងសង្ហារឹមថៃមានការចូលរួមពីក្រុមហ៊ុនគ្រឿងសង្ហារឹមឈានមុខច្រើនជាង 180 ក្រុមហ៊ុន។

លោក Malee Choklumlerd អគ្គនាយកនៃ DITP ថ្លែងថា "ក្នុងឆ្នាំនេះ ទាំងសហរដ្ឋអាមេរិកនិងប្រទេសចិនគឺជាទីផ្សារធំបំផុត ដែលយើងរំពឹងទុកថាការនាំចេញគ្រឿងសង្ហារឹមទៅកាន់ប្រទេសទាំងពីរនេះមានការកើនឡើង"។ "ដូច្នេះ DITP ជឿថាតម្លៃនៃការនាំចេញគ្រឿងសង្ហារឹមពីប្រទេសថៃនឹងកើនឡើង 10% ធៀបនឹងឆ្នាំកន្លងទៅ។"

TIFF 2016 ដែលបានរព្ធនៅ Impact, Muang Thong Thani ពីថ្ងៃទី 9 ដល់ទី 13 ខែមីនា ក្រោមប្រធានបទ 'ការរស់នៅឆ្លាតវៃនៃសមាគមន៍អាស៊ាន' មានគោលបំណងដាក់បង្ហាញនូវគ្រឿងសង្ហារឹមមានគុណភាពខ្ពស់ជាមួយគំនិតច្នៃប្រឌិតថ្មីៗ។ ចំណុចសំខាន់សង្ខេបនៃព្រឹត្តិការណ៍រួមមានការបង្ហាញភាពទាន់សម័យ I+D Style Cafe, ការចនារុក្ខជាតិ Upcycling និងអ្នករចនាម៉ូដវ័យក្មេង។

ការបង្ហាញប្រធានបទថ្មីមួយនៅ TIFF 2016 គឺគម្រោង Kagu ថៃ ដែលជាកិច្ចសហប្រតិបត្តិការរវាង DITP និងអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ក្នុងការបង្កើតគ្រឿងសង្ហារឹមសម្រាប់ប្រជាជនវ័យចាស់ នៃប្រទេសជប៉ុន។

លោក Kohei Takata នាយកប្រតិបត្តិនៃ L'Epice ដែលអ្នកជំនាញនិងជាអ្នករចនាម៉ូដអភិវឌ្ឍផលិតផលគ្រឿងសង្ហារឹមនៃគម្រោង Kagu ថៃថ្លែងថា "ផ្នែកមនុស្សចាស់សកម្មគឺជាមនុស្សចាស់ដែលបានចូលនិវត្តន៍ប៉ុន្តែមានរាងកាយម៉ាំមួន ដែលជាទូទៅធំធាត់ឡើងជាមួយក្មេងដែលបានផ្លាស់ទៅឆ្ងាយ។" ការរចនានៅលើការបង្ហាញបញ្ជាក់ពីតម្រូវការជាក់លាក់របស់មនុស្សចាស់ចាប់ពីគ្រឿងសង្ហារឹមនិងតុជ្រុងទៅមូល ទៅជាសាឡុងរឹងម៉ាំតូច គ្រឿងសង្ហារឹមស្រាលដែលអាចឱ្យមនុស្សចាស់ផ្លាស់ប្តូរទីកន្លែងបានដោយមិនបាច់មានជំនួយ។

លោក Takata បានផ្តល់វគ្គបណ្តុះបណ្តាលនិងផ្តល់យោបល់ពិសេសដល់អ្នកចូលរួមអំពីគម្រោង ដែលរួមមានក្រុមហ៊ុនគ្រឿងសង្ហារឹមថៃ ដូចជា Salt and Pepper Design Studio, ឧស្សាហកម្ម Deesawat និងសមាធាតុ 26 ដែលក្រុមហ៊ុនទាំងនេះបានផលិតគម្រូនៃការរចនាម៉ូដពិសេសនៅឯ TIFF 2016។

លោក Takata មានប្រសាសន៍ថា "ក្រុមហ៊ុនផលិតគ្រឿងសង្ហារឹមក្នុងប្រទេសថៃយល់អំពីតម្រូវការនៃទីផ្សារគ្រឿងសង្ហារឹមរបស់ជប៉ុនច្រើនជាងក្រុមហ៊ុនផលិតគ្រឿងសង្ហារឹមនៅតាមបណ្តាប្រទេសផ្សេងៗទៀត"។ លក្ខខណ្ឌវិនិច្ឆ័យនៃការជ្រើសយកក្រុមហ៊ុនផលិតគ្រឿងសង្ហារឹមទាំងដប់របស់ថៃគឺអត្ថប្រយោជន៍របស់ពួកគេក្នុងការពង្រីកចូលក្នុងទីផ្សារជប៉ុន សមត្ថភាពរបស់ពួកគេក្នុងការរចនាផលិតផលមានគុណភាពខ្ពស់និងការយល់អំពីបរិបទរចនារបស់ពួកគេ។

ក្នុងចំណោមបណ្តាសកម្មភាពជាច្រើននៅនៃព្រឹត្តិការណ៍ TIFF 2016, សកម្មភាពក្រុមហ៊ុន UPCYCLE Carbon Footprint ឈ្មោះថាសិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សារបៃតងដោយជំនួយការសាស្ត្រាចារ្យ បណ្ឌិត Singh Intrachooto ប្រធានមជ្ឈមណ្ឌលការច្នៃប្រឌិតសម្រាប់អេកូរចនានៅសាកលវិទ្យាល័យ Kasetsart ត្រូវបានការស្វាគមន៍យ៉ាងខ្លាំងក្លាពីអ្នកចូលរួម ជាពិសេសពីនីស្សិត។ ដើម្បីបង្ហាញពីជោគជ័យរបស់ខ្លួនក្នុងកែប្រែកាកសំណល់ជាផលិតផលរចនាម៉ូដនិងគ្រឿងសង្ហារឹម ដែលជាការបង្ហាញរបស់របស់មជ្ឈមណ្ឌលលើផលិតផលកែច្នៃជាង 30 នៅក្នុងព្រឹត្តិការណ៍នោះ។

លោក Intrachooto មានប្រសាសន៍ថា "ផលិតផលផ្តោតលើបរិស្ថានថ្មីត្រូវបានបញ្ជាក់ដោយស្លាកសញ្ញា Upcycle Carbon Footprint"។ "ប្រទេសថៃត្រូវបានជ្រើសជាប្រទេសទីមួយក្នុងតំបន់អាស៊ានដែលលើកកម្ពស់នូវការបញ្ជាក់នេះ។"

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.thailandfurniturefair.com

អត្ថបទដោយ Pimsirinuch Borsub

 

 

368776