Industry

Issue 59

ផលិតផលអង្កររបស់ប្រទេសថៃបន្តធ្វើការរួចចំណែកយ៉ាងខ្លាំងក្លាដល់សេដ្ឋកិច្ចជាតិ។

យោងតាមរបាយការណ៍នាពេលថ្មីៗនេះ ការនាំចេញផលិតផលអង្ករថៃដែលបានកែច្នៃរួចរាល់ស្ថិតនៅក្នុងចំណោមផលិតផលចំនួនបីដែលមានការនាំចេញច្រើនជាងគេបំផុត សម្រាប់ផលិតផលកសិកម្ម​​កែច្នៃ រួមជាមួយផលិតផលកែច្នៃពីដូង និងធុនរេន។

របាយការណ៍ដែលបានចេញផ្សាយក្នុងខែកញ្ញា ឆ្នាំ 2016 ដោយមជ្ឈមណ្ឌលសិក្សាអំពីពាណិជ្ជកម្មអន្តរជាតិ សាកលវិទ្យារបស់សភាពាណិជ្ជកម្មថៃ បានរកឃើញថា ការនាំចេញផលិតផលកសិកម្មកែច្នៃនៅក្នុងឆ្នាំ 2015 បានបង្កើតប្រាក់ចំណូលបានប្រហែល 11 ពាន់លានដុល្លារអាមេរិក (ឬ 380 ពាន់​លានបាត) រួមជាមួយនិន្នាការក្នុងការកើនឡើងជាបន្តបន្ទាប់។

ដោយទទួលស្គាល់អំពីសក្តានុពលទីផ្សារសម្រាប់អង្ករកែច្នៃ ក្រុមហ៊ុន Siam Organic បានសម្លឹងឃើញ​ឱកាសក្នុងការចាប់ផ្តើមដាក់លក់ផលិតផលអង្ករសរីរាង្គកែច្នៃ Jasberry ទាំងនៅលើទីផ្សារជាតិ និងអន្តរជាតិ។ ដោយសហការជាមួយកសិករមួយចំនួនតូចនៃភាគឦសាននៃប្រទេសថៃក្នុងរយៈពេល​ជាង​ប្រាំឆ្នាំ លើផលិតផលអង្ករសរីរាង្គ ក្រុមហ៊ុន Siam Organic បានបង្កើតអង្ករ Jasberry សរីរាង្គ ប៉ាស្តាធ្វើពីអង្ករ ម៉្សៅអង្ករសម្រាប់ផលិតផលរបស់ហាងដុតនំប៉័ង និងនាពេលថ្មីៗបំផុតនេះ គឺតែធ្វើពីអង្ករ Jasberry។

Pornthida Wongphatharakul សហស្ថាបនិករបស់ Siam Organic បានមានប្រសាសន៍ថា "យើងមាន​បំណងបន្ថែមគុណតម្លៃបន្ថែមទៅលើអង្ករ Jasberry"។ "ផលិតផលអង្ករកែច្នៃរបស់យើងនឹងផ្តល់ជម្រើសថ្មីៗសម្រាប់ការប្រើប្រាស់អង្ករទាំងនៅក្នុងទីផ្សារផលិតផលសុខភាព និងទីផ្សារផលិតផល​សរីរាង្គផងដែរ"។

Wongphatharakul ជឿជាក់ថា ក្រុមហ៊ុន Siam Organic អាចអភិវឌ្ឍកេរ្តិ៍ឈ្មោះដ៏រឹងមាំរបស់ប្រទេស​ថៃផ្នែកអង្ករដែលមានគុណភាពល្អទៅកាន់ទីផ្សារអង្ករ Jasberry ជាពិសេសដោយសារលក្ខណៈសម្បត្តិដែលធ្វើឲ្យមានសុខភាពល្អរបស់វា។

គាត់បានមានប្រសាសន៍ថា "តែរបស់យើង គឺធ្វើឡើងដោយផ្សំជាមួយអង្ករ Jasberry សរីរាង្គ ដែល​មានផលប្រយោជន៍យ៉ាងខ្លាំងចំពោះការកាត់បន្ថយជាតិស្ករក្នុងឈាម និងសម្ពាធឈាម ដែរលរួមបញ្ចូលទាំងការគ្រប់គ្រងទម្ងន់ផងដែរ"។ "លើសពីនេះទៀត វាក៏ផ្តល់សារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ជាងគ្រាប់អង្ករដទៃទៀត"។

