Issue 63

DITP បង្ហាញការត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំពិព័រណ៍អំណោយអន្តរជាតិទីក្រុងបាងកកលើកទី 43 ឆ្នាំ2017 និងពិព័រណ៍បរិក្ខារផ្ទះបាយអន្តរជាតិទីក្រុងបាងកកឆ្នាំ 2017 (BIG+BIH 2017) ខែមេសានេះ ។

សហការជាមួយសមាគមន៍ថៃនាំមុខ ដូចជាសមាគមន៍សហព័ន្ធផលិតផលរចនាបទរស់នៅថៃ សមាគមន៍ការរចនា និងវត្ថុ និង​សមាគមន៍អំណោយប្រណិត និងការតុបតែងថៃ DITP នឹងរៀបចំ BIG+BIH ឆ្នាំ 2017 ពីថ្ងៃទី 19 ដល់ 23 ខែមេសា នៅ BITEC, Bangna ។ ថ្ងៃពាណិជ្ជកម្មផ្តាច់មុខគឺពីថ្ងៃទី 19 ដល់ 21 ខែមេសា ខណៈដែរមហាជនទូទៅអាចចូលរួមនៅថ្ងៃទី 22 និង 23 ខែមេសា។

ត្រូវបានរៀបចំពីរដងក្នុងមួយឆ្នាំដោយ DITP, BIG + BIH ត្រូវបានទទួលស្គាល់ទូលំទូលាយជាព្រឹត្តិការណ៍ពាណិជ្ជកម្មសំខាន់របស់ប្រទេសថៃសម្រាប់ផលិតផលរចនាបទរស់នៅ និងមូលបទប្រភពធំជាងគេរបស់អាស៊ានសម្រាប់ផលិតផលរចនាដែលមានគុណភាព ។ ឆ្នាំនេះ ពិព័រណ៍នឹងត្រូវបានរៀបចំក្រោមប្រធានបទជីវិត+រចនាបទរស់នៅអាស៊ាន ដើម្បីឆ្លុះបញ្ចាំងសោភណ្ឌវិទ្យា និងរចនាបទរស់នៅនៃប្រទេសថៃ និងប្រទេសសមាជិកអាស៊ាន ។

"BIG+BIH ត្រូវបានចាត់ទុកជាវេទិកាពាណិជ្ជកម្មអន្តរជាតិសម្រាប់សហគ្រិន ដើម្បីបង្ហាញសក្តានុពលរបស់ពួកគេក្នុងការ​រចនា ការ​អភិវឌ្ឍផលិតផល និងការបង្កើតតម្លៃ" Malee Choklumlerd អគ្គនាយក DITP បាននិយាយ ។

"ពួកយើងជឿជាក់ថាប្រទេសថៃអាចជាមជ្ឈមណ្ឌលតំបន់សម្រាប់ការផលិត និងនាំចេញអំណោយ ផលិតផលបរិក្ខារផ្ទះបាយ និងរចនាបទរស់នៅ ។ វានឹងជាវេទិកា ដែលអ្នកទិញពីជុំវិញពិភពលោកអាចជួប និងធ្វើជំនួញជាមួយផលិតករថៃ ដើម្បីបង្កើនការនាំចេញផលិតផលក្នុងវិស័យនេះទាក់ទងនឹងគុណភាព និងតម្លៃ" Choklumlerd បាននិយាយ ។ "DITP បានរំពឹងថាភ្ញៀវជាង 58,000 នាក់ នឹងមកចូលរួម BIG+BIH 2017 ដែលនឹងមានស្តង់ជាង 1,600 ពីក្រុមហ៊ុនប្រហែល 600" ។

អ្នកទិញបរទេសដែលចូលរួមក្នុងអំឡុងការតាំងពិព័រណ៍ពាណិជ្ជកម្ម ត្រូវបានរំពឹងថាមកពីប្រទេស និងតំបន់ផ្សេងៗគ្នា ដូចជាប្រទេស​ជប៉ុន សហរដ្ឋអាមេរិក ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម អាល្លឺម៉ង់ មជ្ឈឹមបូព៌ា និងតៃវ៉ាន់ ។

ចំណាត់ថ្នាក់ផលិតផលក្នុងការតាំងពិព័រណ៍នឹងមានការតុបតែងផ្ទះ សង្ហារឹមនិងការរស់នៅ បរិក្ខារផ្ទះបាយនិងបរិក្ខារបរិភោគ បរិក្ខារបន្ទប់ទឹក បរិក្ខារការិយាល័យ និងអំណោយ ។ DITP ក៏នឹងបង្ហាញផ្នែកថ្មីសម្រាប់ផលិតផលលំហែកំសាន្ត កីឡា និងធ្វើដំណើរ ដែល​នឹងត្រូវបានដំណើរការនៅ BIG+BIH 2017 ដើម្បីណែនាំការរចនា និងការច្នៃប្រឌិតថ្មី ។

ការតាំងពិព័រណ៍ពិសេស និងផ្នែកសំខាន់បង្ហាញពី Pet Parade ផលិតផលច្នៃប្រឌិតដើម្បីបំពេញតម្រូវការអ្នក​ស្រឡាញ់សត្វចិញ្ចឹម; Thai Wellness, ការថែទាំសុខភាព និងសេវាកម្មបែបថៃដែលពាក់ព័ន្ធនឹងសុខុមាលភាពសម្រាប់​មនុស្សចាស់ 60+, ផលិតផលដែលផ្តល់ជូនមនុស្សចាស់សកម្ម ព្រមទាំងបង្ហាញផលិតផលដែលបានឈ្នះរង្វាន់របស់​នាយករដ្ឋមន្រ្តីដ៏មានកិត្យានុភាព (រង្វាន់ PM) និងបានផ្តល់កិត្តិនាមជាមួយស្លាកសញ្ញាដែលគួរទុកចិត្តរបស់ថៃ (T/Mark)។

សេវាកម្មដែលបានផ្តល់ជូនដោយ DITP សម្រាប់អ្នកទិញ និងភ្ញៀវចូលរួមព្រឹត្តិការណ៍នឹងរួមមានផ្នែកផ្គូរផ្គងជំនួញ ដើម្បីធ្វើការចរចាជំនួញជាមួយដៃគូដែលមានសក្តានុពលព្រមទាំងផ្នែកសេវាកម្មរៀបចំ ។

សម្រាប់ព័ត៌មានបន្ថែម សូមចូល www.bigandbih.com និង www.ditp.go.th

សសេរដោយ Pimsirinuch Borsub

 

366714