Q&A

Issue 49

Horizon Thailand ជួបជាមួយលោក Chalermkit Pokamas ស្ថាបនិក Just-In-Case ពី​វិធី​ដែល​លោក​បាន​បង្វែរ​ចំណង់​ចំណូល​ចិត្តលើ​ស្បែក​ជើង​​របស់​គាត់​ទៅ​ក្នុង​​ពាណិជ្ជកម្ម។

តើអ្នក​អាច​ប្រាប់យើង​ពី​វិធី​ដែល​អ្នក​បាន​ឈាន​ចូល​ទៅ​ក្នុង​ឧស្សាហកម្ម​ច្នៃ​ម៉ូដ​ដែរឬ​ទេ?

នៅពេលចាប់​ផ្តើម​អាជីវកម្ម​របស់​ខ្ញុំ​ ខ្ញុំ​បាន​ស្វែង​រក​ស្បែកជើង​ដែល​អាច​ជួយ​ឱ្យ​ខ្ញុំ​ខ្ពស់​ជាងមុន ព្រោះ​ថា​ខ្ញុំ​មាន​កម្ពស់​ទាប។ ខ្ញុំ​ស្រឡាញ់​ស្បែក​ជើង​ណាស់ ហើយ​ខ្ញុំ​មាន​ស្បែក​ជើង​ប្រហែល ៥០គូ។ ​មាន​ថ្ងៃ​មួយ ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា​ហេតុ​អ្វី​ខ្ញុំ​មិន​ផលិត​ស្បែក​ជើង​ និង​មាន​ម៉ា​ក​របស់​​ខ្លួន​ឯង​ផ្ទាល់។ ដូចនេះ នៅ​ឆ្នាំ​២០១២ ខ្ញុំ​បាន​ចូលរៀន​វគ្គ​រៀន​ធ្វើ​ស្បែក​ជើង​នៅ​សាលា ហើយ​បាន​រៀន​ពី​របៀប​ផលិត​ស្បែក​ជើង​ពី​ការ​គូស​ យល់ដឹង​ពី​របៀប​ធ្វើ​ស្បែក​ជើង​ដោយ​ដៃ​នៅ​មុន​ពេល​បង្កើត​ម៉ាក​របស់​ខ្ញុំ Just-In-Case នៅ​ដើមឆ្នាំ​២០១៤។

តើអ្វី​ដែល​ឱ្យ Just-In-Case លេចធ្លោ?

​យើង​មាន​លក្ខណៈ​ពិសេស ​ព្រោះ​យើង​មាន​ការ​គិត​ប្លែក​ពីគេ។ ខ្ញុំ​ជឿថា ការ​រចនា​ម៉ូដដែល​​ល្អ​ មិន​មែន​ត្រឹម​តែ​សម្រស់​ទេ ប៉ុន្តែ​វា​អាច​ជួយ​ឱ្យ​មនុស្ស​រស់​នៅ​កាន់​ប្រសើរ​និង​សប្បាយ​ជាង​មុន។ ប្រៀប​ដូច​ជា​ពាក្យស្លោករបស់​យើង "Creative Elevator Shoes With Craftsmanship" Just-In-Case ប្រើប្រាស់ការ​ច្នៃម៉ូដ​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​អ្នក​ពាក់ ព្រោះពួក​គេ​ចង់​មើល​ទៅ​ខ្ពស់​ជាង​មុន​ដោយ​ពុំ​​មាន​ការ​ចាប់អារម្មណ៍។ ស្បែក​ជើង​របស់​យើង​មាន​ភ្ជា​ប់​មក​ជា​មួយ​នូវ​កែង​ស្បែកជើង​ ដែល​មិន​ត្រូវ​បាន​ចាប់​អារម្មណ៍ ​លើក​លែង​តែ​អ្នក​ពាក់។ ស្បែកជើង​ទាំង​អស់​ត្រូវ​បាន​ផលិ​តដោយដៃ ជាមួយ​នឹង​វត្ថុ​ធាតុដើម​ល្អបំផុត ហើយអាចកែតម្រូវ​ឱ្យ​សាកសម​​បាន​សម្រាប់​គ្រប់គ្នា។ សម្រាប់​ស្បែកជើង​ដែល​កម៉្មង់ អតិថិជន​អាច​ជ្រើសរើស​ប្រភេទ​ស្បែក​និង​ម៉ូដ​ដែល​គេ​ចូលចិត្ត។

តើនរណា​ជា​អតិថិជន​ចម្បងរបស់​លោក?