Wongphatharakul បន្ថែមទៀតថា តែអង្ករ Jasberry របស់ Siam Organic គឺពិសេសដាច់គេ។ គាត់​មានប្រសាសន៍ថា "យើង​រួមបញ្ចូលតែអង្ករ Jasberry ជាមួយឬសឈើថៃ ដូចជាសណ្តែកមេអំបៅ ខ្ញី និងផ្កា safflower"។ "ដូច្នេះ តែអង្កររបស់យើងគឺមិនត្រឹមតែមានជីវជាតិខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានក្លិនក្រអូបសម្រាប់អ្នកប្រើប្រាស់ដែលមិនធ្លាប់ប្រើប្រាស់តែប្រភេទនេះពីមុនមក"។

នៅពេលនេះ តែអង្ករបានទទួលការបញ្ជាក់ពី USDA រួចរាល់ហើយ ផលិតផលនេះកំពុងបញ្ជាក់អះអាងអំពីភាពជោគជ័យនៅលើទីផ្សារអន្តរជាតិ ហើយ Wongphatharakul មានប្រសាសន៍ថា យោបល់​ត្រឡប់របស់អតិថិជនគឺអស្ចារ្យ។ ទោះបីជាយ៉ាងណាក៏ដោយ សហគ្រិនផ្នែកអង្ករក៏នៅតែ​កំពុងស្វែងរក​ស្មៅស្រស់ដើម្បីបញ្រ្ជាបចូល ក៏ដូចជាបង្កើតផលិតផលថ្មីៗ។

គាត់មានប្រសាសន៍ថា "ក្រៅពីការនាំចេញតែអង្កររបស់យើងទៅកាន់ហុងកុងហើយ យើងកំពុងស្វែងរកទីផ្សារថ្មីៗនៅអឺរ៉ុប"។

ចំពោះ Wongphatharakul ផ្នែកដ៏សំខាន់មួយនៃបេសកកម្មរបស់ក្រុមហ៊ុន គឺការគាំទ្រកសិករថៃនៅ​ភាគឦសាន និងបង្វែរចំណាប់អារម្មណ៍របស់ពួកគេទៅកាន់ផលិតផលអង្ករសរីរាង្គ។

គាត់មានប្រសាសន៍ថា "យើងមានបំណងជម្រុញអង្ករសរីរាង្គថៃទៅកាន់ទីផ្សារអន្តរជាតិ និងធ្វើឲ្យកសិករថៃមានគុណភាពជីវិតកាន់តែល្អប្រសើរឡើយ"។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.facebook.com/siamorganic

រូបថតត្រូវបានផ្តល់ជូនដោយក្រុមហ៊ុន Siam Organic Co. Ltd.

រៀបរៀងដោយ Patcharee Taedangpetch

 

 

Issue 58

ខណៈដែលវិស័យ MICE អាស៊ានបន្ដកើនឡើង ប្រទេសថៃត្រូវបានដាក់ចំកន្លែងយ៉ាងល្អក្នុងការវាយលុកទីផ្សារវិជ្ជមាននេះ ជាពិសេសតាមរយៈសហគមន៍សេដ្ឋកិច្ចអាស៊ាន។

លោក Loy Joon How អ្នកគ្រប់គ្រងទូទៅនៃការគ្រប់គ្រងពិព័រ IMPACT អះអាងថា ចក្ខុវិស័យទីផ្សារ MICE ពិភពលោក និងក្នុងតំបន់នៅតែវិជ្ជមាន និងកំពុងកើនឡើង។ កម្រិតខ្ពស់បំផុតនៃទំនុកចិត្ដត្រូវបានកត់សម្គាល់ឃើញ ដោយមានភស្ដុតាងការបង្កើនថវិកា និងការចូលរួម។​

យោងតាមរបាយការណ៍ការិយាល័យសន្និបាត និងពិព័រប្រទេសថៃ (TCEB) ក្នុងឆ្នាំ 2014 ឧស្សាហកម្ម MICE របស់ថៃបានបង្កើតប្រាក់ចំណូល 80 ពាន់លានបាត (ស្មើនឹង 2.3 ពាន់លានដុល្លារ) ទាក់ទាញភ្ញៀវទេសចរ MICE អន្ដរជាតិ 900,000 នាក់មកកាន់ប្រទេសនេះ។

លោក How និយាយថា "សហគមន៍សេដ្ឋកិច្ចអាស៊ានជាផលវិជ្ជមានមួយ [កត្ដា] ដែលធ្វើអោយមានកំណើនវិស័យ MICE ក្នុងប្រទេសអាស៊ាន"។ "ខណៈដែលវិស័យ MICE ក្នុងតំបន់បន្ដកើនឡើង ប្រទេសថៃត្រូវបានដាក់ចំកន្លែងយ៉ាងល្អក្នុងការវាយលុកទៅក្នុងបរិស្ថានទីផ្សារវិជ្ជមាន។ លើសពីនេះ នឹងមានការកើនឡើងនូវការប្រកួតប្រជែងក្នុងចំណោមបណ្ដាប្រទេសនៅអាស៊ី រួមទាំងប្រទេសថៃជាមួយសហគមន៍សេដ្ឋកិច្ចអាស៊ាន"។

