Q&A

Issue 60

 
 

អ្នករចនាម៉ូដអាហារលោក Nick Vipittichak Pitthayanont បានបង្ហាញថាសូម្បីតែដោយគ្មានការបណ្តុះបណ្តាលជាផ្លូវការ ការប្តេជ្ញាចិត្តក្នុងការបន្តចំណង់ចំណូលចិត្តក៏អាចនាំឱ្យទទួលបានជោគជ័យនៅលើឆាកពិភពលោកបានដែរ។

អ្នកអាចប្រាប់យើងអំពីការងាររបស់អ្នកជាអ្នករចនាម៉ូដអាហារម្នាក់បានដែរទេ?

វាអស្ចារ្យដែលអាចធ្វើសមាហរណកម្មចូលទៅក្នុងចំណេះដឹងសិល្បៈដែលមើលឃើញដែលទាក់ទងនឹងអាហារនិងការបង្កើតស្នាដៃមួយ។ ក្រៅពីការរចនាម្ហូបអាហារនៅលើចាន អ្នករចនាម្ហូបអាហារអាចធ្វើអ្វីផ្សេងទៀតដូចជាការបង្កើតម៉ឺនុយ ការអភិវឌ្ឍគំនិតភោជនីយដ្ឋាន [ដើរតួជាមួយ] អ្នកពិគ្រោះយោបល់ F & B និងការផ្តល់ដំបូន្មានដែលទាក់ទងទៅនឹងការធ្វើបទបង្ហាញម្ហូបអាហារ។ ខ្ញុំផ្ដល់ប្រឹក្សាដល់អតិថិជនពីរបៀបក្នុងការធ្វើឱ្យអតិថិជនមានភាពអស្ចារ្យគ្រប់នាទីដែលពួកគេឈានជើងចូលក្នុងភោជនីយដ្ឋាន ដោយសារតែនៅក្នុងឧស្សាហកម្ម F & B ថ្ងៃនេះ វាសំខាន់ណាស់ពីរបៀបមើលទៅលើអាហារដែលជាទំនោរអតិថិជនដែលពួកគេចង់ប្រើ ភ្នែករបស់ពួកគេចង់បរិភោគអាហារមុនពេលមាត់របស់ពួកគេ។

របៀបដែលអ្នកអាចបង្កើតការរចនាម៉ូដដែលឆ្លុះបញ្ចាំងពីគំនិតរបស់អ្នកនិងចាប់យកដួងចិត្តរបស់អតិថិជនអ្នកផង?

ខ្ញុំហៅខ្លួនឯងថា "អ្នករចនាម៉ូដអាហារ" ឬ "សិល្បករចានអាហារ" ដោយសារចំពោះខ្ញុំចានគឺដូចជាផ្ទាំងក្រណាត់មួយដែលអាចត្រូវបានលាបដោយមានពណ៍ផ្សេងគ្នានៃអាហារ។ ខណៈពេលដែលរសជាតិគឺជាធាតុសំខាន់មួយនៃសិល្បៈអាហារ ការរចនាចាននិងការបង្ហាញម្ហូបអាហារនៅក្នុងលក្ខណៈមួយដែលមានភាពវ័យឆ្លាតក៏ជាការបង្កើនអារម្មណ៍រីករាយសម្រាប់អាហារពេលល្ងាច នេះជារឿងផ្សេងមួយដែលទទួលបានពីមុខម្ហូប។

តើអ្វីទៅជាការបំផុសគំនិតសម្រាប់ការងាររបស់អ្នក?

តាំងពីដើមមកការចម្អិនអាហារបានក្លាយជាល្បែងកំសាន្តសំណព្វមួយរបស់ខ្ញុំ និងរួមគ្នាជាមួយនឹងការចាប់អារម្មណ៍របស់ខ្ញុំនៅក្នុងសិល្បៈ ខ្ញុំបានទទួលបានសញ្ញាបត្រសិល្បៈមួយនៅក្នុងការរចនាក្រាហ្វិក។ នៅពេលដែលខ្ញុំចម្អិននៅផ្ទះខ្ញុំនឹងតុបតែងម្ហូបផ្សេងគ្នា ហើយបង្ហោះអាហារទាំងនោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ Instagram បានបង្ហាញឱ្យឃើញជាវេទិកាមួយយ៉ាងធំដែលធ្វើឱ្យការងាររបស់ខ្ញុំនៃសិល្បៈដែលមើលឃើញទៅកាន់ទស្សនិកជនយ៉ាងទូលំទូលាយ។ ចុងភៅបរទេសបានចាប់ផ្តើមតាមដានខ្ញុំនៅលើ Instagram ។ ជាលទ្ធផលខ្ញុំត្រូវបានគេទាក់ទងជានិច្ច ដើម្បីបង្កើតការងារប្រភេទនេះជាថ្មី។

តើអ្វីជាបទពិសោធដែលមានមោទនភាពបំផុតក្នុងនាមជាអ្នករចនាម៉ូដអាហាររបស់អ្នក?