ម៉ាក​របស់​យើង​មាន​ក្រុម​អតិថិជន២ សំខាន់​គឺ​បុរស​និង​ពួក​ស្រី​ធ្វើ​ប្រុស​ដែល​ចង់​បន្ថែម​កម្ពស់​របស់​ពួក​គេ។ យើង​ក៏​មាន​ផ្តល់​នូវ​ស្បែក​ជើង​សម្រាប់​ស្ត្រី​ ហើយ​ពេល​នេះ អត្រា​ស្បែកជើង​សម្រាប់​បុរស​និង​ស្ត្រី​គឺ 70:30។

តើ​លោក​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ដែរ​ឬទេ?

បាទ GentleBoy Collection – Shoegether របស់យើង​ ធ្លាប់ទទួល​បាន​ពាន​រង្វាន់ការ​ច្នៃម៉ូដ​ល្អ​បំផុតសម្រាប់​​ឆ្នាំ​២០១៥ (DEmark)។ គំនិត​នៃ​ការ​ច្នៃម៉ូដ​នេះ គឺ​បាន​មក​ពី​កុមារភាព​របស់​ខ្ញុំ​ ដែល​ជីវិត​ពោរពេញ​ដោយ​ភាព​រីករាយ​ ហើយ​ខ្ញុំ​ជឿជាក់​ថា​ ពេល​ខ្លះ​មនុស្ស​គ្រប់​រូប​នៅ​តែ​មាន​អារម្មណ៍​ដូច​កាល​ពី​នៅក្មេង។ ខ្ញុំ​បាន​បង្ហាញ​គំនិត​នេះ តាម​រយៈ​ការ​ប្រមូល​ផ្តុំ​ម៉ូដ​ ការ​លើក​ទឹក​ចិត្ត​អតិថិជន​ក្នុង​ការ​បង្ហាញ​ពី​ការ​ស្រមើស្រម៉ៃ​របស់​ពួក​គេ​កាល​ពី​នៅ​វ័យ​កុមារ។ ពួក​គេ​អាចលាយ​​ពណ៌​ស្បែក​ជើង​ដែល​ពួក​គេ​ចង់​បាន​ ដែល​អាច​បំបែក​ជា​ ២ គូ​សម្រាប់​ប្រើប្រាស់​ក្នុង​ឱកាស​ផ្សេងៗគ្នា។

តើ​គម្រោង​នៅ​ថ្ងៃ​អនាគត​របស់លោក​គឺអ្វី​?

ខ្ញុំ​ចង់​ពង្រីក​ទៅ​ប្រទេស​ដទៃទៀត​ ដោយ​ការ​លក់ស្បែក​ជើង Just-In-Case តាមរយៈ​ហាង​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្ញុំ​នៅ​ហុងកុង ហើយប្រហែល​​ពាក់​កណ្តាល​ឆ្នាំ​ ២០១៦ ខាង​មុខ​នេះ ​ខ្ញុំ​ក៏​មាន​គម្រោង​បើក​ហាង​ផ្ទាល់​ខ្លួន​នៅ​ប្រទេស​ឡាវផង​ដែរ។​

សម្រាប់​ព័ត៌​មាន​បន្ថែម ចូល​តាម​ដាន​ FB: www.facebook.com/justincaseshoes

 

Issue 48

សិល្បករតៃវ៉ាន់ Carrie Kuo បានថ្លែងទៅកាន់ Horizon Thai អំពីវិទ្យាស្ថានជាតិតៃវ៉ាន់ស្រាវជ្រាវសិប្បកម្ម និងអភិវឌ្ឍន៍ ( NTCRI ) និងការសហការគ្នារវាងសិល្បៈតៃវ៉ាន់ និងសិប្បកម្ម នៅឯពិព័រណ៍សិប្បកម្មនៃការបង្កើតថ្មីអន្ដរជាតិ ( IICF ) នៅក្នុងខែមីនាឆ្នាំ 2016 ។

តើអ្នកអាចប្រាប់ពួកយើងពី NTCRI បានទេ?

