Issue 53

ក្រុមហ៊ុននាំចេញរបស់ថៃ មើលឃើញថាទីផ្សារសម្រាប់ដំណាំនាំចេញសំខាន់របស់ប្រទេស គឺមានភាពខុសៗគ្នា និងមានកម្រៃល្អ។

អង្ករនៅតែជាកសិផលនាំចេញដ៏សំខាន់របស់ប្រទេសថៃ។ យោងតាមសម្ព័ន្ធផែនការយុទ្ធសាស្រ្ត (២០១១-២០១៦) ដែលបានរៀបរៀងដោយទីភ្នាក់ងារជាតិអភិវឌ្ឍផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ(NSTDA), អង្ករអាចបង្កើតចំណូលបានប្រហែល ១៧០ ទៅ២០០ពាន់លានបាត (US$៤,៨ ទៅ ៥,៧ពាន់លាន) ក្នុងមួយឆ្នាំតាមកាលកំណត់។

បើទោះជាស្ថានភាពឧស្សាហកម្មអង្កររបស់ថៃនៅតែមានស្ថេរភាពវិជ្ជមានដោយសារតែជីវភាពរស់នៅរបស់អ្នកប្រើប្រាស់មានភាពប្លែកៗគ្នា ព្រមទាំងទំនោរទៅរកការគិតអំពីសុខភាពក្ដី ក៏វានៅតែមានផលិតផលជាច្រើនទៀតនៅតែជាផលិតផលដែលមានសក្ដានុពលដែរ។ មានក្រុមហ៊ុនជាច្រើន កំពុងប្រើប្រាស់នូវលក្ខណៈពិសេសមានតែមួយ និងភាពរឹងមាំរបស់អង្ករថៃដើម្បីពង្រីកសង្វាក់ផលិតផលរបស់គេ។

ការស្រាវជ្រាវដែលបានធ្វើឡើងដោយសាខាNew York របស់DITP, ដែលបានចេញផ្សាយនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៥ លើកឡើងពីគំនិតសំខាន់នៃការកើនឡើងទៅលើផលិតផលដែលគ្មានបន្សំប្រតេអ៊ីនជ័រស្អិត និងគ្មានប្រតិកម្មចំណីអាហារ។ វារាប់បញ្ចូលទាំងអង្ករ, ធញ្ញជាតិ អង្ករដែលមានពណ៌ពីធម្មជាតិ ប៉ាស្តាធ្វើពីអង្ករដែលគ្មានបន្សំប្រូតេអ៊ីនជ័រស្អិត ព្រមទាំងសរសៃនំបញ្ចុកដែលធ្វើពីអង្ករសំរូប។

ឯកទេសចំណីអាហារ ធ្លាប់ជាអ្នកផ្គត់ផ្គង់របស់គ្រឿងដាក់ម្ហូបឲ្យមានឱជារសឆ្ងាញ់ច្រើនប្រភេទផ្សេងគ្នាអស់រយៈពេលជាង៤៦ឆ្នាំ។ ប៉ុន្មានឆ្នាំមុន ក្រុមហ៊ុនបានដឹងរឿងទាក់ទងនឹងការទាស់ចំណីអាហារបន្សំប្រូតេអ៊ីន ពីម្សៅស្រូវសាឡី ត្រូវបានកើនឡើងនៅក្នុងចំណោមអ្នកប្រើប្រាស់នៅអឺរ៉ុប។ ហេតុនេះហើយទើបក្រុមហ៊ុនស្វែងរកមើលផលិតផលថ្មីដែលអាចត្រូវទៅនឹងអ្វីដែលជាការផ្លាស់ប្ដូររបស់អ្នកប្រើប្រាស់ទាំងនោះ។ វាត្រូវបានគេរកឃើញថា អង្កររបស់ថៃអាចផលិតជាប៉ាស្តាបាន។ ជាបន្តបន្ទាប់ក្រោយៗមកទៀត វាត្រូវបានគេធ្វើឲ្យទៅជាប៉ាស្តាសរីរាង្គពីអង្ករសំរូបដោយដាក់យីហោថា 'Pasmily' – ដែលមានន័យសំដៅទៅលើប៉ាស្តាដែលគ្រួសារទាំងមូលអាចញ៉ាំបាន។

