Issue 52

ក្រុមហ៊ុនផលិតគ្រឿងសង្ហារឹមថៃ បានទទួលការផ្ដល់យោបល់ពីអ្នកជំនាញអ៊ីតាលី ទៅលើការរចនា និងការផលិតគ្រឿងសង្ហារឹមសម្រាប់ទីផ្សារអឺរ៉ុប។

នៅក្នុងឆ្នាំ ២០១៥ ការនាំចេញគ្រឿងសង្ហារឹមពីប្រទេសថៃ មានតម្លៃច្រើនជាង ៣៥ប៊ីលាន បាត(US$១,០៥ប៊ីលាន), ទៅកាន់សហរដ្ឋអាមេរិក, ប្រទេសជប៉ុន, ប្រទេសអូស្ត្រាលី, ប្រទេសចិន និងចក្រភពអង់គ្លេស ដោយកំណត់លក្ខណៈជាទិសដៅលំដាប់កំពូល។

DITP, កំពុងស្វែងរកការអភិវឌ្ឍទីផ្សារថ្មីសម្រាប់ផលិតផលបំពាក់ទៅលើកន្លែងរស់នៅ នៅក្នុងទីផ្សារអឺរ៉ុប ដោយបានចាប់ផ្ដើមគម្រោងសណ្ធាគារ&គេហដ្ឋាន នៅក្នុងឆ្នាំ ២០១៥។ គោលដៅទាំងពីរយ៉ាងរបស់គម្រោង គឺដើម្បីផ្សព្វផ្សាយលើកកម្ពស់ផលិតផលថៃដែលមានគុណភាព ទៅកាន់សណ្ធាគារនានា,ស្ប៉ា និងភោជនីយដ្ឋាន ព្រមទាំងធ្វើឲ្យមានដំណើរការកេរ្តិ៍ឈ្មោះផលិតផលថៃឲ្យកាន់តែទាន់សម័យពេញនិយម។

នៅក្នុងការតាំងពិពរណ៍វត្ថុអនុស្សាវរីយ៍អន្តរជាតិទីក្រុងបាងកក និងការតាំងពិពរណ៍គ្រឿងសម្ភារៈប្រើប្រាស់សម្រាប់គេហដ្ឋានអន្តរជាតិទីក្រុងបាងកកឆ្នាំ (BIG+BIH 2016) ដែលបានប្រារព្ធឡើងនៅក្នុងខែមេសានេះ, DITP បានបង្ហាញឲ្យឃើញគ្រឿងសង្ហារឹមគំរូដែលបានរចនា និងផលិតដោយក្រុមហ៊ុនថៃ ចំនួន ២៣ក្រុមហ៊ុនដែលបានចូលរួមនៅក្នុងគម្រោងនេះ។

បើតាមប្រសាសន៍របស់លោក Marcello Massarente នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាយោបល់ Mitor Consultancy Services ពីប្រទេសអ៊ីតាលី ថា "គម្រោងនេះបានចាប់ផ្ដើមនៅក្នុងខែកក្កដា ឆ្នាំ២០១៥ ដោយមានគោលបំណងសម្រាប់យើងក្នុងការផ្ដល់នូវការអភិវឌ្ឍផលិតផលសម្រាប់ក្រុមហ៊ុនថៃក្នុងបរិបទផ្សេងគ្នា។ "យើងបានធ្វើការជាមួយនឹង DITP និងស្ថាបត្យករមកពី Florence ដែលជាអ្នកចង្អុលបង្ហាញអំពីរចនាបថ និងម៉ូដដែលពេញនិយមបំផុតនៅអឺរ៉ុប។ បន្ទាប់មក ពួកគេខិតខំបង្កើតបរិយាកាសដូចគ្នាទៅនឹងអ្វីដែលបានលើកឡើង តាមរយៈលំដាប់លំដោយផ្សេង។"

ប្រហែលជា ៤០ផ្នែកនៃគ្រឿងសង្ហារឹម ត្រូវបានបង្កើតឡើងដែលជាផ្នែកនៃគម្រោងដែលមានសណ្ធាននៃ retro glam, ដោយប្រើក្ដារលាបថ្នាំ ពណ៌ស, ពណ៌ខ្មៅ និងពណ៌ប្រផេះ ដើម្បីបង្កើតនូវផលិតផលដែលប្រណីត។

