Q&A

Issue 54

ជា​ស្ថាបនឹក​នៃក្រុមហ៊ុន J.P. Cam Jewelry & Couture និងជា​អនុប្រធាន​នៃ​សមាគមន៍​រចនាម៉ូដ​គ្រឿងអលង្ការអន្តរជាតិ​ទីក្រុងហុងកុង​ លោក Jens-Peter Cam គឺជា​ចៅក្រមម្នាក់​ក្នុងចំណោម​ចៅក្រម​ឯទៀត​នៅ​វិទ្យាស្ថាន​ត្បូងពេជ្យនិងគ្រឿងអលង្ការ​នៃ​ការប្រកួតប្រជែង​រចនាម៉ូដ​គ្រឿងអលង្ការ​ប្រចាំឆ្នាំរបស់ប្រទេសថៃ។ លោកចែករំលែក​ទស្សនៈផ្ទាល់របស់លោក​លើ​និន្នាការ​បច្ចុប្បន្ននិងអនាគត​នៃ​ឧស្សាហកម្ម​ត្បូងពេជ្យនិង​គ្រឿងអលង្ការ​អាស៊ី​ មុន​ការតាំងពិពរណ៍​ត្បូងពេជ្យ​និងគ្រឿងអលង្ការ​ក្រុងបាងកកលើកទី 58 នៅខែកញ្ញាខាងមុខនេះ។

តើអ្នកនឹង​ពិនិត្យមើលអ្វីខ្លះ​ចំពោះការច្នៃម៉ូដល្អទាំងដប់ ៖ ការប្រកួតប្រជែង​គ្រឿងអលង្ការ​រចនាម៉ូដ​ប្រសើរលេងនិង​ប្រណិតទាន់សម័យឬ?

ខ្ញុំបានឃើញ​ការរចនា​ [គ្រឿងអលង្ការ] ថៃ ហើយខ្ញុំតែងចង់ឃើញ​មនុស្ស​នាំយក​វប្បធម៌​របស់​គេ​ផ្ទាល់។ ខ្ញុំពិតជារំភើបណាស់​ ដែលបានឃើញ​អ្នករចនាម៉ូដក្មេងៗទាំងនេះ​ មកជាមួយ​នឹងការលេងកំសាន្តនិង​ប្រណិតទាន់សម័យ។ ជាប្រពៃណី ថៃមាន​ការចនាម៉ូដដ៏ស្រស់ស្អាតនិងមានហត្ថាកោសល្យ ហើយខ្ញុំរងចាំមើលឥទ្ធិពលទាំងនោះក្នុងការប្រកួតនេះ។

តើលោកអាចប្រាប់ពួកយើងបានទេ អំពីការងារ​ដែល​លោក​ធ្វើ​នៅសមាគមន៍​អ្នករចនាម៉ូដ​គ្រឿង​អលង្ការអន្តរជាតិទីក្រុងហុងកុង?

ជាមួយនឹង​ការធ្វើអាជីវកម្មផ្ទាល់ខ្លួន ខ្ញុំ​បានឆ្លងកាត់​ដំណាក់កាលអភិវឌ្ឍ​នៅពេលចាប់ផ្តើម​ ហើយ​អំពីការ​ដោះស្រាយ​ជាមួយពិភព​ពាណិជ្ជកម្ម​ ដែលសម្រាប់អ្នករចនាម៉ូតវ័យក្មេង​គឺមានការលំបាកយល់ខ្លាំងណាស់​។ វាជាការល្អ​ដែលផ្តល់ឱ្យពួកគេនូវជំនួយនិងគំនិតអំពីរបៀប​ដែលពួកគេគួរ​ធ្វើសម្រាប់អាជីវកម្ម​គ្រឿងអលង្ការ។ ជាងនេះទៅទៀត យើង​ចង់​មានកាតាឡុកនៃ​ការផ្គត់ផ្គង់​ ដូច្នេះ​យើងអាចផ្តល់​នូវប្រភពត្រឹមត្រូវ​សម្រាប់សមាជិក​ ដូចក្នុង​ឧស្សាហកម្មនេះ​ មាន​កត្តាជាច្រើន​គឺពឹងផ្អែកលើ​ទំនុកចិត្ត។ បច្ចុប្បន្ននេះ យើងមានសមាជិក​មកពី​បណ្តាប្រទេស​អាស៊ីភាគអាគ្នេយ៍ និងប្រទេសចិនផងដែរ។

តើអ្វីគឺជា​ភាពតែមួយគត់​អំពី​ឧស្សាហកម្ម​ត្បូងពេជ្យនិងគ្រឿងអលង្ការ​នៅអាស៊ី?