បើតាម Sarute Nakaratanakorn អ្នកគ្រប់គ្រងផ្នែកទីផ្សារ​ និងផ្នែកលក់របស់ក្រុមហ៊ុន មានប្រសាសន៍ថា"ប៉ាស្តាដែលធ្វើពីអង្ករសំរូបរបស់យើងគឺមានជីវជាតិបំប៉នខ្ពស់"។ "វាជាផលិតផលដែលគ្មានបន្សំប្រូតេអ៊ីនជ័រស្អិត ហើយវាមានប្រយោជន៍សម្រាប់សុខភាព។ យើងទទួលបានមតិប្រតិកម្មវិជ្ជមានជាច្រើនពីអតិថិជនរបស់យើង បើទោះបីជាផលិតផលរបស់យើងទើបតែនឹងចាប់ផ្ដើមដំណើរការនៅត្រឹមដើមឆ្នាំ ២០១៦ក៏ដោយ។ អតិថិជនចម្បងរបស់យើងនាពេលនេះគឺមកពីបណ្ដាប្រទេសនៅអឺរ៉ុប ដូចជាប្រទេសអាល្លឺម៉ង់ ប្រទេសហុល្លង់ ប្រទេសប៊េលហ្សិក និងប្រទេសលុចហ្សំប៊ួ ជាដើម ហើយយើងមានគម្រោងនឹងពង្រីកខ្លួនឲ្យបានទៅដល់បណ្ដាប្រទេសផ្សេងៗដទៃទៀតក្នុងពេលឆាប់ៗនេះ។"

Nakaratanakornជឿជាក់ថាមានវិសាលភាពជាច្រើនសម្រាប់ផលិតផលអង្ករសម្រេច ដោយសារតែមានការទទួលស្គាល់ទូទាំងពិភពលោកទៅលើគុណភាពអង្កររបស់ថៃ។

Ornticha Tangjaichertchutam, ប្រធានទីផ្សារផ្នែកនាំចេញរបស់ក្រុមហ៊ុន Diamond Preserved Food, យល់ស្របចំពោះការលើកឡើងនេះ។

គាត់មានប្រសាសន៍ថា "អតិថិជនរបស់យើងតែងតែនិយាយថា​នៅពេលដែលគេឃើញស្លាកបិទលើផលិតផលថា 'អង្ករថៃ',ធ្វើឲ្យគេចង់ទិញ ដោយសារតែផលិតផលប្រទេសថៃត្រូវបានគេចាត់ទុកថាជាផលិតផលដែលល្អបំផុត"។ "ហេតុនេះហើយ អង្ករថៃ និងផលិតផលអង្ករសម្រេចនឹងរីកកើនឡើងជាលំដាប់យ៉ាងប្រាកដ។"

ក្រុមហ៊ុនបានផ្គត់ផ្គង់គ្រឿងសម្រាប់អាហារអស់រយៈពេលជាងប្រាំឆ្នាំមកហើយ។ ឥឡូវនេះវាក្លាយទៅជាការលក់រាយបន្តទឹកខ្មេះអង្ករផ្កាម្លិះ ស្ថិតនៅក្រោមយីហោSignature Thai។

នាងមានប្រសាសន៍ថា "ទឹកខ្មេះអង្ករផ្កាម្លិះរបស់យើងគឺទទួលបានការឆ្លើយតបមកវិញយ៉ាងពេញចិត្តពីសំណាក់អតិថិជន ជាពិសេសនៅមជ្ឈឹមបូព៌ា ដោយសារតែវាមានរសជាតិឆ្ងាញ់ ហើយថែមទាំងផ្ដល់នូវរសជាតិផ្អែម និងក្លិនក្រអូបបែបធម្មជាតិរបស់អង្ករ"។ "សំខាន់បំផុតនោះ គឺវាជាផលិតផលដែលផ្ដល់ប្រយោជន៍ដល់សុខភាពយ៉ាងពិតប្រាកដ។"

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.ditp.go.th, www.foodspecialize.com, អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

អត្ថបទដោយ៖ PatchareeTaedangpetch រូបថតទទួលបានមកពី Food Specialize Co Ltd និង Diamond Preserved Food Co Ltd

 

367087