បើយោងទៅតាមលោក How ភាគច្រើននៃភ្ញៀវទេសចរអន្ដរជាតិ MICE មកពីអាស៊ី។ គាត់និយាយថា "ប្រទេសកំពូលទាំង 10 មានប្រទេសចិន ឥណ្ឌា ម៉ាឡេស៊ី សិង្គបុរី សហរដ្ឋអាមេរិក អូស្ដ្រាលី កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ជប៉ុន និងហុងកុង"។ "បណ្ដាប្រទេសអាស៊ីមានភាពជោគជ័យក្នុងព្រឹត្ដិការណ៍អន្ដរជាតិទាំងនេះ"។

មជ្ឈមណ្ឌលពិព័រ និងសន្និបាត IMPACT ថ្មីៗនេះជាកន្លែងធំបំផុតនៅអាស៊ីអាគ្នេយ៍ ដែលមានទំហំអាគារសរុប 140,000 ម៉ែតការ៉េ មានសាលពិព័រ 12, បន្ទប់ប្រជុំ 56, សាលធំពីរ, សង្វៀនក្នុងអាគារមួយ និងសណ្ឋាគារដែលមានបន្ទប់ 380។ សណ្ឋាគារបន្ទប់ 580 ទីពីរនឹងបញ្ចប់នៅខែមិនា ឆ្នាំ 2017 នេះ។

ជារៀងរាល់ឆ្នាំ សាលទទួលបានជាង 800 កម្មវិធី និងទទួលស្វាគមណ៍ភ្ញៀវទេសចរប្រមាណជា 15 លាននាក់។ ក្រុមការងាររបស់ IMPACT រៀបចំព្រឹត្ដិការណ៍ និងការតាំងពិព័រ ក៏ដូចជាផ្ដល់ជូននូវម្ហូបទាំងខាងក្នុង និងខាងក្រៅ។

លោក How និយាយថា "តម្រូវការសម្រាប់ការប្រជុំសាជីវកម្មសកលបន្ដកើនឡើង ជាពិសេសក្នុងឧស្សាហកម្មឱសថ"។ "វិស័យលើកទឹកចិត្ដការធ្វើដំណើរក៏កំពុងលូតលាស់ដែរជាមួយនឹងក្រុមហ៊ុនសាជីវកម្ម ដោយបង្កើននូវថវិកាលើកទឹកចិត្ដដល់ការធ្វើដំណើររបស់ពួកគេ"។

How មើលឃើញ IMPACT កំពុងប្រែប្រួលច្រើនជាងគ្រាន់តែជាព្រឹត្ដិការណ៍ និងសង្វៀនប្រជុំមួយ។

គាត់និយាយថា "ការអភិវឌ្ឍន៍នាពេលអនាគតនឹងផ្លាស់ប្ដូរទីកន្លែងរបស់យើងពីគ្រាន់តែជាមជ្ឈមណ្ឌលពិព័រ និងសន្និបាតមួយ អោយក្លាយទៅជា MICE ដ៏សំខាន់ និងជាគោលដៅកម្សាន្ដរបស់ប្រទេសថៃជាមួយការទាក់ទាញការកម្សាន្ដដូចជា សួនឧទ្យានទឹក ឧទ្យានកម្សាន្ដ កប៉ាល់សម្រាប់កម្សាន្ដ ផ្សារទំនើប និងសណ្ឋាគារជាច្រើនទៀត"។

How ជឿជាក់ថា ការស្ដាប់នូវអតិថិជនរបស់ខ្លួន និងផ្ដល់នូវអ្វីដែលពួកគេចង់បានគឺជាកត្ដាសំខាន់នៅក្រោយជោគជ័យជាបន្ដបន្ទាប់របស់ IMPACT ។

គាត់និយាយថា "វប្បធម៏របស់ក្រុមហ៊ុនយើងគឺរចនាអាជីវកម្មទាំងមូលរបស់យើងជុំវិញតម្រូវការអតិថិជន និងការអភិវឌ្ឍន៍បរិស្ថានល្អៗ មានមូលដ្ឋានលើភាពជាដៃគូល្អដែលបណ្ដុះអោយមានការងារជាក្រុមយ៉ាងល្អ ទំនាក់ទំនងល្អ និងការលើកទឹកចិត្ដសម្រាប់វិស័យដែលពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចវត្ថុបំណងរបស់យើងក្នុងវិធីសាស្ដ្រផលិតភាពច្រើនបំផុត។"

សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់ www.impact.co.th

រៀបរៀងពាក្យដោយ Natthinee Ratanaprasidhi

 

Issue 56

រមណីយដ្ឋានប្រណិតកូនកាត់ និងការថែទាំដល់ផ្ទះ Vivo Bene បង្ហាញពីសក្តានុពលដ៏អស្ចារ្យសម្រាប់ការថែទាំសុខភាពមនុស្សវ័យចំណាស់ក្នុងប្រទេសថៃ។

លោក Marc H. Dumur អ្នកគ្រប់គ្រងទូទៅនៃភូមិ Vivo Bene រួមបញ្ចូលរមណីយដ្ឋានថ្នាក់ដំបូងក្នុងទីជនបទស្ងប់ស្ងាត់ជាមួយនឹងសួនច្បារត្រូពិចដែលមានដើមឈើជាម្លប់ និង មជ្ឈមណ្ឌលគ្រប់គ្រងសុខភាពប្រកបដោយវិជ្ជាជីវៈបាននិយាយថា "ប្រទេសថៃល្បីល្បាញខាងបដិសណ្ឋារកិច្ចល្អរបស់ខ្លួនក្នុងតម្លៃសមរម្យ។"

បានសាងសង់ក្នុងឆ្នាំ 2012 ហើយបានសម្ពោធន៍ជាផ្លូវការក្នុងឆ្នាំ 2014 ជាកម្មសិទ្ធិរបស់ប្រទេសស្វីស និងបានគ្រប់គ្រងដោយ Vivo Bene មានទីតាំងនៅ Doi Saket ក្នុងខេត្ដឈៀងម៉ៃ។ វាផ្ដល់អោយភ្ញៀវនូវគ្រឿងបរិក្ខារនៃរមណីដ្ឋានមួយជាមួយនឹងការផ្ដល់ជូនសេវាប្រកដបដោយវិជ្ជាជីវៈចំពោះសុខភាព សុខុមាលភាព ការសម្រាក និងការកំសាន្ដនាវិស្សមកាល។

លោក Dumur បាននិយាយថា "លំដាប់ថែទាំធម្មតារបស់យើងពីជំនួយសាមញ្ញមានដូចជា ការស្លៀកពាក់ ការត្រួតពិនិត្យ និងជំនួយការរហូតទៅដល់ 24 ម៉ោង"។ "ការថែទាំជាមុនគឺអាចប្រើបានសម្រាប់ករណីដែលទាមទារជាជាងគ្រាន់តែភាពសុខស្រួលផ្នែករាងកាយ។ នេះកើតឡើងនៅពេលដែលភ្ញៀវត្រូវមានអារម្មណ៍ថាអ្នកថែទាំរបស់ពួកគេយល់ដឹងយ៉ាងស៊ីជម្រៅពីការលំបាក និងភាពស្មុគស្មាញដែលកើតឡើងញឹកញាប់ ដែលពួកគេអាចនឹងជួបប្រទះ។"

គាត់បាននិយាយថាយោងតាមលោក Dumur អាទិភាពចម្បងរបស់ Vivo Bene ស្ថិតក្នុងការជ្រើសរើសបុគ្គលិកអាជីព។ "យើងជ្រើសរើសបុគ្គលិក ឬអ្នកថែទាំដែលមានសមត្ថភាពពីធម្មជាតិ ដើម្បីជួយអ្នកផ្សេងទៀតដែលមានតម្រូវការ។" "ប្រជាជនថៃភាគច្រើនមានអារម្មណ៍បែបនេះចំពោះការថែទាំ។ ពួកគេអាចចែករំលែក ចូលរួមជាមួយគ្នា មានសមត្ថភាព ជម្រុញទឹក និងលើកទឹកចិត្ដ។ យើងមានបុគ្គលិកសរុបជាង 70 នាក់ 50% ជាគិលានុបដ្ឋាយិកា និងបុគ្គលិកអចិន្ដ្រៃយ៍ដែលមានលក្ខណៈសម្បត្ដិខាងវេជ្ជសាស្ដ្រ។" លោក Dumur បន្ថែមថាកន្លែងទាំងអស់នៃរមណីយដ្ឋានគឺមានភាពរាក់ទាក់ចំពោះពិការភាព មានរទេះរុញ សុវត្ថិភាព និងសន្ដិសុខ។

