Industry

Issue 54

ធូរេនរបស់ប្រទេសថៃផ្តល់នូវឱកាសដ៏សម្បើម​សម្រាប់សហគ្រិន​ត្រៀម​ស្វែងរកមើលលើសពី​គុណភាពបៃតង​របស់ផ្លែឈើ។

ធូរេន​អាចត្រូវបានស្គាល់ជាទូទៅដោយសារ​ក្លឹនចម្លែករបស់វា ប៉ុន្តែធូរេនផ្តល់នូវឱកាសនាំចេញ​ដ៏មានសក្កតានុពលទូទាំងតំបន់។ យោងតាមធនាគារវិនិយោគ​ឱ្យដឹងថា ធូរេន (មានតម្លៃ 426 លានដុល្លារ) មានលំដាប់ថ្នាក់ទីពីរនៅក្នុងបញ្ជីផ្លែឈើនាំ​ចេញឆ្នាំ 2014 បន្ទាប់ពីន្នាស់ (មានតម្លៃ 505 លានដុល្លារ) និង​លើផ្លែមៀន (មានតម្លៃ 415 លានដុល្លារ)។ ជាសរុប ផ្លែឈើទាំងបីប្រភេទនេះមានតម្លៃច្រើនជាង 50% នៃផ្លែឈើនាំចេញ​របស់ប្រទេស។

លោក Wirawat Piamwiwattikul នាយកប្រតិបត្តិ​នៃក្រុមហ៊ុន Pornthip Premium ដែល​ជា​ក្រុមហ៊ុន​ផលិត​ Orta, ភេសជ្ជៈធុរេនដែលបានឈ្នះ​ជ័យលាភី​សម្រាប់​នវានុវត្តន៍​នៅ​កម្មវិធីពានរង្វាន់នវានុវត្តន៍ទី 7 ឆ្នាំ Awards 2016 បានលើកឡើងថា "ប្រទេសថៃ​មានសក្តានុពលក្នុងការ​បង្កើត​ផលិតផលកែច្នៃពីវត្ថុធាតុដើម ជាពិសេស​ផ្លែឈើ។"

ក្រុមហ៊ុន​សហការជាមួយ​អ្នកសិក្សាស្រាវជ្រាវ​ដើម្បីជួយបង្កើត​ផលិតផលកែច្នៃ។

លោកមានប្រសាសន៍ថា "យើងយល់ថា​ឧស្សាហកម្ម​អាហារ​គឺជាវិស័យទាក់ទាញមួយហើយ ហើយ​យើងចង់ឱ្យផលិតផល​របស់យើង​បំពេញ​តាម​ទីផ្សារ​ក្នុងតំបន់"។ "សម្រាប់​ការស្រាវជ្រាវ​និង​អភិវឌ្ឍ (R&D) របស់យើង យើង​ធ្វើការងារជាមួយ​សាកលវិទ្យាល័យ Silpakorn។"

ជាមួយនឹង​ផលិតផលផ្លែឈើត្រូពិកជាច្រើនប្រភេទ​ លោក Piamwiwattikul និយាយថា​វាសំខាន់​ខ្លាំងណាស់​ក្នុងការជ្រើសផ្លែឈើត្រឹមត្រូវក្នុងការផលិត Orta។ គាត់ពន្យល់ថា "យើងប្រើប្រាស់ monthong ពីព្រោះ​សាច់វា​មាន​សារធាតុ​សរសៃច្រើន ខណៈដែលប្រភេទផ្សេង​មានជាតិស្ករច្រើន ដូច្នេះ [វាមួយផ្លែឈើទាំងនេះ] វាពិបាកធ្វើឱ្យមានសមតុល្យ​សោភណ្ឌភាព​និង​រសជាតិ។"

Piamwiwattikul និយាយថា Orta បានទទួលនូវ​មតិត្រឡប់​ជាវិជ្ជមាន​ជាច្រើន​ពី​អតិថិជន​នៅ​កូរ៉េខាងត្បូង ចិន ឥណ្ឌូនេស៊ី និងសឹង្ហបូរី។ ការ្យ​នេះ​បានជំរុញ​​ឱ្យ​ក្រុមហ៊ុនប្រឹងប្រែង​ខ្លាំងថែម​ទៀត​ក្នុង​ការផលិត​និង​ទីផ្សាររបស់ខ្លួន។

