Issue 43

ថាយ៉ាផន ជីវ៉ាភុង អ្នកគ្រប់គ្រងទីផ្សារ Grace of Art ថ្លែងនៅ ហារីសូន ប្រទេសថៃ ពីការប្តូរ ពាណិជ្ជកម្មគ្រួសារក្នុងការផលិតគ្រឿងអលង្ការជាប្រាក់សំរាប់ទីផ្សារអន្តរជាតិ។

សូមប្រាប់យើងពីការចាប់ផ្តើមរបស់ Grace of Artដោយយ៉ាងម៉េច?
ជាដំបូង គ្រួសាររបស់ ខ្ញុំមានពាណិជ្ជកម្មរោងចក្រគ្រឿងធ្វើពីប្រាក់។ យើងផលិតសំលៀកបំពាក់តាមការ កម្មង់របស់ភ្ញៀវតាមម៉ូតធម្មតា។ ទោះជាណាក៏ដោយ ទីផ្សាររបស់បានប្តូរ និងរោងចក្រចិនបានចូលមក ប្រកួតប្រជែងជាមួយនឹងតំលៃទាបជាង។ នេះជាហេតុដែលយើងត្រូវធ្វើអ្វីថ្មីផ្សេងទៀត។ ដូច្នេះយើងចាប់ផ្តើម ចេញម៉ូតគ្រឿងអលង្ការសំរាប់ម៉ូតសំលៀកបំពាក់។

តើអ្វីជំរុញដល់ ចេញម៉ូតផលិតផលរបស់អ្នក?
ខ្ញុំមានគំនិតថាយើងអាចប្រើប្រាស់វត្ថុធាតុដើមដែលមានតំលៃទាបដែលមានស្រាប់នៅជុំវិញយើងដើម្បី បង្កើតចេញជាផលិតផលថ្មីក្នុងការបង្កើនតំលៃនៃសិល្បៈត្បូង ពេជ្យ និងវត្ថុធាតុដើមធម្មជាតិផ្សេងៗ ដូចជា ខ្ចងគ្រែង។គ្រឿងអលង្ការរបស់យើងមានលក្ខណៈពិសេស និងប្លែក ពីគ្រឿងអលង្ការពីប្រាក់។ វាផងដែរ បង្កើតជំរើសច្រើនជាងសំរាប់ភ្ញៀវដែលស្រលាញ់ម៉ូតប្រណិតនៃគ្រឿងអលង្ការ។

តើអ្វីជាលក្ខណៈពិសេសរបស់Grace of Art?
Grace of Art គឺផ្តោតលើផលិតផលគ្រឿងអលង្ការពីប្រាក់ចេញម៉ូតតាមបែបធម្មជាតិ។ ម៉ូតរបស់យើងទទួល បានពានរង្វាន់ជាច្រើន ដូចជា Ploi Thai Award 2011, Asian Fashion Jewelry & Accessories Design Competition 2006, Prism Award 2005 and International Jewelry Design Competition 2002.

តើអ្វីជាការឆ្លើយតបពីភ្ញៀវ?
យើងទទួលបានការឆ្លើយតបពីភ្ញៀវយ៉ាងវិជ្ជមាន។ អតិថិជនរបស់យើងចូលចិត្តផលិតផលរបស់ យើង។ យើងនៅមានអតិថិជនចាស់នៅតែកម្មង់។

តើអ្វីនៅពីខាងក្រោយភាពជោគជ័យរបស់អ្នក?
វាចេញពីការច្នៃម៉ូត និងគុណភាពរបស់ប្រាក់ ជោគជ័យរបស់យើងចេញពីការងារជាក្រុមរបស់យើង។ ក្រុមចេញម៉ូតរបស់ខ្ញុំ និងខ្ញុំតែងតែមានវត្តមានក្នុងការតាំងបង្ហាញនៅលើពិភពលោកដើម្បីទទួលបានគំនិត ថ្មីៗ និងជំរុញទឹកចិត្តក្នុងការអភិវឌ្ឍផលិតផលថ្មីសំរាប់ទីផ្សារ។ ម្យ៉ាងវិញទៀតយើងធ្វើការយ៉ាងជិតជាមួយ អតិថិជនរបស់យើងដើម្បីធានាក្នុងការយល់ពីតំរូវការរបស់អតិថិជន និងបង្កើតផលិតផលចេញមកដូចការ សង្ឃឹមទុករបស់គាត់។

តើអ្នកគិតយ៉ាងម៉េចពីឧស្សាហកម្មគ្រឿងអលង្ការពីប្រាក់ក្នុងប្រទេសថៃ?
វាពិតជាល្អណាស់។ គ្រឿងប្រាក់ថៃ និងគ្រឿងអលង្ការថៃមានភាពល្បីល្បាញ។ប្រាក់ ប្រទេសថៃមាន ភាព ស្រស់ស្អាត មានគុណភាព មានតំលៃសមរម្យ។

តើអ្វីជាគំរោងអនាគតរបស់អ្នក?
ខ្ញុំចង់ប្តូរទីផ្សារអន្តរជាតិពី ៧០% និង ៣០%ក្នុងស្រុក ទៅជា ៥០% និង៥០%វិញ។ ឥលូវយើងមានម៉ាកមួយ ទៀតហៅថា "GLINTZ" ក្នុងគោលបំណងទាក់ទាញអ្នកជំនាញវ័យក្មេង។ យ៉ាងណាមិញ ម៉ាករបស់យើងនៅ មានលក្ខណៈតូចនៅឡើយ និងយើងត្រូវការអភិវឌ្ឍ និងផ្សព្វផ្សាយបន្ថែម។

សំរាប់ព៌័តបន្ថែម សូមទំនាក់ទំនងទៅកាន់ www.graceofart.com
រូបភាព Grace of Art

 


 

368999