"យើងធ្វើការរួមគ្នាជាមួយនឹងរោងចក្រផលិតរបស់ថៃ ដោយផ្ដល់នូវអានុភាពទៅលើការនិយមចូលចិត្ត ដែលភាគច្រើនបំផុតគឺជាម៉ូតនៅក្នុងសតវត្សទី ២០" នេះបើតាមប្រសាសន៍របស់លោក Alberto Grassi,ជាស្ថាបត្យករជនជាតិអ៊ីតាលី ដែលជាអ្នករួមចំណែកក្នុងគម្រោងសណ្ធាគារ & គេហដ្ឋាន។ "ចាប់ផ្ដើមដំបូង យើងបានធ្វើការស្រាវជ្រាវយ៉ាងច្រើនទៅលើម៉ូដបច្ចុប្បន្ន ហើយយើងឃើញថាទំនោរទៅរកការស្នាក់នៅគឺធ្វើយ៉ាងណាបង្កើតបរិយាកាសឲ្យមានអារម្មណ៍ថាដូចនៅផ្ទះរបស់ខ្លួន។ ទោះបីជាស្ថិតក្នុង សង្វាក់សេវាកម្មសណ្ធាគារលំដាប់ធំៗក៏ដោយ ក៏ទំនោរនៃការរៀបចំបន្ទប់គឺធ្វើយ៉ាងណាឲ្យមានអារម្មណ៍ថាមានភាពស្អាតបាត ជាជាងមានលក្ខណៈជារបៀបពាណិជ្ជកម្ម។"

យោងតាម Grassi, ក្រុមអ៊ីតាលីបានចាប់អារម្មណ៍ទៅលើសមត្ថភាពរបស់ក្រុមហ៊ុនថៃ ក្នុងការយល់ដឹងនិងការរចនាគ្រឿងសង្ហារឹមឆ្លុះបញ្ចាំងទៅនឹងបរិយាកាស និងការរចនានេះ។

លោកមានប្រសាសន៍ថា "ក្នុងគម្រោងនេះ យើងមានឱកាសធ្វើការជាមួយនឹងក្រុមហ៊ុនវាយនភណ្ឌ និងក្រុមហ៊ុនគ្រឿងសង្ហារឹម... ដើម្បីបង្កើតនូវកម្រងសណ្ធាគារ & គេហដ្ឋាន"។ "សមត្ថភាពរបស់ក្រុមហ៊ុនផលិតរបស់ថៃគឺពិតជាល្អ ហើយតម្លៃក៏ល្អដែរ។ ការលក់ មិនមែនជាបញ្ហាចោទតែទៅលើការរចនាប៉ុណ្ណោះទេ តែវាចោទទៅលើតម្លៃ និងពេលវេលាដឹកជញ្ជូនទៅឲ្យផងដែរ, ហេតុនេះហើយឥឡូវនេះ យើងកំពុងតែធ្វើការទៅលើផ្នែកទីផ្សារផងដែរ។"

Massarente បានបង្ហាញថា ជំហានបន្ទាប់គឺត្រូវនាំយកនូវកម្រងប្រមូលផ្ដុំនានាទៅកាន់ពិពរណ៍ពាណិជ្ជកម្ម Maison d'Objet នៅក្នុងទីក្រុងប៉ារីស នៅក្នងខែកញ្ញា ឆ្នាំ ២០១៦ បន្ទាប់មក ត្រូវនាំទៅកាន់ទីក្រុង Milan, មុននឹងពង្រីកផ្នែកទីផ្សារលក់ទៅកាន់សហរដ្ឋអាមេរិក និងអាស៊ី។

គម្រោង និងផ្នែកសំខាន់ផ្សេងទៀតនៅក្នុងកម្មវិធី BIG+BIH រួមមាន៖ ផលិតផលសម្រាប់មនុស្សចាស់, គម្រោង ៦០+, ការតាំងពិពរណ៍អាស៊ានបូក, ការតាំងពិពរណ៍ OTOP លំដាប់កំពូល និងពានរង្វាន់សម្រាប់ការរចនា ពីកម្មវិធីពានរង្វាន់នាយករដ្ឋមន្ត្រីសម្រាប់ការនាំចេញម៉ាកថៃដែលមានការជឿទុកចិត្ត។

ដោយត្រូវបានរៀបចំឡើងចំនួនពីរដងរៀងរាល់ឆ្នាំ ដោយ DITP, កម្មវិធី BIG+BIH ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាព្រឹត្តិការណ៍ពាណិជ្ជកម្មលំដាប់ខ្ពស់សម្រាប់ផលិតផលបម្រើឲ្យបែបផែននៃការរស់នៅ ហើយក៏ជាកន្លែងផលិតធំបំផុតរបស់បណ្ដាប្រទេសជាសមាជិកអាស៊ានសម្រាប់ផលិតផលដែលបានរចនាប្រកបដោយគុណភាព។ ការរៀបចំបន្ទាប់សម្រាប់កម្មវិធី BIG+BIH នឹងត្រូវប្រារព្ធឡើងចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៣ ខែតុលា នៅឯ BITEC Bangna។

ព័ត៌មានទទួលបានពី DITP

អត្ថបទដោយ PimsirinuchBorsub

 

367686