Issue 55

Horizon និយាយទៅកាន់ស្ថាបនឹកក្រុមហ៊ុនផលិតចំណីសត្វចិញ្ចឹម​ Bozzi ដែលផ្តោត​លើចំណីគ្មាន​ជាតិគីមី ផលិតផលសរីរាង្គសត្វចិញ្ចឹម ដែលត្រូវបាន​សាកល្បងដោយ​មនុស្ស​មុនពេល​ដាក់​លក់​នៅតាមទីផ្សារ។

យោងតាមសមាគមន៍ឧស្សាហកម្មផលិតផលសត្វចិញ្ចឹមថៃ ឧស្សាហកម្ម​ផលិតផលសត្វចិញ្ចឹម​ក្នុងប្រទេស​មានតម្លៃ​ចំនួន 20 ពាន់លានបាត (568 លានដុល្លារ) ជាមួយ​នឹ​ង​ការកំណត់និន្នាការ​លូតលាស់ 10% រាល់ឆ្នាំ។ ការរីកចម្រើន​នេះដោយសារ​មនុស្សជំនាន់ថ្មី​ ដែល​ចាត់ទុក​ខ្លួន​គេ​ថាជា​ "សត្វចិញ្ចឹមឪពុកម្តាយ" ថែទាំសត្វចិញ្ចឹមឱ្យដូចជា​សមាជិកគ្រួសារ។ វា​បានជំរុញ​ការរីកចម្រើន​ពាក់ព័ន្ធនឹង​ពាណិជ្ជកម្ម​ ដូចជា​ ចំណីសត្វចិញ្ចឹម គ្រឿងលម្អរសត្វចិញ្ចឹម ផលិតផលថែទាំសុខភាពសត្វចិញ្ចឹម និង​សេវាចិញ្ចឹម​ថែទាំសត្វចិញ្ចឹម។

ក្រុមហ៊ុនមួយ​បានដាក់ទុនវិនិយោគក្នុងទីផ្សារនេះគឺក្រុមហ៊ុន Bozzi។

លោកស្រីស្ថាបនឹក Inkathe Chotiphansiri និយាយថា "ខ្សែចង្វាក់ផលិតផលចិញ្ចឹម​សត្វចិញ្ចឹម​ត្រូវបានបង្កើតឡើងនៅឆ្នាំ 2013 នៅពេលដែលគ្រួសាររបស់ខ្ញុំរើសបានសត្វឆ្មាគ្មានម្ចាស់ពីរក្បាល។" "រោមរបស់ឆ្មាភាគច្រើនបានជ្រុះ​ស្ទើរអស់ហើយពួកវាមាន​ជំងឺរលាក់ស្បែកផងដែរ។ ខ្ញុំបានចាប់​ផ្តើម​មើលថែនិងព្យាបាលពួកវា ហើយដោយសារតែ​គ្រួសាររបស់ខ្ញុំផលិតផលិតផលស្ប៉ានិងថែទាំស្បែក​រួចហើយ ហើយ​បានសម្រួល​ផលិតផលទាំងនេះ​សម្រាប់ប្រើជាមួយ​សត្វចិញ្ចឹម​ ហើយ​ជាយថាហេតុ​រោមរបស់ឆ្មាបានដុះឡើងវិញ។"

ចាប់ពីនោះមក Chotiphansiri បានអភិវឌ្ឍផលិតផលជាច្រើនទៀត ខណៈពេលកំពុងពិនិត្យ​ មើលទីផ្សាររបស់ក្រុមហ៊ុន។ បច្ចុប្បន្ននេះ ផលិតផល Bozzi ទាំងអស់​គឺជាផលិតផលដែលបានសាកល្បងដោយមនុស្ស​ មុនពេល​ដាក់លក់​ទៅឱ្យ​អតិថិជន។ ដោយសារតែម្តាយ​របស់​ Chotiphansiri គឺជាឱសថការីទទួលបានការបញ្ជាក់ នោះផលិតផលទាំងពីរ​ធានាថា​គ្មាន​ជាតិគីមី ដូចជាការលាបហ្វូមការពារឬ​ស្តេរ៉ូអីតនៅក្នុងផលិតផលសត្វចិញ្ចឹម។ ផលិតផលរួមមាន​សាប៊ូដែលផលិតជាមួយអាឡូវេរ៉ា និងសារធាតុចម្រាញ់​រមៀតសម្រាប់​សត្វឆ្កែ hypoallergenic ឬផលិតពីប្រេងម្រុំនិងសារធាតុសារ៉ាយ​សម្រាប់​កូនឆ្កែនិងសត្វចិញ្ចឹមតូចៗ។

Chotiphansiri និយាយថា "យើងទទួលបានមតិត្រឡប់ជាច្រើន​ពីអតិថិជនដែលផ្ញើឱ្យ​យើង​នូវ​រូបភាព​សត្វចិញ្ចឹមរបស់ពួកគេ​មុនពេលនិងក្រោយ​ពេល​ប្រើប្រាស់ផលិតផលរបស់យើង។" "ដោយសារតែ Bozzi គឺសម្រាប់កម្រិតមនុស្ស​ ដូច្នេះ​អតិថិជនរបស់យើងខ្លះ​បាន​សាក​ប្រើប្រេងលាបនិង​សាប៊ូសត្វចិញ្ចឹម​​ដោយខ្លួន​ពេលគេ។"

