Issue 66

អ្នកស្រលាញ់សត្វចិញ្ចឹម និងអ្នកច្នៃម៉ូដគ្រឿងសង្ហារិមសម្រាប់សត្វឆ្មា Kwanchanok Amorntananuban បានចែករំលែកអំពីលក្ខណៈដែលផលិតផលធ្វើពីក្រដាសកាតុងរបស់នាងមានភាពទាក់ទាញចំពោះ​អតិថិជនយ៉ាងខ្លាំងនៅក្នុងកម្មវិធីតាំងពិពណ៌ពាណិជ្ជកម្មវត្ថុអនុស្សាវរីយ៍ និងគ្រឿងសង្ហារិមធំជាងគេបំផុតប្រចាំឆ្នាំដែលរៀបចំឡើងដោយ DITP។

ការតាំងពិពណ៌វត្ថុអនុស្សាវរីយ៍អន្តរជាតិនៅទីក្រុងបាងកក លើកទី 43rd និងការតាំងពិពណ៌សម្ភារ​ប្រើប្រាស់ក្នុងផ្ទះជាអន្តរជាតិនៅទីក្រុងបាងកក (BIG+BIH 2017) ត្រូវបានរៀបចំឡើងនៅខែមេសា ឆ្នាំ 2017 បានបញ្ជាក់អះអាងអំពីភាពជោគជ័យដ៏អស្ចារ្យមួយ ដោយបានទាក់ទាញភ្ញៀវចូលទស្សនាជាង 52,000 នាក់ និងទទួលបានប្រាក់ចំណូលប្រហែល 25.6 លានដុល្លារអាមេរិកក្នុងរយៈពេលប្រាំថ្ងៃ។

ប្រភេទផលិតផលមួយក្នុងចំណោមប្រភេទផលិតផលដែលមានប្រជាប្រិយភាពខ្លាំងជាងគេបំផុតនៅក្នុង​ការតាំងពិពណ៌ឆ្នាំនេះ គឺផលិតផលសត្វចិញ្ចឹមនៅតំបន់ផ្តាច់មុខមួយដែលហៅថា "ឋានសួគ៌របស់សត្វ​ចិញ្ចឹម" ដែលបង្ហាញអំពីគ្រឿងសង្ហារិមសម្រាប់សត្វចិញ្ចឹម ផលិតផលលាងសម្អាត សម្លៀកបំពាក់ និងផលិតផលដែលមាននវានុវត្តន៍ និងសម្ភារទាន់សម័យដែលទាក់ទងនឹងសត្វចិញ្ចឹមផ្សេងទៀត ដែលផលិតនៅក្នុងប្រទេសថៃ។

Kwanchanok Amorntananuban គឺជាអ្នកផលិតគ្រឿងសង្ហារិមសម្រាប់សត្វចិញ្ចឹមដែលទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកចែកចាយ និងអ្នកទិញអន្តរជាតិនៅក្នុងការតាំងពិពណ៌នៅឆ្នាំនេះ។

ស្ថាបនិក និងនាយកប្រកបដោយគំនិតច្នៃប្រឌិតរបស់ Kafbo ដែលជាម៉ាកសញ្ញាគ្រឿងសង្ហារិមសម្រាប់​សត្វឆ្មាដែលត្រូវបានប្រើប្រាស់ជាសម្ភារតុបតែងផ្ទះផងដែរនោះ បានមានប្រសាសន៍ថា "Kafbo បាន និងកំពុងត្រូវបានដាក់បង្ហាញនៅ BIG+BIH ចាប់តាំងពីឆ្នាំ 2015 មកម៉្លេះ ហើយនៅឆ្នាំនេះ ផលិតផលសម្រាប់សត្វចិញ្ចឹមកាន់តែទទួលបានការពេញនិយមបន្ថែមទៀតនៅក្នុងពិធីតាំងពិពណ៌នេះ"។

Kafbo ដែលជាពាក្យនិយាយលេងសើច នៅលើ "សម្ភារដែលមានការច្នៃប្រឌិត" និង "ក្រដាសកាតុង" ប្រើប្រាស់បច្ចេកទេសសង្កត់ពិសេស ដែលធ្វើឲ្យផ្ទះសត្វចិញ្ចឹមដែលធ្វើពីក្រដាសកាតុងអាចប្រើប្រាស់​បានយូរ និងមិនប៉ះពាល់ដល់បរិស្ថាន។ ផ្ទះដែលត្រូវបានរចនាឡើងដោយមានការគិតយ៉ាងច្បាស់លាស់អំពីមុខងាររបស់វានោះ ត្រូវបានប្រើប្រាស់ជាបន្ទះសម្រាប់ខ្វាច ដែលឆ្មារអាចឡើង អង្គុយ ដេក និងលេងដោយមិនបំផ្លាញគ្រឿងសង្ហារិមរបស់ម្ចាស់របស់ពួកគេឡើយ។

