Industry

Issue 64

រីសតផ្កាយប្រាំរបស់ប្រទេសថៃកំពុងទទួលផលប្រយោជន៍ពីការសង្កត់ធ្ងន់របស់ TAT លើវិស័យទេសចរណ៍សុខភាព និងសុខុមាលភាពសកលដែលរីកចម្រើន ។

ការនិយមទេសចរណ៍សុខភាព និងសុខុមាលភាពបានចាប់យកបេះដូង និងដួងព្រលឹងនៃអ្នកធ្វើដំណើរកំសាន្តជុំវិញសកលលោក ។ យោងតាមការតាមដានសេដ្ឋកិច្ចសុខុមាលភាពសកលឆ្នាំ 2017 ប្រាក់ចំណេញពីទេសចរណ៍សុខុមាលភាពសកលបានកើនឡើងដល់ 14% ពី 494.1 ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ 2013 ដល់ 563.2 ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ 2015 ។ អត្រាកំណើននេះ គឺលើសជាងទ្វេដងនៃការចំណាយ​ទេសចរណ៍ (6.9%) សរុប ។ អ្នកធ្វើដំណើរពិភពលោកបានធ្វើដំណើរសុខុមាលភាព 691 លានដង ក្នុងឆ្នាំ 2015, 104.4 លានដងច្រើនជាងឆ្នាំ 2013 ។

ប្រទេសថៃគឺស្ថិតក្នុងចំណោមទីផ្សារទេសចរណ៍សុខុមាលភាពកំពូល 10 ក្នុងអាស៊ីប៉ាស៊ីហ្វិក ។ Dr Yuthasak Supasorn, អភិបាលនៃអាជ្ញាធរទេសចរណ៍ថៃ (TAT) បានអះអាងពីសារៈសំខាន់នៃវិស័យនេះក្នុងសន្និសីទព័ត៌មានផែនការសកម្មភាពឆ្នាំ 2017 របស់គាត់ នៅថ្ងៃទី 11 ខែកក្កដា ឆ្នាំ 2016 ការរំលេចទេសចរណ៍សុខភាព និងសុខុមាលភាពជាមួយក្នុងចំណោមទីផ្សារល្អបួន ដែលនឹងបន្តផ្តោតខ្លាំងនៃអាជ្ញាធរ ក្នុងឆ្នាំ 2017 ។ Dr Supasorn ក៏បានបញ្ជាក់ថា TAT នឹងផ្តោតបន្ថែមលើអ្នកធ្វើដំណើរស្រ្តី និងមនុស្សចាស់ដែលស្វែងរកទេសចរណ៍​សុខភាព និងសុខុមាលភាព ។

Nammon Dachakajornsook, នាយកផ្នែកលក់ និងផ្សព្វផ្សាយនៅរីសតស្ប៉ា Kirimaya Golf, Khao Yai, សូមស្វាគមន៍ឱកាសជំនួញនេះ ។

"ពួកយើងពិតជាបានត្រៀមខ្លួនរួចរាល់សម្រាប់ការនិយមទេសចរណ៍នេះ" គាត់និយាយ ។ "ស្ប៉ារបស់ពួកយើង ស្ប៉ា MAYA អាចផ្តល់សេវាកម្មស្ប៉ាជាច្រើនដល់អតិថិជនដែលស្វែងរកស្តង់ដាផ្កាយប្រាំ ។ វាផ្តល់ការព្យាបាល signature, ការព្យាបាលមុខ និងរាងកាយ និងកម្មវិធីម៉ាស្សា ។ ហើយបើអតិថិជនណាតម្រូវការភាពឯកជន​ខ្លាំង ពួកយើងក៏អាចផ្តល់សេវាកម្មរបស់ពួកយើងក្នុងបន្ទប់ពួកគេផ្ទាល់ ។ អតិថិជនរបស់យើងទាំងអស់ពេញចិត្តជាមួយបរិយាកាសស្ងប់ស្ងាត់ និងសន្តិភាព ។ ម៉្យាងទៀត ផលិតផលរបស់ពួកយើងទាំងអស់ត្រូវបាន​ផលិតពីរុក្ខជាតិថៃធម្មជាតិ និងគ្មានជាតិគីមី ។"

Komjet Chantaravisoot, នាយកប្រតិបត្តិនៃរីសត និងស្ប៉ា Santhiya ជឿជាក់ថាប្រទេសថៃមានអ្វីមួយជារបស់ថៃសំខាន់ក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួន ។