នៅអឺរ៉ុបនិង​ភាគខាងលិច អ្នកមិនឃើញ​មនុស្សម្នារ​ពាក់​គ្រឿងអលង្ការពេជ្យ​ច្រើនទេនៅពេលថ្ងៃ ប៉ុន្តែ​នៅអាស៊ីវិញ ស្ត្រី​អាចពាក់​ពេជ្យ​ដែលមានតម្លៃរាប់​លានដុល្លារ​នៅពេលជួបមិត្តរបស់​គេ​នៅពេលអាហារថ្ងៃត្រង់។ សម្រាប់ខ្ញុំ ការមើលឃើញដូច្នេះគឺល្អខ្លាំងណាស។។ អាស៊ីគឺជាទម្រង់​ល្អមួយ​សម្រាប់​អាជីវកម្ម​គ្រឿងអលង្ការ។

ក្រៅពីប្រទេសថៃ តើមានទីផ្សារ​សក្តានុពលផ្សេងទៀតសម្រាប់​ឧស្សាហកម្ម​គ្រឿងអលង្ការ​ឬទេ?

ជាមួយនឹង​ការតាំងពិពរណ៍​ធំៗពីរដងក្នុងមួយ​ និង​មាន​ទីស្នាក់ការ​ក្រុមហ៊ុនអន្តរជាតិ​ផងនោះ ក្រុងហុងកុង​គឺជាទីផ្សារល្អមួយសម្រាប់​ឧស្សាហកម្មនេះ។ ជប៉ុនក៏ជាទីផ្សារល្អផងដែរ​ពីព្រោះ​ជនជាតិជប៉ុនស្រលាញ់ការរចនាម៉ូដ។ ពេលនេះ ចិន​កំពុងក្លាយជាន​សង្គមជឿនលឿន​ ហើយ​ប្រជាជនវ័យក្មេងរបស់គេ​តែងតែស្វែងរកអ្វីដែលថ្មី​ ជាពិសេស​ការ​ការរចនាម៉ូដបរទេស។

តើលោកមានគន្លឹះសំខាន់ៗ​ណាឬទេសម្រាប់​អ្នកដែលចាប់ផ្តើម​ប្រឡូកក្នុងឧស្សាហកម្ម​ត្បូងពេជ្យ​និងគ្រឿងអលង្ការ?

ប្រសិនបើអ្នកអាចចាប់ផ្តើមនៅក្នុងប្រទេសរបស់អ្នក នោះវាជាការល្អណាស់ ពីព្រោះ​វាជាភាសា​ និងវប្បធម៌របស់អ្នកផ្ទាល់ ហើយអ្នកអាចឃើញ​ចម្លើយតប​ចំពោះ​ការ​រចនាម៉ូដរបស់អ្នក។ ដែលសំខាន់ជាងគេ គឺថាអ្នកត្រូវស្មោះត្រង់នឹងខ្លួនអ្នក ពីព្រោះអ្វីដែលអ្នកលក់​គឺជាការរចនាម៉ូដរបស់អ្នក។ អ្វីទាំងឡាយ​ដែលកើតចេញពីបេះដូងរបស់អ្នកនឹង​ជោគជ័យ ឬមានឱកាស​ទទួលបានជោគជ័យ។ ហើយអ្នកក៏អាច​មានការច្នៃប្រឌិតនិងស្មោះត្រង់ចំពោះខ្លួនអ្នក ប៉ុន្តែ​អ្នកត្រូវគិតអ្វីដែល​អាចលក់បាន។ និងបង្កើតអ្វីមួយដែល​មនុស្សម្នារអាចទិញនិងពាក់បាន។

តើអ្នកគិតថាអ្វីជាគន្លឹះនៃនិន្នាការបច្ចុប្បន្ន​ក្នុងឧស្សាហកម្ម​គ្រឿងអលង្ការ?

នៅអតីតកាលមនុស្សម្នាគួរទិញ​គ្រឿងអលង្កាជា​សិត ប៉ុន្តែ​បច្ចុប្បន្ននេះ ពួកគេ​កំពុងស្វែងរក​អ្វីមួយដែល​ពួកគេអាច​ពាក់​នៅពេលថ្ងៃបាន។ ខ្ញុំគិតថា​ក្នុងទីផ្សារបច្ចុប្បន្ននេះ យើង​ព្យាយាម​បង្កើត​គ្រឿងអលង្កាល្អៗ ដែលមើលទៅថ្លៃៗ ប៉ុន្តែអាចទទួលយកបាន។ អ្នកអាចប្រើថ្មមានតម្លៃ​ពាក់កណ្តាលដែលបង្កើតនូវ​ការរចនាម៉ូដ​ល្អប្រណិត​ ហើយ​បន្ទាប់មកលក់​ការរចនានេះ។

 

Issue 53

Horizon សម្ភាសជាមួយ Bunphot Kliaphungphit,ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Coco Easy ស្ដីអំពីការច្នៃប្រឌិតដែលបង្កើតឲ្យមានភាពងាយស្រួលសម្រាប់អ្នកដែលចូលចិត្តពិសាទឹកដូង ក្នុងការបំបែកត្រឡោកដូងរបស់គេ។

តើអ្វីទៅជាគំនិតនៅពីក្រោយការរកឃើញរបស់ក្រុមហ៊ុន Coco Easy?