NTCRI បានផ្សព្វផ្សាយជាយូរណាស់មកហើយ ពីវប្បធម៌ឧស្សាហកម្ម និងបានលើកកម្ពស់វប្បធម៌តៃវ៉ាន់ ។ វាក៏បានផ្តល់នូវឱកាសធ្វើកម្មសិក្សា សម្រាប់មហាវិទ្យាល័យ និងសាកលវិទ្យាល័យ និស្សិតបញ្ចប់ការសិក្សានិង សិស្សនិស្សិតបរិញ្ញាបត្រ ទាំងក្នុងស្រុក និងបរទេស ដើម្បីរក្សាគំនិតនៃការលើកកំពស់សោភ័ណ្ឌសិប្បកម្ម សិប្បៈអប់រំ អាជីពផ្នែកសិល្បៈវប្បធម៌ និងធ្វើការអប់រំ ចំពោះសិប្បៈវប្បធម៌ឱ្យកាន់តែស៊ីជម្រៅ ។ NTCRI មានឱកាសជាថ្មីម្តងទៀត ដោយត្រូវបានគេអញ្ជើញឱ្យចូលរួម នៅ IICF ឆ្នាំ 2016 ដែលបង្ហាញពីគំនិតនៃច្នៃបង្កើតថ្មី ជួបជាមួយនឹងវប្បធម៌​ប្រពៃណី ដើម្បីបង្កើតសិប្បកម្មសម័យទំនើប ។

តើអ្វីជាគោលបំណងក្នុងការចូលរួមនៅក្នុង IICF?

ខណៈដែលព្រឹត្តិការណ៍នេះគឺជាដំណាក់កាលជាក់ស្តែងមួយ ដើម្បីទាក់ទាញអ្នកទិញដែលមានជំនាញវិជ្ជាជីវៈ អ្នករចនា សិប្បករ និងអ្នកចែកចាយ វាគឺជាវេទិកាយ៉ាងសំខាន់មួយសម្រាប់ក្រុមហ៊ុន និងអ្នកទិញក្នុងការស្វែងរកអ្នកសហការ សម្រាប់ការអភិវឌ្ឍទីផ្សារ និងនិន្នាការ ។ ដូច្នេះ NTCRI កំពុងចូលរួមសម្រាប់ឆ្នាំទីពីរ ជាមួយនឹងក្តីសង្ឃឹមថា ការចូលរួមក្នុង IICF ឆ្នាំ 2016 នឹងជួយឱ្យឧស្សាហកម្មវប្បធម៌ និងការច្នៃប្រឌិតរបស់តៃវ៉ាន់ លើកកម្ពស់ភាពប្រកួតប្រជែងរបស់ខ្លួន ហើយទាញចូលទៅក្នុងទីផ្សារនៅអាស៊ីអាគ្នេយ៍ ។

តើអ្វីទៅជាការប្រមូលដ៏លេចធ្លោ ដើម្បីតំណាងឱ្យសមា្ភរៈ និងបច្ចេកទេស របស់តៃវ៉ាន់ ?

