Issue 47

កម្មវិធី Horizon Thailand talks សន្ទនាជាមួយលោក Witt Maneenetr ប្រធានការិយាល័យនៃរដ្ឋមន្ត្រីនៅការិយាល័យពណិជ្ជកម្ម DITP ក្នុងទីក្រុងហុងកុងអំពីរបៀបដែលពាណិជ្ជករថៃកំពុងរកមើលឱកាសអាជីវកម្មក្នុងទីក្រុងហុងកុង។

តើមានឱកាសអាជីវកម្មអ្វីខ្លះសម្រាប់ក្រុមហ៊ុនថៃនៅទីក្រុងហុងកុងនេះ?

ការបង្ហាញពាណិជ្ជកម្មគឺជាឧបករណ៍ទីផ្សារសំខាន់មួយសម្រាប់ទីក្រុងហុងកុង គឺមិនត្រឹមតែធ្វើការផ្សព្វផ្សាយលក់ឱ្យទីក្រុងហុងកុង ឬប្រទេសចិននោះទេ ប៉ុន្តែវាគឺជាឱកាសក្នុងការភ្ជាប់អ្នកទិញមកពីគ្រប់ទិសទីទូទាំងពិភពលោក។ ក្រុមហ៊ុនថៃក្នុងទីក្រុងហុងកុងជាច្រើនគឺកំពុងស្វែងរកអតិថិជនមកពីទីឆ្ងាយៗដូចជាអាមេរិកខាងត្បូងឬរុស្ស៊ី។ វាក៏ជាទីកន្លែងសម្រាប់ពួកគេក្នុងការជួបជុំគ្នាជាមួយអតិថិជននិងបង្ហាញនូវផលិតផលថ្មីរបស់ខ្លួន។

តើផលិតផលថៃអ្វីខ្លះដែលទាក់ទាញអ្នកទិញបរទេស?

ក្រៅពីគ្រឿងអលង្ការនិងអាហារ គ្រឿងសម្អាងបានក្លាយជាផលិតផលសំខាន់មួយទៀតផលិតក្នុងប្រទេសថៃ ជាពិសេសគ្រឿងសម្អាងដែលមានលក្ខណៈធម្មជាតិ សរីរាង្គ ឬរួមផ្សុំគ្នាជាមួយសុខភាពនិងសុខុមាលភាព។ ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ប្រទេសថៃទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងផលិតផលគ្រឿងសម្អាងសម្រាប់ក្រុមហ៊ុននៅបរទេស។ ជាងនេះទៅទៀត មាតិកាឌីជីថលដែលរួមមានការអភិវឌ្ឍកម្មវិធីចល័ត ការរចនាក្រាហ្វិកនិងគំនូជីវចលក៏កំពុងរីកចម្រើនផងដែរ។

តើអ្វីជាចំណុចខ្លាំងរបស់ប្រទេសថៃនៅក្នុងឧស្សាហកម្មត្បូងពេជ្រនិងគ្រឿងអលង្ការ?

ភាពខ្លាំងរបស់ប្រទេសថៃគឺគ្រឿងអលង្ការប្រាក់និងថ្មពន្លឺ។ ក្រុមហ៊ុនឬសាខាថៃមានការចនាម៉ូដយ៉ាងល្អនិងតែងតែអភិវឌ្ឍផលិតផលនិងការប្រមូលផ្តុំថ្មីៗ។ ក្រុមហ៊ុនថៃខ្លះដែលបានចូលរួមក្នុងពិធីតាំងពិពណ៌គ្រឿងអលង្ការអន្តរជាតិនៅទីក្រុងហុងកុងមានការរចនាម៉ូដដែលអាចទាក់ទាញចំណាប់អារម្មណ៍អតិថិជនជប៉ុនបានផងដែរ។ ដូច្នេះក្រុមហ៊ុនដែលចង់នាំចេញត្រូវពិចារណាអំពីផលិតផលថ្មីៗ។ និន្នាការ DIY ក្នុងឧស្សាហកម្មគ្រឿងអលង្ការក៏កំពុងត្រូវបានការពេញនិយមផងដែរបច្ចុប្បន្ននេះ ដូចជាការពាក់ខ្សែដៃដែលធ្វើឱ្យផ្នែកនីមួយល្អឯកសម្រាប់អតិថិជន។ ខ្សែដៃស្រស់ស្អាតនីមួយៗមិនមានតម្លៃថ្លៃទេប៉ុន្តែវាបន្ថែមគុណតម្លៃផ្សេង។

តើឧស្សាហកម្មគ្រឿងអលង្ការថៃបានផ្លាស់ប្តូរយ៉ាងដូចម្តេចខ្លះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ?

ក្រុមហ៊ុនផលិតត្បូងពេជ្រនិងគ្រឿងអលង្ការថៃធ្លាប់ធ្វើ OEM (ការផលិតសម្ភារៈដើម) ប៉ុន្តែ DITP បានធ្វើកិច្ចការនេះជាមួយអង្គការជាច្រើនដើម្បីអភិវឌ្ឍអាជីវកម្មរបស់ពួកគេ។ បច្ចុប្បន្ននេះ 70% ទៅ 80% នៃក្រុមហ៊ុនថៃដែលបានចូលរួមក្នុងពិពណ៌គ្រឿងអលង្ការនៅទីនេះកំពុងធ្វើ ODM (ការផលិតសម្ភារៈដើម) ឬ OBM (ការផលិតសាខាដើម)។ បច្ចុប្បន្ន អត្ថប្រយោជន៍របស់ថៃមានសម្រាប់តម្លៃការងារសមរម្យសម្រាប់សិប្បករនៅក្នុងឧស្សាហកម្មគ្រឿងសង្ហារឹមដោយប្រៀបធៀបទៅនឹងតម្លៃការងារក្នុងប្រទេសផលិតផ្សេងៗទៀត។ យើងក៏ត្រូវអភិវឌ្ឍខ្លួនយើងឱ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម។ ប្រសិនបើអ្នកវិនិយោគបរទេសធ្វើការផលិតនៅក្នុងប្រទេសថៃ យើងគួជួយស្វែងរកទីផ្សារសម្រាប់ពួកគេ នោះពួកគេនឹងមករកយើងហើយយើងអាចបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រទេសរបស់យើង។

តើអ្វីគឺជានិន្នាការថ្មីៗដែលយើងគួដឹង?

ឌីជីថលនិងសិទ្ធិកម្មសិទ្ធិបញ្ហា (IPR) គឺជាអ្វីដែលគ្រប់គ្នាត្រូវដឹងនិងយកចិត្តទុកដាក់។ និន្នាការទាំងនេះនឹងមានអានុភាពលើឧស្សាហកម្មជាច្រើននិងជាពិសេសលើពាណិជ្ជកម្ម។ ដោយការមកដល់នៃបច្ចេកវិទ្យាថ្មីៗជារៀងរាល់ថៃ នីតិករនិងពាណិជ្ជករត្រូវតែស្វែងរកវិធីដើម្បីឃ្លាំមើលនិងតាមដានការផ្លាស់ប្តូរថ្មីៗដែលកំពុងកើតមាននៅក្នុងទម្រង់ឌីជីថល។

 

386824