Issue 58

ខណៈដែលវិស័យ MICE អាស៊ានបន្ដកើនឡើង ប្រទេសថៃត្រូវបានដាក់ចំកន្លែងយ៉ាងល្អក្នុងការវាយលុកទីផ្សារវិជ្ជមាននេះ ជាពិសេសតាមរយៈសហគមន៍សេដ្ឋកិច្ចអាស៊ាន។

លោក Loy Joon How អ្នកគ្រប់គ្រងទូទៅនៃការគ្រប់គ្រងពិព័រ IMPACT អះអាងថា ចក្ខុវិស័យទីផ្សារ MICE ពិភពលោក និងក្នុងតំបន់នៅតែវិជ្ជមាន និងកំពុងកើនឡើង។ កម្រិតខ្ពស់បំផុតនៃទំនុកចិត្ដត្រូវបានកត់សម្គាល់ឃើញ ដោយមានភស្ដុតាងការបង្កើនថវិកា និងការចូលរួម។​

យោងតាមរបាយការណ៍ការិយាល័យសន្និបាត និងពិព័រប្រទេសថៃ (TCEB) ក្នុងឆ្នាំ 2014 ឧស្សាហកម្ម MICE របស់ថៃបានបង្កើតប្រាក់ចំណូល 80 ពាន់លានបាត (ស្មើនឹង 2.3 ពាន់លានដុល្លារ) ទាក់ទាញភ្ញៀវទេសចរ MICE អន្ដរជាតិ 900,000 នាក់មកកាន់ប្រទេសនេះ។

លោក How និយាយថា "សហគមន៍សេដ្ឋកិច្ចអាស៊ានជាផលវិជ្ជមានមួយ [កត្ដា] ដែលធ្វើអោយមានកំណើនវិស័យ MICE ក្នុងប្រទេសអាស៊ាន"។ "ខណៈដែលវិស័យ MICE ក្នុងតំបន់បន្ដកើនឡើង ប្រទេសថៃត្រូវបានដាក់ចំកន្លែងយ៉ាងល្អក្នុងការវាយលុកទៅក្នុងបរិស្ថានទីផ្សារវិជ្ជមាន។ លើសពីនេះ នឹងមានការកើនឡើងនូវការប្រកួតប្រជែងក្នុងចំណោមបណ្ដាប្រទេសនៅអាស៊ី រួមទាំងប្រទេសថៃជាមួយសហគមន៍សេដ្ឋកិច្ចអាស៊ាន"។

បើយោងទៅតាមលោក How ភាគច្រើននៃភ្ញៀវទេសចរអន្ដរជាតិ MICE មកពីអាស៊ី។ គាត់និយាយថា "ប្រទេសកំពូលទាំង 10 មានប្រទេសចិន ឥណ្ឌា ម៉ាឡេស៊ី សិង្គបុរី សហរដ្ឋអាមេរិក អូស្ដ្រាលី កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ជប៉ុន និងហុងកុង"។ "បណ្ដាប្រទេសអាស៊ីមានភាពជោគជ័យក្នុងព្រឹត្ដិការណ៍អន្ដរជាតិទាំងនេះ"។

មជ្ឈមណ្ឌលពិព័រ និងសន្និបាត IMPACT ថ្មីៗនេះជាកន្លែងធំបំផុតនៅអាស៊ីអាគ្នេយ៍ ដែលមានទំហំអាគារសរុប 140,000 ម៉ែតការ៉េ មានសាលពិព័រ 12, បន្ទប់ប្រជុំ 56, សាលធំពីរ, សង្វៀនក្នុងអាគារមួយ និងសណ្ឋាគារដែលមានបន្ទប់ 380។ សណ្ឋាគារបន្ទប់ 580 ទីពីរនឹងបញ្ចប់នៅខែមិនា ឆ្នាំ 2017 នេះ។

ជារៀងរាល់ឆ្នាំ សាលទទួលបានជាង 800 កម្មវិធី និងទទួលស្វាគមណ៍ភ្ញៀវទេសចរប្រមាណជា 15 លាននាក់។ ក្រុមការងាររបស់ IMPACT រៀបចំព្រឹត្ដិការណ៍ និងការតាំងពិព័រ ក៏ដូចជាផ្ដល់ជូននូវម្ហូបទាំងខាងក្នុង និងខាងក្រៅ។

លោក How និយាយថា "តម្រូវការសម្រាប់ការប្រជុំសាជីវកម្មសកលបន្ដកើនឡើង ជាពិសេសក្នុងឧស្សាហកម្មឱសថ"។ "វិស័យលើកទឹកចិត្ដការធ្វើដំណើរក៏កំពុងលូតលាស់ដែរជាមួយនឹងក្រុមហ៊ុនសាជីវកម្ម ដោយបង្កើននូវថវិកាលើកទឹកចិត្ដដល់ការធ្វើដំណើររបស់ពួកគេ"។

How មើលឃើញ IMPACT កំពុងប្រែប្រួលច្រើនជាងគ្រាន់តែជាព្រឹត្ដិការណ៍ និងសង្វៀនប្រជុំមួយ។

គាត់និយាយថា "ការអភិវឌ្ឍន៍នាពេលអនាគតនឹងផ្លាស់ប្ដូរទីកន្លែងរបស់យើងពីគ្រាន់តែជាមជ្ឈមណ្ឌលពិព័រ និងសន្និបាតមួយ អោយក្លាយទៅជា MICE ដ៏សំខាន់ និងជាគោលដៅកម្សាន្ដរបស់ប្រទេសថៃជាមួយការទាក់ទាញការកម្សាន្ដដូចជា សួនឧទ្យានទឹក ឧទ្យានកម្សាន្ដ កប៉ាល់សម្រាប់កម្សាន្ដ ផ្សារទំនើប និងសណ្ឋាគារជាច្រើនទៀត"។

How ជឿជាក់ថា ការស្ដាប់នូវអតិថិជនរបស់ខ្លួន និងផ្ដល់នូវអ្វីដែលពួកគេចង់បានគឺជាកត្ដាសំខាន់នៅក្រោយជោគជ័យជាបន្ដបន្ទាប់របស់ IMPACT ។

គាត់និយាយថា "វប្បធម៏របស់ក្រុមហ៊ុនយើងគឺរចនាអាជីវកម្មទាំងមូលរបស់យើងជុំវិញតម្រូវការអតិថិជន និងការអភិវឌ្ឍន៍បរិស្ថានល្អៗ មានមូលដ្ឋានលើភាពជាដៃគូល្អដែលបណ្ដុះអោយមានការងារជាក្រុមយ៉ាងល្អ ទំនាក់ទំនងល្អ និងការលើកទឹកចិត្ដសម្រាប់វិស័យដែលពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចវត្ថុបំណងរបស់យើងក្នុងវិធីសាស្ដ្រផលិតភាពច្រើនបំផុត។"

សម្រាប់ពត៌មានបន្ថែម សូមចូលទៅកាន់ www.impact.co.th

រៀបរៀងពាក្យដោយ Natthinee Ratanaprasidhi

 

368267