Issue 52

អ្នកនាង Kamonrat Atipalungkool, នាយកទីផ្សារ និងផ្នែកលក់របស់ក្រុមហ៊ុន Aroma Space, ផ្ដល់បទសម្ភាសន៍ដល់ Horizon អំពីផលិតផលដែលមានការរចនាដ៏វិចិត្រ ដែលទទួលបានការពេញនិយមជុំវិញពិភពលោក ព្រមទាំងទទួលបានពានរង្វាន់ DEmark ពីអគ្គនាយកដ្ឋាន DITP។

តើអ្នកអាចប្រាប់ខ្ញុំបន្តិចអំពីAroma Space បានទេ?

គ្រួសាររបស់យើងចាប់ផ្ដើមផលិតនូវផលិតផលធ្វើពីកុលភាជន៍ ដោយផ្ដោតតែទៅលើផលិតផលធំៗបម្រើឲ្យការនាំចេញ។ បើទោះជាបែបនេះក្ដី នៅក្នុងឆ្នាំ ២០១២ យើងបានណែនាំនូវបណ្ដាផលិតផលថ្មី ដែលមានឈ្មោះថា ទឹក្លិនកុលភាជន៍ Aroma Bird ហើយវាបានទទួលនូវរង្វាន់ DEmarkនៅក្នុងឆ្នាំនោះ។ វាគឺជាជំហានដំបូងក្នុងការកសាងយីហោរបស់យើង ហើយផ្ដោតទៅលើការផ្សព្វផ្សាយកាន់តែច្រើន ហើយដាក់ឲ្យដំណើរការផលិតផលរបស់យើងនៅក្នុងទីផ្សារក្នុងស្រុក។ យើងបានបន្តអភិវឌ្ឍផលិផលរបស់យើងដោយប្រើគោលគំនិតថ្មីៗ និងរស់រវើករហូតមកដល់ឥឡូវនេះ។

តើមតិប្រតិកម្មអ្វីខ្លះដែលលោកអ្នកទទួលបានពីអតិថិជនមកវិញនោះ?

វាពិសេសអស្ចារ្យណាស់។ យើងពិតជារីករាយចំពោះការឆ្លើយតបរបស់អតិថិជនរបស់យើងដែលជាអ្នកស្រលាញ់ការរចនា និងពណ៌របស់ផលិតផលគ្រឿងសម្អាង Aroma Space។ ខ្ញុំគិតថាគឺដោយសារតែការផ្លាស់ប្ដូរឥរិយាបថរស់នៅរបស់មនុស្ស។ ផលិតផលរបស់យើងគឺផ្ដោតទៅលើអតិថិជនច្រើនលំដាប់។ ពីមុន អតិថិជនចម្បងរបស់យើងគឺមានប្រសិទ្ធភាពតែទៅលើយុវវ័យតែប៉ុណ្ណោះ ក៏ប៉ុន្តែបច្ចុប្បន្ននេះ អតិថិជនរបស់យើង មានទាំងក្មេងជំទង់, សិស្សវិទ្យាល័យ និងនិស្សិតមហាវិទ្យាល័យទៀតផង។ ផលិតផលរបស់យើងគឺមានភាពទាក់ទាញ និងមានខ្នាតតូចដែលអាចឲ្យអតិថិជនរបស់យើង គាត់អាចយកទៅប្រើធ្វើជាអំណោយវត្ថុអនុស្សាវរីយ៍ ឬប្រើវាដើម្បីតុបតែងលំអរគេហដ្ឋានរបស់ពួកគាត់។

 
 

តើទីផ្សារអន្តរជាតិណាដែលអ្នកបានផ្គត់ផ្គង់ទៅកាន់?

ទំនិញរបស់ Aroma Spaceណ ត្រូវបាននាំចេញទៅកាន់ប្រទេសចិន, ជប៉ុន និងតៃវ៉ាន់ ក៏ដូចជាទៅកាន់អឺរ៉ុប រាប់បញ្ចូលទាំងប្រទេសនានាដូចជា ហុល្លង់, អាល្លឺម៉ង់ និងអ៊ីតាលី។ អតិថិជនជាប្រជាជនអឺរ៉ុប គឺពិតជាចូលចិត្តទៅលើផលិតផលធ្វើអំពីស្លឹកគ្រៃ និងផ្កាម្លិះ។ ពួកគាត់និយាយថា នៅពេលដែលពួកគាត់ហិតក្លិនគន្ធពិដោរទាំងនេះ គឺគាត់មានអារម្មណ៍ស្រស់ថ្លា បរិសុទ្ធ និងរីករាយ។ ពួកគាត់ស្រលាញ់ក្លិនក្រអូបទាំងនេះណាស់ ដោយសារតែនៅក្នុងតំបន់អឺរ៉ុប គឺគ្មានក្លិនក្រអូបប្រភេទនេះឡើយ។ នៅពេលខាងមុខ យើងនឹងអាចនាំយកនូវក្លិនក្រអូបទាំងនេះកាន់តែច្រើន ទៅកាន់បណ្ដាប្រទេសទាំងនោះ។

តើលោកអ្នកប្រើប្រាស់បណ្ដាញសង្គមរបៀបណាដើម្បីផ្ដល់ព័ត៌មានដល់អតិថិជនរបស់លោកអ្នក?

គុណសម្បត្តិក្នុងការក្លាយជាសហគ្រិនវ័យក្មេងគឺ ខ្ញុំដឹងអំពីរបៀបនៃការប្រើប្រាស់បច្ចេកវិទ្យាថ្មី ព្រមទាំងបណ្ដាញផ្សព្វផ្សាយក្នុងសង្គម ដើម្បីបង្ហាញនូវផលិតផលរបស់ខ្ញុំ។ ឧទាហរណ៍ Facebook និង Instagram ធ្វើឲ្យខ្ញុំកាន់តែមានភាពងាយស្រួលក្នុងការភ្ជាប់ការទាក់ទងទៅកាន់អតិថិជននៅជុំវិញពិភពលោក។ អតិថិជនអន្តរជាតិ ក៏អាចមើលផលិតផលរបស់ខ្ញុំតាមរយៈវេបសាយ ហើយទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាទិញបន្ទាប់ពីការចូលមើលរួចហើយនោះ។ វាក៏ធ្វើឲ្យពួកគាត់កាន់តែមានភាពងាយស្រួលក្នុងការស្គាល់នូវយីហោផលិតផលថៃផងដែរ។

តើអ្វីទៅជាគម្រោងផែនការទៅអនាគតរបស់លោកអ្នក?

យើងរំពឹងថានឹងពង្រីកសង្វាក់ផលិតកម្មរបស់យើង។ ដំបូង យើងបានផលិតទឹកអប់ និងទឹកក្លិន, ក៏ប៉ុន្តែនៅពេលខាងមុខ យើងនឹងផលិតទៀន និងគ្រឿងក្រមួនដោយមានការរចនាប្លែកកម្រឃើញ។ យើងក៏ចង់បង្កើនសមត្ថភាពរបស់យើង ដើម្បីផលិតនូវផលិតផលថៃល្អឯក ដែលមានគុណភាពខ្ពស់ សម្រាប់អតិថិជនរបស់យើង ទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេស។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.aromaspaceproducts.com

 

 

368743