ការងាររបស់ខ្ញុំត្រូវបានបង្ហាញនៅលើក្របមុខនៃទស្សនាវដ្តីបួន ដែលត្រូវបានចាត់ទុកថាជាទស្សនាវដ្តីឈានមុខគេរបស់អង់គ្លេសសម្រាប់ឧស្សាហកម្មម្ហូបអាហារ។ ពួកគេបានទាក់ទងខ្ញុំនៅពេលដែលពួកគេបានឃើញការងាររបស់ខ្ញុំនៅលើ Instagram ហើយសុំខ្ញុំអោយរៀបចំចានមួយសម្រាប់គម្របរបស់ពួកគេ។ ខ្ញុំបានសម្រេចចិត្តជ្រើសរើសយកម្ហូបអង្ករស្អិតជាមួយនឹងស្វាយធ្វើជាតំណាងឱ្យ Thainess ។ ពេលមួយផ្សេងទៀតខណៈកំពុងត្រូវបានសម្ភាសដោយទូរទស្សន៍ CNN ដែលបានសរសើរខ្ញុំនៅលើការប្តេជ្ញាចិត្តនិងការធ្វើខ្លួនឯងបង្រៀនខ្ញុំ។ ពួកគេបានហៅខ្ញុំថាលោក Thai Gordon Ramsay ។ ខ្ញុំមានអារម្មណ៍ថាមានកិត្តិយសខ្លាំងណាស់។

តើអ្នកមានគន្លឹះបន្ថែមទេសម្រាប់ការចាប់ផ្តើមចេញពីអាជីពទាំងនោះ?

ដើម្បីក្លាយជាអ្នករចនាម៉ូដអាហារម្នាក់ អ្នកត្រូវមានចំណង់ចំណូលចិត្តសម្រាប់ប្រធានបទនេះ អនុវត្ដភាពប៉ិនប្រសប់របស់អ្នកនិងមានឆន្ទៈក្នុងការធ្វើឱ្យខ្លួនឯងកាន់តែប្រសើរឡើង។

តើផែនការអនាគតរបស់អ្នកមានអ្វីខ្លះ?

ខ្ញុំមានគម្រោងបង្កើតសិក្ខាសាលាកំណត់រចនាប័ទ្មអាហារមួយ សម្រាប់អ្នកដែលចង់រៀនសិល្បៈនៃការរៀបចំចានម្ហូបអាហារ ប៉ុន្តែឥលូវនេះវាហាក់ដូចជាមានការលំបាកបន្តិច ខណៈដែលខ្ញុំត្រូវហោះហើរទៅវិញទៅមកពីប្រទេសថៃដើម្បីជួយដល់ភោជនីយដ្ឋាននៅក្នុងប្រទេសជាច្រើនដូចជា Alto Sky Lounge នៅ Hatten Hotel Melaka, Zahr El-Laymoun នៅ Dubai, Riva Arun នៅបាងកកហើយនិងនៅ Dom Café និង Bistro នៅទីក្រុងបាងកក។

 

 

Issue 58

Horizon ពិភាក្សាជាមួយ Kanida Sanee នាយកគ្រប់គ្រងរបស់អង្ករ Richy អំពីរបៀបដែលនាងបង្កើតនំធ្វើពីអង្ករ ដើម្បីនាំចេញទៅទីផ្សារអន្ដរជាតិ។

តើអ្វីដែលបំផុសគំនិតសម្រាប់នំធ្វើពីអង្កររបស់អ្នក?

ប្រហែលជា 7 ទៅ 8 ឆ្នាំមុនផ្ទះរបស់ខ្ញុំដែលនៅខេត្ដ Phatthalung បានប្រឈមមុខនឹងបញ្ហាស្ដុកច្រើនលើសលុបនៃអង្ករ Sangyod ដូច្នេះហើយខ្ញុំបានព្យាយាមជួយដោះស្រាយបញ្ហានេះ។ នៅក្នុងពិព័រមួយអតិថិជនរបស់យើងបានប្រាប់យើងថា ពួកគេចង់អោយកូនរបស់ខ្លួនបរិភោគអង្ករសំរោប Sangyod ប៉ុន្ដែភាគច្រើននៃពួកគេបានជំទាស់។ ដែលនេះជម្រុញអោ​យយើងគិតពីការបង្កើតអង្ករ Sangyod ដើម្បីបម្រើតម្រូវការនោះ។ ដូច្នេះហើយពួកយើងក៏គិតឃើញដល់នំដែលធ្វើពីអង្ករនេះ។

តើអ្នកអាចប្រាប់បន្ថែមទៀតអំពីអង្ករ Sangyod បានដែរទេ?