ការប្រមូលផ្តុំរបស់យើងមានការបើកចំហចំពោះផលិតកម្មទាំងខ្នាតតូចនិងធំ ។ ជាក់ស្ដែងដូចជា កាបូបផ្កាទុង ដែលផ្សំជាមួយការគូដោយទឹកថ្នាំពណ៌ធ្លះ ក្រណាត់ផ្កា ។ ហើយវាជាការបង្ហាញពិតប្រាកដមួយនៃបច្ចេកទេសទឹកថ្នាំពណ៌ធ្លះរបស់តៃវ៉ាន់ ។ មួយវិញទៀតគឺត្រូវបានកែច្នៃជាឈើពុម្ភ និងកាសែត ដើម្បីអភិរក្សបរិស្ថាន ។ ហើយគំរូ ចុងក្រោយនេះ នឹងការប្រើប្រាស់នៃបច្ចេកទេសសិប្បកម្មសម័យបុរាណ របៀបដែលបន្ទះសំបកឈើពីបុរាណ អាចត្រូវបានប្រើ ដើម្បីបង្កើតភាពខុសគ្នានៃសំលៀកបំពាក់ទំនើប និងពណ៌ដ៏ស្រស់ស្អាតមួយ ។

តើអ្វីជាការសហការគ្នារវាង​សិល្បៈ និងសិប្បកម្ម​ ថៃនិងតៃវ៉ាន់?

ដូចដែលយើងត្រូវបានអញ្ជើញឱ្យចូលរួមក្នុង IICF ជាលើកទីពីរនៅឆ្នាំនេះ យើងមិនត្រឹមតែផ្តោតទៅលើការផ្លាស់ប្តូរវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងដើម្បីលើកកម្ពស់វិស័យសិល្បៈក្នុងស្រុកដូចដែលយើងត្រូវធ្វើកាលបរិច្ឆេទ ប៉ុន្តែដើម្បីសិក្សាអំពីការបំផុសគំនិត ព្រមទាំងការលើកទឹកចិត្តដល់ការផ្តួចផ្តើម គំនិតច្នៃប្រឌិត ការបង្កើតថ្មី និងការចែករំលែកបច្ចេកទេសដែលស្រដៀងគ្នាមួយចំនួនដូចជាការធ្វើទឹកថ្នាំពណ៌ធ្លះ ឬរបៀបដើម្បីប្រើប្រាស់ឡើងវិញនូវ ប្រភពធនធាន ដូចជាឈើ និង​កាសែត ។

តើអ្នកគិតដូចម្ដេចចំពោះ សិល្បៈ និងសិប្បកម្មរបស់ថៃ?

ប្រទេសថៃត្រូវបានទទួលស្គាល់ចំពោះជំនាញរចនា និងហត្ថកោសល្យរបស់ខ្លួន ជាពិសេសគឺបច្ចេកទេសផ្ចិតផ្ចង់ធ្វើដោយដៃ ។ ការណ៍ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះគឺជាឱកាសដ៏ល្អក្នុងការផ្លាស់ប្តូរ វប្បធម៌ សិប្បកម្ម ចំណេះដឹង និងបច្ចេកទេស មិនត្រឹមតែសម្រាប់សិល្បករតៃវ៉ាន់សិក្សាពីប្រជាជនថៃនោះទេ ប៉ុន្តែខ្លួនយើងផ្ទាល់អាចជួយពង្រីកចក្ខុវិស័យរបស់យើង នៅក្នុងលក្ខខណ្ឌនៃការច្នៃប្រឌិតបាន ។

តើអ្វីទៅជា ផែនការ និងការរំពឹងទុករបស់អ្នកសម្រាប់គម្រោងនាពេលអនាគត ?

ជារៀងរាល់ឆ្នាំពិព័រណ៍នេះ ធ្វើឱ្យមានលក្ខណៈពិសេសដ៏ធំមួយនៃផលិតផល ដើម្បីដាក់បង្ហាញការបង្កើតថ្មី និងផ្សព្វផ្សាយហត្ថកោសល្យនៃតំបន់ផ្សេងគ្នា ។ យើងសង្ឃឹមថា ការនាំយកនូវសិប្បករ អ្នករចនា និងអ្នកចែកចាយអាជីព រួមគ្នានេះ នឹងអនុញ្ញាតឱ្យមានគំនិតច្នៃប្រឌិតកាន់តែច្រើន ។ នៅក្នុងវិធីនេះ ពិព័រណ៍នឹងមិនត្រឹមតែ ជាកន្លែងសម្រាប់ផ្លាស់ប្តូវប្បធម៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាតំបន់សម្រាប់ការបង្កើតឱកាសអាជីវកម្មមួយផងដែរ ។