ខណៈដែលមានក្រុមហ៊ុនស្វីសមួយដែលមានការិយាល័យលក់ក្នុងប្រទេសស្វីស គឺវាមិនគួរអោយភ្ញាក់ផ្អើលទេដែលទីផ្សារសំខាន់របស់ Vivo Bene ស្ថិតនៅអឺរ៉ុប ព្រមទាំងប្រភពមកពីស្វីសដែលមានមូលដ្ឋាននៅថៃ។ "យើងមានប្រជាជនស្វីសជាង 2,000 នាក់ដែលកំពុងរស់នៅក្នុងខេត្ដឈៀងម៉ៃ ហើយ 80-90% នៃពួកគេត្រូវបានចូលនិវត្ដន៍។" "លើសពីនេះ វាជាការលំបាកយ៉ាងខ្លាំងក្នងការនាំយកពីប្រទេសស្វីសពាក់កណ្ដាលទៅប្រទេសថៃ ដូច្នេះយើងក៏មានគម្រោងចូលទៅក្នុងទីផ្សារអាស៊ីផងដែរ។"

លោក Dumur ជឿជាក់ថាមានភាពខុសគ្នាក្នុងវិធីសាស្ដ្រឆ្ពោះទៅរកការព្យាបាលមនុស្សចាស់នៅអាស៊ីនៅភាគខាងលិច។ គាត់មានអារម្មណ៍ថាការថែទាំបែបអាស៊ីអាចនឹងទាក់ទងនឹងការផ្ដល់ការថែទាំដល់អ្នកជំងឺនូវការមើលថែយ៉ាងច្រើន។ គាត់អះអាងថា "ជាការពិតណាស់ អ្នកត្រូវមើលថាពួកគេជាមនុស្សពេញវ័យមិនមែនជាក្មេងទេ។" "ដូច្នេះអ្នកគួរតែអនុញ្ញាតអោយពួកគេធ្វើនូវអ្វីដែលពួកគេអាចធ្វើ ... អ្វីដែលពួកគេមិនអាចនោះគឺជាកាតព្វកិច្ចរបស់ពួកគេ។ ជាក់ស្ដែង ប្រសិនបើពួកគេអាចដើរបាន អោយពួកគេដើរទៅ។ កុំដាក់ពួកគេនៅតែក្នុងរទេះ ពីព្រោះបើអ្នកខ្លាចថា ពួកគេនឹងធុញទ្រាន់បើសិនជាពួកគេដើរ។"

លោក Dumur សម្លឹងឃើញសក្ដានុពលអស្ចារ្យមួយសម្រាប់ការថែទាំផ្ទះនៅទូទាំងពិភពលោក។ គាត់និយាយថា "ខ្ញុំជឿជាក់ថាវានឹងរីកចម្រើន ដោយសារយើងមានមនុស្សវ័យចំណាស់ច្រើនជាងមុនមិនត្រឹមតែនៅលោកខាងលិចនោះទេ ប៉ុន្ដែថែមទាំងនៅអាស៊ីផងដែរ។"

សមា្រប់ពត៌បន្ថែម សូមចូលកាន់ www.vivobene.co.th

សំដីថ្លែងដោយ Natthinee Ratanaprasidhi

 

Issue 57

ផលិតផលអង្ករកែច្នៃពីប្រទេសថៃ កំពុងតែលូតលាស់នៅលើទីផ្សារពិភពលោក និងក្លាយជាផ្នែកមួយនៃទំនិញនាំចេញដែលទទួលបានជោគជ័យបំផុតរបស់ប្រទេសនេះ។

រួមជាមួយនឹងផ្លៃធុរេន និងផ្លែដូង អង្ករកែច្នៃគឺជាផ្នែកមួយនៃផលិតផលកសិកម្មដែលជោគជ័យបំផុតទាំងបីនៅលើទីផ្សារពិភពលោក នេះបើយោងទៅតាមការិយាល័យគោលនយោបាយពាណិជ្ជកម្ម និងផែនការណ៍យុទ្ធសាស្ដ្រ, ក្រសួងពាណិជ្ជកម្ម និងសាកលវិទ្យាល័យសិក្សាពាណិជ្ជកម្មរបស់សភាពាណិជ្ជកម្មថៃ។

ក្រុមហ៊ុន Happy Box របស់ថៃបានសម្លឹងមើលភាពរីកលូតលាស់នេះជាច្រើនឆ្នាំមកហើយ និងមានគម្រោងជម្រុញផលិតផលអង្ករកែច្នៃរបស់ថៃទៅលើទីផ្សារពិភពលោក។ ក្រុមហ៊ុននេះបានបង្កើតឡើងដោយគ្រួសារមួយដែលមានពិសោធឃើញពីអត្ថប្រយោជន៍សម្រាប់សុខភាពនៃអង្ករសរីរាង្គរបស់ថៃ ជាពិសេសគឺអង្ករធញ្ញជាតិគ្រាប់មូល។