អង្ករ Sangyod គឺជាអង្ករប្រពៃណីមកពីខេត្ដ Phatthalung ក្នុងភាគខាងត្បូងប្រទេសថៃ។ វាបានកើនឡើងទូទាំងខេត្ដនេះអស់រយៈពេលជាងមួយរយឆ្នាំមកហើយ ហើយឥលូវនេះវាមានស្ថានភាពជាផលិតផលសំគាល់ភូមិសាស្ដ្រ។ Sangyod ជាអង្ករក្រអូបមួយប្រភេទ ដែលមានរសជាតិឆ្ងាញ់ និងល្អសម្រាប់សុខភាព ពីពោះវាមានជាតិសរសៃខ្ពស់។ ផលិតផលរបស់យើងត្រូវបានបង្កើតឡើងពីអង្ករ Sangyod សរីរាង្គ។

នៅពេលណាដែលអ្នកបានបង្កើតអង្ករ Richy?

ក្នុងឆ្នាំ 2013 ក្រុមហ៊ុនរបស់ខ្ញុំបានធ្វើការជាមួយសាកលវិទ្យាល័យព្រះនាងម្ចាស់ Songkla ដើម្បីស្រាវជ្រាវ និងបង្កើតផលិតផលថ្មី ហើយយើងបានចាប់ផ្ដើមធ្វើទីផ្សារនំស្រួយធ្វើពីអង្ករ Sangyod នៅចុងឆ្នាំ 2014។ THAIFEX គឺជាការបង្ហាញមួយដែលយើងបានប្រមូលមតិពីអ្នកប្រើប្រាស់សម្រាប់បង្កើតផលិតផលផ្សេងទៀតរបស់យើង។

តើលក្ខណៈគ្នាអ្វីខ្លះដែលអ្នកមាន?

ថ្មីៗនេះ យើងផលិតផលិតផលអង្ករ Sangyod កែច្នៃជាច្រើនរួមមាន នំស្រួយធ្វើពីអង្ករ Sangyod ជាមួយនឹងទឹកជ្រលក់ធារីយ៉ាគី, នំស្រួយធ្វើពីអង្ករ Sangyod ជាមួយនឹងអាល់ម៉ុងសូកូឡា, នំស្រួយធ្វើពីអង្ករ Sangyod ដោយបិទភ្ជាប់ជាមួយម្ទេសលីង ហើយនំស្រួយធ្វើពីអង្ករ Sangyod ជាមួយនឹងសូកូឡាទន់ស្រួយ។ នំធ្វើពីអង្កររបស់យើងគឺខុសពីម៉ាកផ្សេងទៀត ព្រោះវាត្រូវបានធ្វើឡើងពីអង្ករ Sangyod ដែលអាចត្រូវបានលូតលាស់នៅតែក្នុងខេត្ដ Phatthalung ប៉ុណ្ណោះ។

តើនរណាខ្លះជាអតិថិជនសំខាន់របស់អ្នក?

ពីដំបូងខ្ញុំបានផ្ដោតលើការនាំចេញផលិតផលទៅកាន់ប្រទេសដទៃទៀត។ ឥលូវនេះប្រហែលជា 90% នៃការលក់សរុបបានមកពីទីផ្សារអន្ដរជាតិ និងសេសសល់នៅក្នុងស្រុក។ ទីផ្សារធំបំផុតមានប្រទេសសិង្ហបុរី ចិន និងប្រទេសហូឡង់ ខណៈដែលយើងបានមើលឃើញថាមានតម្រូវការខ្ពស់នៅប្រទេសវៀតណាម និងម៉ាឡេស៊ី។

តើផលិតផលអ្វីរបស់អ្នកដែលលក់ដាច់បំផុត?

ការលក់ដាច់បំផុតគឺនំស្រួយជាមួយនឹងអាល់ម៉ុងសូកូឡា។ លើសពីនេះ អ្នកប្រើប្រាស់ក្នុងទីផ្សារនីមួយៗក៏ចូលចិត្ដនូវរសជាតិផ្សេងគ្នាដែរ ជាក់ស្ដែងប្រជាជនចិន និងសិង្ហបុរីចូលចិត្ដនំស្រួយជាមួយនឹងទឹកជ្រលក់ធារីយ៉ាគី ផ្ទុយទៅវិញប្រជាជនអឺរ៉ុបចូលចិត្ដរសជាតិរបស់ថៃ ដូចជានំដែលមានទឹកម្ទេសលីងជាដើម។

តើអ្នកមានគម្រោងអ្វីខ្លះនៅពេលអនាគត?