គាត់និយាយថា "រហូតដល់ចុងឆ្នាំ 2016 យើង​មានផែនការ​បញ្ចេញ​នូវ​ផលិតផល​ប្រាំ ប្រាំមួយ​មុខ​បន្ថែម​ទៀត​ ដូចជាការពង្រីកធូរេន​ និង​កាហ្វេធូរេន ដែលត្រូវបាន​ឆ្លងកាត់​ដំណើរ​ស្រាវជ្រាវ​និងអភិវឌ្ឍរួចហើយ។ "គោលបំណង​សំខាន់​របស់​យើង​គឺ​ពង្រីក​ទីផ្សារទៅកាន់​មជ្ឈិមបូព៌ានិង​ខាងលិច។"

លោក Piamwiwattikul យល់ថា ទីតាំង​របស់ប្រទេសថៃដែល​នៅចន្លោះ​ទីផ្សារ​សក្តានុពល​នៃ​ប្រទេស​មីយ៉ាន់ម៉ា ឡាវ កម្ពុជា សឹង្ហបូរី និងម៉ាឡេស៊ី។ គាត់បានបន្ថែមថានៅអនាគតក្រុមហ៊ុន​អាច​នឹង​អភិវឌ្ឍផលិតផលរបសខ្លួនក្រោម​ម៉ាក AEC "វាមានភាពងាយស្រួល​សម្រាប់​គូប្រកួតរបស់យើង​ដើម្បីក្លាយជា​ដៃគូអាជីវកម្មរបស់យើង ដូច្នេះយើងអាចធ្វើការរួ​ម​គ្នា​"។

លោក Piamwiwattikul ក៏បាន​បញ្ចុះបញ្ចូល​ក្រុមហ៊ុន​ឱ្យ​អនុវត្តតាម​ទស្សនវិជ្ជារបស់​ព្រះ​មហាក្សត្រ​ Bhumibol Adulyadej ក្នុងការអនុវត្ត​សេដ្ឋកិច្ចមានប្រសិទ្ធិភាព​ដោយការបន្ថែម​តម្លៃ​ដោយការវិនិយោគតិចតួច។ គាត់និយាយថា "ជោគជ័យនឹង​មិនលំបាកខ្លាំងពេកនោះទេ។"

សម្រាប់ព័ត៌មាន​បន្ថែម សូម​ចូលគេហទំព័រ www.pornthipphuket.com

អត្ថបទដោយ Natthinee Ratanaprasidhi

 

Issue 53

ក្រុមហ៊ុននាំចេញរបស់ថៃ មើលឃើញថាទីផ្សារសម្រាប់ដំណាំនាំចេញសំខាន់របស់ប្រទេស គឺមានភាពខុសៗគ្នា និងមានកម្រៃល្អ។

អង្ករនៅតែជាកសិផលនាំចេញដ៏សំខាន់របស់ប្រទេសថៃ។ យោងតាមសម្ព័ន្ធផែនការយុទ្ធសាស្រ្ត (២០១១-២០១៦) ដែលបានរៀបរៀងដោយទីភ្នាក់ងារជាតិអភិវឌ្ឍផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ(NSTDA), អង្ករអាចបង្កើតចំណូលបានប្រហែល ១៧០ ទៅ២០០ពាន់លានបាត (US$៤,៨ ទៅ ៥,៧ពាន់លាន) ក្នុងមួយឆ្នាំតាមកាលកំណត់។

បើទោះជាស្ថានភាពឧស្សាហកម្មអង្កររបស់ថៃនៅតែមានស្ថេរភាពវិជ្ជមានដោយសារតែជីវភាពរស់នៅរបស់អ្នកប្រើប្រាស់មានភាពប្លែកៗគ្នា ព្រមទាំងទំនោរទៅរកការគិតអំពីសុខភាពក្ដី ក៏វានៅតែមានផលិតផលជាច្រើនទៀតនៅតែជាផលិតផលដែលមានសក្ដានុពលដែរ។ មានក្រុមហ៊ុនជាច្រើន កំពុងប្រើប្រាស់នូវលក្ខណៈពិសេសមានតែមួយ និងភាពរឹងមាំរបស់អង្ករថៃដើម្បីពង្រីកសង្វាក់ផលិតផលរបស់គេ។

ការស្រាវជ្រាវដែលបានធ្វើឡើងដោយសាខាNew York របស់DITP, ដែលបានចេញផ្សាយនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៥ លើកឡើងពីគំនិតសំខាន់នៃការកើនឡើងទៅលើផលិតផលដែលគ្មានបន្សំប្រតេអ៊ីនជ័រស្អិត និងគ្មានប្រតិកម្មចំណីអាហារ។ វារាប់បញ្ចូលទាំងអង្ករ, ធញ្ញជាតិ អង្ករដែលមានពណ៌ពីធម្មជាតិ ប៉ាស្តាធ្វើពីអង្ករដែលគ្មានបន្សំប្រូតេអ៊ីនជ័រស្អិត ព្រមទាំងសរសៃនំបញ្ចុកដែលធ្វើពីអង្ករសំរូប។

