Issue 46

ក្រសួងពាណិជ្ជកម្មថៃត្រូវ កំពុងធ្វើការលើកកម្ពស់ឧស្សាហកម្មកៅស៊ូ ដើម្បីធ្វើយ៉ាងណា បង្កឲ្យមានភាពសមស្របតាមសកម្មភាពអាជីវកម្ម។
ឧស្សាហកម្មកៅស៊ូរបស់ប្រទេសថៃ គឺមានទំហំធំដែលមានសមត្ថភាពផលិតប្រមាណជា 4 លានតោន នៃកៅស៊ូធម្មជាតិជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ 2015 ប្រាក់ចំណូលបានពីការនាំចេញកៅស៊ូចំនួនសរុប $ 5 ពាន់លានដុល្លារ ដោយការនាំចេញផលិតផលកៅស៊ូចំនួន 6,85 ពាន់លាន $ សហរដ្ឋអាមេរិក។ ប្រទេសនាំចូលកៅស៊ូកំពូលៗ ពីប្រទេសថៃមាន ចិន ម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។
ចាប់ពីថ្ងៃទី 29 ខែកុម្ភៈ ដល់ ថ្ងៃទី2 ខែមីនា ក្រុមហ៊ុននាំចូលកៅស៊ូ ១៥០ មកពីបណ្តាប្រទេសចំនួន ២៨ រួមមានប្រទេសម៉ាឡេស៊ី វៀតណាម ចិន អាហ្វ្រិកខាងត្បូង ឥណ្ឌា កូរ៉េខាងត្បូង និងអារ៉ាប៊ីសាអូឌីត បានចូលរួមនៅក្នុងកិច្ចចរចាពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនថៃចំនួន 109 នៅឯសណ្ឋាគារ Centara Grand Hotel មជ្ឈមណ្ឌល Plaza Ladprao ទីក្រុងបាងកក។
លោកស្រី Apiradi Tantraporn រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា "ក្រសួងពាណិជ្ជកម្មជឿជាក់ថា សកម្មភាពផ្គូផ្គងអាជីវកម្មទាំងនេះ នឹងជាជំហានសំខាន់មួយសម្រាប់ឧស្សាហកម្មកៅស៊ូរបស់ថៃ ក្នុងការកសាងទំនាក់ទំនងពាណិជ្ជកម្មជាមួយដៃគូបរទេស" ។ "លើសពីនេះទៀតសកម្មភាពទាំងនេះ នឹងផ្តល់នូវកាលានុវត្តភាពថ្មីសម្រាប់ក្រុមហ៊ុន [ថៃ] ដើម្បីជួបជាមួយអ្នកទិញថ្មីៗ ដែលមាន
សក្តានុពលមកពីបណ្តាប្រទេសនានា។
Von Bundit ជាអ្នកផលិត និងអ្នកនាំចេញម្នាក់ ក្នុងចំណោម ក្រុមហ៊ុនផលិតកៅស៊ូធម្មជាតិធំបំផុតរបស់ប្រទេសថៃនិងក្រុមហ៊ុននាំចេញ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើផលិតផលកៅស៊ូ សរុបចំនួនជាង 110.000 តោន ជាមួយក្រុមហ៊ុននាំចូលកៅស៊ូរបស់ប្រទេសចិនចំនួនបី គឺ ក្រុមហ៊ុន Qingdao Runlian ក្រុមហ៊ុន Shanghai Han Qing Import & Export និងក្រុមហ៊ុន Shanghai Ting Qing Industry។
ផលិតផលធ្វើពីកៅស៊ូ ដែលបង្ហាញពីការចាប់អារម្មណ៍បំផុតពីអ្នកទិញ រួមមានសំបកកង់, ខ្នើយជ័រ និងពូក កៅស៊ូធម្មជាតិ ស្រោមដៃធ្វើពីកៅស៊ូ និងគ្រឿងបន្លាស់រថយន្តដែលធ្វើពីកៅស៊ូ។
រដ្ឋាភិបាលថៃបានបង្កើតមជ្ឈមណ្ឌលជាច្រើន សម្រាប់ផលិតកម្ម, ទីផ្សារ និងការស្រាវជ្រាវបច្ចេកវិទ្យា ក្នុងគោលបំណងដើម្បីផលិតកៅស៊ូដែលមានគុណភាពខ្ពស់បំផុត និងដើម្បីបំពេញតាមតម្រូវការ
ទីផ្សារ។
Parimon Charoonthum ជានាយិកការប្រតិបត្តិខាងផ្នែកទីផ្សារ នៃអាជ្ញាធរកៅស៊ូរបស់ប្រទេសថៃ មានជំនឿថាការចរចាអាជីវកម្មទាំងនេះ នឹងជួយឧស្សាហកម្មកៅស៊ូថៃពង្រីកអាជីវកម្មនៅបរទេស។
លោកស្រីបានលើកឡើថា: "អាជ្ញាធរកៅស៊ូថៃ ធ្វើការផលិតកៅស៊ូ ឲ្យទៅជា កៅស៊ូ ខាប់ និងជ័រកៅស៊ូប្លុក"។ "ខ្ញុំគិតថា ការចរចាលើវិស័ញជំនួញទាំងនេះជាមួយនឹងអ្នកទិញបរទេស នឹងផ្តល់នូវឱកាសសម្រាប់ឧស្សាហកម្មកៅស៊ូរបស់យើងដើម្បីពង្រីកបន្ថែមទៀត។
"យើងមានកន្លែងជាច្រើន ទាំងនៅក្នុងភាគខាងត្បូង និងនៅក្នុងភាគឦសាននៃប្រទេសថៃ។ ឥឡូវនេះ យើងបានលក់ទៅឱ្យអ្នកទិញសំខាន់ៗនៅក្នុងប្រទេសថៃ ដែលបានបម្លែងជ័កៅស៊ូ ឲ្យទៅជា ផលិតផលកៅស៊ូ។ ដោយទទួលបានបានពីការចរចាលើផ្នែកអាជីវកម្មទាំងនេះ យើងសង្ឃឹមថានឹងទទួលបានអតិថិជនបរទេសដោយផ្ទាល់មួយចំនួន ដែលមានការចាប់អារម្មណ៍ចំពោះផលិតផលកៅស៊ូកែច្នៃទាំងនេះ។
ព្រឹត្តិការណ៍នេះផងដែរ បានបង្ហាញមានលក្ខណៈពិសេសក្នុងការតាំងពិព័រណ៍លើការផលិតកៅស៊ូ ព្រមទាំងដំណើរទេសចរណ៍រោងចក្រ ដើម្បីជួយផ្សព្វផ្សាយរូបភាពនៃកៅស៊ូថៃ។ ការចរចារត្រូវបានគេរំពឹងថានឹងបង្កើតបានជាង 10 លានបាតក្នុងការធ្វើពាណិជ្ជកម្ម។

ស្រង់សំដីដោយ Pim Sirinuch Borsub

 

 

366980