Richy Rice នឹងចាប់ផ្ដើមបង្កើតនំដែលមានរសជាតិផ្សេងគ្នាដូចជាវ៉ាសាប៊ីជាដើម។ យើងមានគម្រោងស្វែងរកទីផ្សារថ្មី រួមមានកូរ៉េខាងត្បូង និងជប៉ុន ព្រមទាំង OEM សម្រាប់ម៉ាកផលិតផលផ្សេង។

សម្រាប់ពត៌មានបន្ថែម សូមតាមដានបណ្ដាញពត៌មានសង្គម: richyriceproducts និង IG:richyrice

Issue 56

យើងបានលើកឡើងជាមួយនឹង Patai Padungtin ស្ថាបនិក Builk និងជាសមាគមន៍ផ្ដួចផ្ដើមបច្ចេកវិទ្យាថៃ នៅកិច្ចប្រជុំកំពូល CLMVT (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ) ធ្វើការជជែកអំពីសូហ្វវែរ​របស់គាត់ ដែលឥឡូវនេះត្រូវបានប្រើប្រាស់ដោយប្រទេសទាំង 10 ក្នុងអាស៊ាន និងការចាប់ផ្ដើមរបស់ថៃ។

តើអ្នកអាចប្រាប់យើងខ្លះៗពី Builk បានដែរទេ?

Builk ត្រូវបានរកឃើញរយៈពេល 6 ឆ្នាំមកហើយ ហើយផ្ដល់នូវសូហ្វវែរគ្រប់គ្រងសំណង់ឥតគិតថ្លៃសម្រាប់ SMEs។ យើងចង់ឃើញការផ្លាស់ប្ដូរមួយក្នុងទិដ្ឋភាពសំណង់ក្នុងប្រទេសថៃ។ កម្មវិធីនេះអាចត្រួតពិនិត្យការចំណាយលើគម្រោងសាងសង់ និងផ្ដល់លទ្ធផលក្នុងពេលពិតប្រាកដ។ ដោយយោងទៅលើអ្នកប្រើប្រាស់មួយចំនួនធំ ដែលយើងប្រមូលទិន្នន័យដ៏ធំ នឹងចូលរួមវេទិការបស់យើង ដើម្បីយល់ដឹងពីតម្រូវការនៃអ្នកទិញ ប្រភេទនៃសំភារៈដែលពូកគេត្រូវការ។ ការផ្គូរផ្គង់តម្រូវការ និងការផ្គត់ផ្គង់គឺមានសារៈសំខាន់ណាស់ចំពោះអេកូពាណិជ្ជកម្ម។

តើ Builk ឈរខាងក្រៅពីការចាប់ផ្ដើមផ្សេងទៀតយ៉ាងដូចម្ដេច?

ឧស្សាហ៍កម្មសំណង់ជាផ្នែកមួយនៃអត្រាបរាជ័យអាជីវកម្មពាណិជ្ជកម្មខ្ពស់បំផុតនៅទូទាំងពិភពលោក។ Builk ត្រូវបានរចនាឡើងពីទស្សនៈរបស់អ្នកចុះកិច្ចសន្យាម្នាក់។ វាសម្រួលដល់ដំណើរការ និងផ្ដល់នូវចំណេះដឹងគ្រប់គ្រងអាជីវកម្មសំណង់ចំពោះសំណង់ SMEs។

សម្រាប់គំនិតរបស់អ្នក តើអ្វីធ្វើអោយការចាប់ផ្ដើមជោគជ័យ?

ពាក្យពីរដែលត្រូវធ្វើការសម្គាល់គឺ ធ្វើឡើងវិញ និងអាចមាត្រដ្ឋាន។ ប្រសិនបើអ្នកដោះស្រាយបញ្ហានេះក្នុងប្រទេសថៃ នោះអ្នកអាចពង្រីកទៅកាន់ CLMV ហើយអ្នកអាចធ្វើមាត្រដ្ឋានអាជីវកម្មដោយប្រើប្រាស់ឧបករណ៍ឌីជីថល។ ការចាប់ផ្ដើមភាគច្រើនដែលយើងដឹងសព្វថ្ងៃគឺការបាប់ផ្ដើមបច្ចេកវិទ្យា ឬការចាប់ផ្ដើមបច្ចេកទេស។

តើអ្នកអាចប្រាប់យើងពីសមាគមចាប់ផ្ដើមបច្ចេកវិទ្យារបស់ថៃ បានដែរឬទេ?

