Issue 57

ផលិតផលអង្ករកែច្នៃពីប្រទេសថៃ កំពុងតែលូតលាស់នៅលើទីផ្សារពិភពលោក និងក្លាយជាផ្នែកមួយនៃទំនិញនាំចេញដែលទទួលបានជោគជ័យបំផុតរបស់ប្រទេសនេះ។

រួមជាមួយនឹងផ្លៃធុរេន និងផ្លែដូង អង្ករកែច្នៃគឺជាផ្នែកមួយនៃផលិតផលកសិកម្មដែលជោគជ័យបំផុតទាំងបីនៅលើទីផ្សារពិភពលោក នេះបើយោងទៅតាមការិយាល័យគោលនយោបាយពាណិជ្ជកម្ម និងផែនការណ៍យុទ្ធសាស្ដ្រ, ក្រសួងពាណិជ្ជកម្ម និងសាកលវិទ្យាល័យសិក្សាពាណិជ្ជកម្មរបស់សភាពាណិជ្ជកម្មថៃ។

ក្រុមហ៊ុន Happy Box របស់ថៃបានសម្លឹងមើលភាពរីកលូតលាស់នេះជាច្រើនឆ្នាំមកហើយ និងមានគម្រោងជម្រុញផលិតផលអង្ករកែច្នៃរបស់ថៃទៅលើទីផ្សារពិភពលោក។ ក្រុមហ៊ុននេះបានបង្កើតឡើងដោយគ្រួសារមួយដែលមានពិសោធឃើញពីអត្ថប្រយោជន៍សម្រាប់សុខភាពនៃអង្ករសរីរាង្គរបស់ថៃ ជាពិសេសគឺអង្ករធញ្ញជាតិគ្រាប់មូល។

បន្ទាប់ពីការសិក្សាជាច្រើនឆ្នាំ និងការសាកល្បង និងកំហុសឆ្គងជាច្រើកន្លងមក គ្រួសារនេះក៏ទទួលបាននូវរូបមន្ដល្អឥតខ្ចោះមួយដែលធ្វើឡើងពីអង្ករថៃ។ Happy Box ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2013 ដោយការបើកដំណើរការផលិតផលក្រោមម៉ាក Prize ដែលមានគោលបំណងដំបូងនៅទីផ្សារក្នុងស្រុក។

អ្នកនាង Salisa Sresthaporn ជំនួយការអ្នកគ្រប់គ្រង Happy Box និយាយថា "នៅពេលដែលផលិតផលរបស់យើងត្រូវបានណែនាំលើកដំបូង យើងទទួលបាននូវការឆ្លើយតបយ៉ាងល្អពីអតិថិជនដែលយល់ដឹងពីសុខភាព ដោយសារផលិតផលរបស់ពួកយើងត្រូវបានបង្កើតឡើងពីអង្ករសរីរាង្គរបស់ថៃជាមួយនឹងគ្រឿងផ្សំដែលមានគុណភាពខ្ពស់"។ "យើងប្រើវិធីបំផ្ទុះច្រើនជាងដុត និងបំពង។ ផលិតផលនេះក៏មិនមានសារធាតុ monosodium glutamate ថ្នាំបង្ការ និងជាតិម្សៅស្អិតនោះទេ។"

ឥលូវនេះក្រុមហ៊ុនបានណែនាំសង្វាក់ផលិតផលពីរ អង្ករលីងស្ថិតក្រោមស្លាកសញ្ញា Prize និងនំម្យ៉ាងដែលធ្វើពីអង្ករសរីរាង្គក្រោមស្លាកសញ្ញា Priz ។ រាល់ផលិតផលទាំងអស់ត្រូវបានធ្វើឡើងពីអង្ករសរីរាង្គរបស់ថៃដូចជា អង្ករផ្កាម្លិះគ្រាប់មូល អង្ករក្រហមគ្រាប់មូល អង្ករសរីរាង្គផ្កាម្លិះពណ៌ត្នោត និងអង្ករខ្មៅ។