ឯកទេសចំណីអាហារ ធ្លាប់ជាអ្នកផ្គត់ផ្គង់របស់គ្រឿងដាក់ម្ហូបឲ្យមានឱជារសឆ្ងាញ់ច្រើនប្រភេទផ្សេងគ្នាអស់រយៈពេលជាង៤៦ឆ្នាំ។ ប៉ុន្មានឆ្នាំមុន ក្រុមហ៊ុនបានដឹងរឿងទាក់ទងនឹងការទាស់ចំណីអាហារបន្សំប្រូតេអ៊ីន ពីម្សៅស្រូវសាឡី ត្រូវបានកើនឡើងនៅក្នុងចំណោមអ្នកប្រើប្រាស់នៅអឺរ៉ុប។ ហេតុនេះហើយទើបក្រុមហ៊ុនស្វែងរកមើលផលិតផលថ្មីដែលអាចត្រូវទៅនឹងអ្វីដែលជាការផ្លាស់ប្ដូររបស់អ្នកប្រើប្រាស់ទាំងនោះ។ វាត្រូវបានគេរកឃើញថា អង្កររបស់ថៃអាចផលិតជាប៉ាស្តាបាន។ ជាបន្តបន្ទាប់ក្រោយៗមកទៀត វាត្រូវបានគេធ្វើឲ្យទៅជាប៉ាស្តាសរីរាង្គពីអង្ករសំរូបដោយដាក់យីហោថា 'Pasmily' – ដែលមានន័យសំដៅទៅលើប៉ាស្តាដែលគ្រួសារទាំងមូលអាចញ៉ាំបាន។

បើតាម Sarute Nakaratanakorn អ្នកគ្រប់គ្រងផ្នែកទីផ្សារ​ និងផ្នែកលក់របស់ក្រុមហ៊ុន មានប្រសាសន៍ថា"ប៉ាស្តាដែលធ្វើពីអង្ករសំរូបរបស់យើងគឺមានជីវជាតិបំប៉នខ្ពស់"។ "វាជាផលិតផលដែលគ្មានបន្សំប្រូតេអ៊ីនជ័រស្អិត ហើយវាមានប្រយោជន៍សម្រាប់សុខភាព។ យើងទទួលបានមតិប្រតិកម្មវិជ្ជមានជាច្រើនពីអតិថិជនរបស់យើង បើទោះបីជាផលិតផលរបស់យើងទើបតែនឹងចាប់ផ្ដើមដំណើរការនៅត្រឹមដើមឆ្នាំ ២០១៦ក៏ដោយ។ អតិថិជនចម្បងរបស់យើងនាពេលនេះគឺមកពីបណ្ដាប្រទេសនៅអឺរ៉ុប ដូចជាប្រទេសអាល្លឺម៉ង់ ប្រទេសហុល្លង់ ប្រទេសប៊េលហ្សិក និងប្រទេសលុចហ្សំប៊ួ ជាដើម ហើយយើងមានគម្រោងនឹងពង្រីកខ្លួនឲ្យបានទៅដល់បណ្ដាប្រទេសផ្សេងៗដទៃទៀតក្នុងពេលឆាប់ៗនេះ។"

Nakaratanakornជឿជាក់ថាមានវិសាលភាពជាច្រើនសម្រាប់ផលិតផលអង្ករសម្រេច ដោយសារតែមានការទទួលស្គាល់ទូទាំងពិភពលោកទៅលើគុណភាពអង្កររបស់ថៃ។

Ornticha Tangjaichertchutam, ប្រធានទីផ្សារផ្នែកនាំចេញរបស់ក្រុមហ៊ុន Diamond Preserved Food, យល់ស្របចំពោះការលើកឡើងនេះ។

គាត់មានប្រសាសន៍ថា "អតិថិជនរបស់យើងតែងតែនិយាយថា​នៅពេលដែលគេឃើញស្លាកបិទលើផលិតផលថា 'អង្ករថៃ',ធ្វើឲ្យគេចង់ទិញ ដោយសារតែផលិតផលប្រទេសថៃត្រូវបានគេចាត់ទុកថាជាផលិតផលដែលល្អបំផុត"។ "ហេតុនេះហើយ អង្ករថៃ និងផលិតផលអង្ករសម្រេចនឹងរីកកើនឡើងជាលំដាប់យ៉ាងប្រាកដ។"

