Issue 45

 
 

លើកទី 57 នៃការតាំងពិព័រណ៍ត្បូងនិងគ្រឿងអលង្កាក្រុងបាងកកបានប្រកាសថា ប្រទេសថៃជាច្រកមាសឆ្ពោះទោកាន់អាស៊ាន ។
លោក Suttipong Damrongsakul ប្រធានានសមាគមពាណិជ្ជករត្បូងនិងគ្រឿងអលង្ការនៃប្រទេសថៃនិង(TGJTA) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានជួបប្រជុំគ្នានៅកម្មវិធីពិព័រណ៍ ត្បូងនិងគ្រឿងអលង្ការក្រុងបាងកក(BGJF)លោកទី 57 នៅថ្ងៃទី 26 កុម្ភៈថា"ខ្ញុំជឿថាត្បូងនិងគ្រឿងអលង្កាឧស្សាហកម្មរបស់ថៃស្ថិតនៅលើវិថីដើម្បីក្លាយជាមជ្ឈមណ្ឌលគ្រឿងអលង្ការ ដែលមិនមែនគ្រាន់តែនៅក្នុងអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែនៅលើពិភពលោកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ" ។

ឧស្សាហកម្មត្បូងនិងគ្រឿងអលង្ការរបស់ថៃរួមជាផ្នែកដ៍សំខាន់ក្នុងការធ្វើពាណិជ្ជកម្មការនាំចេញរបស់ប្រទេសនេះ។ ឧស្សាហកម្មគ្រឿងអលង្ការត្រូវបានជាប់ចំណាត់ថ្នាក់ទីបីបន្ទាប់ពីរថយន្តនិងអេឡិចត្រូនិចដោយរកទឹកប្រាក់បាន 371 លានបាត(10.3 លានដុល្លារ) ។ អាជីវកម្ម 15.777 ចូលរួមនៅក្នុងវិស័យឧស្សាហកម្មនេះដោយមានបុគ្គលិកចំនួន 1,3 លាននាក់។

លោក Somchai Phornchindarak ប្រធានសហព័ន្ធត្បួង គ្រឿងអលង្ការនិងលោហៈមានតម្លៃនៃប្រទេសថៃ (GJPCT) បាននិយាយថា "យើងបានមកឆ្ងាយជាច្រើនទសវត្សរ៍មកហើយមុនពេលដែលឧស្សាហកម្មនេះត្រូវបានបង្កើតឡើង។ ថ្ងៃនេះត្បួងនិងគ្រឿងអលង្ការរបស់ថៃត្រូវគេទទួស្គាល់គ្រប់ទីកន្លែងលើពិភពលោកតាមរយៈគុណភាពខ្ពស់និងហត្ថកោសល្យដ៍ស្ទាត់ជំនាញរបស់ខ្លួន" ។

លោក Damrongsakul ជឿជាក់ថាឧស្សាហកម្មនេះត្រូវការផ្តោតទៅលើបញ្ហាជាក់លាក់មួយចំនួនដើម្បីសម្រេចឲ្យបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាមជ្ឈមណ្ឌលត្បូងនិងគ្រឿងអលង្ការរបស់ថៃ។

លោកមានប្រសាសន៍ដែរថា"ជាដំបូង យើងគួរតែបង្កើតនូវបុគ្គលិកនិងអ្នករចនាដែលមានជំនាញ។ ទីពីរ ស្វែងរកវិធីដើម្បីបង្គ្រប់ការខ្វះខាតសម្ភារៈដើម ដូចជាដុំថ្មរដុប, ត្បូងឆៅ, ពេជ្រមិនទាន់ច្នៃ។ ទីបី ជំរុញការគាំទ្រផ្នែកទីផ្សារសម្រាប់ក្រុមហ៊ុនផលិតនិងនាំចេញ។ ទីបួនធ្វើវិសោធនកម្មច្បាប់ដើម្បីគាំទ្រដល់ឧស្សាហកម្មនេះ។ បន្ទាប់មក ជួយដល់សហគ្រាសខ្នាតតូចមធ្យមឲ្យចូលរួមដំណើរការគាំទ្រផ្នែកហិរញ្ញវត្ថុពីគ្រឹះស្ថានហិរញ្ញវត្ថុនៅក្នុងប្រទេសថៃ។ ហើយចុងក្រោយយើងគួរលើកទឹកចិត្តឲ្យការច្នៃប្រឌិតនិងការអភិវឌ្ឍន៍បច្ចេកវិទ្យានៅក្នុងឧស្សាហកម្មនេះ" ។

 

 
 

