Issue 64

ក្រុមហ៊ុនអាហារ និងភេសជ្ជៈទូទាំងពិភពលោកនឹងចូលរួមក្នុង ThaiFEX-ពិភពអាហារអាស៊ីលើកទី 14 ក្នុង​ខែ​ឧសភា ដើម្បីបង្ហាញការច្នៃប្រឌិត និងការនិយមចុងក្រោយក្នុងឧស្សាហកម្ម ។

ឧស្សាហកម្មអាហារ និងភេសជ្ជៈគឺមួយក្នុងចំណោមវិស័យធំៗក្នុងប្រទេសថៃ ដែលប្រទេសកំពុងនាំចេញ​អាហារទៅជាង 200 ប្រទេស និងបង្កើតជាង 24 ពាន់លានដុល្លារអាមេរិកក្នុងការចេញក្នុងឆ្នាំ 2016 ។

THAIFEX-ពិភពអាហារអាស៊ីឆ្នាំ 2017 សហការរៀបចំដោយ DITP សភាពាណិជ្ជកម្មថៃ និង Koelnmesse GmbH ត្រូវបានកំណត់ជាពិពណ៌អាហារ និងភេសជ្ជៈគ្រប់ជ្រុងជ្រោយរបស់អាស៊ីជាមួយផលិតផលមកពី​ពាសពេញពិភពលោក ដែលទាញយកអ្នកតាំងបង្ហាញ អ្នកទិញ អ្នកមកចូលរួម និងអ្នកជំនាញក្នុងឧស្សាកម្ម ។

"ក្នុងឆ្នាំ 2016 ការនាំចេញអាហាររបស់ប្រទេសថៃត្រូវបានចាត់ថ្នាក់ទីមួយក្នុងចំណោមប្រទេសអាស៊ាន និងទី 12 ក្នុងពិភពលោក ។ ម្យ៉ាងទៀត ឧស្សាហកម្មអាហារ និងភេសជ្ជៈគឺជាឧស្សាហកម្មធំលំដាប់ទីបី​ក្នុងប្រទេស​ថៃ បន្ទាប់ពីគ្រឿងយន្ត និងអេឡិចត្រូនិច" អគ្គនាយក DITP Malee Choklumlerd បាននិយាយ ។ "ប្រទេសថៃ​គឺជាផ្ទះនៃខ្សែសង្វាក់អាហារដ៏ធំ តាំងពីក្រុមហ៊ុនអន្តរជា​តិដល់ SMEs ក្នុងស្រុក ដែលមានសារៈសំខាន់​ក្នុងការ​ជំរុញមុខជំនួញនេះ ។ ពួកយើងមានផលិតករមានបទពិសោធន៍ ដែលប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ​ក្នុង​ផលិតកម្មរបស់ពួកគេ ។"

រដ្ឋាភិបាលថៃចង់ឲ្យប្រទេសក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ និងការច្នៃប្រឌិតអាហារ ។ គោលនយោបាយនេះ​គឺមួយក្នុងចំណោម "ចង្កោមពិសេស" ដែលបានយល់ស្របដោយទីស្តីការគណៈរដ្ឋមន្រ្តីរួចហើយ ។ ដូច្នេះ ទីភ្នាក់ងាររដ្ឋាភិបាលកំពុងលើកកម្ពស់កិច្ចសហការរវាងក្រុមហ៊ុនអន្តរជាតិ និងក្នុងស្រុក​ដើម្បីជំរុញការច្នៃប្រឌិត។

"DITP កំពុងធ្វើការដើម្បីទាក់ទាញក្រុមហ៊ុនអន្តរជាតិនាំមុខ ដើម្បីវិនិយោគក្នុងការច្នៃប្រឌិតក្នុងប្រទេសថៃ ខណៈ កំពុងលើកកម្ពស់ក្រុមហ៊ុនថៃឲ្យចូលរួមក្នុងការអភិវឌ្ឍឧស្សាហកម្មអាហារ" Choklumlerd បាននិយាយ ។ "​ដើម្បីពង្រឹងការផ្តួចផ្តើមនេះ នៅ ThaiFEX ឆ្នាំនេះ នឹងមានផ្នែកច្នៃប្រឌិតដែលបង្ហាញការច្នៃប្រឌិតអាហារ​ចុងក្រោយ ។"

THAIFEX ឆ្នាំ 2017 នឹងមានសកម្មភាពជាច្រើន ៖ ការប្រលងចុងភៅចុងក្រោយនៃប្រទេសថៃលើកទី 6 ឆ្នាំ 2017 ការប្រកួតប្រជែងចុងភៅដែលផ្តោតលើអាហារថៃ និងការតាំងបង្ហាញ សន្និសីទសុវត្ថិភាពអាហារពិភពលោកលើកទី 5 ដែលវាគ្មិនអន្តរជាតិក្នុងឧស្សាហកម្មអាហារ និងភេសជ្ជៈ និងអង្គការសុវត្ថិភាពអាហារនឹង​ជួប​ប្រជុំដើម្បីពិភាក្សាការនិយម​ក្នុងឧស្សាកម្មចុងក្រោយ វេទិកាសិទ្ធិប្រើយីហោអាហារអាស៊ីដែលរួមមាន​ការ​និយាយពីផ្សាយពាណិជ្ជកម្ម និងឱកាសអភិវឌ្ឍន៍សម្រាប់សិទ្ធិប្រើយីហោអាហារ និងហាងកាហ្វេជនល្បីល្បាញ ដែលអ្នកឆុងកាហ្វេមកពីទូទាំងអាស៊ីនឹងជួបជុំ ដើម្បីបង្ហាញជំនាញរបស់ពួកគេ ។

បន្ថែមទៀត DITP នឹងរៀបចំផ្នែកតាំងបង្ហាញ ដូចជា 'ប្រទេសថៃ ៖ ផលិតករនៃអាហារ Halal គុណភាពល្អរបស់​ពិភពលោក' ដែលនឹងបង្ហាញពីគុណភាពនៃអាហារ Halal របស់ថៃ; ភូមិអាហារបំប៉នថៃ​ដើម្បីរំលេចភេសជ្ជៈអាចផឹកបានភ្លាមៗ និងវីតាមីន ដែលផលិតពីរុក្ខជាតិថៃ; និង 60+ Pavilion សម្រាប់អាហារ និងភេសជ្ជៈ​ប្រឆាំងការចាស់ជរា និងអាហារសុខភាព ។

ឆ្នាំមុន ពិពណ៌បានចូលរួមដោយអ្នកតាំងបង្ហាញ 1,919 នាក់ពី 40 ប្រទេស ដែលទាក់ទាញអ្នកមកចូលរួមពាណិជ្ជកម្មសរុប 42,528 នាក់ – 21% កើនឡើងពីឆ្នាំ 2015 ។ ឆ្នាំនេះ អ្នករៀបចំរំពឹងនឹងឃើញអ្នកមកចូលរួមពាណិជ្ជកម្ម 50,000 នាក់ និងអ្នកចូលរួម 100,000 ផ្សេងទៀតក្នុងថៃទូទៅ ។

THAIFEX-ពិភពអាហារអាស៊ីឆ្នាំ 2017 នឹងត្រូវបានប្រារព្វពីថ្ងៃទី 31 ខែឧសភា ដល់ថ្ងៃទី 4 ខែមិថុនា នៅ IMPACT, Muang Thong Thani, ទីក្រុងបាងកក ។

សម្រាប់ព័ត៌មានបន្ថែម សូមចូល www.ditp.go.thwww.thaitradefair.com

សសេរដោយ Pimsirinuch Borsub

365336