ខ្ញុំព្យាយាមបង្កើតការយលើដឹង ដើម្បីប្រើបច្ចេកវិទ្យាសម្រាប់អាជីវកម្មសមាជិតរបស់យើង ដើម្បីជួយដល់ការរីកចម្រើនរបស់ពួកគេ។ ការចាប់ផ្ដើមត្រូវបានរចនាដើម្បីធ្វើមាត្រដ្ឋានយ៉ាងរហ័ស និងផ្ដោតលើភាបរីកចម្រើន។ ភាពខុសគ្នារវាងការចាប់ផ្ដើម និង and SMEs គឺមិនមានឧបសគ្គទីតាំងភូមិសាស្ដ្រ និងមិនមានដែនកំណត់ដើម្បីធ្វើអាជីវកម្មនោះទេ។

តើរឿងអ្វីដែលជាបញ្ហាប្រឈមធំបំផុតអំពីដំណើរការចាប់ផ្ដើមអាជីវកម្ម?

ប្រហែល 90% នៃការចាប់ផ្ដើមអាជីវកម្មបរាជ័យមិនមែនដោយសារតែពួកគេមិនមានបច្ចេកទេសនោះទេ ប៉ុន្ដែដោយសារតែពួកគេមិនដឹងពីវិធីសាស្ដ្របើកវាអោយក្លាយជាអាជីវកម្មពិតមួយ។ ប្រតិបត្ដិការណ៍គឺជាគន្លឹះ។ វាពិតជាបញ្ហាប្រឈមយ៉ាងខ្លាំងក្នុងការទទួលបាននូវរូបិយវត្ថុ។ ភាពជាអ្នកដឹកគឺជាការធ្វើអោយការសន្មត់អោយទៅជាការពិត ដូច្នេះអ្នកអាចបញ្ឈប់ និងធ្វើអោយការប្រែប្រួលនូវបញ្ហារហូតអ្នកស្វែងរកប្រភេទអាជីវកម្មបានត្រឹមត្រូវ។

តើអ្នកមានគន្លឹះអ្វីសម្រាប់ការចាប់ផ្ដើមអាជីវកម្មក្នុងតំបន់ដែរទេ?

ដំបូន្មានរបស់ខ្ញុំសម្រាប់ការចាប់ផ្ដើមអាជីវកម្មនៅ CLMVT ដំបូងគឺព្យាយាមដោះស្រាយបញ្ហាពិតរបស់ពិភពលោកដូចជា ការបំពុល សុខភាព ឬការដឹកជញ្ជូន។ ទីពីរគឺប្រតិបត្ដិអាជីវកម្មនៅក្នុងស្រុក។ ទីបី នៅពេលធ្វើការពង្រីកអាជីវកម្មអ្នកគួរចែករំលែកចំណេះដឹងរបស់អ្នក និងសហការជាមួយមនុស្សក្នុងតំបន់។ សត្វសេះដុះស្នែង [ចាប់ផ្ដើមអាជីវកម្មមានតម្លៃ 1 ពាន់លានដុល្លារសហរដ្ឋអាមេរិក] អាចបង្កើតទ្រព្យសម្បត្ដិ និងការងារ និងធ្វើអោយមានផលប៉ះពាល់ក្នុងប្រទេស។ មានសត្វសេះដុះស្នែងចំនួន 100 ក្បាលនៅទូទាំងពិភពលោក ប៉ុន្ដែមានតែ 20 ក្បាលប៉ុណ្ណោះនៅអាស៊ីអាគ្នេយ៍ ក្នុងប្រទេស សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាម។ ប៉ុន្ដែមិនទាន់នៅក្នុងប្រទេសថៃនៅឡើយទេ យើងត្រូវតែចាប់ផ្ដើមអាជីវកម្ម។ [Building unicorns] គឺកាន់តែប្រសើរជាងការបង្កើតអាគារខ្ពស់បំផុតនៅអាស៊ាន ឬក្នុងពិភពលោក ពីព្រោះនេះគឺជាអាជីវកម្មពិត។

សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់ www.builk.com

 

 

Issue 57

 
 

Horizon ជជែកជាមួយ Kamol Kantajaraniti នាយកគ្រប់គ្រងនៃក្រុមហ៊ុន Mass Accessories អំពីថាតើការបង្កើតថ្មីដើរតួនាទីយ៉ាងសំខាន់ក្នុងអាជីវកម្មរបស់គាត់ប៉ុណ្ណា។

តើអ្នកអាចប្រាប់យើងអំពីរឿងរ៉ាវដែលនៅពីក្រោយ Mass Accessories បានដែរទេ?