បន្ទាប់ពីការសិក្សាជាច្រើនឆ្នាំ និងការសាកល្បង និងកំហុសឆ្គងជាច្រើកន្លងមក គ្រួសារនេះក៏ទទួលបាននូវរូបមន្ដល្អឥតខ្ចោះមួយដែលធ្វើឡើងពីអង្ករថៃ។ Happy Box ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2013 ដោយការបើកដំណើរការផលិតផលក្រោមម៉ាក Prize ដែលមានគោលបំណងដំបូងនៅទីផ្សារក្នុងស្រុក។

អ្នកនាង Salisa Sresthaporn ជំនួយការអ្នកគ្រប់គ្រង Happy Box និយាយថា "នៅពេលដែលផលិតផលរបស់យើងត្រូវបានណែនាំលើកដំបូង យើងទទួលបាននូវការឆ្លើយតបយ៉ាងល្អពីអតិថិជនដែលយល់ដឹងពីសុខភាព ដោយសារផលិតផលរបស់ពួកយើងត្រូវបានបង្កើតឡើងពីអង្ករសរីរាង្គរបស់ថៃជាមួយនឹងគ្រឿងផ្សំដែលមានគុណភាពខ្ពស់"។ "យើងប្រើវិធីបំផ្ទុះច្រើនជាងដុត និងបំពង។ ផលិតផលនេះក៏មិនមានសារធាតុ monosodium glutamate ថ្នាំបង្ការ និងជាតិម្សៅស្អិតនោះទេ។"

ឥលូវនេះក្រុមហ៊ុនបានណែនាំសង្វាក់ផលិតផលពីរ អង្ករលីងស្ថិតក្រោមស្លាកសញ្ញា Prize និងនំម្យ៉ាងដែលធ្វើពីអង្ករសរីរាង្គក្រោមស្លាកសញ្ញា Priz ។ រាល់ផលិតផលទាំងអស់ត្រូវបានធ្វើឡើងពីអង្ករសរីរាង្គរបស់ថៃដូចជា អង្ករផ្កាម្លិះគ្រាប់មូល អង្ករក្រហមគ្រាប់មូល អង្ករសរីរាង្គផ្កាម្លិះពណ៌ត្នោត និងអង្ករខ្មៅ។

ក្រៅពីអាហាររូបត្ថម្ភខ្ពស់ និងរសជាតិឆ្ងាញ់ Happy Box ផ្ដល់ជូននូវផលិតផលសរីរាង្គពិតប្រាកដដែលបានបញ្ជាក់ដោយអង្គការកសិកម្មវិញ្ញាបនប័ត្រប្រទេសថៃ (ACT)។ វាក៏បានទទួលវិញ្ញាបនប័ត្រ HACCP, GMP, Bureau Veritas និង Halal ទាំងអស់នេះគឺសម្រាប់ផលិតផល និងដំណើរការផលិតរបស់ពួកគេ ដែលធានាគុណភាពផលិតផល និងធ្វើអោយវាអាចទទួលយកបាននៅលើទីផ្សារពិភពលោក។

អ្នកនាង Sresthaporn និយាយថា "យើងនាំចេញផលិតផលរបស់ពួកយើងទៅកាន់បណ្ដាប្រទេសជាច្រើន ហើយទទួលបានការឆ្លើយតបយ៉ាងល្អប្រសើរ"។ ទីផ្សារអន្ដរជាតិសំខាន់របស់ក្រុមហ៊ុនគឺមាន សិង្ហបុរី តៃវ៉ាន់ ហុងកុង ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ "យើងកំពុងតែរៀបគម្រោងពង្រីកផលិតផលរបស់ពួកយើងទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុប ដោយសារមនុស្សនៅទីនោះកំពុងស្វែងរកអាហារសុខភាពសរីរាង្គកើនឡើងជាបន្ដបន្ទាប់ ជាពិសេសផលិតផលទាំងនោះមិនមានជាតិម្សៅស្អិតទេ"។

ជាមួយនឹងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ខាងទីផ្សារម្ហូបអាហារដែលមានសុខភាពល្អ Happy Box កំពុងពិចារណាអំពីការពង្រីកផលិតផលរបស់ខ្លួន ដើម្បីផ្តល់អោយអតិថិជននូវជម្រើសជាច្រើនទៀត និងដើម្បីបង្កើតផលិតផលបំពេញចិត្ដរបស់អតិថិជនជំនាន់ថ្មី។

