Issue 57

 
 

Horizon ជជែកជាមួយ Kamol Kantajaraniti នាយកគ្រប់គ្រងនៃក្រុមហ៊ុន Mass Accessories អំពីថាតើការបង្កើតថ្មីដើរតួនាទីយ៉ាងសំខាន់ក្នុងអាជីវកម្មរបស់គាត់ប៉ុណ្ណា។

តើអ្នកអាចប្រាប់យើងអំពីរឿងរ៉ាវដែលនៅពីក្រោយ Mass Accessories បានដែរទេ?

ខ្ញុំបានធ្វើការក្នុងវិស័យគ្រឿងរថយន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងបានស្វែងរក អាជីវកម្មថ្មីមួយ ហើយខ្ញុំបានដឹងថាឧបករណ៍ការពារកុំអោយចោរលួចរថយន្ត គឺជាជម្រើស ល្អបំផុត។ នៅពេលនោះខ្ញុំឆ្ងល់ថាហេតុអ្វីបានជាម្ចាស់រថយន្តត្រូវស្វែងរកឧបករណ៍បន្ថែមទៀត ដើម្បីរក្សារថយន្តរបស់ពួកគេពីការលួច។ វាបំផុសគំនិតខ្ញុំបង្កើតក្រុមហ៊ុនរបស់ខ្ញុំនៅក្នុង ឆ្នាំ 2005 ដើម្បីផលិត និងចែកចាយឧបករណ៍ការពារកុំអោយចោរលួចរថយន្ត ដែលមានស្លាកសញ្ញា Aorto Lock, Locktech និង Tonado នេះ។

តើផលិតផលរបស់អ្នកដំណើរការយ៉ាងដូចម្ដេច?

ផលិតផលរបស់យើងមានដូចជា ការចាក់សោរហ្វ្រាំងដោយប្រើប្រព័ន្ធមេកានិច ដើម្បីត្រួតពិនិត្យប្រព័ន្ធអេឡិចត្រូនិច (ប្រព័ន្ធសំឡេរោទិ៍)។ នៅពេលដែលមាននរណាម្នាក់មានបំណងចង់បំផ្លាញឧបករណ៍ ឬកាត់ប្រព័ន្ធអេឡិចត្រូនិចចាក់សោរ វាបង្កអោយឡានស៊ីផ្លេ ហើយមនុស្សដែលនៅក្បែរឡាននោះបានដឹងថាមានភាពមិនប្រក្រតីកើតឡើង។

ហេតុអ្វីបានជាផលិតផលរបស់អ្នកល្អជាងផលិតផលរបស់ដៃគូប្រកួតប្រជែងរបស់អ្នក?

ការច្នៃប្រឌិតថ្មី ដើរតួនាទីយ៉ាងសំខាន់នៅក្នុងអាជីវកម្មរបស់ខ្ញុំ និងធ្វើអោយពួកយើងអាចឈរជើងក្នុងទីផ្សារប្រកួតប្រជែងយ៉ាងខ្លាំងនេះបាន។ មុនពេលការវិវត្តទៅជាឧបករណ៍ណាមួយ នោះក្រុមហ៊ុនបានធ្វើការស្រាវជ្រាវទីផ្សារ ដើម្បីសិក្សាតម្រូវការ និងផលិតផលចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ ។ បន្ទាប់មកដំណើរការអភិវឌ្ឍចំណាយពេលប្រហែលបីទៅប្រាំឆ្នាំរួមទាំងការស្រាវជ្រាវ និងបង្កើតឧបករណ៍ និងការធ្វើតេស្តផលិតផល ដើម្បីធានាថា ពួកគេឈានដល់ចំណុចសក្តានុពលរបស់ពួកគេ។ យើងមានជួរធំទូលាយនៃប្រភេទផលិតផល ដើម្បីគ្របដណ្តប់ការតម្រូវ និងថវិការបស់អតិថិជនទាំងអស់។

តើអ្វីខ្លះជាភាពខ្លាំងនៃអាជីវកម្មរបស់អ្នក?

យើងបង្កើតគំនិតច្នៃប្រឌិតផ្ទាល់ខ្លួនរបស់យើង និងចុះឈ្មោះប៉ាតង់ និងម៉ាកយីហោ ដើម្បីការពារការរក្សាសិទ្ធិនៅក្នុងទីផ្សារក្នុងស្រុក និងអន្ដរជាតិ។ វាជួយបង្កើនទំនុកចិត្តរបស់អ្នកចែកចាយរបស់យើងនៅក្នុងទីផ្សារក្រៅប្រទេស ហើយជួយយើងពង្រីកអាជីវកម្មរបស់យើង ទៅប្រទេសផ្សេងទៀត ដោយសារតែមនុស្សជឿទុកចិត្តលើផលិតផលរបស់យើង។

តើអ្នកធ្លាប់បានឈ្នះពាន់រង្វាន់ណាមួយដែរទេ?

ក្រុមហ៊ុនបានទទួលពាន់រង្វាន់អ្នកបង្កើតគំនិតច្នៃប្រឌិតថ្មី និងអ្នកបង្កើតថ្មី IP ឆ្នាំ 2014 ក្នុងប្រភេទប៉ាតង់ផលិតផលបង្កើតថ្មីពីនាយកដ្ឋានកម្មសិទ្ធិបញ្ញា។ យើងត្រូវបានជ្រើសរើស និងត្រូវបានអនុម័តដោយ DITP ដើម្បីប្រើប្រាស់ម៉ាកសញ្ញាដែលជឿទុកចិត្ដរបស់ថៃ (TTM) ដែលជានិមិត្តរូបនៃឧត្តមភាព និងគុណភាពជឿទុកចិត្តបាន។

តើគម្រោងនៅថ្ងៃអនាគតរបស់អ្នកមានអ្វីខ្លះ?

ឥលូវនេះប្រហែលជា 70% នៃការលក់របស់យើងបានមកពីទីផ្សារក្នុងស្រុក ហើយយើងមានគម្រោងពង្រីកអាជីវកម្មរបស់យើងទៅក្នុងទីផ្សារបរទេសថែមទៀត ជាពិសេសក្នុងបណ្ដាប្រទេសអាស៊ាន។

សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់ www.massacc.com.

 

 

366367