វាកើតឡើងដោយសារតែការជួបប្រទះផ្ទាល់របស់ខ្ញុំក្នុងការចង់ពិសាទឹកដូង ក៏ប៉ុន្តែមិនដឹងថាត្រូវបំបែកត្រឡោកដូងប្រើវិធីណាដែលល្អបំផុតនោះទេ។ ខ្ញុំចំណាយពេលប្រហែល ១០ឆ្នាំក្នុងការសាកល្បងដែលខុស មុននឹងសម្រេចបាននូវដំណោះស្រាយដ៏ប្រសើរបំផុតនៅក្នុងឆ្នាំ ២០១៣ ហើយខ្ញុំក៏បានចុះបញ្ជីប្រកាសនីយបត្រតក្កកម្មសម្រាប់ការរកឃើញថ្មីទៅលើ Coco Easy ក្នុងឆ្នាំដដែល។ ការបង្កើតថ្មីរបស់ខ្ញុំ អាចឲ្យអ្នកប្រើប្រាស់ទាំងអស់អាចពិសាទឹកដូងដោយផ្ទាល់ពីត្រឡោកដូងដោយស្រួល ដូចគ្នាទៅនឹងការពិសាដោយកំប៉ុង ឬដបដូច្នោះដែរ។ យើងចោះលករង្វង់ពីរ នៅលើត្រឡោក ហើយភ្ជាប់ក្រវិលសម្រាប់ទាញទៅលើលករង្វង់តូច។ ដើម្បីពិសាទឹកដូង លោកអ្នកអាចបើកត្រឡោកដូងដោយងាយស្រួល ដោយគ្រាន់តែទាញក្រវិលសម្រាប់ទាញចេញមកតែប៉ុណ្ណោះជាការស្រេច។ លោកអ្នកក៏អាចពិសាសាច់ដូងបាន ដោយគ្រាន់តែទាញលករង្វង់ធំដែលនៅលើត្រឡោក ដោយប្រើដៃរបស់លោកអ្នកជាការស្រេច។

អតិថិជនប្រភេទណាជាមុខព្រួញរបស់អ្នក?

សម្រាប់នៅក្នុងស្រុក គោលដៅរបស់ Coco Easy គឺអ្នកលេងកូនហ្គោល និងអ្នកទេសចរបរទេស។ យើងចែកចាយផលិតផលរបស់យើងទៅកាន់កន្លែងលេងវាយកូនហ្គោល សណ្ធាគារ និងផ្សារទំនើបមួយចំនួន ដូចជាផ្សារ Gourmet Market នៅឯ Siam Paragon និងសង្វាក់ផលិតកម្មរបស់ផ្សារទំនើបTops។ យើងក៏នាំចេញផលិតផល Coco Easy ទៅកាន់បណ្ដាប្រទេសមួយចំនួនដូចជា ប្រទេសចិន សហភាពអារ៉ាប់រួម ចក្រភពអង់គ្លេស ប្រទេសអាល្លឺម៉ង់ និងបណ្ដាប្រទេនានានៅក្នុងតំបន់អឺរ៉ុប។

តើអ្វីទៅជាការព្យាករណ៍របស់អ្នកទៅលើទីផ្សារទឹកដូង

ទីផ្សារគឺជាការប្រមើលទៅលើការរីកចម្រើនតាមលំដាប់លំដោយ ដោយសារតែអ្នកប្រើប្រាស់ដែលគិតពីសុខភាព ក៏ដូចជាទំនោរទៅរកផលិផលសរីរាង្គ។ តម្រូវការទៅលើទឹកដូងគឺមានការកើនឡើងនៅក្នុងបណ្ដាប្រទេសនានាដូចជា ប្រទេសចិន និងសហរដ្ឋអាមេរិក។

តើក្រុមហ៊ុន Coco Easyធ្វើយ៉ាងណាដើម្បីធ្វើឲ្យផលិតផលរបស់ខ្លួនមានភាពខុសប្លែកពីផលិតផលរបស់ដៃគូប្រកួតប្រជែងនានា?

ក្រុមហ៊ុន Coco Easy លក់ផលិតផលដែលមានគុណភាព ហើយមិនប្រកួតប្រជែងជាមួយនឹងផលិតផលយីហោដទៃតាមរយៈការទម្លាក់ថ្លៃនោះទេ។ យើងប្រើប្រាស់តែដូងខ្ចីស្រស់ពីខេត្តRatchaburiនិងខេត្តSamutSakhonដែលជាខេត្តត្រូវបានគេទទួលស្គាល់ថាជាកន្លែងដែលមានដូងមានគុណភាពល្អបំផុត។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់អាចពិសាទឹកដូងរបស់យើងដោយងាយស្រួលគ្រប់ពេល គ្រប់ទីកន្លែងនៅលើត្រឡោក ដោយមិនចាំបាច់បារម្ភរឿងធ្វើយ៉ាងណាដើម្បីបើកត្រឡោកដូងឡើយ។

តើអ្វីខ្លះជាផែនការអនាគតរបស់លោកអ្នក?