ក្រុមហ៊ុនបានផ្គត់ផ្គង់គ្រឿងសម្រាប់អាហារអស់រយៈពេលជាងប្រាំឆ្នាំមកហើយ។ ឥឡូវនេះវាក្លាយទៅជាការលក់រាយបន្តទឹកខ្មេះអង្ករផ្កាម្លិះ ស្ថិតនៅក្រោមយីហោSignature Thai។

នាងមានប្រសាសន៍ថា "ទឹកខ្មេះអង្ករផ្កាម្លិះរបស់យើងគឺទទួលបានការឆ្លើយតបមកវិញយ៉ាងពេញចិត្តពីសំណាក់អតិថិជន ជាពិសេសនៅមជ្ឈឹមបូព៌ា ដោយសារតែវាមានរសជាតិឆ្ងាញ់ ហើយថែមទាំងផ្ដល់នូវរសជាតិផ្អែម និងក្លិនក្រអូបបែបធម្មជាតិរបស់អង្ករ"។ "សំខាន់បំផុតនោះ គឺវាជាផលិតផលដែលផ្ដល់ប្រយោជន៍ដល់សុខភាពយ៉ាងពិតប្រាកដ។"

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.ditp.go.th, www.foodspecialize.com, អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

អត្ថបទដោយ៖ PatchareeTaedangpetch រូបថតទទួលបានមកពី Food Specialize Co Ltd និង Diamond Preserved Food Co Ltd

 

Issue 51

ភ្ញៀវទេសចរណ៍​អ៊ីស្លាម​ជាទីផ្សារ​ដ៏ធំមួយ​សម្រាប់ប្រទេសថៃ ដែលជាអ្វីមួយ​ត្រូវបានទទួលស្គាល់​ដោយ​រដ្ឋាភិបាល​ជា​ការផ្សព្វផ្សាយ​ប្រទេសជាតិ​ជា​គោលដៅ​មិត្តភាព​ជាមួយ​មូស្លីម។

ទេសចរណ៍ហាឡា​គឺ​ជាអាជីវកម្មធំមួយ។ ផ្អែកតាម​របាយការណ៍​ធ្វើដំណើរ​ហាឡា​ឆ្នាំ 2016 ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ចក្រពភ​អង់គ្លេស​ឈ្មោះ​ប្រឹក្សា​មាតិកា បង្ហាញថា​ចំនួន​ទេសចរណ៍​ហាឡា​នឹង​កើត​ឡើងដល់ចំនួន​ 150 លាននាក់ត្រឹមឆ្នាំ 2020 ដែលការចំណាយ​នឹង​កើតរហូតដល់​ 200 ពាន់លានដុល្លារ​ ប្រៀបទៅឆ្នាំ2014 ចំនួន 145 ពាន់លាដុល្លារ។

នេះគឺជាព័ត៌មានល្អមួយសម្រាប់ប្រទេសថៃ ដែលជាប្រទេសលំដាប់ទីពីរក្នុងបញ្ជី​នៃ​អង្គការសហប្រតិបត្តិការ​អ៊ីស្លាម​ (OIC) កំណត់គោលដៅ​សម្រាប់​ពីរឆ្នាំបន្ទាប់​នៅក្នុង Master Card Crescent Rating Global Muslim Travel Index ឆ្នាំ 2016។

បើទោះបីជា​ក្រៅពី​ជាមណ្ឌលដ៏ធំ​នៃស្តង់ដាសណ្ឋាគារក៏ដោយ ក៏ប្រទេសថៃ​មិនទាន់បានរចនា​ពិសេសមួយ​សម្រាប់​អ្នកធ្វើដំណើរ​ម៉ូស្លីម​ផងដែរ​រហូតដល់​សណ្ឋាគារ​លំដាប់ផ្កាយ​បួន​ Al Meroz បានសម្ពោធ​ក្នុងស្រុក Ramkhamhaeng របស់ទីក្រុងបាងកក​ក្នុងខែវិច្ឆិកា ឆ្នាំ 2015។

