Issue 59

អ្នករចនា និងពាណិជ្ជកម្មជាច្រើនរូបបានរួមកម្លាំងគ្នាដើម្បីបញ្ចេញគំនិតច្នៃប្រឌិតរបស់ពួកគេនៅកម្មវិធី​ប្រទេសថៃប្រកបដោយគំនិតច្នៃប្រឌិត (Creative Thailand) ក្នុងឆ្នាំនេះ និង BIG+BIH ឆ្នាំ 2016។

អ្នកទស្សនារាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាជាក្រុមធំៗដើម្បីចូលទៅទស្សនាម៉ូដរចនាចុងក្រោយបង្អស់នៃ​អំណោយ និងឧស្សាហកម្មសម្ភារៈប្រើប្រាស់ក្នុងផ្ទះនៅពិព័រណ៌អំណោយជាអន្តរជាតិរបស់ទីក្រុងបាងកកប្រចាំឆ្នាំ 2016 និងពិព័រណ៍សម្ភារៈប្រើប្រាស់ក្នុងផ្ទះជាអន្តរជាតិរបស់ទីក្រុងបាងកកប្រចាំឆ្នាំ 2016 (BIG+BIH) លើកទី 42 និងកិច្ចប្រជុំជាផ្លូវការរបស់កម្មវិធីប្រទេសថៃប្រកបដោយគំនិតច្នៃប្រឌិត (the Creative Thailand Symposium) ដែលត្រូវបានប្រារព្វធ្វើឡើងចាប់ពីថ្ងៃទី 19 រហូតដល់ថ្ងៃទី 23 ខែ​តុលា នៅ BITEC, Bangna។ មនុស្សជាច្រើនបានចូលរួមនៅក្នុងសិក្ខាសាលាស្តីពីវិធីអភិវឌ្ឍអាជីវកម្ម យោងតាមគំរូប្រទេសថៃ 4.0 (Thailand 4.0) ដែលលើកទឹកចិត្តចំពោះនវានុវត្តន៍។

Suvit Maesincee អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍នៅក្នុងការបើកកម្មវិធីថា "កម្មវិធីប្រទេសថៃប្រកបដោយគំនិតច្នៃប្រឌិតត្រូវបានប្រារព្វធ្វើឡើងយោងតាមគំនិតនៃការគិតឲ្យវែង​ឆ្ងាយ (Think Big concept) ដើម្បីលើកទឹកចិត្តក្រុមហ៊ុននានាឲ្យហ៊ានគិត ហ៊ានធ្វើ ហ៊ានបង្កើត និងហ៊ានស្ថាបនាប្រទេសរបស់យើង"។

DITP បានលាតត្រដាងថា អ្នកទិញនៅជុំវិញសកលលោកដែលមកពីប្រទេស និងតំបន់ខុសៗគ្នាជាច្រើន ដូចជាសហរដ្ឋអាមេរិក ប្រទេសជប៉ុន ប្រទេសចិន ប្រទេសហុងកុង តៃវ៉ាន់ ប្រទេសឥណ្ឌនេស៊ី ប្រទេសអាល្លឺម៉ង់ និងចក្រភពអង់គ្លេសបានចូលរួមពិព័រណ៍ពាណិជ្ជកម្មនេះ។

អគ្គនាយក DITP គឺលោកស្រី Malee Choklumlerd បានមានប្រសាសន៍ថា "ដោយ​រំពឹងថា សេដ្ឋកិច្ចពិភពលោកនឹងមានភាពប្រសើរឡើងនៅក្នុងឆ្នាំ 2017, BIG+BIH 2016 បានទាក់ទាញអ្នកទិញមកពី​បណ្តាប្រទេសនានាបានកាន់​តែច្រើន ហើយយើងរំពឹងថា ព្រឹត្តិការណ៍នេះនឹងមានតម្លៃទិញ-លក់លើសពី 1.5 ពាន់លានបាត ដែលកើនឡើងពី 1.3 ពាន់លានបាតនៅឆ្នាំមុន"។

ពិព័រណ៍នេះធ្វើការកត់សម្គាល់ចំពោះផលិតផលនានាដែលចាប់ពី Top of OTOP ដែលជាផលិតផល OTOP (តំបន់មួយផលិតផលមួយ) ដែលមានគុណភាពខ្ពស់ជាច្រើន ដែលធ្វើឡើងពីវត្ថុធាតុដើម​ធម្មជាតិ, Pet Parade ជាផលិតផលដែលមាននវានុវត្តន៍ដើម្បីបំពេញតាមតម្រូវការរបស់អ្នកស្រលាញ់សត្វ, Thai Wellness ជាការថែទាំសុខភាពតាមរចនាបថថៃ និងសេវានានាដែលពាក់ព័ន្ធនឹងសុខមាលភាពរបស់មនុស្សដែលមានអាយុច្រើន, និង CLMVT ជាទំនិញដែលធ្វើឡើងដោយដៃ នាំមកពីប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា ប្រទេសវៀតណាម និងប្រទេសថៃ។