"រីសតរបស់យើងមិនត្រឹមតែផ្តល់អារម្មណ៍នៃភាពជាថៃតាមរយៈការតុបតែង និងរបៀបដែលពួកយើងស្វាគមន៍​អតិថិជនរបស់យើង ដើម្បីធ្វើឲ្យពួកគេមានអារម្មណ៍ ដូចដែលពួកគេកំពុងមកលេងផ្ទះប្រពៃណីថៃ ប៉ុន្តែពួកយើង​ក៏ផ្តល់បទពិសោធន៍ស្ប៉ាពិសេសដែរ" គាត់និយាយ ។ "ពួកយើងបានទទួលមតិយោបល់​យ៉ាងល្អពីភ្ញៀវរបស់ពួកយើង ជាពិសេសនៅ Santhiya Koh Yao Yai ដែលមានផ្ទះថៃប្រពៃណីធ្វើពីឈើម៉ៃសាក់ចំនួនប្រាំបួន មួយបញ្ចូលក្នុងធម្មជាតិ និងផ្តល់ទេសភាពសមុទ្រ ។ បន្ទប់សម្រាប់ម៉ាស្សាប្រេង និងជើង, បន្ទប់ស្ទីម និងអាង​ត្រាំទឹកក្តៅឯកជនក៏ត្រូវបានផ្តល់ជូនអតិថិជនដែលស្រឡាញ់ភាពឯកជនរបស់ពួកគេ និងសម្រាកក្នុងពេលតែ​មួយ ។"

Chantaravisoot ជឿជាក់ថាភាពជាថៃក៏លាតសន្ធឹងដល់គុណភាពពិសេសនៃផលិតផលក្នុងស្រុកដែលបានប្រើ និងការផ្តោតលើសេវាកម្មដែលបានផ្តល់ជូន ដែលជាមរតកដល់ភាពជោគជ័យចីរភាពរបស់ប្រទេស ។

"បុគ្គលិករបស់ពួកយើងមានជំនាញ ហើយពួកគេមានគំនិតសេវាកម្ម" គាត់និយាយ ។ ផលិតផលដែលយើងប្រើក្នុងស្ប៉ារបស់ពួកយើងគឺជាផលិតផលថៃទាំងអស់ដែលបានផលិតពីរុក្ខជាតិថៃ ។ ដោយមានក្លិនលេចធ្លោ និងក្លិនក្រអូប និងបទពិសោធន៍ដែលអតិថិជនរបស់យើងមិនដែលទទួលបានក្នុងប្រទេសផ្សេង អ្នកដែលបាន​មកជួបយើងម្តង នឹងតែងតែត្រឡប់មករកយើងម្តងទៀត ។"

សម្រាប់ព័ត៌មានបន្ថែម សូមចូល ៖ www.kirimaya.com, www.santhiya.com

រូបថតផ្តល់ជូនដោយរីសតស្ប៉ា Kirimaya Golf, Khao Yai , រីសត និងស្ប៉ា Santhiya

សសេរដោយ Patcharee Taedangpetch

 

Issue 63

វិស័យទេសចរណ៍ថៃបន្តដើរតួសំខាន់ក្នុងកំណើនរបស់ប្រទេសជាមួយកំណត់ត្រាផលចំណេញ និងយុទ្ធនាការថ្មី អាជ្ញាធរទេសចរណ៍ថៃ (TAT) ត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំ ATF 2018 ។

TAT បានប្រកាសគោលដៅរបស់ខ្លួនសម្រាប់ឆ្នាំ 2017 និងបានដំណើរការយុទ្ធនាការថ្មីរបស់ខ្លួន ការរៀបចំដំណើរ​ទេសចរណ៍របស់យើងជាមួយគ្នានៅវេទិកាទេសចរណ៍អាស៊ាន (ATF) ឆ្នាំ 2017 ដែលបានរៀបចំ​ដោយប្រទេសសិង្ហបុរីពីថ្ងៃទី 16 ដល់ 20 ខែមករា ។

"ក្នុងឆ្នាំ 2016 ពួកយើងបានសម្រេចស្ថានភាពបំបែកកំណត់ត្រាថ្មី ពាក់ព័ន្ធនឹងប្រាក់ចំណេញ និងចំនួនការមកដល់នៃអ្នកទេសចរចំនួន 32.6 លាននាក់ ដែលបង្កើតប្រាក់ចំណេញ 1.65 លានលានបាត (ប្រហែល 46 ពាន់លានដុល្លារអាមេរិក) និងកើនឡើង 9% បើប្រៀបធៀបជាមួយឆ្នាំមុន" បណ្ឌិត Yuthasak Supasorn, ទេសាភិបាល TAT នៅក្នុង​ព្រឹត្តការណ៍ បាននិយាយ ។