បច្ចុប្បន្ននេះ Coco Easy មានរោងចក្រស្ថិតនៅក្នុងស្រុក Rangsit, ក្នុងខេត្ត PathumThaniដែលផលិតបានចំណុះ ៣០០០ ផ្លែក្នុងមួយថ្ងៃ។ គិតត្រឹមឆមាសទីមួយឆ្នាំ ២០១៧ ក្រុមហ៊ុន Coco Easyនឹងមានរោងចក្រមួយទៀតនៅក្នុងខេត្តRatchaburi។ តាមរយៈរោងចក្របន្ថែមនេះ វានឹងបង្កើនបរិមាណផលិតកម្មរហូតដល់ប្រហែលជា ៤០០០០- ៥០០០០ ផ្លែក្នុងមួយថ្ងៃ។ យើងក៏មានផែនការពង្រីកទីផ្សាររបស់យើងទៅកាន់តំបន់មជ្ឈឹមបូព៌ា, អឺរ៉ុប, កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកផងដែរ។ យើងកំពុងធ្វើការជាមួយវិទ្យាស្ថានស្រាវជ្រាវ ក្នុងការបង្កើននូវអាយុកាលរក្សាទុកទៅលើផលិតផលរបស់ក្រុមហ៊ុន Coco Easy។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.coconuteasy.com

 

Issue 51

ស្ថាបនិកនិងជាអ្នករចនាម៉ាក MAZMOIZELLE និយាយទៅកាន់ Horizon អំពី​កញ្ចប់សេដ្ឋកិច្ច​របស់នាង​ ដែល​បង្ហាញ​ណុវ​ជោគជ័យដ៏ធំធេង​លើទីផ្សារអន្តរជាតិ។

តើអ្នកអាចប្រាប់​ពួកយើង​អំពីប្រវត្តិខាងក្រោយម៉ាក​ MAZMOIZELLE បានឬទេ?

ម៉ាកនេះត្រូវបានចាប់ផ្តើម​កាលពីប្រាំមួយឆ្នាំមុន។ បន្ទាប់ពីខ្ញុំបានបញ្ចប់​ការសិក្សាផ្នែក​ស្ថាបត្យកម្ម​ជំនាញ​រចនាម៉ូត​ផលិតផល។ ខ្ញុំចង់​រចនាផលិតផលរបស់ខ្ញុំផ្ទាល់​ជាមួយ​នឹង​សម្ភារ​ថ្មី​និងមិនធម្មតា​ដែល​ខុសគ្នា​ពី​សម្ភារផ្សេងទៀតនៅទីផ្សារ។ ខ្ញុំបានរកឃើញឆ្នុកធម្មជាតិ។ ខ្ញុំគិតថា​វា​គួរឱ្យចាប់អារម្មណ៍ណាស់។ ដូច្នេះ ខ្ញុំប្រើសម្ភារនេះ​ដើម្បីផលិត​កាបូប​របស់ខ្ញុំផ្ទាល់ជាលើកទីមួយ។ វាគឺល្អណាស់ ដូច្នេះ​ខ្ញុំបានចាប់ផ្តើម​ផលិតវា​សម្រាប់គោលបំណងពាណិជ្ជកម្ម​។ ខ្ញុំ​បានទទួល​មតិតបដោយវិជ្ជមាន​ពី​អតិថិជន​របស់ខ្ញុំ។ ខ្ញុំបានអភិវឌ្ឍ​និង​ពង្រឹង​ផលិតផលរបស់ខ្ញុំ​រហូត​វា​បានក្លាយជា​ម៉ាក MAZMOIZELLE ដែលអ្នកបានឃើញនៅថ្ងៃនេះ។

តើអ្វីដែលអ្នកគិតថាធ្វើឱ្យ​ម៉ាកនេះ​មានភាពខ្លាំងក្លា?

ផលិតផលរបស់យើង​គឺថែរក្សាបរិស្ថាន។ សម្ភារយកមកពី​សំបក​ខាងក្រៅនៃដើមឆ្នុក​។ កាបូប​ទាំងនេះ​ការពារ​ជ្រាបទឹក​និង​ប្រើប្រាស់បានយូរ។ ការរចនារបស់យើង​មិន​មែនសម្រាប់តែទាន់សម័យ​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏​សម្រាប់​ជីវិតប្រចាំថ្ងៃផងដែរ។ បន្ថែមពីនេះ យើង​ផ្តល់ជូន​នូវផលិត​ផល​ជាច្រើន​ដើម្បីបំពេញ​តាម​តម្រូវការ​របស់​ក្រុមអតិថិជនទាំងអស់។

តើកត្តាអ្វីបំផុសគំនិតសម្រាប់​ការរចនារបស់អ្នក?