Amorntananuban បាននិយាយថា "ខ្ញុំមានសត្វឆ្មាបួនក្បាល និងសត្វឆ្កែមួយក្បាល ហើយគ្រួសាររបស់ខ្ញុំបានផលិតបន្ទះការពារដែលធ្វើក្រដាសកាតុងរួចហើយ ដូច្នេះខ្ញុំបានចាប់ផ្តើមធ្វើការពិសោធន៍ដោយប្រើប្រាស់ការច្នៃម៉ូដខុសៗគ្នាសម្រាប់ផ្ទះឆ្មា"។ បន្ទាប់ពីបានធ្វើការសាកល្បង និងមានកំហុងឆ្គងជាច្រើន​លើករួចមក នាងបានទទួលជោគជ័យនៅក្នុងការផលិតខូលលិកសិននៃបន្ទះសម្រាប់ខ្វាចដែលមានទ្រង់ទ្រាយជារូបសត្វ ជាលើកដំបូងរបស់នាង ហៅថា "9lifers" ដែលបានទាក់ទាញចំណាប់អារម្មណ៍​របស់អ្នកទិញជាច្រើនអ្នកនៅ BIG+BIH ឆ្នាំ 2015។

កាលពីឆ្នាំទៅ Kafbo បានមើលឃើញភាពរីកចម្រើននៅក្នុងការច្នៃម៉ូដ និងការវេចខ្ចប់ ដែលជាខូលលិកខិនទីបី និងជាខូលលិកសិនចុងក្រោយរបស់ខ្លួន គឺ 'Castle Cube' ដែលត្រូវបានវេចខ្ចប់យ៉ាងរាបស្មើ ដែលកាត់បន្ថយចំណាយលើការធ្វើដំណើរ។

Amorntananuban និយាយថា ភាពជោគជ័យរបស់នាងភាគច្រើនកើតឡើងដោយសារ DITP។

នាងនិយាយថា "ចាប់តាំងពីពេលចាប់ផ្តើម ខ្ញុំបានទទួលការគាំទ្រជាច្រើនពី DITP"។ "ខ្ញុំទទួលបានផលប្រយោជន៍ពីវគ្គសិក្សា និងកម្មវិធីបណ្តុះបណ្តាលជាច្រើនដែលត្រូវបានរៀបចំឡើងដោយ DITP ដែលបានផ្តល់ការណែនាំដល់ខ្ញុំតាមរយៈដំណាក់កាលនានានៃការនាំចេញ ពន្ធ និងជាទូទៅ គឺរបៀបធ្វើអាជីវកម្មជាមួយអតិថិជនក្រៅប្រទេស។"

នាងបន្ថែមថា ការធ្វើការជាមួយ DITP បានផ្តល់ជូន Kafbo នូវឱកាសក្នុងការចូលរួមនៅក្នុងសកម្មភាព​ភ្ជាប់ទំនាក់ទំនងផ្នែកអាជីវកម្ម និងការតាំងពិពណ៌ពាណិជ្ជកម្មនៅក្រៅប្រទេស ដែលបានបង្កើនភាពលេចធ្លោរបស់ម៉ាកសញ្ញាបានយ៉ាងខ្លាំងក្លា និងធ្វើឲ្យអ្នកចែកចាយកាន់តែមានចំណាប់អារម្មណ៍ខ្លាំង​ឡើងចំពោះផលិតផលរបស់នាង។ នៅពេលនេះ Kafbo មានអ្នកចែកចាយនៅក្នុងប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង ប្រទេសអូស្រ្តាលី ហុងកុង ប្រទេសសិង្ហបុរី ប្រទេសអាល្លឺម៉ង់ និងប្រទេសបារាំង រួមជាមួយផែនការនាពេលអនាគតក្នុងការនាំចេញទៅតៃវ៉ាន់។

នាងនិយាយថា "ខ្ញុំគិតថា មានចន្លោះទំនេរជាច្រើនសម្រាប់ការរីកចម្រើននៅក្នុងទីផ្សារសត្វចិញ្ចឹម" ។ "វា​អាចមើលទៅហាក់ដូចជាទីផ្សារដ៏តូចមួយ ប៉ុន្តែជាក់ស្តែង ប្រជាជនបច្ចុប្បន្នប្រព្រឹត្តិចំពោះសត្វចិញ្ចឹមដូចជាកូនរបស់ពួកគេ ហើយពួកគេមានបំណងចំណាយប្រាក់ទៅលើសត្វចិញ្ចឹមទាំងនោះ។ នៅប្រទេសថៃ ផលិតផលដែលពាក់ព័ន្ធសត្វឆ្មាកំពុងលក់ដាច់ខ្លាំងណាស់។"

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.kafbo.com ឬទាក់ទងតាម អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

ពាក្យសម្តីរបស់ Pimsirinuch Borsub

 

366903