"ក្នុងឆ្នាំ 2017 ដើម្បីសម្រេចគោលដៅរបស់យើងនៃ 1.8 លានលានបាត (ប្រហែល 50 ពាន់លានដុល្លារអាមេរិក) ជាមួយអ្នកធ្វើដំណើរបរទេស 34.5 លាននាក់ ពួកយើងបានបង្កើតយុទ្ធនាការច្នៃប្រឌិតថ្មី ដែលហៅថាបទពិសោធន៍​ក្នុងស្រុកពិសេស ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍ប្រទេសថៃដល់ពិភពលោក ។

"ថ្ងៃនេះ មនុស្សកាន់តែច្រើនឡើងកំពុងស្វែងរករឿងរ៉ាវក្នុងស្រុកពិតប្រាកដ និងត្រឹមត្រូវ ។ ដូច្នេះ ពួកយើងផ្តល់បទ​ពិសោធន៍ក្នុងស្រុកថៃពិសេសដល់ភ្ញៀវទេសចររបស់យើង ដើម្បីទាក់ទាញពួកគេ និងផ្លាស់ប្តូរការយល់ឃើញរបស់ពួក​គេក្នុងការមកលេងប្រទេសថៃ មិនត្រឹមតែសម្រាប់បទពិសោធន៍ដើរកំសាន្តទេ ប៉ុន្តែក៏សម្រាប់ការសិក្សា និងប៉ះផ្ទាល់រចនាបទរស់នៅថៃពិតប្រាកដ ... និងជួបប្រទះវត្ថុដ៏ល្អជាច្រើនក្នុងប្រទេសដ៏អស្ចារ្យនេះ ។"

ទេសាភិបាល TAT ក៏បានជូនដំណឹងដល់អ្នកទស្សនាថាប្រទេសកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះ ATF 2018 ក្នុងខេត្តឈៀងម៉ៃ និងបានប្រកាសប្រធានបទរបស់ខ្លួន អាស៊ាន - ការតភ្ជាប់ចីរភាព ឧត្តមភាពគ្មានដែនកំណត់ ។ គាត់បានសង្ឃឹម​ថាព្រឹត្តិការណ៍នេះនឹងផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេសសមាជិកអាស៊ាន ។

សមាជិកនៃវិស័យទេសចរណ៍ថៃក៏ស្ថិតក្នុងអារម្មណ៍ក្លៀវក្លាផងដែរ ។

"សណ្ឋាគាររបស់ពួកយើងត្រូវបានកក់ពេញពេញមួយឆ្នាំ ស្ទើរតែរៀងរាល់ឆ្នាំ" Komjet Chantaravisoot នាយកប្រតិបត្តិ Santhiya រីសត និងស៉្បា បាននិយាយ ។ "អ្នកទេសចរអន្តរជាតិ ជាពិសេសជនជាតិអឺរ៉ុប ពិតជាស្រឡាញ់ Thainess ដែលបានបង្ហាញតាមរយៈការតុបតែងរបស់ពួកយើង និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងសេវាកម្មល្អនៃ​ប្រជាជនថៃ ។ ទាំងនេះជាចំណុចទាក់ទាញនៃប្រទេសដែលពួកយើងគួរតែរក្សា"

Piyawan Chirayus នាយកផ្នែកលក់នៃសណ្ឋាគារ Merlin នៅកោះភូកេត ខណៈដែរយល់ស្របពីចំណុចខ្លាំងនៃវិស័យ​ទេសចរណ៍ថៃ បានសង្កត់ពីតម្រូវការសហការជិតស្និទ្ធក្នុងវិស័យ ។

"ទោះបីជា ស្ថានភាពទេសចរណ៍របស់យើងពិតជាវិជ្ជមាន ពួកយើងនៅត្រូវការជួបអ្នកទិញរបស់យើងដោយផ្ទាល់​ដើម្បីស្តាប់ពីមតិយោបល់របស់ពួកគេ ដើម្បីបន្តធ្វើឲ្យសេវាកម្មរបស់យើងកាន់តែប្រសើរឡើងដើម្បីបំពេញការរំពឹងទុក​របស់ពួកគេ និងបង្កើនការពេញចិត្តរបស់ពួកគេ ដើម្បីធ្វើឲ្យពួកគេត្រឡប់មកលេងម្តងហើយម្តងទៀត" គាត់បាន​និយាយ ។