ខ្ញុំបានធ្វើការក្នុងវិស័យគ្រឿងរថយន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានស្វែងរក អាជីវកម្មថ្មីមួយ ហើយខ្ញុំបានដឹងថាឧបករណ៍ការពារកុំអោយចោរលួចរថយន្ត គឺជាជម្រើស ល្អបំផុត។ នៅពេលនោះខ្ញុំឆ្ងល់ថាហេតុអ្វីបានជាម្ចាស់រថយន្តត្រូវស្វែងរកឧបករណ៍បន្ថែមទៀត ដើម្បីរក្សារថយន្តរបស់ពួកគេពីការលួច។ វាបំផុសគំនិតខ្ញុំបង្កើតក្រុមហ៊ុនរបស់ខ្ញុំនៅក្នុង ឆ្នាំ 2005 ដើម្បីផលិត និងចែកចាយឧបករណ៍ការពារកុំអោយចោរលួចរថយន្ត ដែលមានស្លាកសញ្ញា Aorto Lock, Locktech និង Tonado នេះ។

តើផលិតផលរបស់អ្នកដំណើរការយ៉ាងដូចម្ដេច?

ផលិតផលរបស់យើងមានដូចជា ការចាក់សោរហ្វ្រាំងដោយប្រើប្រព័ន្ធមេកានិច ដើម្បីត្រួតពិនិត្យប្រព័ន្ធអេឡិចត្រូនិច (ប្រព័ន្ធសំឡេរោទិ៍)។ នៅពេលដែលមាននរណាម្នាក់មានបំណងចង់បំផ្លាញឧបករណ៍ ឬកាត់ប្រព័ន្ធអេឡិចត្រូនិចចាក់សោរ វាបង្កអោយឡានស៊ីផ្លេ ហើយមនុស្សដែលនៅក្បែរឡាននោះបានដឹងថាមានភាពមិនប្រក្រតីកើតឡើង។

ហេតុអ្វីបានជាផលិតផលរបស់អ្នកល្អជាងផលិតផលរបស់ដៃគូប្រកួតប្រជែងរបស់អ្នក?

ការច្នៃប្រឌិតថ្មី ដើរតួនាទីយ៉ាងសំខាន់នៅក្នុងអាជីវកម្មរបស់ខ្ញុំ និងធ្វើអោយពួកយើងអាចឈរជើងក្នុងទីផ្សារប្រកួតប្រជែងយ៉ាងខ្លាំងនេះបាន។ មុនពេលការវិវត្តទៅជាឧបករណ៍ណាមួយ នោះក្រុមហ៊ុនបានធ្វើការស្រាវជ្រាវទីផ្សារ ដើម្បីសិក្សាតម្រូវការ និងផលិតផលចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ ។ បន្ទាប់មកដំណើរការអភិវឌ្ឍចំណាយពេលប្រហែលបីទៅប្រាំឆ្នាំរួមទាំងការស្រាវជ្រាវ និងបង្កើតឧបករណ៍ និងការធ្វើតេស្តផលិតផល ដើម្បីធានាថា ពួកគេឈានដល់ចំណុចសក្តានុពលរបស់ពួកគេ។ យើងមានជួរធំទូលាយនៃប្រភេទផលិតផល ដើម្បីគ្របដណ្តប់ការតម្រូវ និងថវិការបស់អតិថិជនទាំងអស់។

តើអ្វីខ្លះជាភាពខ្លាំងនៃអាជីវកម្មរបស់អ្នក?

យើងបង្កើតគំនិតច្នៃប្រឌិតផ្ទាល់ខ្លួនរបស់យើង និងចុះឈ្មោះប៉ាតង់ និងម៉ាកយីហោ ដើម្បីការពារការរក្សាសិទ្ធិនៅក្នុងទីផ្សារក្នុងស្រុក និងអន្ដរជាតិ។ វាជួយបង្កើនទំនុកចិត្តរបស់អ្នកចែកចាយរបស់យើងនៅក្នុងទីផ្សារក្រៅប្រទេស ហើយជួយយើងពង្រីកអាជីវកម្មរបស់យើង ទៅប្រទេសផ្សេងទៀត ដោយសារតែមនុស្សជឿទុកចិត្តលើផលិតផលរបស់យើង។

តើអ្នកធ្លាប់បានឈ្នះពាន់រង្វាន់ណាមួយដែរទេ?

ក្រុមហ៊ុនបានទទួលពាន់រង្វាន់អ្នកបង្កើតគំនិតច្នៃប្រឌិតថ្មី និងអ្នកបង្កើតថ្មី IP ឆ្នាំ 2014 ក្នុងប្រភេទប៉ាតង់ផលិតផលបង្កើតថ្មីពីនាយកដ្ឋានកម្មសិទ្ធិបញ្ញា។ យើងត្រូវបានជ្រើសរើស និងត្រូវបានអនុម័តដោយ DITP ដើម្បីប្រើប្រាស់ម៉ាកសញ្ញាដែលជឿទុកចិត្ដរបស់ថៃ (TTM) ដែលជានិមិត្តរូបនៃឧត្តមភាព និងគុណភាពជឿទុកចិត្តបាន។

តើគម្រោងនៅថ្ងៃអនាគតរបស់អ្នកមានអ្វីខ្លះ?

