Issue 47

 
 

សហគ្រិនបង្ហាញម៉ូដថៃឈានមុនបានដាក់បង្ហាញគម្រោងរបស់ពួកគេនៅព្រឹត្តិការណ៍ BIFF & BIL 2016 នៅខែមីនានេះក្រោមប្រធានបទការបង្ហាញម៉ូដជាក្រុមទីក្រុងបាងកក។

ត្រូវបានគាំទ្រដោយនាយកដ្ឋានលើកកម្ពស់ឧស្សាហកម្ម (DIP) និងវិទ្យាស្ថានសម្រាប់ការអភិវឌ្ឍសហគ្រាសធនតូចនិងមធ្យម (ISMED) ដែលជាបណ្តុំនៃក្រុមហ៊ុនបង្ហាញម៉ូដចំនួន 42 បានពិនិត្យមើលយុទ្ធនាការម៉ូដែលទីក្រុងបាងកក ដែលត្រូវបានដំណើរការតាំងពីឆ្នាំ 2006 មក។ បច្ចុប្បន្ននេះហៅថាការបង្ហាញម៉ូដជាក្រុមទីក្រុងបាងកក (BFC) ដែលបើកសម្រាប់ផលិតករថៃដែលប្រតិបត្តិការក្នុងឧស្សាហកម្មបង្ហាញម៉ូដ។

នាយកគ្រប់គ្រង Maneesilp លោក Molee Maneechot បានពន្យល់ថា "ដោយធ្វើការជាក្រុម ពួកយើងត្រូវបានបង្ហាត់បង្រៀននិងណែនាំដោយ ISMED មិនត្រឹមតែសម្រាប់អភិវឌ្ឍផលិតផលរបស់យើងនិងបង្កើតការប្រមូលផ្តុំដែលឆ្លុះបញ្ចាំងនូវអត្តសញ្ញាណនៃក្រុមនីមួយៗ ប៉ុន្តែរៀនពីរបៀបដែលយើងអាចកែច្នៃខ្លួនឯងក្នុងការធ្វើការងាររួមគ្នាក្នុងទីផ្សារសកលមួយ។" ក្រុមហ៊ុនបានលក់ស្បែកជើងស្បែកដែលធ្វើពីដៃទាំងនៅក្នុងប្រទេសថៃនិងបរទេសដូចជានៅ Milan និង Lausanne រយៈពេល 25 ឆ្នាំហើយ។

លោក Sakchai Boonyanusith អ្នកផលិតសូត្របូរាណថៃ Taew Thai Silk បានប្រាប់ឱ្យដឹងថា BFC គឺជាកិច្ចសហប្រតិបត្តិការផ្នែកឯកជនមានគោលបំណងអនុវត្តវិធីសាស្ត្រជាក់ស្តែងទៅក្នុងឧស្សាហកម្មបង្ហាញម៉ូដប្រទេសថៃ។ គាត់និយាយថា "សមាជិកក្រុមអាចចែករំលែកចំណេះដឹងរបស់ពួកគេពាក់ព័ន្ធនឹងវត្ថុធាតុដើមរហូតវិធីនិងរបៀបនៃការធ្វើជាមួយសមាជិកផ្សេងទៀត"។ "ការធ្វើដូច្នេះនឹងជួយពង្រីកទស្សនៈ វិស័យនិងការច្នៃប្រឌិតរបស់យើង។ យើងអាចបន្ថែមតម្លៃទៅឱ្យគ្នាទៅវិញទៅមក។"

យោងតាម DIP ឧស្សាហកម្មបង្ហាញម៉ូដរបស់ថៃមានតម្លៃជាង 620 លានបាត (ប្រមាណ 17.5 លានដុល្លារ) កាលពីឆ្នាំ 2014 បានបង្ហាញការបន្តកើនឡើងប្រមាណ 4% ទៅ 5%។ ក្នុងរយៈពេលប្រាំឆ្នាំ តម្លៃទីផ្សារនៃឧស្សាហកម្មបង្ហាញម៉ូដក្នុងប្រទេសថៃត្រូវបានរំពឹងទុកថានឹងកើនដល់មួយពាន់ពាន់លានបាត ឬ 28 ពាន់លានដុល្លារ។

លោក Boonyanusith បន្ថែមទៀតថា គម្រោងនេះគឺជាវិធីសាស្ត្រមួយក្នុងការបង្ហាញការច្នៃប្រឌិតនៃឧស្សាហកម្មទៅដល់អន្តរជាតិក៏ដូចជាចែករំលែកនូវគំនិតថ្មីៗ។

គាត់និយាយថា "ជាឧទាហរណ៍ មនុស្សខ្លះនិយាយថាសូត្រគឺសម្រាប់សម្លៀកបំពាក់ទាន់សម័យប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើយើងនិយាយពីពាក្យ 'ការបង្ហាញម៉ូដ' វាមានន័យទូលំទូលាយចំពោះការរចនានិងការច្នៃប្រឌិត។ សូត្រគឺជាវត្ថុធាតុដែលអាចត្រូវយកមកធ្វើស្បែកជើង កាបូប ឬវត្ថុផ្សេងៗទៀត។"
ផែនការនេះគឺដើម្បីចាប់យកផលិតផល BFC នៅបរទេសដូចជាផ្សារទំនើប Takashimaya Mall ក្នុងប្រទេសសឹង្ហបុរី និងផ្សារទំនើប Super Brand Mall នៅសៀងហៃ។

លោក Maneechot និយាយថា "យើងនឹងជ្រើសយកម៉ាកណាដែលរួចរាល់សម្រាប់ការនាំចេញ"។ "សមាជិក BFC គួរត្រូវធ្វើយ៉ាងណាឱ្យផលិតផលរបស់ខ្លួនសមស្របទៅនឹងកិច្ចការជំនួញក្នុងស្រុងនិងអន្តរជាតិ។" គាត់បន្ថែមថា កិច្ចជំនួញអន្តរជាតិជាច្រើនតម្រូវឱ្យផលិតផលត្រូវចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម និងសម្រាប់ម៉ាកដើម្បីការពារសិទ្ធិកម្មសិទ្ធិ។ គាត់និយាយថា "សហគ្រិនដែលចង់ចូលទៅក្នុងទីផ្សារសកលត្រូវសិក្សានិងអនុវត្តឱ្យបានត្រឹមត្រូវ។"

លោក Maneechot ជឿថាសមាជិកទាំងអស់គួរគាំទ្រដល់ដៃគូរបស់ខ្លួន។ គាត់និយាយថា "យើងប្រកួតប្រជែងក្នុងលក្ខខណ្ឌគុណភាព មិនមែនតម្លៃនោះទេ។ "នោះយើងនឹងអាចរីកចម្រើនដោយយូរអង្វែង។"

អត្ថបទដោយ Natthinee Ratanaprasidhi

 

367034