Mingkwan Metmowlee អនុប្រធានសមាគមន៍ភ្នាក់ងារធ្វើដំណើរថៃក៏បានបញ្ចេញយោបល់ពីចំណុចខ្លាំងនៃវិស័យ​ទេសចរណ៍របស់ប្រទេសដែរ ។

"ប្រទេសថៃមានសក្តានុពលខ្ពស់ក្នុងវិស័យ​ទេសចរណ៍" គាត់បាននិយាយ ។ "ពួកយើងមានវត្ថុចាំបាច់ទាំងអស់ដើម្បី​គាំទ្រអ្នកទេសចរ ដែលរាប់បញ្ចូលទាំងការដឹកជញ្ជូន សេវាកម្ម ទីតាំងទេសចរណ៍ វប្បធម៌ និងចំណេះដឹង ។ យោងតាមយុទ្ធនាការថ្មី មកលេង ASEAN@50: ការអបអរមាស បានដំណើរការនៅព្រឹត្តិការណ៍ ពួកយើងគិតថាឆ្នាំ 2017 នឹងជាឆ្នាំដ៏ល្អសម្រាប់វិស័យ​ទេសចរណ៍ថៃ ដោយអ្នកដំណើរអាស៊ានកាន់តែច្រើនបង្ហាញចំណាប់អារម្មណ៍ក្នុងការ​មកលេងប្រទេសថៃ ។"

សម្រាប់ព័ត៌មានបន្ថែម សូមចូល ៖ www.atf2017.com, www.tourismthailand.org

រូបថតនៅ ATF2017

សសេរដោយ Patcharee Taedangpetch

 

Issue 61

មហាសមាហរណកម្មនៅក្នុងតំបន់ និងកំណើននៃឱកាសទីផ្សារ បានផ្តល់ដល់ក្រុមហ៊ុនថៃដែលកាលពីមុនធ្លាប់មានឯកទេសលើផលិតនៃរោងចក្របរិក្ខារដើម (OEM) ក្នុងការបង្កើតម៉ាកសញ្ញារបស់ខ្លួនផ្ទាល់។

ទោះបីជាមានភាពជោគជ័យដ៏ខ្លាំងក្លានៅក្នុងការផលិតបរិក្ខារអគ្គិសនីជាច្រើនសម្រាប់​ក្រុមហ៊ុន​ធំៗក៏ដោយ ក៏ក្រុមហ៊ុន Thai Habel Industrial បានសម្ភោធទូរទស្សន៍ LED ដែលមានគុណភាព​ខ្ពស់របស់ខ្លួននៅក្រោមម៉ាកសញ្ញា Altron នៅក្នុងឆ្នាំ 2015។

Narindej Thaveesangpanich អគ្គនាយកគ្រប់គ្រងរងរបស់ក្រុមហ៊ុនបានមានប្រសាសន៍ថា "ចាប់តាំងពីពេលដែលក្រុមហ៊ុនរបស់យើងបានបង្កើតឡើងនៅក្នុងឆ្នាំ 1987 ក្រុមហ៊ុន Thai Habel Industrial បាន និងកំពុងផលិត និងផ្គុំបរិក្ខារអគ្គិសនីនានា ដូចជាទូរទស្សន៍ពណ៌, ទូរទស្សន៍ LCD, ទូរទស្សន៍ LED និងម៉ាស៊ីនចាក់ DVD ព្រមទាំងបរិក្ខារផ្ទះបាយ ដែលបម្រើសេវាក្នុងនាមជា OEM មួយសម្រាប់ការធ្វើជំនួញទំនើបខ្នាតធំ"។

គាត់បានមានប្រសាសន៍បន្តទៀតថា "យើងបានផ្សព្វផ្សាយអំពី Altron ទៅកាន់ទីផ្សារក្នុងស្រុក ព្រមទាំងទទួលបានឱកាសអាជីវកម្មនៅក្នុងប្រទេសជិតខាង ដូចជា ប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា និងប្រទេសវៀតណាម (CLMV) ថែមទៀតផង។ យើងមានបំណងពង្រីកមូលដ្ឋានរបស់យើងនៅក្នុងតំបន់ CLMV និងបន្ទាប់ផ្លាស់ទីចូលទៅកាន់ទីផ្សារដែលប្រកបដោយសក្តានុពលដទៃទៀតនៅអាស៊ាន"។