លោក Rausak Mulsap ប្រធាននិងជា​នាយកប្រតិបត្តិ​នៃសណ្ឋាគា​ Al Meroz និយាយថា "ខ្ញុំ​ឈ្នះ​ជា​ភោជនីយដ្ឋាន​ហាឡា​ Sophia និងបានបម្រើ​ភ្ញៀវទេសចរណ៍​ម៉ូស្លីម​ជាច្រើនទសវត្សន៍​មក​ហើយ។" "អតិថិជនបរទេស​និង​ភ្នាក់ងារ​ទេសចរណ៍​របស់ខ្ញុំតែងសួរខ្ញុំថា​ហេតុ​អ្វី​បាន​ជា​ប្រទេស​ថៃ​មិន​បម្រើហាឡា​ 100% នោះហើយដែលធ្វើ​ឱ្យ​ខ្ញុំ​បើកដំណើរការសណ្ឋាគារនេះ។ ទស្សនទាននៃសណ្ឋាគារ​ហាឡា​គឺ​បម្រើ​អាហារ​ដោយមាន​ការបញ្ជាក់​ហាឡា​ ក៏ដូច​ជា​ផ្តល់​នូវ​បរិស្ថាន​ម៉ូស្លីមដ៏រាក់ទាក់​ និង​សុវត្ថិភាព​និង​អនាម័យ​សម្រាប់​ជំនឿសាសនា។"

នៅពេលអ្នកចូលមកក្នុងសណ្ឋាគារ ភ្ញៀវ​ត្រូវបានទទួលស្វាគមន៍​តាមបែប​នៃស្ថាបត្យកម្ម​និង​តន្ត្រី​អារ៉ាប់។ បន្ទាប់មកពួកគេត្រូវស្វាគមន៍ដោយ​អ្នកទទួលភ្ញៀវ​ដែលស្លៀកសម្លៀកបំពាក់​បែប​ប្រពៃណី​អ៊ីស្លាម។ បុគ្គលិក​បម្រើការងារនៅ​សណ្ឋាគារ​ Al Meroz 60 ភាគរយ​ជា​ម៉ូស្លីម។

ភ្ញៀវភាគច្រើនបំផុត​មក​ពី​អឺរ៉ុប មជ្ឈិមបូព៌ា ចិន និងអាស៊ាន បន្ថែម​ពីលើប្រជាជនថៃ​ខ្លួនឯង។

Sanya Saengboon នាយកគ្រប់គ្រង​និង​ជាអ្នកគ្រប់គ្រងទូទៅ​នៃសណ្ឋាគារ​ Al Meroz ពន្យល់ថា​សណ្ឋាគារ​មិន​មែន​សម្រាប់តែ​ម៉ូស្លីម​នោះទេ។

គាត់​ប្រាប់ថា "សណ្ឋាគារ Al Meroz ទទួលស្វាគមន៍ភ្ញៀវ​អឺរ៉ុប​ជាច្រើន​ដែល​ពេញចិត្ត​ការស្នាក់នៅ​កន្លែង​មានអនាម័យ សុវត្ថិភាព និង​ស្ងប់ស្ងាត់។" "ភ្ញៀវរបស់​យើង​អាចធ្វើដំណើរយ៉ាង​ងាយស្រួល​នៅក្នុងទីក្រុងបាងកក ឬកន្លែងផ្សេងពីព្រោះយើងមាន​បណ្តាញ​ដឹកជញ្ជូន​ល្អ​នៅក្នុង​តំបន់នេះ​ រួមទាំង​ផ្លូវរថភ្លើងទៅកាន់ប្រលានយន្តហោះ និង​ផ្លូវល្បឿនលឿន។"

លោក Mulsap ជឿថាសណ្ឋាគារហាឡាច្រើនទៀត​នឹង​បើកដំណើរការ​នៅ​ប៉ុន្មានឆ្នាំខាងមុន​ពីព្រោះ​មានតម្រូវការកើតឡើងខ្ពស់។

គាត់និយាយថា "សណ្ឋាគារ Al Meroz មានជំនាញ​ក្នុងទីផ្សាសណ្ឋាគារហាឡា"។ "មានអ្នកវិនិយោគ​ជាច្រើន​បាន​អញ្ជើញ​ខ្ញុំ​ឱ្យ​ពង្រីក​អាជីវកម្មរបស់យើង​ទៅកាន់​គោលដៅទេសចរណ៍​ផ្សេង​ទៀត​ក្នុងប្រទេសថៃ​ ដូចជា​នៅ​ប៉ាតាយ៉ា និងហ៊ូហ៊ិន ពីព្រោះពួកគេ​ទទួលស្គាល់​នូវ​ការរីកចម្រើន​ដ៏មានសក្កដានុពល។ សម្រាប់បច្ចុប្បន្ននេះ ខ្ញុំ​ផ្តោតលើ​សណ្ឋាគារ Al Meroz ហើយ​វាមាន​លទ្ធភាព​ក្នុងការបង្កើត​ក្រុមហ៊ុនសម្ព័ន្ធ​និង​បើក​ដំណើរការសណ្ឋាគារ​ហាឡា​នៅ​ខេត្ត​ផ្សេងៗ​នៅអនាគត។"