អ្នកនាង Sresthaporn និយាយថា "យើងនឹងផលិតសង្វាក់ផលិតផលថ្មី ដូចជាផលិតផល របស់កុមារ ដោយផ្តល់ជូននូវភាពខុសគ្នានៃអាហាររសជាតិផ្លែឈើ និងធ្វើទឹកជ្រលក់សម្រាប់ នំកែ្រកឃឺរបស់យើងជាដើម។ សម្រាប់ការវេចខ្ចប់ផលិតផល យើងនឹងផ្លាស់ប្តូរវា ដើម្បីធ្វើអោយវាមានភាពទាក់ទាញ និងធ្វើការបង្ហាញដើម្បីទទួលបានការយកចិត្តទុកដាក់កាន់តែច្រើនពីអតិថិជនវ័យជំទង់"។

ទោះជាផលិតផលអង្ករកែច្នៃរបស់ថៃកំពុងតែដំណើរការយ៉ាងល្អទាំងទីផ្សារក្នុងតំបន់ និងអន្ដរជាតិក៏ដោយ ក៏សហគ្រិនវ័យក្មេងជឿជាក់ថានៅតែមានបញ្ហាប្រឈមដែលត្រូវដោះស្រាយ។

នាងនិយាយថា "ខ្ញុំចង់អោយរដ្ឋាភិបាល និងគ្រឹះស្ថានឯកជន ជម្រុញកសិករអោយដាំស្រូវសរីរាង្គអោយបានកាន់ច្រើន ដើម្បីបំពេញតម្រូវការឧបករណ៍ទីផ្សារដែលកំពុងរីកចម្រើន"។ "ខ្ញុំជឿជាក់ថា ប្រើសិនបើវាកើតឡើង នោះអង្ករកែច្នៃរបស់ថៃនឹងកាន់តែលូតលាស់បន្ថែមទៀតក្នុងឧស្សាហកម្មនេះ។"

សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់: www.moc.go.th. រូបភាពរបស់ Happy Box Co., Ltd.

រៀបរៀងពាក្យដោយ: Patcharee Taedangpetch

 

 

Issue 55

ក្រុមហ៊ុនថៃ​បានប្រើប្រាស់ឈើដើមកៅស៊ូដើម្បីបង្កើតផលិតផលថែទាំបរិស្ថានយ៉ាងមានប្រសិទ្ធភាព​ដែលពេលនេះ​ត្រូវបាននាំចេញ​ទៅជុំវិញពិភពលោក។

ដោយការអនុវត្តទំលាប់ដ៏ល្អនិងការច្នៃប្រឌិតក្នុងការធ្វើនិងរចនាប្រដាប់ប្រដារក្មេងលេង​ ក្រុមហ៊ុន​ Plan Toys បានសិក្សា​ពីរបៀបផលិត​ប្រដាប់ប្រដារសម្រាប់ក្មេងឡេងពីឈើកៅស៊ូដែលគ្មាន​ប្រយោជន៍ ក៏​ដូចជា​ការបង្កើត​ផលិតផលបរិស្ថាន ដែលជាផ្នែកមួយនៃ​គោលបំណងគ្មានកាកសំណល់របស់ខ្លួន។

លោក Kosin Virapornsawan នាយកគ្រប់គ្រង​នៃគម្រោងការបង្កើត​ ដែលជា​រោងចក្រ​ផលិត​របស់ Plan Toys និយាយថា "ដើម្បីបង្កើតអ្វីមួយល្អសម្រាប់សង្គម Plan Toys មានការតាំង​ចិត្ត​អនុវត្តអាជីវកម្ម​របស់ខ្លួន​ដោយពិចារណារដល់បរិស្ថានជានិច្ច។"

ក្រុមហ៊ុន​នេះត្រូវបានបង្កើតឡើង​នៅឆ្នាំ 1981 ដោយក្រុមអ្នកអនុវត្ត​ដែលមាន​ជំនាញខាង​ស្ថាបត្យកម្ម​និង​មាន​ចក្ខុវិស័យច្បាស់លាស់​ក្នុងការបង្កើត​ពិភពលោក​ដោយនិរន្តរភាព។ បច្ចុប្បន្ន​នេះ ប្រដាប់ប្រដារ​ក្មេងលេង​ធ្វើពីឈើចំនួន 95% ត្រូវបាននាំចេញទៅ​សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងជប៉ុន។

ដើមកៅស៊ូជាមធ្យម​ផ្តល់ជ័រ​ប្រមាណ​ពី 25 ទៅ 30 ឆ្នាំ។ បន្ទាប់ពីនោះ ភាគច្រើន​ត្រូវបានដុតធ្វើ​ធ្យូង​ដែលបង្កើតនូវតម្លៃតិចតួចប៉ុណ្ណោះ។ ជំនួស​ឱ្យការធ្វើដូច្នេះ ក្រុមហ៊ុន Plan Toys ប្រើឈើទាំងនេះ​ដើម្បីផលិតជាប្រដាប់ប្រដារក្មេងលេង។ នេះជាគោលការណ៍មួយរបស់ក្រុមហ៊ុនក្នុង​ការបង្កើត​អនាគតដោយនិរន្តរភាពមួយ។

