Issue 50

អនាគតនិយាយទៅកាន់ Paul Robilliard ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំប្រទេសថៃ ក្នុងកំឡុងពេលស្រាវជ្រាវរបស់ប្រទេសអូស្រ្តាលី-ថៃ និងការច្នៃប្រឌិតនៃចក្ខុវិស័យដែលប្រារព្ធពិធី កាលពីថ្ងៃទីថ ២៧ ខែមេសា។

តើការស្រាវជ្រាវរបស់ប្រទេសអូស្រ្តាលី-ថៃនឹងមានការសហការគ្នាក្នុងជំនួញរវាងប្រទេសទាំងពីរដោយយ៉ាងណា?

ការច្នៃប្រឌិត គឺមានការពេញនិយមខ្លាំងតាមរបៀបវារៈរបស់រដ្ឋាភិបាលប្រទេសអូស្រ្តាលី និងថៃ។ ក្នុងប្រទេសអូស្រ្តាលី ការស្រាវជ្រាវរបស់រដ្ឋាភិបាល និងរបៀបវារៈនៃការច្នៃប្រឌិត គឺច្នៃបង្កើតនូវអ្វីដែលប្រធានាធិបតេយ្យ ម៉ាខុម ថើនបូលគាត់ត្រូវការជា "គ្រាប់បែកគំនិត" ការស្រាវជ្រាវទ្វេភាគីរបស់យើងនៃមិត្តភាពដែលផ្តោតសំខាន់ទៅលើការច្នៃប្រឌិត។ នៅមានអ្វីសំខាន់មួយទៀតគឺពួកយើងបានរៀនពីគ្នាទៅវិញទៅមក ពីច្នៃម៉ូត កេមឌីជីថលសំរាប់ក្មេង អ្នកច្នៃម៉ូតបានធ្វើការរួមគ្នា ការសហការគ្នាស្រាវជ្រាវការអាវកាស និងការសិក្សាពី STEM ចែកចាយពីបទពិសោធន៍នូវឆន្ទះក្នុងការធ្វើការងារវិទ្យាសាស្ត្រដល់អ្នកជំនាន់ក្រោយ។​ ខ្ញុំសប្បាយចិត្តដែលឆ្នាំនេះការស្រាវជ្រាវរវាង អូស្រ្តាលី-ថៃ និងការច្នៃប្រឌិតជាសញ្ញាទៅដល់ពាណិជ្ជកម្មស្រាវជ្រាវឲ្យមកជាដៃគូររវាងប្រទេសថៃ និងអូស្រ្តាលី។ ការអប់រំជាង ១៩០ ប្រភេទ ទាំងផ្នែករដ្ឋាភិបាល និងផ្នែកឯកជន នឹងជាឪកាសល្អក្នុងការសហការនេះ។

តើអ្នកអាចផ្តល់ជាឧទាហរណ៍នៃជំនួញសហការរវាងប្រទេសទាំងពីរ?

ប្រទេសថៃ និងអូស្រ្តាលីបានជ្រើសរើសផ្តោតទៅលើវិស័យកសិកម្ម និងជីវៈចំរុះក្នុងការស្រាវជ្រាវ និងការច្នៃប្រឌិតក្នុងឆ្នាំនេះ។ វាជាអ្វីដែលល្អដ៏សំខាន់ដល់ចំណងសេដ្ឋកិច្ចប្រទេសទាំងពីរ ដែលយើងមើលឃើញថាមានការលូតលាស់ទាំងពីរផ្លូវរវាងជំនួញកសិកម្ម និងបន្តភាពជាដៃគូរនៅតែខ្លាំងសំខាន់។​ គោលនយោបាយជំនួញដែលមានរៀបចំឡើង ដែលផ្អែកលើការសហការដើម្បីអភិវឌ្ឍន៍ក្នុងការពង្រឹងទីផ្សាររបស់ប្រទេសទាំងពីរ។

តើអ្វីជាចំនុចខ្លាំងរបស់ប្រទេសថៃក្នុងជំនួញភាពជាដៃគូរនេះ?

