Issue 51

ស្ថាបនិកនិងជាអ្នករចនាម៉ាក MAZMOIZELLE និយាយទៅកាន់ Horizon អំពី​កញ្ចប់សេដ្ឋកិច្ច​របស់នាង​ ដែល​បង្ហាញ​ណុវ​ជោគជ័យដ៏ធំធេង​លើទីផ្សារអន្តរជាតិ។

តើអ្នកអាចប្រាប់​ពួកយើង​អំពីប្រវត្តិខាងក្រោយម៉ាក​ MAZMOIZELLE បានឬទេ?

ម៉ាកនេះត្រូវបានចាប់ផ្តើម​កាលពីប្រាំមួយឆ្នាំមុន។ បន្ទាប់ពីខ្ញុំបានបញ្ចប់​ការសិក្សាផ្នែក​ស្ថាបត្យកម្ម​ជំនាញ​រចនាម៉ូត​ផលិតផល។ ខ្ញុំចង់​រចនាផលិតផលរបស់ខ្ញុំផ្ទាល់​ជាមួយ​នឹង​សម្ភារ​ថ្មី​និងមិនធម្មតា​ដែល​ខុសគ្នា​ពី​សម្ភារផ្សេងទៀតនៅទីផ្សារ។ ខ្ញុំបានរកឃើញឆ្នុកធម្មជាតិ។ ខ្ញុំគិតថា​វា​គួរឱ្យចាប់អារម្មណ៍ណាស់។ ដូច្នេះ ខ្ញុំប្រើសម្ភារនេះ​ដើម្បីផលិត​កាបូប​របស់ខ្ញុំផ្ទាល់ជាលើកទីមួយ។ វាគឺល្អណាស់ ដូច្នេះ​ខ្ញុំបានចាប់ផ្តើម​ផលិតវា​សម្រាប់គោលបំណងពាណិជ្ជកម្ម​។ ខ្ញុំ​បានទទួល​មតិតបដោយវិជ្ជមាន​ពី​អតិថិជន​របស់ខ្ញុំ។ ខ្ញុំបានអភិវឌ្ឍ​និង​ពង្រឹង​ផលិតផលរបស់ខ្ញុំ​រហូត​វា​បានក្លាយជា​ម៉ាក MAZMOIZELLE ដែលអ្នកបានឃើញនៅថ្ងៃនេះ។

តើអ្វីដែលអ្នកគិតថាធ្វើឱ្យ​ម៉ាកនេះ​មានភាពខ្លាំងក្លា?

ផលិតផលរបស់យើង​គឺថែរក្សាបរិស្ថាន។ សម្ភារយកមកពី​សំបក​ខាងក្រៅនៃដើមឆ្នុក​។ កាបូប​ទាំងនេះ​ការពារ​ជ្រាបទឹក​និង​ប្រើប្រាស់បានយូរ។ ការរចនារបស់យើង​មិន​មែនសម្រាប់តែទាន់សម័យ​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ក៏​សម្រាប់​ជីវិតប្រចាំថ្ងៃផងដែរ។ បន្ថែមពីនេះ យើង​ផ្តល់ជូន​នូវផលិត​ផល​ជាច្រើន​ដើម្បីបំពេញ​តាម​តម្រូវការ​របស់​ក្រុមអតិថិជនទាំងអស់។

តើកត្តាអ្វីបំផុសគំនិតសម្រាប់​ការរចនារបស់អ្នក?

ការបំផុសគំនិតរបស់ខ្ញុំចេញពី​ការ​សង្កេត​។ ខ្ញុំតែងតែ​កត់សម្គាល់នូវអ្វីដែល​មនុស្សចាប់អារម្មណ៍​​និងអ្វី​ដែល​ជានិន្ននាការបច្ចុប្បន្ន។ ឧទាហរណ៍ មនុស្សចូលចិត្តប្រើទូរស័ព្ទ​ដៃ ថែប្លេត ឬ​ម៉ាមេរ៉ាឌីជីថល។ ដូច្នេះ ខ្ញុំ​បានផលិត​កាបូប​សម្រាប់ឧបករណ៍ទាំងនេះ​ ដើម្បីធ្វើឱ្យ​ផលិតផ​ល​របស់​យើង​បំពេញបែបរស់នៅរបស់អតិថិជន។

តើអ្វីគឺជាអតិថិជនគោលដៅរបស់អ្នក?

MAZMOIZELLE មានក្រុមអតិថិជន​ច្រើនប្រភេទ ប៉ុន្តែ​គោលដៅចម្បង​គឺ​ក្មេងជំនាន់ក្រោយ​និងនិស្សិត។ នៅពេលខ្ញុំចាប់ផ្តើម​ម៉ាករបស់ខ្ញុំលើកដំបូង ខ្ញុំផ្តោតលើអតិថិជនថៃប៉ុណ្ណោះ។ ប៉ុន្តែ​ ខ្ញុំបាន​ចាប់ផ្តើម​នាំចេញ​ផលិតផលរបស់ខ្ញុំទៅបរទេស​។ បច្ចុប្បន្ន អតិថិជនរបស់ខ្ញុំមកពី​ប្រទេស​ជប៉ុន ហុងកុង ចិន តៃវ៉ាន់ ម៉ាឡេស៊ី សឹង្ហបូរី រុស្ស៊ី និង​អឺរ៉ុប ដូចជា​អ៊ីតាលី បារាំង និង​អាល្លឺម៉ង់។

តើហេតុអ្វីបានជាអតិថិជនរបស់អ្នកចូលចិត្តម៉ាករបស់អ្នក?

ខ្ញុំគិតថា​វាដោយសារ​សេវាកម្ម​បន្ទាប់ពីការលក់របស់ខ្ញុំ។ ខ្ញុំយកចិត្តទុកដាក់ជាមួយអតិថិជន​របស់ខ្ញុំ។ ខ្ញុំបន្តទំនាក់ទំនង​ជាមួយពួកគេ​និងផ្តល់ឱ្យពួកគេ​នូវ​ព័ត៌មានផលិតផល​បន្ថែម​ទៀត ដូចជា​របៀបបោកគក់ ឬរក្សាទុក​កាបូបរបស់ពួកគេ។ នៅពេលកាបូមខូច ដូចជាខូចរ៉ូត ខ្ញុំផ្តល់ឱ្យ​ពួកគេ​នូវការជួសជុល​ដោយមិនគិតប្រាក់។

តើអ្នកមានផែនការទៅអនាគតយ៉ាងដូចម្តេចដែរ?

ខ្ញុំចង់ពង្រីក​ទីផ្សាររបស់ខ្ញុំ។ ខ្ញុំគ្រោងដំណើរការ​ផលិតផលរបស់ខ្ញុំ​នៅ​មជ្ឈិមបូព៌ា។ នៅពេលនេះ ខ្ញុំកំពុងសិក្សាទីផ្សារ របៀបរស់នៅ និង​ទំនោររបស់អតិថិជន​នៅក្នុងតំបន់។ ប្រសិនបើ​ខ្ញុំ​ដឹង​កាន់តែច្រើនអំពីការរស់នៅរបស់ពួកគេ ខ្ញុំនឹងអាចច្រៀតចូល​ទីផ្សារនេះ​បាន ពីព្រោះខ្ញុំមាន​ផលិតផលមានគុណភាពល្អ។

សម្រាប់ព័ត៌មានបន្ថែម​ សូមមើល visit:www.mazmoizelle.com

 

 

368738