 

Issue 46

Nawat Palungwitwattana និង Chalothorn Voravuthikunchai គឺជាអ្នករចនារ បម្រើការងារឲ្យស្ទូឌីយោ Thammada ពន្យល់អំពីរបៀបដែលពួកគេបានបកស្រាយរឿងពីជីវិតប្រចាំថ្ងៃធម្មតាតាមរយៈកម្រងគ្រឿងអលង្ការបស់ពួកគេ។
អ្នកអាចប្រាប់យើងអំទស្សនទាននៅពីក្រោយស្ទូឌីយោ Thammada

នេះបានដែរឬទេ?
Thammada គឺជាពាក្យថៃមួយ មានន័យធម្មតា ឬជាមូលដ្ឋាន ហើយនេះគឺជាគំនិតដែលនៅពីក្រោយការរចនាម៉ូដរបស់យើង។ យើងត្រូវបានបំផុសគំនិតដោយរឿងរ៉ាវក្នុងជីវិតប្រចាំថ្ងៃហើយយើងបានបកស្រាយវាគចូលទៅក្នុងកម្រងគ្រឿងអលង្ការតែមួយជាមួយគ្នា។

ហេតុអ្វីបានជាអ្នកជ្រើសរើសយកលង្ហិនសម្រាប់គ្រឿងអលង្ការរបស់អ្នក?
ជាដំបូង យើងចង់ផលិតគ្រឿងអលង្កាប្រាក់សុទ្ធ ប៉ុន្តែចំណាយលើការផលិតនេះ គឺខ្ពស់ណាស់។ យើងមានហាងលក់នៅចុងសប្តាហ៍មួយឈ្មោះ Chatuchak ហើយយើងចង់ផ្តល់ជូននូវគ្រឿងអលង្កាមានតំលៃសមរម្យជាមួយនឹងការរចនាដែលមានតែមួយមុខគត់ដូចគ្នា សម្រាប់មនុស្សធម្មតា ដូច្នេះ វាជាការល្អប្រសើរជាងមុនដើម្បីប្រើប្រាស់វត្ថុធាតុដើមដែលមានតម្លៃថោកសម្រាប់គ្រឿងអលង្ការរបស់យើង។ ទោះជាយ៉ាងណា ឥឡូវនេះ យើងមានលក់គ្រឿងអលង្ការពីរប្រភេទ គឺធ្វើពីប្រាក់លាយលង្ហិន និងធ្វើពីប្រាក់សុទ្ធ។ ប្រភេទគ្រឿងអលង្ការប្រាក់លាយលង្ហិន គឺមានតម្លសប្រហែលពី 300 ទៅ 1200 បាតក្នុងមួយធាតុ ក្នុងខណៈពេលការចំណាយលើគ្រឿងអលង្ការធ្វើពីប្រាក់សុទ្ធគឺតម្លៃពី 700 ទៅ 3400 បាត។

 

តើការជ្រើសរើសមួយណាដែលបានផ្ដល់ឱ្យអ្នកនូវការពេញចិត្តបំផុត?
រហូតមកដល់ពេលនេះ ខៀវនិងស និងអ្វីគ្រប់យ៉ាង គឺស្អាតៗណាស់ "ឬ" ភួង ម៉ាឡៃ (ម្កុដថៃ) គឺជាប្រភេទខូឡិចសិនមួយ ដែលយើងមានមោទនភាពបំផុត ហើយការរចនានេះ បានទទួលពានរង្វាន់ឧត្តមភាពខាងផ្នែករចនាឆ្នាំ 2015 (នៃប្រទេសដាណឺម៉ាក) ។ ការចងក្រងនេះ ត្រូវបានបំផុសគំនិតតាមលក្ខណៈប្រពៃណីថៃ នៃការផ្តល់ជូនជាបាច់ផ្កា ជូនដល់អ្នកណាម្នាក់ ដើម្បីបង្ហាញពីអារម្មណ៍វិជ្ជមាន ដូចជាសេចក្តីសប្បាយរីករាយ សេចក្ដីស្រឡាញ់ ការគោរព និងអំណរអរគុណ។ វា ក៏ជាការប្រមូលផ្តុំការលក់ដាច់បំផុតរបស់យើងផងដែរ ហើយការឈ្នះពានរង្វាន់នេះផងដែរ បានជួយលើកកម្ពស់យីហោរបស់យើងនៅលើសហគមន៍ដ៏ធំមួយ។

