Issue 44

ផ្នែកត្បូង ពេជ្យ និងគ្រឿងអលង្ការគឺជាផ្នែកមួយដែលលូតលាស់លឿនបំផុតក្នុងប្រទេសថៃ ជាពិសេសឧស្សាហកម្មដែល មានអ្នកច្នៃម៉ូតក្មេងៗ ដែលផ្តល់សេរីភាពដល់ពួកគេក្នុងចេញម៉ូត និងអភិវឌ្ឍន៍ទឹកដៃរបស់ពួកគេ។

អានេក ថានតាសិរិន ជាម្ចាស់ និងអ្នកច្នៃម៉ូតរបស់សហសម័យ អាកឃ្វិតថា គ្រឿងអលង្ការ និងត្បូងពេជ្យ គឺរស់នៅមានចិត្ត អត់ធន់ ខំប្រឹង មានចន្ទៈ និងមានភាពបង្កើតថ្មីនាំមកនូវលទ្វផល។ បន្ទាប់ពីឈ្នះរង្វាន់ជាច្រើន មានដូចជា រង្វាន់ការច្នៃម៉ូត ឥតខ្ចោះឆ្នាំ២០១៤ និងរង្វាន់ការច្នៃម៉ូតមាស ដែលនាំឲ្យផលិតផលរបស់គាត់បង្ហាញខ្លួនជាលក្ខណៈមុខជំនួញប្រណិតក្នុង ទីក្រុងប៉ារីស។

" អាឃ្វិតថាយមានជ្រើសរើសធនធានត្បូងពីជុំវិញពិភពលោក និងអាចប្រើប្រាស់បានទាំងពីរភេទ។" តាមប្រសាសន៍របស់ ថានតាសិរិន ។ " ខ្ញុំជឿថាការជោគជ័យបានមកនៅពេលដែលយើងអាចមនោសញ្ចេតទាក់ទងជាមួយអតិថិជន និងម៉ាក និង បទពិសោធន៍ក្នុងនាំវាទៅកាន់អតិថិជនយ៉ាងមានន័យ។ ម្យ៉ាងវិញទៀត ការច្នៃម៉ូតរបស់ខ្ញុំ បានជំរុញដោយធម្មជាតិ រួមមាន សិល្បៈ និងអ្វីៗនៅជុំវិញ។"

ស្នាដៃរបស់ក្មេងៗអ្នកច្នៃម៉ូតថៃ គឺមានការរីករាយនឹងអ្នកទិញក្នុងស្រុក និងអន្តរជាតិ។ អាឃ្វិតថាយមានដាក់លក់នៅ មជ្ឍមណ្ឌលលក់ឥវ៉ាន់ធំៗ ដូចជា អ៊ីមផរៀម និងសាយ៉ាម ផារ៉ាកន និងមានអតិថិជនបរទេស ដូចជា រុស្សី អាលឺម៉ង់ សឹង្ហបុរី ហុងកុង និងបារាំង។ "ថ្មីនេះយើងមានការចុះកិច្ចសន្យាជាមួយអ្នកលក់ឌូបាយផងដែរ"តាមប្រសាសន៍របស់ ថានតាសិរិន។

ផងដែរនោះហាងរបស់គាត់មានការពេញចិត្តខុសគ្នាតំរូវតាមទីផ្សារ ដែលធ្វើពីប្រាក់ប៉ាន់ និងធម្មជាតិ និងត្បូងពាក់ កណ្តាលប្រណិត នាំមកពីប្រទេសថៃភាគច្រើន និងមានចំនួននាំពីក្រៅ។

ថានតាសិរិន ផងដែរ បានផ្តល់តំលៃដល់អតិថិជនប្រចាំ។ "យើងផ្តល់ជូននូវរបស់មានគុណភាពខ្ពស់ ដែលមានម៉ូតយ៉ាង ប្រណិត និងសេវាកម្មខាងក្រៅដូច្នេះយើងតាមស្ទាយឲ្យសមនឹងអតិថិជនត្រូវការ" ប្រសាសន៍របស់គាត់។
គាត់ជឿថាត្បូងពេជ្យ និងគ្រឿងអលង្ការថៃធ្វើចលនាយ៉ាងធំក្នុងឧស្សាហកម្មឧស្សាហកម្មតំបន់ជាមួយការបង្កើតថ្មី និងអ្នក ច្នៃម៉ូតដែលមានការបង្កើតថ្មីវ័យក្មេងដែលផ្នែកសំខាន់ក្នុងជំរុញឲ្យកាន់តែរីកចំរើន។

" ជាតំណាងឲ្យសិប្បកម្មយ៉ាងល្អឯកនេះឧស្សាហកម្មថៃបានផ្តោតលើការផលិត និងចែកចាយនូវផលិតផល និងសេវាកម្ម គុណភាពខ្ពស់ ដែលជាចំនុចខ្លាំងរបស់ឧស្សាហកម្ម" តាមប្រសាសន៍របស់គាត់។ អ្នកច្នៃម៉ូតថៃឥលូវរីករាយនឹងឪកាសក្នុង ការសាកល្បងជាមួយនឹងគំនិតថ្មីៗ និងអ្វីដែលបង្កើតថ្មីៗដែលចេញពីបទពិសោធន៍របស់គេដែលធ្វើអ្នកច្នៃម៉ូតចេញម៉ូត ដែលមានលក្ខណៈពិសេសមានតែមួយ និងជួយធ្វើឲ្យម៉ាកមានភាពសំគាល់ខ្លួន។"

អ្វីដែលមិនគួរឲ្យជឿទៀតនោះក្នុងតំរូវការអ្នកច្នៃម៉ូតឃើញពីពន្លឺអនាគតពីអាឃ្វិតថាយ។

"សំរាប់ឆ្នាំ២០១៦ យើងមានគំរោងធ្វើការជាមួយភ្នាក់ផ្សព្វផ្សាយពីផលិតផល និងយល់ពីតំរូវការអតិថិជន" តាមប្រសាសន៍ របស់គាត់។ "គំរោងអនាគតរបស់យើងរួមមានការចូលរួមតាំងបង្ហាញទាំងក្នុងស្រុក និងអន្តរជាតិដើម្បីពីការអភិវឌ្ឍរបស់ ផលិតផល និងការបង្កើតថ្មីទៅកាន់សក្តានុពលអតិថិជន។"

សំរាប់ព៌័តមានបន្ថែម សូមចូលទៅកាន់ www.arquetypeofficial.com
នាំពាក្យដោយ ម៉ានិសា មេនី

 

 


 

 

367776