ការបំផុសគំនិតរបស់ខ្ញុំចេញពី​ការ​សង្កេត​។ ខ្ញុំតែងតែ​កត់សម្គាល់នូវអ្វីដែល​មនុស្សចាប់អារម្មណ៍​​និងអ្វី​ដែល​ជានិន្ននាការបច្ចុប្បន្ន។ ឧទាហរណ៍ មនុស្សចូលចិត្តប្រើទូរស័ព្ទ​ដៃ ថែប្លេត ឬ​ម៉ាមេរ៉ាឌីជីថល។ ដូច្នេះ ខ្ញុំ​បានផលិត​កាបូប​សម្រាប់ឧបករណ៍ទាំងនេះ​ ដើម្បីធ្វើឱ្យ​ផលិតផ​ល​របស់​យើង​បំពេញបែបរស់នៅរបស់អតិថិជន។

តើអ្វីគឺជាអតិថិជនគោលដៅរបស់អ្នក?

MAZMOIZELLE មានក្រុមអតិថិជន​ច្រើនប្រភេទ ប៉ុន្តែ​គោលដៅចម្បង​គឺ​ក្មេងជំនាន់ក្រោយ​និងនិស្សិត។ នៅពេលខ្ញុំចាប់ផ្តើម​ម៉ាករបស់ខ្ញុំលើកដំបូង ខ្ញុំផ្តោតលើអតិថិជនថៃប៉ុណ្ណោះ។ ប៉ុន្តែ​ ខ្ញុំបាន​ចាប់ផ្តើម​នាំចេញ​ផលិតផលរបស់ខ្ញុំទៅបរទេស​។ បច្ចុប្បន្ន អតិថិជនរបស់ខ្ញុំមកពី​ប្រទេស​ជប៉ុន ហុងកុង ចិន តៃវ៉ាន់ ម៉ាឡេស៊ី សឹង្ហបូរី រុស្ស៊ី និង​អឺរ៉ុប ដូចជា​អ៊ីតាលី បារាំង និង​អាល្លឺម៉ង់។

តើហេតុអ្វីបានជាអតិថិជនរបស់អ្នកចូលចិត្តម៉ាករបស់អ្នក?

ខ្ញុំគិតថា​វាដោយសារ​សេវាកម្ម​បន្ទាប់ពីការលក់របស់ខ្ញុំ។ ខ្ញុំយកចិត្តទុកដាក់ជាមួយអតិថិជន​របស់ខ្ញុំ។ ខ្ញុំបន្តទំនាក់ទំនង​ជាមួយពួកគេ​និងផ្តល់ឱ្យពួកគេ​នូវ​ព័ត៌មានផលិតផល​បន្ថែម​ទៀត ដូចជា​របៀបបោកគក់ ឬរក្សាទុក​កាបូបរបស់ពួកគេ។ នៅពេលកាបូមខូច ដូចជាខូចរ៉ូត ខ្ញុំផ្តល់ឱ្យ​ពួកគេ​នូវការជួសជុល​ដោយមិនគិតប្រាក់។

តើអ្នកមានផែនការទៅអនាគតយ៉ាងដូចម្តេចដែរ?

ខ្ញុំចង់ពង្រីក​ទីផ្សាររបស់ខ្ញុំ។ ខ្ញុំគ្រោងដំណើរការ​ផលិតផលរបស់ខ្ញុំ​នៅ​មជ្ឈិមបូព៌ា។ នៅពេលនេះ ខ្ញុំកំពុងសិក្សាទីផ្សារ របៀបរស់នៅ និង​ទំនោររបស់អតិថិជន​នៅក្នុងតំបន់។ ប្រសិនបើ​ខ្ញុំ​ដឹង​កាន់តែច្រើនអំពីការរស់នៅរបស់ពួកគេ ខ្ញុំនឹងអាចច្រៀតចូល​ទីផ្សារនេះ​បាន ពីព្រោះខ្ញុំមាន​ផលិតផលមានគុណភាពល្អ។

សម្រាប់ព័ត៌មានបន្ថែម​ សូមមើល visit:www.mazmoizelle.com

 

 

Issue 52

អ្នកនាង Kamonrat Atipalungkool, នាយកទីផ្សារ និងផ្នែកលក់របស់ក្រុមហ៊ុន Aroma Space, ផ្ដល់បទសម្ភាសន៍ដល់ Horizon អំពីផលិតផលដែលមានការរចនាដ៏វិចិត្រ ដែលទទួលបានការពេញនិយមជុំវិញពិភពលោក ព្រមទាំងទទួលបានពានរង្វាន់ DEmark ពីអគ្គនាយកដ្ឋាន DITP។

តើអ្នកអាចប្រាប់ខ្ញុំបន្តិចអំពីAroma Space បានទេ?