សម្រាប់ព័ត៌មានបន្ថែម​សូមចូលមកកាន់គេហទំព័រ www.almerozhotel.com

អត្ថបទដោយ Somhatai Mosika

 

Issue 52

ការស្រាវជ្រាវដែលត្រួសត្រាយផ្លូវទៅកាន់របៀបដែលអ្នកជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល ទាក់ទងទៅពិភពខាងក្រៅ ត្រូវបានអនុវត្តទៅលើប្រទេសថៃ។

រៀងរាល់ថ្ង នៅក្នុងប្រទេសថៃ មានមនុស្ស ៣៦នាក់បានស្លាប់ដោយសារជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល។ តួលេខនេះគឺមានចំនួន ១៣,៣៥៣ ក្នុងមួយឆ្នាំ ដោយយោងទៅតាមទិន្នន័យរបស់ក្រសួងសុខភាពសាធារណៈ។ បច្ចុប្បន្ននេះ ប្រជាជនថៃចំនួន ៧៥១,៣៥០ នាក់មានជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល ហើយតួលេខនេះបន្តកើនឡើងរឹតតែខ្លាំង។

អគ្គនាយកក្រុមហ៊ុន Meditech Solution លោក PiyasakBunkhomrat ជឿជាក់ថាវានឹងមានការផ្លាស់ប្ដូរធំមួយទៅលើឥរិយាបទរបស់ប្រជាជនថៃ ទៅលើសុខភាពរបស់ពួកគាត់។

លោកមានប្រសាសន៍ថា"អ្វីដែលយើងមើលឃើញ គឺថាប្រជាជនយកចិត្តទុកដាក់ខ្លាំងទៅលើសុខភាពរបស់គេ, ជាពិសេសលើមនុស្សវ័យចំណាស់"។ "ហេតុនេះហើយ យើងមើលឃើញឱកាសសម្រាប់ការបង្កើតថ្មីទៅលើវិទ្យាសាស្ត្រឱសថ។"

ការបង្កើតថ្មីនេះគឺជា SenzE, គឺជាជំនួយការប្រាស្រ័យទាក់ទងតាមភ្នែក ដែលត្រូវបានរចនាឡើងសម្រាប់អ្នកជម្ងឺខ្វិនធ្វើអ្វីមិនកើត។ វាទទួលបានវិញ្ញាបនបត្រ​ និងមូលនិធិដោយទីភ្នាក់ងារនវានុវត្តជាតិ វាបានឈ្នះពានរង្វាន់វិស័យមហាសេដ្ឋី IT ថៃ និងពានរង្វាន់មេដាយសំរិទ្ធនៅក្នុងពិធីប្រគល់ពានរង្វាន់ TRUE Innovation Awards ក្នុងឆ្នាំ ២០១២។ វាត្រូវបានប្រើប្រាស់សាកល្បងនៅឯវិទ្យាស្ថានប្រព័ន្ធប្រសាទវិទ្យា Prasat។

"វាគឺជាប្រព័ន្ធតាមដានភ្នែកលើកដំបូងគេក្នុងពិភពលោក ដែលភ្ជាប់ដោយកម្មវិធីភាសាថៃ" នេះបើតាមការពន្យល់រៀបរាប់របស់លោក Bunkhomrat។ កម្មវិធី SenzE អាចឲ្យអ្នកជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល និងអ្នកជម្ងឺពិការប្រព័ន្ធប្រសាទ ALS (Amyotrophic Lateral Sclerosis) ដែលមិនអាចសរសេរ ឬនិយាយបាន ក្នុងការប្រាស្រ័យទាក់ទងដោយប្រើភ្នែករបស់ពួកគេ។

លោក Bunkhomrat មានប្រសាសន៍ថា "កាលពីប្រាំឆ្នាំមុន ខ្ញុំបាននិយាយទៅកាន់មិត្តភក្តិខ្ញុំម្នាក់ដែលជាអ្នកមើលថែរឪពុករបស់គាត់ដែលរងជម្ងឺ ALS, ហើយយើងបានពិភាក្សាគ្នាអំពីរបៀបដែលបច្ចេកវិទ្យាអាចជួយដល់អ្នកជម្ងឺទាំងនេះ"។

