Issue 46

Nawat Palungwitwattana និង Chalothorn Voravuthikunchai គឺជាអ្នករចនារ បម្រើការងារឲ្យស្ទូឌីយោ Thammada ពន្យល់អំពីរបៀបដែលពួកគេបានបកស្រាយរឿងពីជីវិតប្រចាំថ្ងៃធម្មតាតាមរយៈកម្រងគ្រឿងអលង្ការបស់ពួកគេ។
អ្នកអាចប្រាប់យើងអំទស្សនទាននៅពីក្រោយស្ទូឌីយោ Thammada

នេះបានដែរឬទេ?
Thammada គឺជាពាក្យថៃមួយ មានន័យធម្មតា ឬជាមូលដ្ឋាន ហើយនេះគឺជាគំនិតដែលនៅពីក្រោយការរចនាម៉ូដរបស់យើង។ យើងត្រូវបានបំផុសគំនិតដោយរឿងរ៉ាវក្នុងជីវិតប្រចាំថ្ងៃហើយយើងបានបកស្រាយវាគចូលទៅក្នុងកម្រងគ្រឿងអលង្ការតែមួយជាមួយគ្នា។

ហេតុអ្វីបានជាអ្នកជ្រើសរើសយកលង្ហិនសម្រាប់គ្រឿងអលង្ការរបស់អ្នក?
ជាដំបូង យើងចង់ផលិតគ្រឿងអលង្កាប្រាក់សុទ្ធ ប៉ុន្តែចំណាយលើការផលិតនេះ គឺខ្ពស់ណាស់។ យើងមានហាងលក់នៅចុងសប្តាហ៍មួយឈ្មោះ Chatuchak ហើយយើងចង់ផ្តល់ជូននូវគ្រឿងអលង្កាមានតំលៃសមរម្យជាមួយនឹងការរចនាដែលមានតែមួយមុខគត់ដូចគ្នា សម្រាប់មនុស្សធម្មតា ដូច្នេះ វាជាការល្អប្រសើរជាងមុនដើម្បីប្រើប្រាស់វត្ថុធាតុដើមដែលមានតម្លៃថោកសម្រាប់គ្រឿងអលង្ការរបស់យើង។ ទោះជាយ៉ាងណា ឥឡូវនេះ យើងមានលក់គ្រឿងអលង្ការពីរប្រភេទ គឺធ្វើពីប្រាក់លាយលង្ហិន និងធ្វើពីប្រាក់សុទ្ធ។ ប្រភេទគ្រឿងអលង្ការប្រាក់លាយលង្ហិន គឺមានតម្លសប្រហែលពី 300 ទៅ 1200 បាតក្នុងមួយធាតុ ក្នុងខណៈពេលការចំណាយលើគ្រឿងអលង្ការធ្វើពីប្រាក់សុទ្ធគឺតម្លៃពី 700 ទៅ 3400 បាត។

 

តើការជ្រើសរើសមួយណាដែលបានផ្ដល់ឱ្យអ្នកនូវការពេញចិត្តបំផុត?
រហូតមកដល់ពេលនេះ ខៀវនិងស និងអ្វីគ្រប់យ៉ាង គឺស្អាតៗណាស់ "ឬ" ភួង ម៉ាឡៃ (ម្កុដថៃ) គឺជាប្រភេទខូឡិចសិនមួយ ដែលយើងមានមោទនភាពបំផុត ហើយការរចនានេះ បានទទួលពានរង្វាន់ឧត្តមភាពខាងផ្នែករចនាឆ្នាំ 2015 (នៃប្រទេសដាណឺម៉ាក) ។ ការចងក្រងនេះ ត្រូវបានបំផុសគំនិតតាមលក្ខណៈប្រពៃណីថៃ នៃការផ្តល់ជូនជាបាច់ផ្កា ជូនដល់អ្នកណាម្នាក់ ដើម្បីបង្ហាញពីអារម្មណ៍វិជ្ជមាន ដូចជាសេចក្តីសប្បាយរីករាយ សេចក្ដីស្រឡាញ់ ការគោរព និងអំណរអរគុណ។ វា ក៏ជាការប្រមូលផ្តុំការលក់ដាច់បំផុតរបស់យើងផងដែរ ហើយការឈ្នះពានរង្វាន់នេះផងដែរ បានជួយលើកកម្ពស់យីហោរបស់យើងនៅលើសហគមន៍ដ៏ធំមួយ។

តើនរណាជាអតិថិជនចម្បងរបស់អ្នក?
ភាគច្រើននៃពួកគេ គឺជាជនជាតិថៃ រួមមាននិស្សិតសាកលវិទ្យាល័យ ប្រជាជនដែលមានអាយុចាប់ពី 20 ដល់ 40។ យើងក៏មានអតិថិជនសំខាន់ៗច្រើនមកពីបណ្តាប្រទេសអាស៊ី ដូចជាសិង្ហបុរី តៃវ៉ាន់ និងជប៉ុន ព្រមទាំងមួយចំនួនទៀតមកពីបណ្តាប្រទេសនៅអឺរ៉ុប។ យើងអាចនិយាយបានថា មិនថាតែ
អតិថិជនរបស់យើងគឺជាប្រជាជនក្នុងស្រុម ឬជនបរទេសនោះទេ គឺពួកគេទាំងអស់គ្នាគឺជាមនុស្សទាន់សម័យដែលស្រឡាញ់គ្រឿងអលង្កា ដែលរចនាឡើងយ៉ាងពិសេស។

តើអ្វីជាផែនការរបស់អ្នកសម្រាប់ពេលអនាគត?
យើងមានគម្រោងធ្វើពិពិធកម្មផលិតផលរបស់យើងឲ្យមានលក្ខណៈទៅជាផលិតផលតុបតែងលម្អតាមគេហដ្ឋាន និងចង់ស្វែងរកឱកាសថ្មីនៅក្នុងទីផ្សារអាស៊ី។ ចាប់តាំងពីយើងមានអតិថិជនជាប្រចាំនៅប្រទេសសិង្ហបុរី តៃវ៉ាន់ និងប្រទេសជប៉ុនមក យើងកំពុងតែស្វែងរកដៃគូដែលអាចបង្ហាញនិងលក់ផលិតផលរបស់យើងនៅក្នុងហាងរបស់ពួកគេនៅក្នុងប្រទេសទាំងនោះ។

ចំពោះពត៌មានបន្ថែមសូមចូលមកកាន់ IG: thammada_design ឬ FB: facebook.com/thammada.studio

 

 

367606