Issue 46

កាលពីឆ្នាំទៅគឺជាឆ្នាំល្អមួយសម្រាប់វិស័យទេសចរណ៍នៃប្រទេសថៃដែលមានការកើនឡើង 20% ក្នុងឆ្នាំនេះ TAT ដាក់ចេញនូវយុទ្ធសាស្ត្រពីរដើម្បីធានាការរក្សាការរីកចម្រើនេះ។

បច្ចុប្បន្ននេះប្រទេសចិនគឺជាប្រភពនៃភ្ញៀវទេសចរណ៍ធំបំផុតដែលបានមកទស្សនាប្រទេសថៃ។ កាលពីឆ្នាំមុនភ្ញៀវទេសចរណ៍ចិនចំនួន 7.88 លាននាក់បានមកទស្សនាក្នុងប្រទេស ហើយនៅឆ្នាំនេះ បើតាមតួរលេខដែលទទួលបានពីអាជ្ញាធរទេសចរណ៍នៃប្រទេសថៃ (TAT) បង្ហាញថាចំនួននេះនៅតែបន្តកើនឡើង។

ប្រធាននៃ TAT លោក Yuthasak Supasorn បានថ្លែងប្រាប់កាសែត Horizon Thailand ក្នុងកិច្ចសម្ភាសន៍ ថា "ក្នុងខែមករា ឆ្នាំ 2016 ប្រទេសថៃបានទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ចិនចំនួន 814,593 នាក់ កើនឡើង 45.37% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ 2015"។ TAT រំពឹងទុកថាចំនួនភ្ញៀវទេសចរណ៍ចិននឹងបង្កើតចំនួនប្រមាណ 436 ពាន់លានបាត កើនឡើង 16% នៃទិន្នន័យឆ្នាំ 2015។

លោក Supasorn ពន្យល់ប្រាប់នូវភាពទាក់ទាញរបស់ប្រទេសថៃដល់ភ្ញៀវទេសចរណ៍ចិនលើកត្តាមួយចំនួន។

គាត់បាននិយាយថា "ប្រទេសថៃមានចំណុចវិជ្ជមានច្រើនក្នុងចំណោមភ្ញៀវទេសចរណ៍ចិន ដូចជាភាពរាក់ទាក់ ការទទួលស្វាគមន៍ កន្លែងទេសចរណ៍ផ្សេងៗដែលមានការទាក់ទាញដោយសេវានិងផលិតផលសម្រាប់តម្លៃជាប្រាក់។" គាត់បានបន្ថែមទៀតថា ការផ្តល់ទិដ្ឋាការមកដល់និង "អាហារបែបចិនទូទាំងប្រទេសថៃ" គឺជាកត្តារួមចំណែកមួយទៀត។

លោកប្រធាន TAT ក៏បានលើកបញ្ជាក់អំពីភាពខ្លាំងនៃការផ្សព្វផ្សាយទីផ្សាររបស់អាជ្ញាធរនៅតាមការិយាល័យទាំងប្រាំរបស់ចិនរួមមាននៅ Beijing, Chengdu, Guangzhou, Kunming និង Shanghai។ ការឃោសនាមានគោលដៅសម្រាប់ "ទាំងភ្ញៀវទេសចរណ៍ដែលមកលើកទីមួយនិងភ្ញៀវទេសចរណ៍ដែលធ្លាប់ចូលប្រទេសថៃ ព្រមទាំងភ្ញៀវទេសចរណ៍ឯករាជ្យ (FITs) និងផ្នែកទីផ្សារខ្ពស់បំផុត"។ យុទ្ធសាស្ត្រនេះស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការផ្តោតលើការទេសចរណ៍ដែលចំណាយ ជាជាងទេសចរណ៍ដែលគ្រាន់តែដើរមើល។

លោកបានបន្ថែមទៀតថា "អាជ្ញាធរ TAT ក៏បានបន្តជំរុញនិងធ្វើទីផ្សារអំពីប្រទេសថៃនៅចិនផងដែរ ដោយបញ្ជាក់ធ្ងន់លើការបង្កើតភាពជាដៃគូរវាងក្រុមហ៊ុនទេសចរណ៍ថៃ និងក្រុមហ៊ុនទេសចរណ៍ចិនក្នុងការជំរុញលើកកម្ពស់គុណភាពកញ្ចប់សេវាទេសចរណ៍ និងការចូលរួមក្នុងដំណើរព្រឹត្តិការណ៍ពាណិជ្ជកម្មអន្តរជាតិដើម្បីពង្រឹងភាពយល់ដឹងអំពីប្រទេសថៃជាគោលដៅសំខាន់បំផុតសម្រាប់ភ្ញៀវទេសចរណ៍"។