ដោយទទួលបានជោគជ័យនៅក្នុងការលក់សម្រាប់ការនាំចេញដែលទទួលបានប្រាក់ចំណូលជាង 100 លានបាត (ប្រហែល 2.8 លានដុល្លារអាមេរិក) នៅក្នុងឆ្នាំដំបូងរបស់ខ្លួននៅប្រទេស​ឥណ្ឌា ប្រទេសបង់ក្លាដេស និងប្រទេសណេប៉ាល់ ជាកន្លែងដែលពួកគេនៅតែប្រើប្រាស់ទូរទស្សន៍ CRT, Thaveesangpanich មានផែនការចូលទៅកាន់ទីផ្សារនៃប្រទេសអាហ្រ្វិកដែល​នៅតែប្រើប្រាស់ទូរទស្សន៍ប្រភេទធម្មតា (classic TV)។

យុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុន Thai Habel Industrial មានបំណងបង្កើតការយល់ដឹង និង​ភាពជឿជាក់ចំពោះម៉ាកសញ្ញា ដែលមានគោលដៅក្នុងការសម្រេចបានការលក់ក្នុងតម្លៃ 300 លានបាត (8.4 លានដុល្លារអាមេរិក) មុនដំណាច់ឆ្នាំ 2016។ ក្រុមហ៊ុននេះក៏មានបំណងទទួលបានផលប្រយោជន៍ពីការបញ្ជាក់របស់តតិយជន ដូចជា ISO, វិទ្យាស្ថានស្តង់ដារឧស្សាហកម្មថៃ និងម៉ាកសញ្ញាប្រកបដោយទំនុកចិត្តរបស់ប្រទេសថៃដោយក្រសួងពាណិជ្ជកម្មផងដែរ។

Thaveesangpanich មានប្រសាសន៍ថា អនុបាតនៃការលក់ក្នុងស្រុក និងការនាំចេញសម្រាប់ Altron ដោយប្រៀបធៀបជាមួយ OEM នាពេលបច្ចុប្បន្ន គឺ 30:70។

គាត់មានប្រសាសន៍ថា "អ្វីដែលយើងត្រូវធ្វើ គឺផ្តោតលើ 'ការបង្កើនកម្លាំងខាងក្នុង'។ "ការស្រាវជ្រាវទីផ្សារបានបង្ហាញអំពីអ្នកប្រើប្រាស់មួយចំនួនដែលមានមោទនភាពចំពោះផលិតផល​ថៃ និងមានទំនុកចិត្តលើគុណភាពរបស់ផលិតផលថៃដែលបានផ្គុំឡើងនៅក្នុងរោងចក្រថៃ។ នេះបានជម្រុញឲ្យយើងធ្វើការបង្កើតទូរទស្សន៍ Altron ជាទូរទស្សន៍ដែលមានគុណភាពល្អមួយដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនថៃសម្រាប់ប្រជាជនថៃ"។

គោលដៅក្នុងរយៈពេលប្រាំឆ្នាំបន្ទាប់ទៀតរបស់ក្រុមហ៊ុន Thai Habel Industrial គឺពង្រឹងអាជីវកម្មរបស់ខ្លួនដែលប្រកបដោយយុទ្ធសាស្រ្តនៅក្នុងវិធីសាស្រ្តដែលកាន់តែមាននិរន្តភាព ដែលការលក់ជាអតិបរមាគឺទទួលបានពីម៉ាកសញ្ញា Altron ទាំងក្នុងប្រទេស និងក្នុងតំបន់។

ការអនុវត្តរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) បានជះឥទ្ធិពលដល់យុទ្ធសាស្រ្តអាជីវកម្ម​របស់ក្រុមហ៊ុនរួចហើយ ដោយមើលឃើញអំពីកំណើនអាជីវកម្មនៅក្នុងប្រទេសជិតខាងរបស់ខ្លួន។

គាត់មានប្រសាសន៍ថា "យើងកំពុងទទួលបានឱកាសកាន់តែច្រើនមិនត្រឹមតែការក្លាយខ្លួនជា​​មជ្ឈមណ្ឌលចែកចាយប៉ុណ្ណោះទេ ថែមទាំងមានមូលដ្ឋានផលិតនៅក្នុងអនុតំបន់ CLMV ថែមទៀតផង ដោយសារលក្ខណៈអំណោយផលផ្នែកភូមសាស្រ្តរបស់ប្រទេសថៃ – មិនទាន់និយាយដល់ការដែលប្រទេសនេះគឺជាមជ្ឈមណ្ឌលសំខាន់សម្រាប់ការធ្វើដំណើរនៅក្នុងតំបន់នេះផង"។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.thaihabel.co.thwww.altronthailand.com