គ្រួសាររបស់យើងចាប់ផ្ដើមផលិតនូវផលិតផលធ្វើពីកុលភាជន៍ ដោយផ្ដោតតែទៅលើផលិតផលធំៗបម្រើឲ្យការនាំចេញ។ បើទោះជាបែបនេះក្ដី នៅក្នុងឆ្នាំ ២០១២ យើងបានណែនាំនូវបណ្ដាផលិតផលថ្មី ដែលមានឈ្មោះថា ទឹក្លិនកុលភាជន៍ Aroma Bird ហើយវាបានទទួលនូវរង្វាន់ DEmarkនៅក្នុងឆ្នាំនោះ។ វាគឺជាជំហានដំបូងក្នុងការកសាងយីហោរបស់យើង ហើយផ្ដោតទៅលើការផ្សព្វផ្សាយកាន់តែច្រើន ហើយដាក់ឲ្យដំណើរការផលិតផលរបស់យើងនៅក្នុងទីផ្សារក្នុងស្រុក។ យើងបានបន្តអភិវឌ្ឍផលិផលរបស់យើងដោយប្រើគោលគំនិតថ្មីៗ និងរស់រវើករហូតមកដល់ឥឡូវនេះ។

តើមតិប្រតិកម្មអ្វីខ្លះដែលលោកអ្នកទទួលបានពីអតិថិជនមកវិញនោះ?

វាពិសេសអស្ចារ្យណាស់។ យើងពិតជារីករាយចំពោះការឆ្លើយតបរបស់អតិថិជនរបស់យើងដែលជាអ្នកស្រលាញ់ការរចនា និងពណ៌របស់ផលិតផលគ្រឿងសម្អាង Aroma Space។ ខ្ញុំគិតថាគឺដោយសារតែការផ្លាស់ប្ដូរឥរិយាបថរស់នៅរបស់មនុស្ស។ ផលិតផលរបស់យើងគឺផ្ដោតទៅលើអតិថិជនច្រើនលំដាប់។ ពីមុន អតិថិជនចម្បងរបស់យើងគឺមានប្រសិទ្ធភាពតែទៅលើយុវវ័យតែប៉ុណ្ណោះ ក៏ប៉ុន្តែបច្ចុប្បន្ននេះ អតិថិជនរបស់យើង មានទាំងក្មេងជំទង់, សិស្សវិទ្យាល័យ និងនិស្សិតមហាវិទ្យាល័យទៀតផង។ ផលិតផលរបស់យើងគឺមានភាពទាក់ទាញ និងមានខ្នាតតូចដែលអាចឲ្យអតិថិជនរបស់យើង គាត់អាចយកទៅប្រើធ្វើជាអំណោយវត្ថុអនុស្សាវរីយ៍ ឬប្រើវាដើម្បីតុបតែងលំអរគេហដ្ឋានរបស់ពួកគាត់។

 
 

តើទីផ្សារអន្តរជាតិណាដែលអ្នកបានផ្គត់ផ្គង់ទៅកាន់?

ទំនិញរបស់ Aroma Spaceណ ត្រូវបាននាំចេញទៅកាន់ប្រទេសចិន, ជប៉ុន និងតៃវ៉ាន់ ក៏ដូចជាទៅកាន់អឺរ៉ុប រាប់បញ្ចូលទាំងប្រទេសនានាដូចជា ហុល្លង់, អាល្លឺម៉ង់ និងអ៊ីតាលី។ អតិថិជនជាប្រជាជនអឺរ៉ុប គឺពិតជាចូលចិត្តទៅលើផលិតផលធ្វើអំពីស្លឹកគ្រៃ និងផ្កាម្លិះ។ ពួកគាត់និយាយថា នៅពេលដែលពួកគាត់ហិតក្លិនគន្ធពិដោរទាំងនេះ គឺគាត់មានអារម្មណ៍ស្រស់ថ្លា បរិសុទ្ធ និងរីករាយ។ ពួកគាត់ស្រលាញ់ក្លិនក្រអូបទាំងនេះណាស់ ដោយសារតែនៅក្នុងតំបន់អឺរ៉ុប គឺគ្មានក្លិនក្រអូបប្រភេទនេះឡើយ។ នៅពេលខាងមុខ យើងនឹងអាចនាំយកនូវក្លិនក្រអូបទាំងនេះកាន់តែច្រើន ទៅកាន់បណ្ដាប្រទេសទាំងនោះ។

តើលោកអ្នកប្រើប្រាស់បណ្ដាញសង្គមរបៀបណាដើម្បីផ្ដល់ព័ត៌មានដល់អតិថិជនរបស់លោកអ្នក?