ក្រៅពីអាហាររូបត្ថម្ភខ្ពស់ និងរសជាតិឆ្ងាញ់ Happy Box ផ្ដល់ជូននូវផលិតផលសរីរាង្គពិតប្រាកដដែលបានបញ្ជាក់ដោយអង្គការកសិកម្មវិញ្ញាបនប័ត្រប្រទេសថៃ (ACT)។ វាក៏បានទទួលវិញ្ញាបនប័ត្រ HACCP, GMP, Bureau Veritas និង Halal ទាំងអស់នេះគឺសម្រាប់ផលិតផល និងដំណើរការផលិតរបស់ពួកគេ ដែលធានាគុណភាពផលិតផល និងធ្វើអោយវាអាចទទួលយកបាននៅលើទីផ្សារពិភពលោក។

អ្នកនាង Sresthaporn និយាយថា "យើងនាំចេញផលិតផលរបស់ពួកយើងទៅកាន់បណ្ដាប្រទេសជាច្រើន ហើយទទួលបានការឆ្លើយតបយ៉ាងល្អប្រសើរ"។ ទីផ្សារអន្ដរជាតិសំខាន់របស់ក្រុមហ៊ុនគឺមាន សិង្ហបុរី តៃវ៉ាន់ ហុងកុង ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ "យើងកំពុងតែរៀបគម្រោងពង្រីកផលិតផលរបស់ពួកយើងទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុប ដោយសារមនុស្សនៅទីនោះកំពុងស្វែងរកអាហារសុខភាពសរីរាង្គកើនឡើងជាបន្ដបន្ទាប់ ជាពិសេសផលិតផលទាំងនោះមិនមានជាតិម្សៅស្អិតទេ"។

ជាមួយនឹងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ខាងទីផ្សារម្ហូបអាហារដែលមានសុខភាពល្អ Happy Box កំពុងពិចារណាអំពីការពង្រីកផលិតផលរបស់ខ្លួន ដើម្បីផ្តល់អោយអតិថិជននូវជម្រើសជាច្រើនទៀត និងដើម្បីបង្កើតផលិតផលបំពេញចិត្ដរបស់អតិថិជនជំនាន់ថ្មី។

អ្នកនាង Sresthaporn និយាយថា "យើងនឹងផលិតសង្វាក់ផលិតផលថ្មី ដូចជាផលិតផល របស់កុមារ ដោយផ្តល់ជូននូវភាពខុសគ្នានៃអាហាររសជាតិផ្លែឈើ និងធ្វើទឹកជ្រលក់សម្រាប់ នំកែ្រកឃឺរបស់យើងជាដើម។ សម្រាប់ការវេចខ្ចប់ផលិតផល យើងនឹងផ្លាស់ប្តូរវា ដើម្បីធ្វើអោយវាមានភាពទាក់ទាញ និងធ្វើការបង្ហាញដើម្បីទទួលបានការយកចិត្តទុកដាក់កាន់តែច្រើនពីអតិថិជនវ័យជំទង់"។

ទោះជាផលិតផលអង្ករកែច្នៃរបស់ថៃកំពុងតែដំណើរការយ៉ាងល្អទាំងទីផ្សារក្នុងតំបន់ និងអន្ដរជាតិក៏ដោយ ក៏សហគ្រិនវ័យក្មេងជឿជាក់ថានៅតែមានបញ្ហាប្រឈមដែលត្រូវដោះស្រាយ។

នាងនិយាយថា "ខ្ញុំចង់អោយរដ្ឋាភិបាល និងគ្រឹះស្ថានឯកជន ជម្រុញកសិករអោយដាំស្រូវសរីរាង្គអោយបានកាន់ច្រើន ដើម្បីបំពេញតម្រូវការឧបករណ៍ទីផ្សារដែលកំពុងរីកចម្រើន"។ "ខ្ញុំជឿជាក់ថា ប្រើសិនបើវាកើតឡើង នោះអង្ករកែច្នៃរបស់ថៃនឹងកាន់តែលូតលាស់បន្ថែមទៀតក្នុងឧស្សាហកម្មនេះ។"

សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់: www.moc.go.th. រូបភាពរបស់ Happy Box Co., Ltd.

រៀបរៀងពាក្យដោយ: Patcharee Taedangpetch

 

 

365844