សរសេរជា Words ដោយ Natthinee Ratanaprasidhi

 

 

Issue 62

ឆ្ងាយពីកន្លែងដែលអនុគ្រោះតិចតួចសម្រាប់ការធ្វើជំនួញ អាហ្វ្រិកគឺជាទ្វីបពោរពេញដោយឱកាស​ ខណៈដែរអ្នកមានផលិតផលសាកសម ។

អាហ្វ្រិកគឺជាទ្វីបទុំជោរសម្រាប់មុខជំនួញ ជាពិសេសអាហារ និងភេសជ្ជៈសុខភាពដែល​ផ្តោត​លើអតិថិជនក្នុងស្រុក យោងតាមអ្នកជំនួញថៃដែលមានបទពិសោធន៍ខ្ពស់ជាមួយទីផ្សារ ។

"ក្នុងតំបន់ជាច្រើន អាហ្វ្រិកនាំចូលប្រហែល 80% នៃអាហារ ពីព្រោះតំបន់មិនអាចផ្តល់ការ​ផ្គត់​ផ្គង់គ្រប់គ្រាន់ក្នុងស្រុក" Nampetch Tatiyawong ប្រធានមុខជំនួញអន្តរជាតិនៅអ្នកនាំចេញទឹកសណ្តែកថៃ Green Spot និយាយ ។

បានបង្កើតក្នុងឆ្នាំ 1954 Green Spot នាំចេញផលិតផលរបស់ខ្លួនទៅជាង 40 ប្រទេសជុំវិញពិភពលោក ។ បន្ថែមលើទីផ្សារអាស៊ី វាកំណត់អាហ្វ្រិក ជាពិសេសប្រទេសហ្គាណា និងប្រទេសនីហ្សេរីយ៉ា ។

"ដោយប្រទេសអាហ្វ្រិកមិនមានហាងប្រណិតច្រើន អតិថិជនចំណាយប្រាក់ពួកគេលើ​របស់​ក្នុងផ្ទះ ជាពិសេសអាហារ" Tatiyawong និយាយ បន្ថែមទៀតដែលជនជាតិអាហ្វ្រិកយកចិត្ត​ទុក​ដាក់ខ្លាំងលើរបៀបអាហារ និងការរស់នៅល្អរបស់ពួកគេ ការជ្រើសរើសភេសជ្ជៈសុខភាព​ដែលធ្វើឲ្យសុខុមាលភាពពួកគេប្រសើរឡើង ។

ពាក្យចេញពីមាត់នៅតែមានសារៈសំខាន់សម្រាប់ការជ្រៀតចូលទីផ្សារ ។

"បើពួកគេ [អតិថិជន] ស្ងោចសសើរផលិតផលមួយ ពួកគេនឹងប្រាប់ទៅមិត្តភក្កិ ជាពិសេស​ក្នុង​តំបន់អាហ្វ្រិកខាងលិច" Tatiyawong និយាយ "ក្នុងប្រទេសនីហ្សេរីយ៉ាផលិតផលជាច្រើន​ត្រូវ​បាននាំចូលសម្រាប់ប្រជាជនក្នុងស្រុក និងជនចំណាកស្រុក ។"

បន្ថែមលើភេសជ្ជៈសុខភាព អាហារពិសារបានភ្លាម ឬឆ្អិនស្រាប់កំពុងទទួលការគាំទ្រច្រើន ។

មានការគាំទ្រផ្លូវការ ដូចជាការសម្រេចស្លាកសញ្ញាគួរឲ្យជឿជាក់របស់ថៃក៏ជួយពង្រឹងការ​ស្គាល់​ស្លាកសញ្ញា និងបង្កើតការជឿជាក់ និងការស្គាល់របស់អតិថិជន ។

"អង្ករថៃព្រមទាំងផលិតផលជាមួយស្លាកធ្វើនៅប្រទេសថៃត្រូវបានទទួលស្គាល់គុណភាព ជាពិសេសជាមួយអតិថិជនដែលចំណាយប្រាក់ពួកគេលើការសម្រេចជីវិតកាន់តែប្រសើរ" គាត់និយាយ ។ "ចំណុចសំខាន់គឺធានាថាផលិតផលរបស់អ្នកមានគុណភាពល្អ និងមានតម្លៃទាបជាងផលិតផលដែលនាំចូលពីអឺរ៉ុប ដូច្នេះតែងតែមានកន្លែងសម្រាប់ស្លាកសញ្ញារបស់អ្នក ។"