សម្រាប់ឆ្នាំ 2016 នេះ អាជ្ញាធរ TAT ក៏នឹងលើកបញ្ជាក់អំពីឧស្សាហកម្មស្ប៉ា និងសុខភាពផងដែរ។

លោក Supasorn ថ្លែងថា "សិល្បៈនៃការធ្វើចលនានិងការព្យាបាលពីការព្យាបាលបែបម៉ាស្សាស្ប៉ា
សរីរាង្គដោយការម៉ាស្សាបែបថៃបុរាណគឺជាផ្នែកមួយនៃវប្បធម៌ថៃដែលមានជាច្រើនសតវត្សរ៍។" "វាមានស្ប៉ាបែបបុរាណថៃជាច្រើនប្រទេសសម្រាប់អតិថិជនក្នុងការជ្រើសរើសចាប់ពីបែបឡាណាភាគខាងជើងដល់បែបណូរាភាគខាងត្បូង។"

លោក Supasorn ជឿថាភ្ញៀវទេសចរណ៍ត្រូវបានចូលមកដើម្បីទទួលនូវ "សេវាគុណភាពល្អ
ការបដិសណ្ឋារកិច្ច ការជំនាញការព្យាបាលផ្នែកចលនាដោយមានតម្លៃសមរម្យ"។

បើតាមលោក Supasorn បញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសថៃគឺមានមន្ទីរពេទ្យឯកជនយ៉ាងល្បីឈ្មោះអាចជាផ្នែកមួយដ៏សំខាន់ក្នុងទាញយកទេសចរណ៍ព្យាបាលជំងឺផងដែរ។

គាន់បាននិយាយថា "នៅទូទាំងប្រទេស ភ្ញៀវទេសចរនឹងរកឃើញមានជម្រើសនៃការផ្តល់ជូនផ្នែកសុខភាពជាច្រើន រាប់ចាប់ពីហាងម៉ាស្សាតាមបែបប្រពៃណី និងគ្រឹះស្ថានស្ប៉ាប្រចាំថ្ងៃរហូតដល់
មជ្ឈមណ្ឌលសុខភាពស្ប៉ានិងមន្ទីរពេទ្យស្តង់ដាអន្ដរជាតិ"។

យោងតាមលោក Supasorn ឲ្យដឹងថា និន្ននាការក្តៅបំផុតនៃឧស្សាហកម្មចុងក្រោយគឺ "ការប្រឆាំងវ័យ" ដោយមានមញ្ឈមណ្ឌលជំនាញនៅទូទាំងប្រទេស។ កាលពីឆ្នាំមុន អាជ្ញាធរ TAT បានរៀបចំការតាំងបង្ហាញទេសចរណ៍ពីភាពស្អាតនិងសុខភាពនៃប្រទេសថៃ ឆ្នាំ 2015; ការប្រឆាំងវ័យ: វត្ថុធំបន្ទាប់អំពីសុខភាពនៃទេសចរណ៍'។

គាត់បានថ្លែងថា "ព្រឹត្តិការណ៍នោះមានសិក្ខាសាលាអំពីពាណិជ្ជកម្មនិងកិច្ចប្រជុំផ្គូផ្គងសកម្មភាព
អាជីវកម្មរវាងអ្នកផ្តល់សេវាប្រឆាំងភាពចាស់និងសោភណ្ឌភាពលំដាប់ខ្ពស់ទាំង 36 ក្នុងប្រទេសថៃ ដូចជាមន្ទីរពេទ្យគ្លីនិកប្រឆាំងវ័យ, គ្លីនិកសោភណ្ឌភាព និងទីកន្លែងទេសចរណ៍ផ្នែកសុខភាពិបាលចំនួន 50 និងភ្នាក់ងារទេសចរណ៍ក៏ដូចជាភ្ញៀវចូលរួមមកពី 18 ប្រទេស"។

ជាការពិតណាស់ ការវាយតម្លៃការអនុវត្តជាក់ស្តែងរបស់ខ្លួន បង្ហាញថាឧស្សាហកម្មទេសចរណ៍ប្រទេសថៃកំពុងបង្ហាញភាពគ្មានសញ្ញានៃអាយុកាល។

ពាក្យដោយ Mark Bibby Jackson

 

 

367169