តើនរណាជាអតិថិជនចម្បងរបស់អ្នក?
ភាគច្រើននៃពួកគេ គឺជាជនជាតិថៃ រួមមាននិស្សិតសាកលវិទ្យាល័យ ប្រជាជនដែលមានអាយុចាប់ពី 20 ដល់ 40។ យើងក៏មានអតិថិជនសំខាន់ៗច្រើនមកពីបណ្តាប្រទេសអាស៊ី ដូចជាសិង្ហបុរី តៃវ៉ាន់ និងជប៉ុន ព្រមទាំងមួយចំនួនទៀតមកពីបណ្តាប្រទេសនៅអឺរ៉ុប។ យើងអាចនិយាយបានថា មិនថាតែ
អតិថិជនរបស់យើងគឺជាប្រជាជនក្នុងស្រុម ឬជនបរទេសនោះទេ គឺពួកគេទាំងអស់គ្នាគឺជាមនុស្សទាន់សម័យដែលស្រឡាញ់គ្រឿងអលង្កា ដែលរចនាឡើងយ៉ាងពិសេស។

តើអ្វីជាផែនការរបស់អ្នកសម្រាប់ពេលអនាគត?
យើងមានគម្រោងធ្វើពិពិធកម្មផលិតផលរបស់យើងឲ្យមានលក្ខណៈទៅជាផលិតផលតុបតែងលម្អតាមគេហដ្ឋាន និងចង់ស្វែងរកឱកាសថ្មីនៅក្នុងទីផ្សារអាស៊ី។ ចាប់តាំងពីយើងមានអតិថិជនជាប្រចាំនៅប្រទេសសិង្ហបុរី តៃវ៉ាន់ និងប្រទេសជប៉ុនមក យើងកំពុងតែស្វែងរកដៃគូដែលអាចបង្ហាញនិងលក់ផលិតផលរបស់យើងនៅក្នុងហាងរបស់ពួកគេនៅក្នុងប្រទេសទាំងនោះ។

ចំពោះពត៌មានបន្ថែមសូមចូលមកកាន់ IG: thammada_design ឬ FB: facebook.com/thammada.studio

 

 

Issue 47

កម្មវិធី Horizon Thailand talks សន្ទនាជាមួយលោក Witt Maneenetr ប្រធានការិយាល័យនៃរដ្ឋមន្ត្រីនៅការិយាល័យពណិជ្ជកម្ម DITP ក្នុងទីក្រុងហុងកុងអំពីរបៀបដែលពាណិជ្ជករថៃកំពុងរកមើលឱកាសអាជីវកម្មក្នុងទីក្រុងហុងកុង។

តើមានឱកាសអាជីវកម្មអ្វីខ្លះសម្រាប់ក្រុមហ៊ុនថៃនៅទីក្រុងហុងកុងនេះ?

ការបង្ហាញពាណិជ្ជកម្មគឺជាឧបករណ៍ទីផ្សារសំខាន់មួយសម្រាប់ទីក្រុងហុងកុង គឺមិនត្រឹមតែធ្វើការផ្សព្វផ្សាយលក់ឱ្យទីក្រុងហុងកុង ឬប្រទេសចិននោះទេ ប៉ុន្តែវាគឺជាឱកាសក្នុងការភ្ជាប់អ្នកទិញមកពីគ្រប់ទិសទីទូទាំងពិភពលោក។ ក្រុមហ៊ុនថៃក្នុងទីក្រុងហុងកុងជាច្រើនគឺកំពុងស្វែងរកអតិថិជនមកពីទីឆ្ងាយៗដូចជាអាមេរិកខាងត្បូងឬរុស្ស៊ី។ វាក៏ជាទីកន្លែងសម្រាប់ពួកគេក្នុងការជួបជុំគ្នាជាមួយអតិថិជននិងបង្ហាញនូវផលិតផលថ្មីរបស់ខ្លួន។

តើផលិតផលថៃអ្វីខ្លះដែលទាក់ទាញអ្នកទិញបរទេស?