ឥលូវនេះប្រហែលជា 70% នៃការលក់របស់យើងបានមកពីទីផ្សារក្នុងស្រុក ហើយយើងមានគម្រោងពង្រីកអាជីវកម្មរបស់យើងទៅក្នុងទីផ្សារបរទេសថែមទៀត ជាពិសេសក្នុងបណ្ដាប្រទេសអាស៊ាន។

សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់ www.massacc.com.

 

 

Issue 55

លោក KK Chin នាយកផ្នែករចនាម៉ូដ​របស់ tête-à-tête ផ្តល់សម្ភាស​ទៅ Horizon អំពីគំនិតរបស់គាត់និង​របៀប​ដែលគាត់​បង្ហាញ​ប្រភេទផ្សេងៗ​នៃសេចក្តីស្រលាញ់​តាមរយៈ​កម្រងគ្រឿងអលង្ការរបស់គាត់។

តើលោកអាចប្រើយើង​អំពី​ tête-à-tête បានឬទេ?

ព័ត៌មានលម្អិតនីមួយៗ​នៃម៉ាករបស់យើង​មាន​រឿងរាវ​នៅពីក្រោយជានិច្ច មុនពេលវាត្រូវបាន​ចាប់ផ្តើម​ជាមួយ​នឹង​ម៉ាកឈ្មោះ 'tête-à-tête' ដែលមានន័យថា​ស្និទស្នាល ឬចិត្តនិងចិត្ត។ ការរចនាទាំងអស់​ត្រូវបានបង្កើត​ក្រោយ​ទស្សនស្នូលគឺ 'រសសម្រាប់ការស្រលាញ់' ដែលពួកគេ​និយាយអំពីរៀងរាវស្នេហា​ដែល​មិន​ត្រឹមតែ​បានកម្រិត​ចំពោះ​សេចក្តីស្រលាញ់រវាង​ប្តីប្រព័ន្ធ ប៉ុន្តែ​វា​ក៏រាប់បញ្ចូល​ប្រភេទនៃសេចក្តីស្រលាញ់ផ្សេងទៀតដូចជា សេចក្តីស្រលាញ់រវាឪពុកម្តាយនិងកូន និងសេចក្តីស្រលាញ់រវាង​មិត្តភ័ក្ក។ គំនិត​ច្នៃប្រឌិតភាគច្រើន​បានកើតចេញពី​ការសន្ទនាប្រចាំថ្ងៃរបស់ខ្ញុំជាមួយ​ប្រព័ន្ធរបស់ខ្ញុំ ដែល​ជា​អ្នករចនា​គ្រឿងអលង្ការផងដែរ។

តើគំរូណាមួយដែលលោកលក់ដាច់ច្រើនបំផុត?

គំរូ Dim Sum គឺត្រូវបានលក់ដាច់ច្រើនបំផុត​ ហើយវាក៏បានឈ្នះ​ពានរង្វាន់ការច្នៃម៉ូដ​ឥតខ្ចោះ (DEmark) នៅឆ្នាំ 2008 ផងដែរ។ គំរូនេះ​មាន​ត្បូងពេជ្យ​ទំហំធំនៅលើខ្សែដៃដ៏ស្រស់ស្អាត។ គំនិត​នៅពីក្រោយ​ការរចនា​នេះគឺត្រូវបានផ្សំគ្នាឡើងនៅពេល​ទទួលទានអាហារថ្ងៃត្រង់​ជាមួយប្រពន្ធរបស់ខ្ញុំ ហើយខ្ញុំបាន​ពិភាក្សា​​អំពីអត្ថន័យ​ជាភាសាចិន 'dim sum' ដែលមានន័យថា 'ប៉ះត្រូវបះដូង'។ ពីអតិតកាល​ ប្រពន្ធជនជាតិចិន​ត្រូវ​រៀបចំ​ dim sum ជាអាហារសម្រនសម្រាប់ស្វាមីពួកគេ ហើយ​វាជាវិធីមួយ​បង្ហាញ​ពី​ការស្រលាញ់និង​ការយកចិត្តទុកដាក់។

តើលោកលក់គ្រឿងអលង្ការរបស់លោកនៅទីណា និងសម្រាប់នរណាដែរ?

