Issue 59

ផលិតផលអង្កររបស់ប្រទេសថៃបន្តធ្វើការរួចចំណែកយ៉ាងខ្លាំងក្លាដល់សេដ្ឋកិច្ចជាតិ។

យោងតាមរបាយការណ៍នាពេលថ្មីៗនេះ ការនាំចេញផលិតផលអង្ករថៃដែលបានកែច្នៃរួចរាល់ស្ថិតនៅក្នុងចំណោមផលិតផលចំនួនបីដែលមានការនាំចេញច្រើនជាងគេបំផុត សម្រាប់ផលិតផលកសិកម្ម​​កែច្នៃ រួមជាមួយផលិតផលកែច្នៃពីដូង និងធុនរេន។

របាយការណ៍ដែលបានចេញផ្សាយក្នុងខែកញ្ញា ឆ្នាំ 2016 ដោយមជ្ឈមណ្ឌលសិក្សាអំពីពាណិជ្ជកម្មអន្តរជាតិ សាកលវិទ្យារបស់សភាពាណិជ្ជកម្មថៃ បានរកឃើញថា ការនាំចេញផលិតផលកសិកម្មកែច្នៃនៅក្នុងឆ្នាំ 2015 បានបង្កើតប្រាក់ចំណូលបានប្រហែល 11 ពាន់លានដុល្លារអាមេរិក (ឬ 380 ពាន់​លានបាត) រួមជាមួយនិន្នាការក្នុងការកើនឡើងជាបន្តបន្ទាប់។

ដោយទទួលស្គាល់អំពីសក្តានុពលទីផ្សារសម្រាប់អង្ករកែច្នៃ ក្រុមហ៊ុន Siam Organic បានសម្លឹងឃើញ​ឱកាសក្នុងការចាប់ផ្តើមដាក់លក់ផលិតផលអង្ករសរីរាង្គកែច្នៃ Jasberry ទាំងនៅលើទីផ្សារជាតិ និងអន្តរជាតិ។ ដោយសហការជាមួយកសិករមួយចំនួនតូចនៃភាគឦសាននៃប្រទេសថៃក្នុងរយៈពេល​ជាង​ប្រាំឆ្នាំ លើផលិតផលអង្ករសរីរាង្គ ក្រុមហ៊ុន Siam Organic បានបង្កើតអង្ករ Jasberry សរីរាង្គ ប៉ាស្តាធ្វើពីអង្ករ ម៉្សៅអង្ករសម្រាប់ផលិតផលរបស់ហាងដុតនំប៉័ង និងនាពេលថ្មីៗបំផុតនេះ គឺតែធ្វើពីអង្ករ Jasberry។

Pornthida Wongphatharakul សហស្ថាបនិករបស់ Siam Organic បានមានប្រសាសន៍ថា "យើងមាន​បំណងបន្ថែមគុណតម្លៃបន្ថែមទៅលើអង្ករ Jasberry"។ "ផលិតផលអង្ករកែច្នៃរបស់យើងនឹងផ្តល់ជម្រើសថ្មីៗសម្រាប់ការប្រើប្រាស់អង្ករទាំងនៅក្នុងទីផ្សារផលិតផលសុខភាព និងទីផ្សារផលិតផល​សរីរាង្គផងដែរ"។

Wongphatharakul ជឿជាក់ថា ក្រុមហ៊ុន Siam Organic អាចអភិវឌ្ឍកេរ្តិ៍ឈ្មោះដ៏រឹងមាំរបស់ប្រទេស​ថៃផ្នែកអង្ករដែលមានគុណភាពល្អទៅកាន់ទីផ្សារអង្ករ Jasberry ជាពិសេសដោយសារលក្ខណៈសម្បត្តិដែលធ្វើឲ្យមានសុខភាពល្អរបស់វា។

គាត់បានមានប្រសាសន៍ថា "តែរបស់យើង គឺធ្វើឡើងដោយផ្សំជាមួយអង្ករ Jasberry សរីរាង្គ ដែល​មានផលប្រយោជន៍យ៉ាងខ្លាំងចំពោះការកាត់បន្ថយជាតិស្ករក្នុងឈាម និងសម្ពាធឈាម ដែរលរួមបញ្ចូលទាំងការគ្រប់គ្រងទម្ងន់ផងដែរ"។ "លើសពីនេះទៀត វាក៏ផ្តល់សារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ជាងគ្រាប់អង្ករដទៃទៀត"។

Wongphatharakul បន្ថែមទៀតថា តែអង្ករ Jasberry របស់ Siam Organic គឺពិសេសដាច់គេ។ គាត់​មានប្រសាសន៍ថា "យើង​រួមបញ្ចូលតែអង្ករ Jasberry ជាមួយឬសឈើថៃ ដូចជាសណ្តែកមេអំបៅ ខ្ញី និងផ្កា safflower"។ "ដូច្នេះ តែអង្កររបស់យើងគឺមិនត្រឹមតែមានជីវជាតិខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានក្លិនក្រអូបសម្រាប់អ្នកប្រើប្រាស់ដែលមិនធ្លាប់ប្រើប្រាស់តែប្រភេទនេះពីមុនមក"។

នៅពេលនេះ តែអង្ករបានទទួលការបញ្ជាក់ពី USDA រួចរាល់ហើយ ផលិតផលនេះកំពុងបញ្ជាក់អះអាងអំពីភាពជោគជ័យនៅលើទីផ្សារអន្តរជាតិ ហើយ Wongphatharakul មានប្រសាសន៍ថា យោបល់​ត្រឡប់របស់អតិថិជនគឺអស្ចារ្យ។ ទោះបីជាយ៉ាងណាក៏ដោយ សហគ្រិនផ្នែកអង្ករក៏នៅតែ​កំពុងស្វែងរក​ស្មៅស្រស់ដើម្បីបញ្រ្ជាបចូល ក៏ដូចជាបង្កើតផលិតផលថ្មីៗ។

គាត់មានប្រសាសន៍ថា "ក្រៅពីការនាំចេញតែអង្កររបស់យើងទៅកាន់ហុងកុងហើយ យើងកំពុងស្វែងរកទីផ្សារថ្មីៗនៅអឺរ៉ុប"។

ចំពោះ Wongphatharakul ផ្នែកដ៏សំខាន់មួយនៃបេសកកម្មរបស់ក្រុមហ៊ុន គឺការគាំទ្រកសិករថៃនៅ​ភាគឦសាន និងបង្វែរចំណាប់អារម្មណ៍របស់ពួកគេទៅកាន់ផលិតផលអង្ករសរីរាង្គ។

គាត់មានប្រសាសន៍ថា "យើងមានបំណងជម្រុញអង្ករសរីរាង្គថៃទៅកាន់ទីផ្សារអន្តរជាតិ និងធ្វើឲ្យកសិករថៃមានគុណភាពជីវិតកាន់តែល្អប្រសើរឡើយ"។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.facebook.com/siamorganic

រូបថតត្រូវបានផ្តល់ជូនដោយក្រុមហ៊ុន Siam Organic Co. Ltd.

រៀបរៀងដោយ Patcharee Taedangpetch

 

 

367526