Issue 49

Horizon Thailand ជួបជាមួយលោក Chalermkit Pokamas ស្ថាបនិក Just-In-Case ពី​វិធី​ដែល​លោក​បាន​បង្វែរ​ចំណង់​ចំណូល​ចិត្តលើ​ស្បែក​ជើង​​របស់​គាត់​ទៅ​ក្នុង​​ពាណិជ្ជកម្ម។

តើអ្នក​អាច​ប្រាប់យើង​ពី​វិធី​ដែល​អ្នក​បាន​ឈាន​ចូល​ទៅ​ក្នុង​ឧស្សាហកម្ម​ច្នៃ​ម៉ូដ​ដែរឬ​ទេ?

នៅពេលចាប់​ផ្តើម​អាជីវកម្ម​របស់​ខ្ញុំ​ ខ្ញុំ​បាន​ស្វែង​រក​ស្បែកជើង​ដែល​អាច​ជួយ​ឱ្យ​ខ្ញុំ​ខ្ពស់​ជាងមុន ព្រោះ​ថា​ខ្ញុំ​មាន​កម្ពស់​ទាប។ ខ្ញុំ​ស្រឡាញ់​ស្បែក​ជើង​ណាស់ ហើយ​ខ្ញុំ​មាន​ស្បែក​ជើង​ប្រហែល ៥០គូ។ ​មាន​ថ្ងៃ​មួយ ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា​ហេតុ​អ្វី​ខ្ញុំ​មិន​ផលិត​ស្បែក​ជើង​ និង​មាន​ម៉ា​ក​របស់​​ខ្លួន​ឯង​ផ្ទាល់។ ដូចនេះ នៅ​ឆ្នាំ​២០១២ ខ្ញុំ​បាន​ចូលរៀន​វគ្គ​រៀន​ធ្វើ​ស្បែក​ជើង​នៅ​សាលា ហើយ​បាន​រៀន​ពី​របៀប​ផលិត​ស្បែក​ជើង​ពី​ការ​គូស​ យល់ដឹង​ពី​របៀប​ធ្វើ​ស្បែក​ជើង​ដោយ​ដៃ​នៅ​មុន​ពេល​បង្កើត​ម៉ាក​របស់​ខ្ញុំ Just-In-Case នៅ​ដើមឆ្នាំ​២០១៤។

តើអ្វី​ដែល​ឱ្យ Just-In-Case លេចធ្លោ?

​យើង​មាន​លក្ខណៈ​ពិសេស ​ព្រោះ​យើង​មាន​ការ​គិត​ប្លែក​ពីគេ។ ខ្ញុំ​ជឿថា ការ​រចនា​ម៉ូដដែល​​ល្អ​ មិន​មែន​ត្រឹម​តែ​សម្រស់​ទេ ប៉ុន្តែ​វា​អាច​ជួយ​ឱ្យ​មនុស្ស​រស់​នៅ​កាន់​ប្រសើរ​និង​សប្បាយ​ជាង​មុន។ ប្រៀប​ដូច​ជា​ពាក្យស្លោករបស់​យើង "Creative Elevator Shoes With Craftsmanship" Just-In-Case ប្រើប្រាស់ការ​ច្នៃម៉ូដ​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​អ្នក​ពាក់ ព្រោះពួក​គេ​ចង់​មើល​ទៅ​ខ្ពស់​ជាង​មុន​ដោយ​ពុំ​​មាន​ការ​ចាប់អារម្មណ៍។ ស្បែក​ជើង​របស់​យើង​មាន​ភ្ជា​ប់​មក​ជា​មួយ​នូវ​កែង​ស្បែកជើង​ ដែល​មិន​ត្រូវ​បាន​ចាប់​អារម្មណ៍ ​លើក​លែង​តែ​អ្នក​ពាក់។ ស្បែកជើង​ទាំង​អស់​ត្រូវ​បាន​ផលិ​តដោយដៃ ជាមួយ​នឹង​វត្ថុ​ធាតុដើម​ល្អបំផុត ហើយអាចកែតម្រូវ​ឱ្យ​សាកសម​​បាន​សម្រាប់​គ្រប់គ្នា។ សម្រាប់​ស្បែកជើង​ដែល​កម៉្មង់ អតិថិជន​អាច​ជ្រើសរើស​ប្រភេទ​ស្បែក​និង​ម៉ូដ​ដែល​គេ​ចូលចិត្ត។