ក្រៅពីគ្រឿងអលង្ការនិងអាហារ គ្រឿងសម្អាងបានក្លាយជាផលិតផលសំខាន់មួយទៀតផលិតក្នុងប្រទេសថៃ ជាពិសេសគ្រឿងសម្អាងដែលមានលក្ខណៈធម្មជាតិ សរីរាង្គ ឬរួមផ្សុំគ្នាជាមួយសុខភាពនិងសុខុមាលភាព។ ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ប្រទេសថៃទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងផលិតផលគ្រឿងសម្អាងសម្រាប់ក្រុមហ៊ុននៅបរទេស។ ជាងនេះទៅទៀត មាតិកាឌីជីថលដែលរួមមានការអភិវឌ្ឍកម្មវិធីចល័ត ការរចនាក្រាហ្វិកនិងគំនូជីវចលក៏កំពុងរីកចម្រើនផងដែរ។

តើអ្វីជាចំណុចខ្លាំងរបស់ប្រទេសថៃនៅក្នុងឧស្សាហកម្មត្បូងពេជ្រនិងគ្រឿងអលង្ការ?

ភាពខ្លាំងរបស់ប្រទេសថៃគឺគ្រឿងអលង្ការប្រាក់និងថ្មពន្លឺ។ ក្រុមហ៊ុនឬសាខាថៃមានការចនាម៉ូដយ៉ាងល្អនិងតែងតែអភិវឌ្ឍផលិតផលនិងការប្រមូលផ្តុំថ្មីៗ។ ក្រុមហ៊ុនថៃខ្លះដែលបានចូលរួមក្នុងពិធីតាំងពិពណ៌គ្រឿងអលង្ការអន្តរជាតិនៅទីក្រុងហុងកុងមានការរចនាម៉ូដដែលអាចទាក់ទាញចំណាប់អារម្មណ៍អតិថិជនជប៉ុនបានផងដែរ។ ដូច្នេះក្រុមហ៊ុនដែលចង់នាំចេញត្រូវពិចារណាអំពីផលិតផលថ្មីៗ។ និន្នាការ DIY ក្នុងឧស្សាហកម្មគ្រឿងអលង្ការក៏កំពុងត្រូវបានការពេញនិយមផងដែរបច្ចុប្បន្ននេះ ដូចជាការពាក់ខ្សែដៃដែលធ្វើឱ្យផ្នែកនីមួយល្អឯកសម្រាប់អតិថិជន។ ខ្សែដៃស្រស់ស្អាតនីមួយៗមិនមានតម្លៃថ្លៃទេប៉ុន្តែវាបន្ថែមគុណតម្លៃផ្សេង។

តើឧស្សាហកម្មគ្រឿងអលង្ការថៃបានផ្លាស់ប្តូរយ៉ាងដូចម្តេចខ្លះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ?

ក្រុមហ៊ុនផលិតត្បូងពេជ្រនិងគ្រឿងអលង្ការថៃធ្លាប់ធ្វើ OEM (ការផលិតសម្ភារៈដើម) ប៉ុន្តែ DITP បានធ្វើកិច្ចការនេះជាមួយអង្គការជាច្រើនដើម្បីអភិវឌ្ឍអាជីវកម្មរបស់ពួកគេ។ បច្ចុប្បន្ននេះ 70% ទៅ 80% នៃក្រុមហ៊ុនថៃដែលបានចូលរួមក្នុងពិពណ៌គ្រឿងអលង្ការនៅទីនេះកំពុងធ្វើ ODM (ការផលិតសម្ភារៈដើម) ឬ OBM (ការផលិតសាខាដើម)។ បច្ចុប្បន្ន អត្ថប្រយោជន៍របស់ថៃមានសម្រាប់តម្លៃការងារសមរម្យសម្រាប់សិប្បករនៅក្នុងឧស្សាហកម្មគ្រឿងសង្ហារឹមដោយប្រៀបធៀបទៅនឹងតម្លៃការងារក្នុងប្រទេសផលិតផ្សេងៗទៀត។ យើងក៏ត្រូវអភិវឌ្ឍខ្លួនយើងឱ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម។ ប្រសិនបើអ្នកវិនិយោគបរទេសធ្វើការផលិតនៅក្នុងប្រទេសថៃ យើងគួជួយស្វែងរកទីផ្សារសម្រាប់ពួកគេ នោះពួកគេនឹងមករកយើងហើយយើងអាចបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រទេសរបស់យើង។