អ្នកជំនាញឧស្សាហកម្មនេះបានយកឱកាសនៃកម្មវិធី BGJF លើកទី 57 ដើម្បីបើកសន្និសិទ្ធស្ដីអំពីត្បួងទន្ទឹមឆ្នាំ 2017 ដែលនឹងត្រូវបានប្រារព្ធឡើងនៅក្នុងរាជធានីនៃប្រទេសថៃនាខែមេសាឆ្នាំក្រោយ។

"យើងមានបំណងធ្វើការជាមួយរដ្ឋាភិបាលដើម្បីរៀបចំសន្និសិទ្ធស្ដីអំពីត្បួងទន្ទឹមនៅទីក្រុងបាងកកឆ្នាំ 2017 ដើម្បីផ្តោតអំពីបញ្ហាពាណិជ្ជកម្មនៅក្នុងឧស្សាហកម្មត្បួងទន្ទឹមនៅលើពិភព
លោក។ វាគ្មិនសំខាន់នឹងរួមបញ្ចូលទាំងម្ចាស់ភាគហ៊ុននៅទូទាំងពិភពលោក ដោយមានអ្នកចូលរួមជាង 400 នាក់ក្នុងកម្មវិធីនេះ" ។

លោក Somchai Phornchindarak នៅបានបន្ថែមដែរថា"គោលបំណងនៃសន្និសិទ្ធិត្បួងទន្ទឹមនេះគឺដើម្បីដោះស្រាយបញ្ហានិងបញ្ហាប្រឈមនៃពាណិជ្ជកម្មត្បួងទន្ទឹមពិភពលោកនិងដើម្បីបង្កើតចង្វាក់ផ្គត់ផ្គង់មួយដ៍មានតម្លាភាពនិងគួរឲ្យទុកចិត្តលំដាប់ថ្នាក់អន្តរជាតិ។ លោក Somchai Phornchindarak ជឿជាក់ថាត្បូងនិងគ្រឿងអលង្ការរបស់ថៃអាចបង្កើតបាននូវ
សុពលភាពការប្រៀបធៀបរបស់ខ្លួនដើម្បីក្លាយទៅជារោងចក្រផលិតក្នុងតំបន់។

លោកមានប្រសាសន៍ដែរថា "ប្រទេសថៃគឺជាកន្លែងដ៍ល្អមួយក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់នេះបើប្រៀបធៀបទៅប្រទេសសិង្ហបុរី ហុងកុង និងចិន។ តម្លៃនិងការចាយវាយអាជីវកម្មរបស់យើងគឺច្រើនសមរម្យសម្រាប់អាជីវករ។ ប្រទេសថៃអាចក្លាយជាមជ្ឈមណ្ឌលមិនត្រឹមតែសម្រាប់អាស៊ានប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងសម្រាប់អាស៊ានបូក 6 ផងដែរ ។"

ការផ្លាស់ប្តូរមួយសម្រាប់ឆ្នាំ 2017 គឺ BGJF នឹងមិនត្រូវប្រារព្ធឡើងនៅខែកុម្ភៈនោះទេ ប៉ុន្ដែនឹងរៀបចំនៅខែមករា ក្នុងការផ្លាស់ប្ដូរគោលដៅរបស់ខ្លួនពីការសម្ដែងនូវគ្រឿងអលង្ការអន្ដរជាតិនៅក្រុងហុងកុង។ ចំណែក BGJF ដែលនឹងប្រារព្ធឡើងនៅខែកញ្ញា នឹងត្រូវរៀបចំនៅខែសីហាផងដែរ។

លោក Suttipong Damrongsakul មានប្រសាសន៍ថា"នេះគឺដើម្បីធានាថាអតិថិជនមិនត្រូវការជាបន្ទាន់ប្រញាប់ពីការពិព័រណ៍របស់យើងទៅការពិព័រណ៍ផ្សេងទៀតនៅក្នុងតំបន់នេះនោះទេ ហើយអ្នកតាំងពិព័រណ៍នឹងអាចចូលរួមនៅក្នុងការតាំងពិព័រណ៍នេះបាន។"

កម្មវិធី BGJF លើកទី 57 ត្រូវបានប្រារព្ធឡើងនៅអ៊ិមផេក មឿងថងថានី ទីក្រុងបាងកកពីថ្ងៃទី 24 ដល់ 28 ខែកុម្ភៈ។ កម្មវិធីនេះមានទស្សនិកជនជាង 30,000 នាក់ពីជុំវិញពិភពលោកចូលរួមទស្សនា អ្នកតាំងពិព័រណ៍ 2,600នាក់ នេះជាការបង្ហាញពីត្បួងនិងគ្រឿងអលង្ការដ៍ធំបំផុតលំដាប់ទីពីររបស់ទ្វីបអាស៊ី។

ថ្លែងការណ៍ដោយ Mark Bibby Jackson

 

 

367858