គុណសម្បត្តិក្នុងការក្លាយជាសហគ្រិនវ័យក្មេងគឺ ខ្ញុំដឹងអំពីរបៀបនៃការប្រើប្រាស់បច្ចេកវិទ្យាថ្មី ព្រមទាំងបណ្ដាញផ្សព្វផ្សាយក្នុងសង្គម ដើម្បីបង្ហាញនូវផលិតផលរបស់ខ្ញុំ។ ឧទាហរណ៍ Facebook និង Instagram ធ្វើឲ្យខ្ញុំកាន់តែមានភាពងាយស្រួលក្នុងការភ្ជាប់ការទាក់ទងទៅកាន់អតិថិជននៅជុំវិញពិភពលោក។ អតិថិជនអន្តរជាតិ ក៏អាចមើលផលិតផលរបស់ខ្ញុំតាមរយៈវេបសាយ ហើយទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាទិញបន្ទាប់ពីការចូលមើលរួចហើយនោះ។ វាក៏ធ្វើឲ្យពួកគាត់កាន់តែមានភាពងាយស្រួលក្នុងការស្គាល់នូវយីហោផលិតផលថៃផងដែរ។

តើអ្វីទៅជាគម្រោងផែនការទៅអនាគតរបស់លោកអ្នក?

យើងរំពឹងថានឹងពង្រីកសង្វាក់ផលិតកម្មរបស់យើង។ ដំបូង យើងបានផលិតទឹកអប់ និងទឹកក្លិន, ក៏ប៉ុន្តែនៅពេលខាងមុខ យើងនឹងផលិតទៀន និងគ្រឿងក្រមួនដោយមានការរចនាប្លែកកម្រឃើញ។ យើងក៏ចង់បង្កើនសមត្ថភាពរបស់យើង ដើម្បីផលិតនូវផលិតផលថៃល្អឯក ដែលមានគុណភាពខ្ពស់ សម្រាប់អតិថិជនរបស់យើង ទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.aromaspaceproducts.com

 

 

Issue 50

អនាគតនិយាយទៅកាន់ Paul Robilliard ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំប្រទេសថៃ ក្នុងកំឡុងពេលស្រាវជ្រាវរបស់ប្រទេសអូស្រ្តាលី-ថៃ និងការច្នៃប្រឌិតនៃចក្ខុវិស័យដែលប្រារព្ធពិធី កាលពីថ្ងៃទីថ ២៧ ខែមេសា។

តើការស្រាវជ្រាវរបស់ប្រទេសអូស្រ្តាលី-ថៃនឹងមានការសហការគ្នាក្នុងជំនួញរវាងប្រទេសទាំងពីរដោយយ៉ាងណា?

ការច្នៃប្រឌិត គឺមានការពេញនិយមខ្លាំងតាមរបៀបវារៈរបស់រដ្ឋាភិបាលប្រទេសអូស្រ្តាលី និងថៃ។ ក្នុងប្រទេសអូស្រ្តាលី ការស្រាវជ្រាវរបស់រដ្ឋាភិបាល និងរបៀបវារៈនៃការច្នៃប្រឌិត គឺច្នៃបង្កើតនូវអ្វីដែលប្រធានាធិបតេយ្យ ម៉ាខុម ថើនបូលគាត់ត្រូវការជា "គ្រាប់បែកគំនិត" ការស្រាវជ្រាវទ្វេភាគីរបស់យើងនៃមិត្តភាពដែលផ្តោតសំខាន់ទៅលើការច្នៃប្រឌិត។ នៅមានអ្វីសំខាន់មួយទៀតគឺពួកយើងបានរៀនពីគ្នាទៅវិញទៅមក ពីច្នៃម៉ូត កេមឌីជីថលសំរាប់ក្មេង អ្នកច្នៃម៉ូតបានធ្វើការរួមគ្នា ការសហការគ្នាស្រាវជ្រាវការអាវកាស និងការសិក្សាពី STEM ចែកចាយពីបទពិសោធន៍នូវឆន្ទះក្នុងការធ្វើការងារវិទ្យាសាស្ត្រដល់អ្នកជំនាន់ក្រោយ។​ ខ្ញុំសប្បាយចិត្តដែលឆ្នាំនេះការស្រាវជ្រាវរវាង អូស្រ្តាលី-ថៃ និងការច្នៃប្រឌិតជាសញ្ញាទៅដល់ពាណិជ្ជកម្មស្រាវជ្រាវឲ្យមកជាដៃគូររវាងប្រទេសថៃ និងអូស្រ្តាលី។ ការអប់រំជាង ១៩០ ប្រភេទ ទាំងផ្នែករដ្ឋាភិបាល និងផ្នែកឯកជន នឹងជាឪកាសល្អក្នុងការសហការនេះ។

តើអ្នកអាចផ្តល់ជាឧទាហរណ៍នៃជំនួញសហការរវាងប្រទេសទាំងពីរ?