ដោយអតិថិជនផ្តោតការចាប់អារម្មណ៍កាន់តែខ្លាំងលើការរស់នៅល្អ Green Spot កំពុងកំណត់​គោលដៅក្លាយជាអ្នកឈានមុខទីផ្សារក្នុងភេសជ្ជៈពីសណ្តែកដែលមានគុណភាព តាមរយៈការ​វិវត្តផលិតផលស្ថិតស្ថេរ ។

"ពួកយើងគ្រាន់តែបន្តបង្កើតផលិតផលសុខភាពថ្មីរបស់យើង ដែលផ្តោតលើការជំនួសមិនមែន​ទឹកដោះគោ ដូចជាទឹកដោះគោអាល់ម៉ុន ទឹកដោះគោអង្ករ ឬទឹកដោះគោគ្រាប់ធញ្ញជាតិ​ក្នុងទ្វីបអាស៊ី និងអាហ្វ្រិក" Tatiyawong និយាយ ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល www.greenspotthailand.com

សសេរដោយដោយ Natthinee Ratanaprasidhi

 

Issue 60

Sipso ពន្យល់បង្ហាញថាតើការច្នៃប្រឌិតមានសារសំខាន់យ៉ាងដូចម្ដេចក្នុងការធ្វើអោយនៅតែមានការប្រកួតប្រជែងក្នុងទីផ្សារសកល។

ឧបនាយករដ្ឋមន្រ្តីលោក SomKid Jatusripitak បានប្រកាសនៅក្នុងពិធីបើក THAIFEX-World នៃអាហារតំបន់អាស៊ីដែលរៀបចំដោយ DITP ក្នុងខែឧសភាថា ប្រទេសថៃមានគោលបំណងក្លាយជាមេដឹកនាំរបស់ពិភពលោកក្នុងការនាំចេញម្ហូបអាហារដោយមានកំណើនប្រចាំឆ្នាំជាគោលដៅ 10% ឬ 22.8 ពាន់លានសហរដ្ឋអាមេរិក (ស្មើនឹង 800 ពាន់លានបាត)។

ដើម្បីឆ្លើយតបនឹងតម្រូវការនាពេលអនាគតនៃឧស្សាហកម្មអាហារ ក្រុមហ៊ុនផលិតម្ហូបអាហាររបស់ថៃត្រូវតែពិចារណាអំពីការច្នៃប្រឌិតដើម្បីក្លាយជាធាតុផ្សំសំខាន់។ Sipso អ្នកផលិត និងជាអ្នកនាំចេញត្រៀមខ្លួនជាស្រេចដើម្បីបរិភោគអាហារដែលមានជាតិអង្ករនិងបង្អែមរបស់ថៃ ដោយបានបង្ហាញតម្លៃនៃការវិនិយោគនៅក្នុងការច្នៃប្រឌិតនិងបច្ចេកវិទ្យានេះ។

អ្នកនាង Dararat Piatanom នាយកគ្រប់គ្រងនៃក្រុមហ៊ុនភេសជ្ជៈត្រូពិច Sipso ដែលជាម្ចាស់ផលិតផលម៉ាក Sipso នេះបាននិយាយថា "ខ្ញុំចង់បន្ថែមតម្លៃដល់ផលិតផលកសិកម្មរបស់ថៃមុនពេលនាំចេញពួកវាទៅកាន់ប្រទេសដទៃទៀតហើយអង្ករបានក្លាយជាវត្ថុធាតុដើមយ៉ាងសំខាន់សម្រាប់ផលិតផល Sipso ចាប់តាំងពីការចាប់ផ្តើមនេះ"។ "បញ្ហាប្រឈមរបស់យើងគឺរបៀបពង្រីកជីវិតធ្នើផលិតផលគ្មានការខូចខាត់រសជាតិដើមនៃអាហារ"។

នាងបានបន្ថែមថា: «ការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R & D) គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ឧស្សាហកម្មម្ហូបអាហារដោយសារតែវាអាចជួយយើងឱ្យមានភាពខុសប្លែកពីដៃគូប្រកួតប្រជែងផលិតផលរបស់យើង»។

នៅឆ្នាំ 2003 ក្រុមហ៊ុននេះបានបើកដំណើរការបង្អែមធ្វើពីអង្ករមានជាតិក្រែមដែលលក់ដាច់បំផុតរបស់ខ្លួន។ ក្រោយមកទៀតក្រុមហ៊ុននេះបានពង្រីកបន្ទាត់ផលិតផលខ្លួនចូលទៅក្នុងផលិតផលដែលធ្វើពីអង្ករផ្សេងទៀត និងផលិតផលដែលធ្វើពីដូងដូចជា បង្អែមថៃ បាយដំណើប ភេសជ្ជៈធ្វើពីអង្ករ និងទឹកដូងរបស់ថៃ។