តើនរណា​ជា​អតិថិជន​ចម្បងរបស់​លោក?

ម៉ាក​របស់​យើង​មាន​ក្រុម​អតិថិជន២ សំខាន់​គឺ​បុរស​និង​ពួក​ស្រី​ធ្វើ​ប្រុស​ដែល​ចង់​បន្ថែម​កម្ពស់​របស់​ពួក​គេ។ យើង​ក៏​មាន​ផ្តល់​នូវ​ស្បែក​ជើង​សម្រាប់​ស្ត្រី​ ហើយ​ពេល​នេះ អត្រា​ស្បែកជើង​សម្រាប់​បុរស​និង​ស្ត្រី​គឺ 70:30។

តើ​លោក​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ដែរ​ឬទេ?

បាទ GentleBoy Collection – Shoegether របស់យើង​ ធ្លាប់ទទួល​បាន​ពាន​រង្វាន់ការ​ច្នៃម៉ូដ​ល្អ​បំផុតសម្រាប់​​ឆ្នាំ​២០១៥ (DEmark)។ គំនិត​នៃ​ការ​ច្នៃម៉ូដ​នេះ គឺ​បាន​មក​ពី​កុមារភាព​របស់​ខ្ញុំ​ ដែល​ជីវិត​ពោរពេញ​ដោយ​ភាព​រីករាយ​ ហើយ​ខ្ញុំ​ជឿជាក់​ថា​ ពេល​ខ្លះ​មនុស្ស​គ្រប់​រូប​នៅ​តែ​មាន​អារម្មណ៍​ដូច​កាល​ពី​នៅក្មេង។ ខ្ញុំ​បាន​បង្ហាញ​គំនិត​នេះ តាម​រយៈ​ការ​ប្រមូល​ផ្តុំ​ម៉ូដ​ ការ​លើក​ទឹក​ចិត្ត​អតិថិជន​ក្នុង​ការ​បង្ហាញ​ពី​ការ​ស្រមើស្រម៉ៃ​របស់​ពួក​គេ​កាល​ពី​នៅ​វ័យ​កុមារ។ ពួក​គេ​អាចលាយ​​ពណ៌​ស្បែក​ជើង​ដែល​ពួក​គេ​ចង់​បាន​ ដែល​អាច​បំបែក​ជា​ ២ គូ​សម្រាប់​ប្រើប្រាស់​ក្នុង​ឱកាស​ផ្សេងៗគ្នា។

តើ​គម្រោង​នៅ​ថ្ងៃ​អនាគត​របស់លោក​គឺអ្វី​?

ខ្ញុំ​ចង់​ពង្រីក​ទៅ​ប្រទេស​ដទៃទៀត​ ដោយ​ការ​លក់ស្បែក​ជើង Just-In-Case តាមរយៈ​ហាង​ជា​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្ញុំ​នៅ​ហុងកុង ហើយប្រហែល​​ពាក់​កណ្តាល​ឆ្នាំ​ ២០១៦ ខាង​មុខ​នេះ ​ខ្ញុំ​ក៏​មាន​គម្រោង​បើក​ហាង​ផ្ទាល់​ខ្លួន​នៅ​ប្រទេស​ឡាវផង​ដែរ។​

សម្រាប់​ព័ត៌​មាន​បន្ថែម ចូល​តាម​ដាន​ FB: www.facebook.com/justincaseshoes

 

389129