Issue 61

មហាសមាហរណកម្មនៅក្នុងតំបន់ និងកំណើននៃឱកាសទីផ្សារ បានផ្តល់ដល់ក្រុមហ៊ុនថៃដែលកាលពីមុនធ្លាប់មានឯកទេសលើផលិតនៃរោងចក្របរិក្ខារដើម (OEM) ក្នុងការបង្កើតម៉ាកសញ្ញារបស់ខ្លួនផ្ទាល់។

ទោះបីជាមានភាពជោគជ័យដ៏ខ្លាំងក្លានៅក្នុងការផលិតបរិក្ខារអគ្គិសនីជាច្រើនសម្រាប់​ក្រុមហ៊ុន​ធំៗក៏ដោយ ក៏ក្រុមហ៊ុន Thai Habel Industrial បានសម្ភោធទូរទស្សន៍ LED ដែលមានគុណភាព​ខ្ពស់របស់ខ្លួននៅក្រោមម៉ាកសញ្ញា Altron នៅក្នុងឆ្នាំ 2015។

Narindej Thaveesangpanich អគ្គនាយកគ្រប់គ្រងរងរបស់ក្រុមហ៊ុនបានមានប្រសាសន៍ថា "ចាប់តាំងពីពេលដែលក្រុមហ៊ុនរបស់យើងបានបង្កើតឡើងនៅក្នុងឆ្នាំ 1987 ក្រុមហ៊ុន Thai Habel Industrial បាន និងកំពុងផលិត និងផ្គុំបរិក្ខារអគ្គិសនីនានា ដូចជាទូរទស្សន៍ពណ៌, ទូរទស្សន៍ LCD, ទូរទស្សន៍ LED និងម៉ាស៊ីនចាក់ DVD ព្រមទាំងបរិក្ខារផ្ទះបាយ ដែលបម្រើសេវាក្នុងនាមជា OEM មួយសម្រាប់ការធ្វើជំនួញទំនើបខ្នាតធំ"។

គាត់បានមានប្រសាសន៍បន្តទៀតថា "យើងបានផ្សព្វផ្សាយអំពី Altron ទៅកាន់ទីផ្សារក្នុងស្រុក ព្រមទាំងទទួលបានឱកាសអាជីវកម្មនៅក្នុងប្រទេសជិតខាង ដូចជា ប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសមីយ៉ាន់ម៉ា និងប្រទេសវៀតណាម (CLMV) ថែមទៀតផង។ យើងមានបំណងពង្រីកមូលដ្ឋានរបស់យើងនៅក្នុងតំបន់ CLMV និងបន្ទាប់ផ្លាស់ទីចូលទៅកាន់ទីផ្សារដែលប្រកបដោយសក្តានុពលដទៃទៀតនៅអាស៊ាន"។

ដោយទទួលបានជោគជ័យនៅក្នុងការលក់សម្រាប់ការនាំចេញដែលទទួលបានប្រាក់ចំណូលជាង 100 លានបាត (ប្រហែល 2.8 លានដុល្លារអាមេរិក) នៅក្នុងឆ្នាំដំបូងរបស់ខ្លួននៅប្រទេស​ឥណ្ឌា ប្រទេសបង់ក្លាដេស និងប្រទេសណេប៉ាល់ ជាកន្លែងដែលពួកគេនៅតែប្រើប្រាស់ទូរទស្សន៍ CRT, Thaveesangpanich មានផែនការចូលទៅកាន់ទីផ្សារនៃប្រទេសអាហ្រ្វិកដែល​នៅតែប្រើប្រាស់ទូរទស្សន៍ប្រភេទធម្មតា (classic TV)។

យុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុន Thai Habel Industrial មានបំណងបង្កើតការយល់ដឹង និង​ភាពជឿជាក់ចំពោះម៉ាកសញ្ញា ដែលមានគោលដៅក្នុងការសម្រេចបានការលក់ក្នុងតម្លៃ 300 លានបាត (8.4 លានដុល្លារអាមេរិក) មុនដំណាច់ឆ្នាំ 2016។ ក្រុមហ៊ុននេះក៏មានបំណងទទួលបានផលប្រយោជន៍ពីការបញ្ជាក់របស់តតិយជន ដូចជា ISO, វិទ្យាស្ថានស្តង់ដារឧស្សាហកម្មថៃ និងម៉ាកសញ្ញាប្រកបដោយទំនុកចិត្តរបស់ប្រទេសថៃដោយក្រសួងពាណិជ្ជកម្មផងដែរ។

Thaveesangpanich មានប្រសាសន៍ថា អនុបាតនៃការលក់ក្នុងស្រុក និងការនាំចេញសម្រាប់ Altron ដោយប្រៀបធៀបជាមួយ OEM នាពេលបច្ចុប្បន្ន គឺ 30:70។

គាត់មានប្រសាសន៍ថា "អ្វីដែលយើងត្រូវធ្វើ គឺផ្តោតលើ 'ការបង្កើនកម្លាំងខាងក្នុង'។ "ការស្រាវជ្រាវទីផ្សារបានបង្ហាញអំពីអ្នកប្រើប្រាស់មួយចំនួនដែលមានមោទនភាពចំពោះផលិតផល​ថៃ និងមានទំនុកចិត្តលើគុណភាពរបស់ផលិតផលថៃដែលបានផ្គុំឡើងនៅក្នុងរោងចក្រថៃ។ នេះបានជម្រុញឲ្យយើងធ្វើការបង្កើតទូរទស្សន៍ Altron ជាទូរទស្សន៍ដែលមានគុណភាពល្អមួយដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនថៃសម្រាប់ប្រជាជនថៃ"។

គោលដៅក្នុងរយៈពេលប្រាំឆ្នាំបន្ទាប់ទៀតរបស់ក្រុមហ៊ុន Thai Habel Industrial គឺពង្រឹងអាជីវកម្មរបស់ខ្លួនដែលប្រកបដោយយុទ្ធសាស្រ្តនៅក្នុងវិធីសាស្រ្តដែលកាន់តែមាននិរន្តភាព ដែលការលក់ជាអតិបរមាគឺទទួលបានពីម៉ាកសញ្ញា Altron ទាំងក្នុងប្រទេស និងក្នុងតំបន់។

ការអនុវត្តរបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) បានជះឥទ្ធិពលដល់យុទ្ធសាស្រ្តអាជីវកម្ម​របស់ក្រុមហ៊ុនរួចហើយ ដោយមើលឃើញអំពីកំណើនអាជីវកម្មនៅក្នុងប្រទេសជិតខាងរបស់ខ្លួន។

គាត់មានប្រសាសន៍ថា "យើងកំពុងទទួលបានឱកាសកាន់តែច្រើនមិនត្រឹមតែការក្លាយខ្លួនជា​​មជ្ឈមណ្ឌលចែកចាយប៉ុណ្ណោះទេ ថែមទាំងមានមូលដ្ឋានផលិតនៅក្នុងអនុតំបន់ CLMV ថែមទៀតផង ដោយសារលក្ខណៈអំណោយផលផ្នែកភូមសាស្រ្តរបស់ប្រទេសថៃ – មិនទាន់និយាយដល់ការដែលប្រទេសនេះគឺជាមជ្ឈមណ្ឌលសំខាន់សម្រាប់ការធ្វើដំណើរនៅក្នុងតំបន់នេះផង"។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.thaihabel.co.thwww.altronthailand.com

សរសេរជា Words ដោយ Natthinee Ratanaprasidhi

 

 

365894