ប្រទេសថៃ និងអូស្រ្តាលីបានជ្រើសរើសផ្តោតទៅលើវិស័យកសិកម្ម និងជីវៈចំរុះក្នុងការស្រាវជ្រាវ និងការច្នៃប្រឌិតក្នុងឆ្នាំនេះ។ វាជាអ្វីដែលល្អដ៏សំខាន់ដល់ចំណងសេដ្ឋកិច្ចប្រទេសទាំងពីរ ដែលយើងមើលឃើញថាមានការលូតលាស់ទាំងពីរផ្លូវរវាងជំនួញកសិកម្ម និងបន្តភាពជាដៃគូរនៅតែខ្លាំងសំខាន់។​ គោលនយោបាយជំនួញដែលមានរៀបចំឡើង ដែលផ្អែកលើការសហការដើម្បីអភិវឌ្ឍន៍ក្នុងការពង្រឹងទីផ្សាររបស់ប្រទេសទាំងពីរ។

តើអ្វីជាចំនុចខ្លាំងរបស់ប្រទេសថៃក្នុងជំនួញភាពជាដៃគូរនេះ?

តាំងពីប្រទេសថៃ-អូស្រ្តាលី ធ្វើជំនួញអត់គិតពន្ធក្នុងកិច្ចសន្យា កាលពីឆ្នាំ២០១៥ ជំនួញនៃប្រទេសទាំងពីរមានចំនួនកើនឡើងទ្វេដង ក្នុងតំលៃទឹកប្រាក់ជា ១៩.៩ ពាន់លានដុល្លាអូស្រ្តាលី (១៤.៨ពាន់លានដុល្លា) និងប្រទេសថៃជាដៃគូរទី៨ក្នុងជំនួញភាពជាដៃគូរ។ អ្វីដែលល្អក្នុងតំបន់ប្រហែលជាកត្តាជំរុញក្នុងការទាក់ទាញអ្នកជំនួញជនជាតិអូរស្រ្តាលីជាច្រើនទៅកាន់ប្រទេសថៃ។

តើឯកអគ្គរាជទូតប្រទេសអូស្រ្តាលីមានការផ្សព្វផ្សាយយ៉ាងណាក្នុងការសហការរវាងប្រទេសទាំងពីរ?

ជាពិសេសក្នុងក្រុមមិត្តភាពសេដ្ឋកិច្ចរបស់យើង មួយក្នុងចំណោមអាទិភាពរបស់យើងគឺចង់បានការផ្សាភ្ជាប់ការនិយាយជំនួញ និងបង្កើតស្ថានភាពដ៏ល្អបំផុតមួយសំរាប់ថៃ និងអូស្រ្តាលីក្នុងការពង្រីកសក្តានុពល បង្កើតការងារ និងចែកចាយការលូតលាស់សេដ្ឋកិច្ច។​ ស្របគ្នានេះផងដែរ ស្ថានទូតបានស្វែងរកឪកាសសំរាប់ការសហការផ្នែកកសិកម្ម ការអប់រំ អំណាចរបស់សេដ្ឋកិច្ចស្រ្តី និងសកម្មផ្សព្វផ្សាយការលូតលាស់ក្នុងតំបន់​ និងភាពរីកចំរើន។

តើក្រុមហ៊ុនធំៗអូស្រ្តាលីណាខ្លះដែលមកបណា្តក់ទុន និងមានរោងចក្រនៅប្រទេសថៃ?

ក្នុងស្ថានភាពការបញ្ចូលសេដ្ឋកិច្ចសមាគមន៍អាស៊ានពាក់កណ្តាល ប្រទេសថៃផ្អែកខ្លាំងលើអ្នកបណ្តាក់ទុនអូស្រ្តាលីច្រើន។ ក្រុមហ៊ុន អូស្រ្តាលី ១៨០ ក្រុមហ៊ុនហើយដែលមាននៅប្រទេសថៃ។ ប៉ុន្តែភាគច្រើនជាក្រុមហ៊ុនខ្នាតតូច SME ហើយនៅមិនទាន់មានជាឧស្សាហកម្មរោងចក្រនៅឡើយ។ ផ្នែកសេវាកម្មកំពុងមានការកើនឡើងកាន់តែខ្លាំងអ្នកបណ្តាក់ទុនអូស្រ្តាលី។​ ក្រុមហ៊ុនបានអធិប្បាយពីធនាគារ ក្រុមហ៊ុនដឹកជញ្ជូន ស្ថាបតេយ្យករ និងក្រុមហ៊ុនថ្មីៗផ្សេងៗទៀត។ វាមានសារៈសំខាន់ផងដែរក្នុងធ្វើការវិភាគទានខ្លីដែលវាមានសារៈសំខាន់ចំពោះអ្នកបណ្តាក់ទុនថៃទៅសេដ្ឋកិច្ចអូស្រ្តាលី។ ប្រទេសថៃជាប្រទេសធំទី១៦ នៃFDI ការបណ្តាក់ទុនស្តក់ក្នុងប្រទេសអូស្រ្តាលីក្នុងផ្នែកទេសចរណ៍ ពាណិជ្ជកសិកម្ម និងថាមពល។

 

 

369059