ក្រៅពីការតាំងបង្ហាញគម្រោងនានាដែលទទួលបានគាំទ្រពីរដ្ឋាភិបាលនៅក្នុងកម្មវិធី ប្រទេសថៃ​ប្រកប​ដោយគំនិតច្នៃប្រឌិតប្រចាំឆ្នាំ 2016 (Creative Thailand 2016) ហើយនោះ DITP ក៏បានរៀបចំ​សកម្មភាពនានា យោងតាមគោលនយោបាយប្រទេសថៃ 4.0 (Thailand 4.0) ដើម្បីស្វែងរកម៉ាស៊ីនថ្មី​ សម្រាប់កំណើនសេដ្ឋកិច្ចតាមរយៈការរៀបចំកិច្ចប្រជុំជាផ្លូវការនៃកម្មវិធីប្រទេសប្រកបដោយគំនិតច្នៃប្រឌិត (the Creative Thailand Symposium) ផងដែរ។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំរូបភាពគួរឲ្យ​កត់សម្គាល់នៅក្នុងឧស្សាហកម្មដែលប្រកបដោយគំនិតច្នៃប្រឌិតមកពីជុំវិញពិភពលោកនៅក្នុងសិក្ខា-សាលា​បង្កើតគំនិតច្នៃប្រឌិតភ្លាមៗ (brainstorming) រយៈពេលប្រាំថ្ងៃ ដែលវាយគ្មិនមកពីវិស័យខុសៗគ្នាជាច្រើនបានចែករំលែកគំនិតស្តីពីវិធីដែលគំនិតច្នៃប្រឌិតអាចដឹកនាំអាជីវកម្មបាន។ ប្រធានបទនានាដែលចាប់តាំងពីការដំណើរការការចាប់ផ្តើមអាជីវកម្ម រហូតដល់ឧស្សាហកម្មគំនូរជីវចល និង​ឧស្សាហកម្មឌីជីថល ការរួមបញ្ចូលប្រជាជនដែលមានវ័យចំណាស់ និងសហគ្រាសសង្គមនានា។

Tadashi Sudo ស្ថាបនិក Anime!Anime! វែបសាយត៍ក្នុងអំឡុងពេលដែលគាត់កំពុងនិយាយ (website during his talk) នៅលើ Cool Japan និងឧស្សាហកម្មគំនូរជីវចលនៅប្រទេសជប៉ុន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំជាផ្លូវការនេះថា "គន្លឹះដើម្បីឈានទៅរកភាពជោគជ័យ គឺការសហការគ្នារវាងគំនិតច្នៃប្រឌិត និងឧស្សាហកម្ម" "ខ្ញុំគិតថា ប្រជាជនថៃមានគំនិតច្នៃប្រឌិតខ្លាំងណាស់ ហើយពួកគេក៏មានរចនាបថថៃផ្ទាល់ខ្លួនរបស់ពួកគេផងដែរ"។

Dennis Hwang ដែលជានាយកផ្នែករចនាដែលមើលឃើញដោយភ្នែកទេ និងការរចនាបែបអន្តរកម្ម (Visual and Interaction Design) នៅ Niantic និងជាអ្នកបង្កើតហ្គេមដ៏ពេញនិយម Pokémon Go បានយល់ស្របថា សហគមន៍ដែលប្រកបដោយគំនិតច្នៃប្រឌិតនៅក្នុងប្រទេសថៃ គួរតែបន្តអភិវឌ្ឍរចនាបថ​ផ្ទាល់របស់ខ្លួន។

គាត់បានមានប្រសាសន៍ថា "ខ្ញុំតែងតែចាត់ទុកប្រទេសថៃជាប្រទេសដែលមានវប្បធម៌សំបូរបែបមួយ ដែលមានអារម្មណ៍ស្ងប់ស្ងាត់ដ៏ខ្លាំងក្លាដែលទទួលបានពីពុទ្ធសាសនា"។ "គំនិតច្នៃប្រឌិតពិតជាទទួល​បានកម្លាំងពីវប្បធម៌ ដូច្នេះសហគមន៍ដែលប្រកបដោយគំនិតច្នៃប្រឌិតរបស់ប្រទេសថៃអាចមានបំណង​ប្រើប្រាស់អ្វីម៉្យាងដែលមានលក្ខណៈពិសេសដាច់គេនៅក្នុងវប្បធម៌នេះដើម្បីបង្កើតការរួមបញ្ចូលគ្នាដ៏ពិសេសដាច់គេមួយនៃការរចនា និងគំនិតនានាដែលពិភពលោកមិនបានមើលឃើញ"។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.ditp-design.comoct2016.bigandbih.com

រៀបរៀងដោយ Pimsirinuch Borsub

 

365710