លោក Virapornsawan និយាយថា "យើងក៏ផ្តោតលើការអភិវឌ្ឍ​របស់ក្មេងៗផងដែរ ដែល​ជា​វិធីមួយ​ទៀត​ក្នុងការបង្កើត​សង្គមមាននិរន្តរភាពមួយ។" "ផ្នែកគន្លឹះនៃការអភិវឌ្ឍក្មេងៗគឺ​រាងកាយ សង្គម និងផ្លូវចិត្ត បញ្ញានិងភាសា។"

លោក Virapornsawan យល់ថា សហគ្រាសខ្នាតតូចនិងមធ្យម​អាច​ធ្វើអាជីវកម្ម​ដែលមាន​លក្ខខណ្ឌ​ជានិរន្តរភាពនេះបាន ប្រសិនបើ​ពួកគេមាន​ស្មារតីត្រឹមត្រូវ។

គាន់និយាយថា "ផលប្រយោជន មនុស្ស និងភពគឺជា​ពាក្យគន្លឹះ​បីមាត់​ដែល​គួរត្រូវបាន​ប្រើ​ជាបឋម​ក្នុងការអភិវឌ្ឍ​គំនិត​នៃការធ្វើអាជីវកម្ម​ដោយ​ស្ថេរភាព។" "យើងធ្វើការជាមួយសាកលវិទ្យា​ល័យ Mahidol ក្នុងការត្រួតពិនិត្យ ...ការប្រើប្រាស់ថាមពល និង​ការបំភាយ​សារធាតុ​កាបូន។ ប្រសិន​បើ​អ្នក​សម្លឹងមើល​ឱ្យ​បានច្បាស់ អ្នកនឹង​ឃើញថា​សហគ្រិនជាច្រើន​អាចគិតថា​ការធ្វើអាជីវកម្ម​បៃតង​បន្ថែម​ចំណាយ​លើការផលិត។ ជា​ការវិនិយោគ​រយៈពេលវែង វាពិតជាជួយសន្សុំ​នូវ​ថាមពលជាច្រើន។"

បើយោងតាមលោក សហគ្រិន​គួរបង្កើត​ឡើងជាមួយនឹង​គំនិតច្នៃប្រឌិត​និង​បង្កើតថ្មី​ដើម្បីអភិវឌ្ឍ​អាជីវកម្ម​របស់​ពួកគេ។

លោកនិយាយថា "យើងបានលាយ​អាចម៍រណាដែលចេញពីការផលិត​ប្រដាប់ប្រដារក្មេងលេងជាមួយ​នឹង​ពណ៌សរីរាង្គ​ដើម្បីបង្កើត​ប្រដាប់ប្រដារ​ថ្មី​ដែលរូបរាង​ផ្សេង​ដែលអាចជ្រាបទឹកបាន។" "វាគឺជា​ការរចនាបែបបរិស្ថាន។"

ការស្វែងរក​ដៃគូយុទ្ធសាស្ត្រ​ត្រឹមត្រូវ គំនិតច្នៃប្រឌិត និង​មានម៉ាកល្អ គឺជាកត្តាបីសំខាន់​ដែល​សហគ្រាស​ខ្នាតតូចនិងមធ្យម​ទាំងអស់​គួរគិតពិចារណា​ ប្រសិនបើ​ពួកគេ​ចង់​ចូលទៅក្នុងទីផ្សារ​អន្តរជាតិ។

គាត់និយាយថា "ប្រសិនបើយើងមិន​មានចំណេះដឹងគ្រប់គ្រាន់​ផ្នែកណាមួយទេ យើងអាច​ណែនាំ​ដៃគូរបស់​យើង​ទៅដល់​អតិថិជនបាន។ យើងមិនគួរវាប្រហារគ្នាទេ [សម្លាប់] ប៉ុន្តែ​យើង​គួរ​តែ​រីកចម្រើន​ជាមួយគ្នា​។" "ការច្នៃប្រឌិតនិង​ម៉ាក​ល្អ​ជួយបង្កើត​នូវអត្តសញ្ញាណច្បាស់លាស់​ក្នុងទីផ្សារ​ និងបន្ថែម​តម្លៃ​ដល់​សេវាកម្ម​និង​ផលិតផលរបស់​អ្នក។"

អត្ថបទដោយ Natthinee Ratanaprasidhi

 

 

366973