ដូចខ្ញុំបាន​រៀបរាប់ខាងដើមថា ទស្សនៈគន្លឹះ​របស់ tête-à-tête គឺ 'រសសម្រាប់សេចក្តីស្រលាញ់' ដូច្នេះ​អ្នកអាច​រកទិញ​គំរូ​គ្រឿងអលង្ការ​ tête-à-tête នៅតាមទីកន្លែងរ៉ូមែនទិក ដូចជា​នៅ ... សណ្ឌាគារ Rayavadee នៅ Krabi, សណ្ឋាគារ Six Senses Hotels & Resorts Maldives និង​នៅ​ទីកន្លែងនិងវិចិត្រសាលផ្សេងៗទៀត។ ប៉ុន្តែ​ ដោយពាណិជ្ជកម្ម​តាមប្រព័ន្ធអ៊ិនធឺណិត​កំពុង​ដើរតួ​យ៉ាងសំខាន់​ក្នុងសម័យឌីជីថលនេះ វាបាន​ក្លាយជា​ទម្រង់ល្អបំផុត​សម្រាប់ខ្ញុំ​ក្នុងការ​បញ្ជូន​សារ​របស់ខ្ញុំទៅ​អតិថិជន​នៅជុំវិញពិភពលោក ដែល​ជាបុគ្គល​មាន​បេះដូងរ៉ូមែនទិក និងកំពុងស្វែងរក​គ្រឿងអលង្ការ​ឯកនិង​មានភាពច្នៃប្រឌិត​សម្រាប់​ពួកគេ​និង​អ្នកជាទីស្រលាញ់របស់ពួកគេ។

តើលោកអាច​បង្កើតការរចនា​ដែលឆ្លុះបញ្ចាំង​ពីគំនិត​របស់ និងដែលចាប់យក​បេះដូងរបស់អតិថិជនយ៉ាងដូចម្តេច?

ដូចជា​ម៉ាក​គ្រឿងអលង្ការតូចៗដែរ tête-à-tête ត្រូវតែ​មានតែមួយ និង​មានគំនិតច្បាស់លាស់​អំពីអ្វី​ដែល​យើង​ធ្វើ រួមទាំង​បញ្ជាក់អំពីអត្តសញ្ញាម៉ាករបស់យើង អតិថិជនគោលដៅនិងការរចនារបស់យើង។ ខ្ញុំ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ 'ខាងក្នុងបច្ចេញក្រៅ' សម្រាប់​ការរចនារបស់ខ្ញុំ និងអាជីវកម្មរបស់ខ្ញុំ។ ជាដំបូង ខ្ញុំដឹងអំពី​ភាពខ្លាំងនិងដែនកំណត់របស់ខ្ញុំ ជំនាញ និងអ្វីដែលខ្ញុំចង់​លក់​ទៅឱ្យ​អតិថិជន​របស់ខ្ញុំ។ ជាងនេះ ខ្ញុំ​សិក្សាអំពី​តម្រូវការ​របស់អតិថិជន​គោលដៅរបស់ខ្ញុំ។ ដើម្បីទទួលបាននូវ​ព័ត៌មាននេះ ដូចជា​ចំណង់ចំណូលចិត្តអាហារ របៀបរស់នៅ និង​ហេតុផលនៃការទិញ​គ្រឿងអលង្ការ ខ្ញុំចូលចិត្ត​និយាយលេងជាមួយ​អតិថិជន​គោលដៅរបស់ខ្ញុំ និងស្តាប់​មតិត្រឡប់របស់ពួកគេនៅ​ពិធី​ពាណិជ្ជកម្មផ្សេងៗ នៅ​កន្លែងតាំងបង្ហាញ​របស់ខ្ញុំ និង​តាមរយៈបណ្តាញ​ចែកចាយ​នានា។

តើលោកគិតថា​អនាគតរបស់ tête-à-tête នឹងទៅជាយ៉ាងណាដែរ?

ខ្ញុំចង់ឃើញ​ tête-à-tête ក្លាយជា​ម៉ាក​របស់ថៃ​មួយដែល​ត្រូវបានទទួលស្គាល់​ជាសកល​នៅក្នុងទីផ្សារ​អន្តរជាតិ​។ ប្រជាជនថៃ​រួសរាយរាក់ទាក់​ ហើយខ្ញុំ​នឹងបន្ត​ផ្សព្វផ្សាយ​តម្លៃនេះ​តាមរយៈគ្រឿងអលង្ការ​របស់ខ្ញុំ​ និង​ចង់​ធ្វើនូវការងារ​ល្អប្រសើរមួយ។ ខ្ញុំចង់​បង្កើត​គ្រឿងអលង្ការ​ច្រើនផ្សេងទៀត​ និងដែលផ្តោត​លIង​ទីផ្សារ​ពាណិជ្ជកម្មទៅអតិថិជន​ (B2C) ច្រើនជាង។

សម្រាប់ព័ត៌មាន​បន្ថែម សូម​ចូលមើល www.tetejewellers.com ឬមើលទំព័រហ្វេសបុក FB:tete-a-tete និង twitter: teteatetedesign

 

369085