Piatanom បាននិយាយថា "ផលិតផលរបស់យើងមានស្រោប" ។ "នេះមានន័យថាអ្នកប្រើប្រាស់អាចរក្សាទុកពួកវានៅសីតុណ្ហភាពបន្ទប់សម្រាប់រយៈពេលពីរឆ្នាំ។ ពួកគេអាចបរិភោគអាហាររបស់យើងបានគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា គ្រាន់តែយកគំរបពែងចេញ។ ប្រសិនបើពួកគេចូលចិត្តអាហារក្តៅពួកគេអាចកម្ដៅវាក្នុងម៉ៃក្រូវ៉េវ"។

ស្ថាបនិករបស់ Sipso បានបន្ថែមថាក្រុមហ៊ុននេះផងដែរធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសគោលដៅដើម្បីលៃតម្រូវរូបមន្តអាហាររបស់វាក្នុងការបំពេញតាមចំណង់ចំណូលចិត្តក្នុងស្រុក។

នាងបាននិយាយថា: «រាល់អតិថិជននៅក្នុងប្រទេសកម្ពុជាទាំងអស់ចូលចិត្តរសជាតិនិងវាយនភាពផ្សេងគ្នា"។ "ឧទាហរណ៍យើងផលិតបង្អែមធ្វើពីអង្ករជាមួយខ្ទិះដូងសម្រាប់អតិថិជនដែលមិនផឹកទឹកដោះគោហើយយើងបម្រើបង្អែមថៃជាមួយសណ្តែកក្រហមសម្រាប់អតិថិជនជប៉ុន"។

បច្ចុប្បន្ននេះ Sipso នាំចេញផលិតផលទៅកាន់ប្រទេសជាច្រើនជាពិសេសនៅអឺរ៉ុប អាមេរិកខាងជើង អូស្ត្រាលី និងនូវែលសេឡង់។

Piatanom បាននិយាយថា «នៅក្នុងការបន្ថែមទៅទីផ្សារដែលមានស្រាប់របស់យើង យើងកំពុងស្វែងរកឱកាសនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ហើយនឹងនាំចេញផលិតផលទៅកាន់ប្រទេសជប៉ុន និងប្រទេសប៉ូឡូញឆាប់នេះ»។ "ទីផ្សារនាំចេញប្លេកពីគ្នា និងផលិតផលជួយយើងយកឈ្នះលើការធ្លាក់ចុះសេដ្ឋកិច្ចទាំងអស់ ឧទាហរណ៍ពេលដែលសហរដ្ឋអាមេរិកបានធ្លាក់ចុះ យើងទទួលបានប្រាក់ចំណូលពីទីផ្សារកំពុងរីកចម្រើនផ្សេងទៀត»។

Sipso នឹងផ្តោតកាន់តែខ្លាំងលើទីផ្សារបង្អែមថៃរបស់ខ្លួនរួមទាំង បង្អែមធ្វើពីអង្ករស្អិត និងបង្អែមធ្វើពីដំឡូងមីដូចដែលវាត្រូវបានគេមើលឃើញតម្រូវការកើនឡើងសម្រាប់ផលិតផលទឹកដោះគោដែលធ្វើពីខ្ទិះដូង និងចង់ជំរុញម៉ឺនុយថៃទៅកាន់ពិភពលោក។

Piatanom បាននិយាយថា «វាជាការប្រកួតប្រជែងដើម្បីរក្សាបាននូវគុណភាពនៃអាហារដែលប្រើខ្ទិះដូងដោយសារតែវាងាយនឹងខូច។ លើសពីនេះដោយការប្រើប្រាស់បច្ចេកវិទ្យា Sipso អាចពង្រីកធ្នើជីវិតនៃម្ហូបអាហារប្រភេទនេះអស់រយៈពេលពីរឆ្នាំដោយគ្មានការអភិរក្សនោះទេ»។ "អ្វីៗគឺអាចធ្វើបានប៉ុន្តែយើងត្រូវតែគិតអោយខុសៗគ្នា»។

សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់: www.sipsothai.com ឬអ៊ីម៉ែល: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

រៀបរៀងដោយ: Somhatai Mosika

 

 

366990