តើអ្វីគឺជានិន្នាការថ្មីៗដែលយើងគួដឹង?

ឌីជីថលនិងសិទ្ធិកម្មសិទ្ធិបញ្ហា (IPR) គឺជាអ្វីដែលគ្រប់គ្នាត្រូវដឹងនិងយកចិត្តទុកដាក់។ និន្នាការទាំងនេះនឹងមានអានុភាពលើឧស្សាហកម្មជាច្រើននិងជាពិសេសលើពាណិជ្ជកម្ម។ ដោយការមកដល់នៃបច្ចេកវិទ្យាថ្មីៗជារៀងរាល់ថៃ នីតិករនិងពាណិជ្ជករត្រូវតែស្វែងរកវិធីដើម្បីឃ្លាំមើលនិងតាមដានការផ្លាស់ប្តូរថ្មីៗដែលកំពុងកើតមាននៅក្នុងទម្រង់ឌីជីថល។

 

Issue 45

Horizon Thailand talks to Worrachai Siriwipanan, or TEE, about his inspiration for creating BASIC TEEORY, an eco-friendly brand of accessories that is proving popular in international markets.

Can you tell us about how BASIC TEEORY started?
BASIC TEEORY was officially founded and launched in December 2014 with the concept of ‘making a difference’ to accessories in the market. In my opinion, I think the value of accessories doesn’t depend on the precious materials they are made with – like gold, silver, diamonds, pearls, precious stones or rare materials – but it depends on the real value hidden in common and forgotten materials. BASIC TEEORY then draws out the value of common materials by using creativity to add more value.

What do you think is special about BASIC TEEORY?
BASIC TEEORY is very special and unique. It is absolutely different from other accessories. I use unexpected materials such as waste and recycled paper to create a wide range of wearable art. Moreover, I use various techniques to add value to my products such as printing techniques in creating beautiful graphics and laminating techniques to protect them from moisture. BASIC TEEORY is also a really eco-friendly brand because most of the materials used are from waste products.

What awards have you received?
Last year, I was chosen to be a designer at Talent Thai Now by the DITP, and also as one of the Creativepreneurs in the craft sub-sector in Indonesia so I had a great opportunity to showcase my products in Jakarta. Also, BASIC TEEORY is currently selected as a ‘Rising Star’ in the TOP THAI BRANDS show by DITP.

Who are your main customers?
BASIC TEEORY’s customers are women aged from 30 to 65 who love uniqueness and are looking for masculine-styled accessories. They are from France, Italy, Spain, Germany, Belgium, Malaysia, Singapore, Hong Kong, China, Taiwan, the US and Australia.

What are the main factors behind your success?
I think BASIC TEEORY’s success comes from its uniqueness. I turn a weak point in materials into a strong point, and this finally becomes a selling point.

What does the future hold for TEEORY?
I plan to make my brand an international brand. Now, I’m trying to showcase my work in Thailand and abroad, participating in both domestic and international competitions to get BASIC TEEORY known worldwide, as much as I can.

How do you feel about the new generation of Thai SME entrepreneurs?
Nowadays, there are many new SME entrepreneurs and each of them tries to differentiate their products. I think if they keep on developing and creating new things, Thai SMEs will definitely gain a market share not only in the domestic market, but also on international markets.

For more information, visit www.facebook.com/basicteeory

 

369079