តាំងពីប្រទេសថៃ-អូស្រ្តាលី ធ្វើជំនួញអត់គិតពន្ធក្នុងកិច្ចសន្យា កាលពីឆ្នាំ២០១៥ ជំនួញនៃប្រទេសទាំងពីរមានចំនួនកើនឡើងទ្វេដង ក្នុងតំលៃទឹកប្រាក់ជា ១៩.៩ ពាន់លានដុល្លាអូស្រ្តាលី (១៤.៨ពាន់លានដុល្លា) និងប្រទេសថៃជាដៃគូរទី៨ក្នុងជំនួញភាពជាដៃគូរ។ អ្វីដែលល្អក្នុងតំបន់ប្រហែលជាកត្តាជំរុញក្នុងការទាក់ទាញអ្នកជំនួញជនជាតិអូរស្រ្តាលីជាច្រើនទៅកាន់ប្រទេសថៃ។

តើឯកអគ្គរាជទូតប្រទេសអូស្រ្តាលីមានការផ្សព្វផ្សាយយ៉ាងណាក្នុងការសហការរវាងប្រទេសទាំងពីរ?

ជាពិសេសក្នុងក្រុមមិត្តភាពសេដ្ឋកិច្ចរបស់យើង មួយក្នុងចំណោមអាទិភាពរបស់យើងគឺចង់បានការផ្សាភ្ជាប់ការនិយាយជំនួញ និងបង្កើតស្ថានភាពដ៏ល្អបំផុតមួយសំរាប់ថៃ និងអូស្រ្តាលីក្នុងការពង្រីកសក្តានុពល បង្កើតការងារ និងចែកចាយការលូតលាស់សេដ្ឋកិច្ច។​ ស្របគ្នានេះផងដែរ ស្ថានទូតបានស្វែងរកឪកាសសំរាប់ការសហការផ្នែកកសិកម្ម ការអប់រំ អំណាចរបស់សេដ្ឋកិច្ចស្រ្តី និងសកម្មផ្សព្វផ្សាយការលូតលាស់ក្នុងតំបន់​ និងភាពរីកចំរើន។

តើក្រុមហ៊ុនធំៗអូស្រ្តាលីណាខ្លះដែលមកបណា្តក់ទុន និងមានរោងចក្រនៅប្រទេសថៃ?

ក្នុងស្ថានភាពការបញ្ចូលសេដ្ឋកិច្ចសមាគមន៍អាស៊ានពាក់កណ្តាល ប្រទេសថៃផ្អែកខ្លាំងលើអ្នកបណ្តាក់ទុនអូស្រ្តាលីច្រើន។ ក្រុមហ៊ុន អូស្រ្តាលី ១៨០ ក្រុមហ៊ុនហើយដែលមាននៅប្រទេសថៃ។ ប៉ុន្តែភាគច្រើនជាក្រុមហ៊ុនខ្នាតតូច SME ហើយនៅមិនទាន់មានជាឧស្សាហកម្មរោងចក្រនៅឡើយ។ ផ្នែកសេវាកម្មកំពុងមានការកើនឡើងកាន់តែខ្លាំងអ្នកបណ្តាក់ទុនអូស្រ្តាលី។​ ក្រុមហ៊ុនបានអធិប្បាយពីធនាគារ ក្រុមហ៊ុនដឹកជញ្ជូន ស្ថាបតេយ្យករ និងក្រុមហ៊ុនថ្មីៗផ្សេងៗទៀត។ វាមានសារៈសំខាន់ផងដែរក្នុងធ្វើការវិភាគទានខ្លីដែលវាមានសារៈសំខាន់ចំពោះអ្នកបណ្តាក់ទុនថៃទៅសេដ្ឋកិច្ចអូស្រ្តាលី។ ប្រទេសថៃជាប្រទេសធំទី១៦ នៃFDI ការបណ្តាក់ទុនស្តក់ក្នុងប្រទេសអូស្រ្តាលីក្នុងផ្នែកទេសចរណ៍ ពាណិជ្ជកសិកម្ម និងថាមពល។

 

 

368481