ក្រោយពីសិក្សារួចមក គាត់បានរកឃើញថា មានតែប្រទេសចំនួនបី រួមមាន សហរដ្ឋអាមេរិក, ស៊ុយអ៊ែត និងអាល្លឺម៉ង់ តែប៉ុណ្ណោះដែលបានតាមដានលើបច្ចេកវិទ្យាក្នុងការជួយដល់ការទាក់ទងរបស់អ្នកជម្ងឺ។

គាត់មានប្រសាសន៍ថា "ខ្ញុំយកគំនិតនេះទៅកាន់ទីភ្នាក់ងារនវានុវត្តជាតិ (NIA) ហើយទទួលបានមូលនិធិស្រាវជ្រាវពីទីភ្នាក់ងារនវានុវត្តជាតិ NIA និងសាកលវិទ្យាល័យ Chulalongkorn"។ "យើងមានសាស្ត្រាចារ្យផ្នែកឱសថមកពីវិទ្យាស្ថានប្រព័ន្ធប្រសាទសាស្ត្រ ជាទីប្រឹក្សាផ្នែកឱសថ និងសាស្ត្រាចារ្យមកពី​សាកលវិទ្យាល័យ King Mongkut's University of Technology North Bangkok ជាទីប្រឹក្សាផ្នែកបច្ចេកទេស។"

បើទោះបីជាការប្រើប្រាស់ SenzE គឺនៅមានកម្រិតក៏ដោយ, ក៏លោក Bunkhomrat គឺកំពុងតែសម្លឹងមើលទៅលើការអនុវត្តបែបពាណិជ្ជកម្មបន្ថែមទៀត។ លោកមានប្រសាសន៍ថា " យើងកំពុងតែចរចារជាមួយនឹងអ្នកអភិវឌ្ឍ ដើម្បីឈានចូលទៅកាន់ទីផ្សារនៅក្នុងអាស៊ី និងប្រទេសជប៉ុននៅឆ្នាំ ២០១៧។"

ការពិសោធរបស់គាត់បាននាំឲ្យលោក Bunkhomrat ដឹងថាមានគំនិតល្អៗជាច្រើនត្រូវបានគេបោះចោល នៅក្នុងដំណាក់កាលធ្វើផែនការ។

លោកមានប្រសាសន៍ថា "សហគ្រិនថៃ មានគំនិតល្អៗជាច្រើន ក៏ប៉ុន្តែមានតែគំនិតតិចតួចប៉ុណ្ណោះដែលត្រូវបានគេយកមកធ្វើឲ្យចេញជារូបរាង"។ "ការស្រាវជ្រាវភាគច្រើនគឺត្រូវបានបញ្ចប់នៅត្រឹមតែលើក្រដាស់ ឬលើគំរូដើមតែប៉ុណ្ណោះ គឺកម្រនឹងបានសម្រេចទៅដល់ទីផ្សារប្រើប្រាស់ពិតប្រាកដឡើយ។ ហេតុនេះហើយ វាគឺជាពេលដែលត្រូវដកដាវចេញពីស្រោម ហើយរងចាំមើលឱកាស។"

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖www.meditechsolution.com

អត្ថបទដោយ NatthineeRatanaprasidhi

 

Issue 50

ការសង្កត់ធ្ងន់ដ៏ល្អបំផុតលើការច្នៃម៉ូត និងការបង្កើតថ្មីជួយឲ្យឧស្សាហកម្មជ័រកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិបានច្រើន។

ឧស្សាហកម្មជ័រកៅស៊ូថៃមានសក្តានុពលសំរាប់ការលូតលាស់ប្រសិនបើមានការសង្កត់ធ្ងន់ទៅការច្នៃម៉ូតក្នុងកំឡុងពេលផលិតផលិតផលជ័រកៅស៊ូ។ នេះជាការលើកឡើងរបស់ ហ្វីនយ៉ូ កុងសុផាស្រិរី អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនច្នៃម៉ូតហ្សិន ដែលជាក្រុមហ៊ុនលក់ផលិតផលពីជ័រកៅស៊ូធម្មជាតិដែលមានម៉ាក Rubberly។

