Issue 53

Horizon សម្ភាសជាមួយ Bunphot Kliaphungphit,ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Coco Easy ស្ដីអំពីការច្នៃប្រឌិតដែលបង្កើតឲ្យមានភាពងាយស្រួលសម្រាប់អ្នកដែលចូលចិត្តពិសាទឹកដូង ក្នុងការបំបែកត្រឡោកដូងរបស់គេ។

តើអ្វីទៅជាគំនិតនៅពីក្រោយការរកឃើញរបស់ក្រុមហ៊ុន Coco Easy?

វាកើតឡើងដោយសារតែការជួបប្រទះផ្ទាល់របស់ខ្ញុំក្នុងការចង់ពិសាទឹកដូង ក៏ប៉ុន្តែមិនដឹងថាត្រូវបំបែកត្រឡោកដូងប្រើវិធីណាដែលល្អបំផុតនោះទេ។ ខ្ញុំចំណាយពេលប្រហែល ១០ឆ្នាំក្នុងការសាកល្បងដែលខុស មុននឹងសម្រេចបាននូវដំណោះស្រាយដ៏ប្រសើរបំផុតនៅក្នុងឆ្នាំ ២០១៣ ហើយខ្ញុំក៏បានចុះបញ្ជីប្រកាសនីយបត្រតក្កកម្មសម្រាប់ការរកឃើញថ្មីទៅលើ Coco Easy ក្នុងឆ្នាំដដែល។ ការបង្កើតថ្មីរបស់ខ្ញុំ អាចឲ្យអ្នកប្រើប្រាស់ទាំងអស់អាចពិសាទឹកដូងដោយផ្ទាល់ពីត្រឡោកដូងដោយស្រួល ដូចគ្នាទៅនឹងការពិសាដោយកំប៉ុង ឬដបដូច្នោះដែរ។ យើងចោះលករង្វង់ពីរ នៅលើត្រឡោក ហើយភ្ជាប់ក្រវិលសម្រាប់ទាញទៅលើលករង្វង់តូច។ ដើម្បីពិសាទឹកដូង លោកអ្នកអាចបើកត្រឡោកដូងដោយងាយស្រួល ដោយគ្រាន់តែទាញក្រវិលសម្រាប់ទាញចេញមកតែប៉ុណ្ណោះជាការស្រេច។ លោកអ្នកក៏អាចពិសាសាច់ដូងបាន ដោយគ្រាន់តែទាញលករង្វង់ធំដែលនៅលើត្រឡោក ដោយប្រើដៃរបស់លោកអ្នកជាការស្រេច។

អតិថិជនប្រភេទណាជាមុខព្រួញរបស់អ្នក?

សម្រាប់នៅក្នុងស្រុក គោលដៅរបស់ Coco Easy គឺអ្នកលេងកូនហ្គោល និងអ្នកទេសចរបរទេស។ យើងចែកចាយផលិតផលរបស់យើងទៅកាន់កន្លែងលេងវាយកូនហ្គោល សណ្ធាគារ និងផ្សារទំនើបមួយចំនួន ដូចជាផ្សារ Gourmet Market នៅឯ Siam Paragon និងសង្វាក់ផលិតកម្មរបស់ផ្សារទំនើបTops។ យើងក៏នាំចេញផលិតផល Coco Easy ទៅកាន់បណ្ដាប្រទេសមួយចំនួនដូចជា ប្រទេសចិន សហភាពអារ៉ាប់រួម ចក្រភពអង់គ្លេស ប្រទេសអាល្លឺម៉ង់ និងបណ្ដាប្រទេនានានៅក្នុងតំបន់អឺរ៉ុប។

តើអ្វីទៅជាការព្យាករណ៍របស់អ្នកទៅលើទីផ្សារទឹកដូង

ទីផ្សារគឺជាការប្រមើលទៅលើការរីកចម្រើនតាមលំដាប់លំដោយ ដោយសារតែអ្នកប្រើប្រាស់ដែលគិតពីសុខភាព ក៏ដូចជាទំនោរទៅរកផលិផលសរីរាង្គ។ តម្រូវការទៅលើទឹកដូងគឺមានការកើនឡើងនៅក្នុងបណ្ដាប្រទេសនានាដូចជា ប្រទេសចិន និងសហរដ្ឋអាមេរិក។

តើក្រុមហ៊ុន Coco Easyធ្វើយ៉ាងណាដើម្បីធ្វើឲ្យផលិតផលរបស់ខ្លួនមានភាពខុសប្លែកពីផលិតផលរបស់ដៃគូប្រកួតប្រជែងនានា?

ក្រុមហ៊ុន Coco Easy លក់ផលិតផលដែលមានគុណភាព ហើយមិនប្រកួតប្រជែងជាមួយនឹងផលិតផលយីហោដទៃតាមរយៈការទម្លាក់ថ្លៃនោះទេ។ យើងប្រើប្រាស់តែដូងខ្ចីស្រស់ពីខេត្តRatchaburiនិងខេត្តSamutSakhonដែលជាខេត្តត្រូវបានគេទទួលស្គាល់ថាជាកន្លែងដែលមានដូងមានគុណភាពល្អបំផុត។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់អាចពិសាទឹកដូងរបស់យើងដោយងាយស្រួលគ្រប់ពេល គ្រប់ទីកន្លែងនៅលើត្រឡោក ដោយមិនចាំបាច់បារម្ភរឿងធ្វើយ៉ាងណាដើម្បីបើកត្រឡោកដូងឡើយ។

តើអ្វីខ្លះជាផែនការអនាគតរបស់លោកអ្នក?

បច្ចុប្បន្ននេះ Coco Easy មានរោងចក្រស្ថិតនៅក្នុងស្រុក Rangsit, ក្នុងខេត្ត PathumThaniដែលផលិតបានចំណុះ ៣០០០ ផ្លែក្នុងមួយថ្ងៃ។ គិតត្រឹមឆមាសទីមួយឆ្នាំ ២០១៧ ក្រុមហ៊ុន Coco Easyនឹងមានរោងចក្រមួយទៀតនៅក្នុងខេត្តRatchaburi។ តាមរយៈរោងចក្របន្ថែមនេះ វានឹងបង្កើនបរិមាណផលិតកម្មរហូតដល់ប្រហែលជា ៤០០០០- ៥០០០០ ផ្លែក្នុងមួយថ្ងៃ។ យើងក៏មានផែនការពង្រីកទីផ្សាររបស់យើងទៅកាន់តំបន់មជ្ឈឹមបូព៌ា, អឺរ៉ុប, កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកផងដែរ។ យើងកំពុងធ្វើការជាមួយវិទ្យាស្ថានស្រាវជ្រាវ ក្នុងការបង្កើននូវអាយុកាលរក្សាទុកទៅលើផលិតផលរបស់ក្រុមហ៊ុន Coco Easy។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.coconuteasy.com

 

367240