Issue 52

ការស្រាវជ្រាវដែលត្រួសត្រាយផ្លូវទៅកាន់របៀបដែលអ្នកជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល ទាក់ទងទៅពិភពខាងក្រៅ ត្រូវបានអនុវត្តទៅលើប្រទេសថៃ។

រៀងរាល់ថ្ង នៅក្នុងប្រទេសថៃ មានមនុស្ស ៣៦នាក់បានស្លាប់ដោយសារជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល។ តួលេខនេះគឺមានចំនួន ១៣,៣៥៣ ក្នុងមួយឆ្នាំ ដោយយោងទៅតាមទិន្នន័យរបស់ក្រសួងសុខភាពសាធារណៈ។ បច្ចុប្បន្ននេះ ប្រជាជនថៃចំនួន ៧៥១,៣៥០ នាក់មានជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល ហើយតួលេខនេះបន្តកើនឡើងរឹតតែខ្លាំង។

អគ្គនាយកក្រុមហ៊ុន Meditech Solution លោក PiyasakBunkhomrat ជឿជាក់ថាវានឹងមានការផ្លាស់ប្ដូរធំមួយទៅលើឥរិយាបទរបស់ប្រជាជនថៃ ទៅលើសុខភាពរបស់ពួកគាត់។

លោកមានប្រសាសន៍ថា"អ្វីដែលយើងមើលឃើញ គឺថាប្រជាជនយកចិត្តទុកដាក់ខ្លាំងទៅលើសុខភាពរបស់គេ, ជាពិសេសលើមនុស្សវ័យចំណាស់"។ "ហេតុនេះហើយ យើងមើលឃើញឱកាសសម្រាប់ការបង្កើតថ្មីទៅលើវិទ្យាសាស្ត្រឱសថ។"

ការបង្កើតថ្មីនេះគឺជា SenzE, គឺជាជំនួយការប្រាស្រ័យទាក់ទងតាមភ្នែក ដែលត្រូវបានរចនាឡើងសម្រាប់អ្នកជម្ងឺខ្វិនធ្វើអ្វីមិនកើត។ វាទទួលបានវិញ្ញាបនបត្រ​ និងមូលនិធិដោយទីភ្នាក់ងារនវានុវត្តជាតិ វាបានឈ្នះពានរង្វាន់វិស័យមហាសេដ្ឋី IT ថៃ និងពានរង្វាន់មេដាយសំរិទ្ធនៅក្នុងពិធីប្រគល់ពានរង្វាន់ TRUE Innovation Awards ក្នុងឆ្នាំ ២០១២។ វាត្រូវបានប្រើប្រាស់សាកល្បងនៅឯវិទ្យាស្ថានប្រព័ន្ធប្រសាទវិទ្យា Prasat។

"វាគឺជាប្រព័ន្ធតាមដានភ្នែកលើកដំបូងគេក្នុងពិភពលោក ដែលភ្ជាប់ដោយកម្មវិធីភាសាថៃ" នេះបើតាមការពន្យល់រៀបរាប់របស់លោក Bunkhomrat។ កម្មវិធី SenzE អាចឲ្យអ្នកជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាល និងអ្នកជម្ងឺពិការប្រព័ន្ធប្រសាទ ALS (Amyotrophic Lateral Sclerosis) ដែលមិនអាចសរសេរ ឬនិយាយបាន ក្នុងការប្រាស្រ័យទាក់ទងដោយប្រើភ្នែករបស់ពួកគេ។

លោក Bunkhomrat មានប្រសាសន៍ថា "កាលពីប្រាំឆ្នាំមុន ខ្ញុំបាននិយាយទៅកាន់មិត្តភក្តិខ្ញុំម្នាក់ដែលជាអ្នកមើលថែរឪពុករបស់គាត់ដែលរងជម្ងឺ ALS, ហើយយើងបានពិភាក្សាគ្នាអំពីរបៀបដែលបច្ចេកវិទ្យាអាចជួយដល់អ្នកជម្ងឺទាំងនេះ"។

ក្រោយពីសិក្សារួចមក គាត់បានរកឃើញថា មានតែប្រទេសចំនួនបី រួមមាន សហរដ្ឋអាមេរិក, ស៊ុយអ៊ែត និងអាល្លឺម៉ង់ តែប៉ុណ្ណោះដែលបានតាមដានលើបច្ចេកវិទ្យាក្នុងការជួយដល់ការទាក់ទងរបស់អ្នកជម្ងឺ។

គាត់មានប្រសាសន៍ថា "ខ្ញុំយកគំនិតនេះទៅកាន់ទីភ្នាក់ងារនវានុវត្តជាតិ (NIA) ហើយទទួលបានមូលនិធិស្រាវជ្រាវពីទីភ្នាក់ងារនវានុវត្តជាតិ NIA និងសាកលវិទ្យាល័យ Chulalongkorn"។ "យើងមានសាស្ត្រាចារ្យផ្នែកឱសថមកពីវិទ្យាស្ថានប្រព័ន្ធប្រសាទសាស្ត្រ ជាទីប្រឹក្សាផ្នែកឱសថ និងសាស្ត្រាចារ្យមកពី​សាកលវិទ្យាល័យ King Mongkut's University of Technology North Bangkok ជាទីប្រឹក្សាផ្នែកបច្ចេកទេស។"

បើទោះបីជាការប្រើប្រាស់ SenzE គឺនៅមានកម្រិតក៏ដោយ, ក៏លោក Bunkhomrat គឺកំពុងតែសម្លឹងមើលទៅលើការអនុវត្តបែបពាណិជ្ជកម្មបន្ថែមទៀត។ លោកមានប្រសាសន៍ថា " យើងកំពុងតែចរចារជាមួយនឹងអ្នកអភិវឌ្ឍ ដើម្បីឈានចូលទៅកាន់ទីផ្សារនៅក្នុងអាស៊ី និងប្រទេសជប៉ុននៅឆ្នាំ ២០១៧។"

ការពិសោធរបស់គាត់បាននាំឲ្យលោក Bunkhomrat ដឹងថាមានគំនិតល្អៗជាច្រើនត្រូវបានគេបោះចោល នៅក្នុងដំណាក់កាលធ្វើផែនការ។

លោកមានប្រសាសន៍ថា "សហគ្រិនថៃ មានគំនិតល្អៗជាច្រើន ក៏ប៉ុន្តែមានតែគំនិតតិចតួចប៉ុណ្ណោះដែលត្រូវបានគេយកមកធ្វើឲ្យចេញជារូបរាង"។ "ការស្រាវជ្រាវភាគច្រើនគឺត្រូវបានបញ្ចប់នៅត្រឹមតែលើក្រដាស់ ឬលើគំរូដើមតែប៉ុណ្ណោះ គឺកម្រនឹងបានសម្រេចទៅដល់ទីផ្សារប្រើប្រាស់ពិតប្រាកដឡើយ។ ហេតុនេះហើយ វាគឺជាពេលដែលត្រូវដកដាវចេញពីស្រោម ហើយរងចាំមើលឱកាស។"

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖www.meditechsolution.com

អត្ថបទដោយ NatthineeRatanaprasidhi

 

366992