Issue 43

 
 

គ្រឿងអលង្ការថៃបានអភិវឌ្ឍន៍ខ្លួនឲ្យមានកេរ្ត៍ឈ្មោះជាអន្តរជាតិអំពីគុណភាព និងម៉ូត ដែលការកាត់ និងភាព ភ្លឺរលោង ប៉ុន្តែបើ យ៉ាឃូនិត ជឿថានៅមានកន្លែងផ្សេងទៀតដែលត្រូវពង្រីកទៅក្នុងទីផ្សារ។

ភ្លៀវនឹងបានមើលឃើញពីការលំអិត តិចនិក និងម៉ូតប្លែក របស់ឧស្សាហកម្ម ត្បូងពេជ្យ និងគ្រឿងអលង្ការថៃ នៅវេទិការ ការតាំងបង្ហាញត្បូងពេជ្យ និងគ្រឿងអលង្ការនៅទីក្រុងបាងកកលើកទី៥៧(BGJF) ដែលប្រារព្ធ នៅមជ្ឍមណ្ឌលដាក់តាំងបង្ហាញ និងសន្និបាត អ៊ីមផេកក្រុងបាងកក នៅថ្ងៃទី ២៤ ដល់២៨ ខែកុម្ភៈ។

 

 
 

"ក្នុងដំឡុងពេលដែលប្រទេសហុងកុងមានភាពល្បីខាងពេជ្យខ្នាតធំ ហើយប្រទេសថៃបានទទួលស្គាល់ខាង ត្បូង" តាមប្រសាសន៍របស់ ខាជូនគីអាត សុវ៉ានិចកុល ម្ចាស់នៃ យ៉ាឃុនិត ដែលនាំចេញ ត្បូង ១ភាគ២-ប្រណិត ជាមួយនឹងប្រាក់ និងមាសដែលមានម៉ូតពីប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិច អឺរ៉ុប និងប្រទេសភាគ ខាងកើត។ "ទោះជាវាមានការលំបាកក្នុងការរកត្បូងប្រណិតក្នុងប្រទេសថៃ ក៏អ្នកកាត់ត្បូងប្រណិត និង១ភាគ២-ប្រណិត របស់យើងមានឈ្មោះល្បីលើពិភពលោក។"

ពាណិជ្ជកម្ម ត្បូងពេជ្យ និងគ្រឿងអលង្ការកំពុងរីកដុះដាលខ្លាំង។ ក្នុងឆ្នាំ ២០១៤ បាននាំចេញមានចំនួនទឹក ប្រាក់ ៣២៤.១ ពាន់លានបាត (ប្រហែល ៩ពាន់លានដុល្លា) និងដោះស្រាយសំរាប់១១ខែដំបូងក្នុង២០១៥ កើនឡើង ១៦.៨៧% ក្នុងរយៈពេលស៊ីមេត្រីឆ្នាំដំបូងៗ។
តំណាំងវិស័យត្បូងពេជ្យរៀបរាប់ពីតំលៃទឹកប្រាក់នាំចេញ សរុប ១២.៣៣% នៃឧស្សាហកម្ម ត្បូងពេជ្យ និងគ្រឿងអលង្ការ រួមមាន មាស និង ពាក់កណ្តាលផលិតផលសំរេចនៃមាស គ្រឿងអលង្ការ និងពេជ្យ។

យ៉ាឃុនិតបានបង្កើតឡើងក្នុង ២០០០ ដែលជាអ្នកផលិតគ្រឿងអលង្ការផ្តោតលើត្បូង ១ភាគ២-ប្រណិតពី ប្រទេសប្រេស៊ីល។
"អាមេរិចឡាទីនមានភាពល្បីឈ្មោះលើត្បូង ១ភាគ២-ប្រណិត មានដូចជា ត្បូងកណ្តៀង ត្បូងខៀវ" តាម ប្រសាសន៍របស់ សុវ៉ានិចកុន។ "ចំនុចខ្លាំងក្នុងការលក់របស់យើងគឺម៉ូត និងទឹកដៃរបស់យើង។"

 

តាមប្រសាសន៍របស់ សុវ៉ានិចកុន ថាហត្ថកោសល្យរបស់ថៃគឺមានទឹកដៃល្អមានការទទួលស្គាល់ពីទីផ្សារ គ្រឿងអលង្ការពិភពលោក។ " អតិថិជនមានការជឿជាក់ស្នាដៃថៃ" តាមប្រសាសន៍របស់គាត់។ ទោះបីជា សហិគ្រិនគ្រឿងអលង្ការមានអារម្មណ៍នៅមានចំនុចត្រូវការពង្រឹងបន្ថែមលើឧស្សាហកម្មនេះ។ " ប្រទេសថៃ មានភាពល្បីល្បាញខាងធនធានត្បូងប្រណិត ប៉ុន្តែយើងខ្វះនូវការច្នៃម៉ូតគ្រឿងអលង្ការ។ ប្រសិនបើ សហគ្រិនរបស់យើងពង្រឹងនូវចំនុចខ្វះខាតនេះ ខ្ញុំគិតថាឧស្សាហកម្មរបស់យើងនឹងមានភាពទាក់ទាញកាន់ តែច្រើន" តាមប្រសាសន៍របស់គាត់។

BGJF គឺជាកន្លែងធំតែមួយគត់សំរាប់ឧស្សាហកម្មត្បូង និងគ្រឿងអលង្ការថៃក្នុងការទទួលបានទីផ្សារបន្ថែម។" ប្រសិនបើយើងអាចមានសហគ្រិនពីប្រទេស AEC ក្នុង BGJF វាអាចធ្វើឲ្យព្រឹត្តិការណ៍នៅពេលនោះកាន់តែ មានចំនាប់អារម្មណ៍ឡើង។ ប្រទេសថៃអាចជាក្លោងទ្វារនៃត្បូងពេជ្យ និងគ្រឿងអលង្ការនាំទៅកាន់ប្រទេស អាស៊ានផងដែរ" តាមប្រសាសន៍របស់គាត់។ " សហគ្រិនថៃគួរតែមានការសង្ឃឹមជាវិជ្ជមានច្រើនអំពីការណែ នាំពី Zero VAT និងរូចពន្ធ [សំរាប់ BGJF]។"

ក្នុងនាមឲ្យ ក្រុមហ៊ុន យ៉ាឃុនិត សុវ៉ានិចកុនមានប្រសាសន៍ថាក្រុមហ៊ុនមានគំរោងបង្កើតម៉ាករបស់ខ្លួនឯង ក្នុងឆ្នាំ២០១៦។ " យើងជឿថាឧស្សាហកម្មគ្រឿងអលង្ការថៃនៅមានផ្លូវយ៉ាងវែងឆ្ងាយទៀត" តាមប្រសាសន៍ របស់គាត់។

សំរាប់ព៌័តមានបន្ថែម សូមចូលទៅកាន់ www.yakhunit.com

នាំពាក្យដោយ ណាត់ធីនី រ៉ាថាណាផ្រាសិឌី

 


 

 

367591