ពីដំបូងឡើយ យើងលក់វាតែនៅក្នុងហាងទំនិញ មន្ទីរពេទ្យ និង​មន្ទីរព្យាបាល​ក្នុងប្រទេស​ប៉ុណ្ណោះ តែបច្ចុប្បន្ន​ Bozzi មានក្រុមហ៊ុនចែកចាយបន្ត​នៅ​តៃវ៉ាន់ និងសឹង្ហបូរីផងដែរ។ Chotiphansiri និយាយថា "អគ្គនាយកដ្ឋាន DITP បានគាំទ្រផលិតផលរបស់យើង ហើយ​យើង​មាន​លក្ខណសម្បត្តិគ្រប់គ្រាន់​ដើម្បីចូលរួម​ពិធីតាំងពិពរណ៍​សត្វចិញ្ចឹម​ឆ្នាំ 2016 ក្នុងទីក្រុងតូក្យូ នៅខែមេសា ហើយ​យើងក៏បាន​ចូលរIម​ក្នុងសកម្មភាព​ផ្គូរផ្គង​អាជីវកម្ម​នៅអូសាកា ក្នុងអំឡុងពេល​ទស្សនកិច្ចនោះផងដែរ។" "ចាប់ពីព្រឹត្តិការនេះមក យើងបានទទួលការបញ្ជាទិញ​គំរូ ហើយ​ក្រុមហ៊ុនចែកចាយបន្តរបស់យើង​នៅជប៉ុនក៏បានទទួលលិខិតអនុញ្ញាតនាំចូលចំបាច់​នានា​ពី​អាជ្ញាធរជប៉ុនរួចរាល់ហើយផងដែរ។"

Bozzi បានចូលរួម​ក្នុងកម្មវិធីតាំងពិពរណ៍ BIGBIH (កាដូអន្តរជាតិបាងកកនិងសម្ភារៈផ្ទះបាយ​អន្តរជាតិបាងកក) ចាប់ពីឆ្នាំ 2015 ដោយបានទទួលមតិត្រឡប់ល្អៗពីអ្នកទស្សនា។

Chotiphansiri និយាយថា "ខ្ញុំគិតថាវាចាំបាច់ណាស់សម្រាប់ម៉ាកតូចៗដូចជាពួកយើងដើម្បីឱ្យ​មានការទទួលស្គាល់ពីអ្នករៀបចំកន្លែងដាក់តាំងនៅការតាំងពិពរណ៍ពាណិជ្ជកម្ម​ដូចជា BIGBIH។" "អ្នកទិញនិងអ្នកទស្សនា​នៅ BIGBIH មានទាំងកំលាំងនៃការទិញ និងរីករាយ​សម្រាប់​របៀបរស់នៅនិងការរចនាផលិតផល។ វាគឺជាកម្មវិធីមួយដែលត្រូវតែចូលរួមប្រចាំឆ្នាំ។"

បញ្ហាប្រឈមចម្បងមួយ​នៃការផលិត​ផលិតផលសរីរាង្គគឺការគ្រប់គ្រង​តម្លៃវត្ថុធាតុដើម ដោយ​សារតែ​តម្លៃ​រុក្ខជាតិមានការប្រែប្រួលទៅតាមរដូវកាល។ Chotiphansiri និយាយថា "យើងបានដាំ​រុក្ខជាតិខ្លះ​ដោយខ្លួនឯង ហើយយើងក៏បានទិញចូលផងដែរ។" "វាមានការលំបាក​ក្នុងការរក្សា​តម្លៃអាចទទួលយកបាន ប៉ុន្តែ​យើងអាចធ្វើដូច្នេះពីព្រោះយើង​ឱ្យ​ប្រជាជនថៃ​ប្រើប្រាស់​ផលិតផល​នេះផងដែរ។"

Chotiphansiri ខិតខំធ្វើការយ៉ាងខ្លាំងដើម្បី​អាចនាំចេញ​ផលិតផលរបស់​នាង​បានកាន់តែ​ច្រើន​ចូលទៅក្នុងទីផ្សារ​ថ្មីៗនៅពេលខាងមុច។

នាងនិយាយថា "គោលបំណងរបស់ខ្ញុំគឺ​បង្កើន​ការចែកចាយ​ទៅដល់ប្រទេសកាន់តែច្រើនតាមដែល​អាចធ្វើបាន។" "ទីផ្សារបរទេសជាច្រើន​ពេញចិត្តនឹង​ផលិតផលរុក្ខជាតិនិងសរីរាង្គ ហើយខ្ញុំសង្ឃឹមថា វានឹងមានឃ្លាំង​ជាច្រើនសម្រាប់ការកើនឡើងនៃ​ផលិតផលសត្វចិញ្ចឹម​ទាំងក្នុងប្រទេសថៃ​និងប្រទេសផ្សេងៗ។"

សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល www.bozzipet.com

អត្ថបទដោយ Pimsirinuch Borsub

 

 

367758