កុងសុផាស្រិរីមានគំរោងអភិវឌ្ឍន៍កេរ្ត៍ឈ្មោះផលិតផលជ័រកៅស៊ូប្រទេសថៃជាសាកល ដែលធ្វើឲ្យប្រទេសនេះជាប្រទេសនាំចេញផលិតផលធម្មជាតិយ៉ាងធំមួយ។ ការចាប់ផ្តើមរបស់ពាណិកម្មឧស្សាហកម្មគ្រួសារលក់ប្រដាប់ប្រដាក្មេងលេង ដែលក្រុមហ៊ុន ថ្មីៗនេះបានបង្កើតម៉ាកមួយទៀត Rubberly ដើម្បីពង្រីកផលិតផលរបស់គេ។

"បីឆ្នាំកន្លងមកហើយ នៅពេលដែលជ័រកៅស៊ូធម្មជាតិធ្លាក់យ៉ាងខ្លាំង បន្ទាប់ពួកយើងមានគំនិតបង្កើតម៉ាស៊ីនផលិតប្រដាប់ប្រដាជ័ររបស់ក្មេង។ យើងចាប់ផ្តើមពីជីវិតផលិតផល មានដូចជា កាបូប ស្បែកជើង ប្រដាប់ប្រដាតុបតែង និងផ្សេងៗទៀត" តាមប្រសាសន៍របស់ កុងសុផាបស្រិរី។ "យើងមើលដល់ឧស្សាហកម្មសាងសង់ មានដូចជា សាលារៀន សណ្ឋាគារ មន្ទីរពេទ្យ អគារការិយាល័យ និងខនដូមីនៀម។

ជាបន្ថែមពេលថ្មីៗនេះ ក្រុមហ៊ុនច្នៃម៉ូត ហ្សិន ផ្តោតលើក្រដាសបិតជញ្ជាំង3D ដែលអត់មានជាតិតុកស៊ិក ដែលបង្កើតពីធម្មជាតិ១០០% ជាប់ និងទន់។ "ផលិតផលក្រដាសបិតជញ្ជាំងភាគច្រើនដែលមាននៅលើទីផ្សារផ្សព្វថ្ងៃធ្វើពីផ្លាស្ទីក ឬសំឡីកែវ ដែលវាមិនមានភាពទន់នោះទេ " តាមប្រសាសន៍របស់គាត់។

ផលិតផល ច្នៃម៉ូត ហ្សិន មានការទទួលស្គាល់ពី the EU's EN71 និង ស្តង់ដា US's ASTM ដែលលក់ចេញត្រឹមក្នុងស្រុកថ្មីៗនេះបានដល់ទៅ ៨០% ជាមួយការនាំចេញយ៉ាងធំក្នុងអាស៊ី ជាពិសេស ម៉ាឡេស៊ី តៃវ៉ាន់ ចិន ជប៉ុន និងហុងកុង។

ក្នុងឆ្នាំ២០១៥ ប្រទេសថៃផលិតផលជ័រកៅស៊ូបាន៤លានតោន។ ចំនួនច្រើនជាង៨០% នៃ៣លានតោនក្នុងការនាំចេញជ័រកៅស៊ូឆៅ។ ក្នុងកំឡុងពេលម៉ាឡេស៊ីផលិតបាន៥០% ប្រទេសថៃផលិតបាន១២% តាមការរាយការណ៍ពី កុងសុផាបស្រិរី។

"យើងមានវត្ថុធាតុដើមក្នុងការដោះស្រាយ ប៉ុន្តែយើងលក់បានលឿនជាងក្នុងការអភិវឌ្ឍតំលៃបន្ថែម" តាមប្រសាសន៍របស់គាត់។ " ប្រសិនបើអតិថិជនចំណាយដោយយកចិត្តទុកដាក់ចំពោះការច្នៃម៉ូ់តផលិតផលជ័រកៅស៊ូ វានឹងបើកនូវទីផ្សារថ្មីៗជាច្រើនក្នុងការជួយឲ្យលូតលាស់នៃឧស្សាហកម្មនេះ។ ផ្សព្វថ្ងៃនេះផលិតផលជ័រកៅស៊ូ មានតែលើការផលិតផលជាក្នើយ និងកន្ទាលក្រាល។"

គោលដៅរបស់ កុងសុផាបស្រិរី គឺបង្កើតចំណងប្រព័ន្ធភាពជាដៃគូរ​ក្នុងការពង្រីកការនាំចេញផលិតផលជ័រកៅស៊ូ ផ្សេងៗក្នុងវិស័យនេះឲ្យរឹងមាំ។

សំរាប់ព៌័តមានបន្ថែម សូមចូលទៅកាន់ rubberly.Inwshop.com

នាំពាក្យដោយ ណាត់ធីនី រ៉ាតាណាផ្រាសិតឌី

 

 

366935